ឆ្នាំ២០២៣ រដ្ឋគ្រោងចំណាយជិត ២ពាន់លានដុល្លារ លើគម្រោងវិនិយោគសាធារណៈ

នៅក្នុងឆ្នាំ២០២៣ រដ្ឋគ្រោងនឹងចំណាយថវិកា ៧ ៧៣០ ៩៧១ លានរៀល ដែលស្មើនឹងជាង ១៨៦៥ លានដុល្លារ អា​មេរិក អភិវឌ្ឍលើគម្រោងវិនិយោគសាធារណៈ ដែលត្រូវជា ៥,៨៩% នៃផសស កើនឡើង ២៥,២%​ ធៀបនឹង​ច្បាប់​​ថវិកាឆ្នាំ២០២២។ នេះបើតាមសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ ២០២៣។ គម្រោងចំណាយនេះ នឹងផ្តោតទៅលើវិស័យសំខាន់ៗចំនួន ០៤៖ ការកសាង និងជួសជុលហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ ស្ពាន លូ ព្រមទាំងការជួសជុលឡើ...

អាន​បន្ថែម

ជប៉ុនជួយធ្វើទំនើបកម្មប្រព័ន្ធលូ និងទឹកកខ្វក់ នៅកម្ពុជា ដោយប្រើបច្ចេកវិទ្យាថ្មី២

ជប៉ុនកំពុងជួយធ្វើទំនើបកម្ម និងពង្រឹងប្រសិទ្ធភាពប្រព័ន្ធលូ និងទឹកកខ្វក់ នៅកម្ពុជា តាមរយៈបច្ចេកវិទ្យាថ្មី ២ គឺវិធីសាស្ត្រខួងបែប Pipe Jacking Method និង ប្រព័ន្ធ WOW to Japan Projects។ ភាគីជប៉ុនបានចែករំលែកបទពិសោធន៍ និងចំណេះដឹងទាក់ទងនឹងបច្ចេកវិទ្យាទាំង ២ ក្នុង សិក្ខាសាលាបច្ចេកទេសរួមគ្នារវាងកម្ពុជា ជប៉ុនកាលពីថ្ងៃទី ២៥ តុលា កន្លងទៅ ដែលដឹកនាំដោយឯកឧត្តម រស់ វណ្ណា រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជ...

អាន​បន្ថែម

ធនាគារអភិវឌ្ឍន៍អាស៊ីបានផ្តល់ហិរញ្ញប្បទានជាង ៣២លានដុល្លារ លើកកម្ពស់សុខុមាលភាពតាមព្រំដែន

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តហិរញ្ញប្បទានចំនួន ៣២,៥លានដុល្លារអាមេរិក ដើម្បីបង្កើនលទ្ធភាព​ទទួ​ល​​បានសេវាសុខាភិបាលប្រកបដោយគុណភាពនៅក្នុងខេត្តបន្ទាយមានជ័យ ដែលជាខេត្តជាប់ព្រំដែន​នៅភាគ​ពាយ​​ព្យ​​​​នៃប្រទេសកម្ពុជា។ នេះបើតាមសេចក្តីប្រកាសពត៌មានកាលពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០២២ របស់​ធនាគារ​អភិ​វឌ្ឍ​​ន៍​អាស៊ី។ តំបន់ព្រំដែននេះ​ ជាតំបន់ដែលមានពលរដ្ឋចំណាកស្រុកចាកចេញ និងត្រឡប់មកវិញ ព្រមទាំងជាទីតាំងស​ម្រាប់...

អាន​បន្ថែម

រដ្ឋទើបអនុម័តគម្រោងថ្មី៥ តម្លៃជាង២៩លានដុល្លារ នៅខេត្តស្វាយរៀង តាកែវ និងភ្នំពេញ

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីលើគម្រោងវិនិយោគដែលមានទុនសរុប ២៩.២លានដុល្លារអាមេរិក ដើម្បីបង្កើតរោងចក្រចំនួន ៥កន្លែង នៅខេត្តស្វាយរៀង តាកែវ និងរាជធានីភ្នំពេញ។ ក្រុមហ៊ុនឯកជនទាំងនោះរួមមាន៖ ១-“GORGEOUS LIGHTS CO., LTD” គម្រោងបង្កើតរោងចក្រផលិតអំពូលភ្លើង អំពូលលម្អ និងគ្រឿងបង្គុំរបស់អំពូលលម្អ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិព្រែកទប់ ឃុំស្វាយជ្រំ ស្រុកស្វាយជ្រំ ខេត្តស...

អាន​បន្ថែម

គួរទិញខុនដូពេលតម្លៃធ្លាក់ដូច្នេះឬទេ? អ្នកជំនាញថា គួរទិញយូនីតធំៗ ទើបចំណេញ។ ហេតុអ្វី?

ដោយសារតម្លៃខុនដូនៅកម្ពុជាបន្តធ្លាក់ចុះ អ្នកវិនិយោគមួយចំនួនកំពុងសម្លឹងចង់បោះទុនរបស់ពួកគេនៅក្នុងវិស័យនេះ ដើម្បីចំណេញទៅអនាគត ពិសេសយូនីតខុនដូធំៗ។ យោងតាមរបាយការណ៍របស់ CBRE ថ្មីៗនេះ យូនីតខុនដូធំៗ កំពុងសិ្ថិតក្នុងការពិចារណារបស់អ្នកវិនិយោគ ជាងបន្ទប់ស្ទូឌីយោ និងបន្ទប់one-bedroom។ មូលហេតុគឺដោយសារតែតម្លៃរបស់ខុនដូខ្នាតធំ ក៏បានធ្លាក់ទាប ស្ទើតែស្មើនឹងយូនីតតូចៗទៅហើយ ខណៈខុនដូធំៗប្រភេទនេះ ក៏នឹងអាចច្នៃទៅជាការ...

អាន​បន្ថែម

ជប៉ុន ស្នើឱ្យកម្ពុជាបន្តគាំទ្រក្រុមហ៊ុនរបស់ជប៉ុនប្រតិបត្តិការធុរកិច្ចនៅកម្ពុជា

នាយករដ្ឋមន្រ្តីជប៉ុន ឯកឧត្តម គីស៊ីដា ហ្វូមីអូ បានស្នើកម្ពុជា ក្នុងការគាំទ្រក្រុមហ៊ុនរបស់ជប៉ុនប្រតិបត្តិការធុរកិច្ចនៅកម្ពុជា។ ការស្នើគាំទ្រនេះ បន្ទាប់ពីមានក្រុមហ៊ុនវិនិយោគជាច្រើនរបស់ជប៉ុនវិនិយោគនៅកម្ពុជា មានទុនវិនិយោគសរុប ជិត ៣០០០លានដុល្លារ។ ឯកឧត្តម គីស៊ីដា ហ្វូមីអូ លើកឡើងបែបនេះ ក្នុងជំនួបជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃទី២៨ ខែកញ្ញា ក្នុងទីក្រុងតូក្យូ​ ប្រទេសជប៉ុន។​ នេះបើយោ...

អាន​បន្ថែម

ព្រលានយន្តហោះធំបង្អស់នៅវៀតណាមតម្លៃ ៤ ពាន់លានដុល្លារ គ្រោងបញ្ចប់ឆ្នាំ២០២៥

ការងារសាងសង់ផ្លូវរត់សម្រាប់អាកាសយានដ្ឋាន Long Thanh ដែលជាអាកាសយានដ្ឋានខ្នាតយក្សរបស់វៀតណាមតម្លៃជាង ៤ ពាន់លានដុល្លារ នឹងចាប់ផ្តើមនៅខែធ្នូខាងមុខនេះ ក្រោយបើកការដ្ឋានជាផ្លូវការជាផ្លូវការជិត ២ ឆ្នាំ កន្លងមកនេះ។ បើយោងតាមរបាយការណ៍របស់ GCR ។ លោក Nguyen Van Hung មន្ត្រីនៅសាជីវកម្មអាកាសយានដ្ឋានវៀតណាម (ACV) បានឱ្យដឹងថា ការដេញថ្លៃត្រូវបានចាប់ផ្តើមហើយ ដើម្បីស្វែងរកអ្នកម៉ៅការមកសាងសង់ផ្លូវរត់ ផ្លូវតភ្ជាប់យន្តហ...

អាន​បន្ថែម

រដ្ឋគ្រោងចំណាយជាង ២៤០លានដុល្លារ សាងសង់អាកាសយានដ្ឋានថ្មីចំនួន៣

រាជរដ្ឋាភិបាល គ្រោងចំណាយថវិកាជាង ២៤០លានដុល្លារ សម្រាប់គម្រោងសាងសង់អាកាសយានដ្ឋានថ្មីចំនួន៣ ដែលជាអាកាសយានដ្ឋានបម្រើការហោះហើរក្នុងស្រុក។ យោងតាមរបាយការណ៍របស់រដ្ឋលេខាធិការអាកាសចរណ៍ស៊ីវិល គម្រោងកសាងអាកាសយានដ្ឋានថ្មីចំនួន ៣ នេះ ស្ថិតក្នុងការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធអាកាសចរណ៍ ឆ្នាំ២០១៩-២០២៤។ របាយការណ៍ដដែលបង្ហាញថា រដ្ឋគ្រោងចំណាយថវិកាប៉ាន់ស្មាន ចំនួន ៨០លានដុល្លារ លើការសាងសង់អាកាសយានដ្ឋានកោះកុង (ថ្មី...

អាន​បន្ថែម

គម្រោងសួនឧស្សាហកម្មធំជាងគេនៅវៀតណាម តម្លៃ ៥២០លានដុល្លារ បើកការដ្ឋានឆាប់នេះ

គម្រោងសាងសង់សួនឧស្សាហកម្មទំហំ ១០០០ ហិកតា ខេត្ត Binh Thuan ភាគខាងត្បូងប្រទេសវៀតណាម ត្រូវបានបើកការដ្ឋានជាផ្លូវការ ដែលនឹងក្លាយជាសួនឧស្សាហកម្មធំជាងគេមួយក្នុងប្រទេសវៀតណាម និងក្នុងតំបន់់។ ការសាងសង់នេះនឹងចំណាយប្រាក់ចំនួន ៥២០លានដុល្លារអាមេរិក ហើយសួនឧស្សាហកម្មនេះនឹងបម្រើដល់វិស័យជាច្រើន ដូចជាសម្ភារៈសំណង់ និង ការកែច្នៃម្ហូបអាហារ ជាដើម។ បើយោងតាមសារព័ត៌មាន GCR។ គ្រោងនឹងបញ្ចប់ការសាងសង់នៅឆ្នាំ ២០២៥ សួនឧស្ស...

អាន​បន្ថែម

រាជរដ្ឋាភិបាល នឹងបោះផ្សាយមូលបត្របំណុល ៣០០លានដុល្លារ​ នៅខែសីហា ឬកញ្ញាខាងមុខ

រដ្ឋាភិបាល ត្រៀមបោះលក់មូលបត្របំណុលក្នុងទំហំទឹកប្រាក់ ១,២ទ្រីលានរៀល(ស្នើនឹង ៣០០លានដុល្លារអាមេរិក) នៅក្នុងឆ្នាំ២០២២ ដើម្បីកៀរគរទុនវិនិយោគពីផ្សារមូលបត្រ​មកអភិវឌ្ឍសេដ្ឋកិច្ចជាតិ។ ឯកឧត្តម មាស សុខសេនសាន អគ្គលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសេដ្ឋកិច្ចនិងហិរញ្ញ លើកឡើងថា រដ្ឋអាចនឹងបោះផ្សាយនខែសីហា ឬខែកញ្ញា ខណៈបច្ចុប្បន្ន ក្រសួងកំពុងពិភាក្សាលើនីតិវិធី និងកត្តាបច្ចេកទេសផ្សេងៗ ។ ថ្លែងក្នុង សន្និសីទសារព័ត...

អាន​បន្ថែម