ខេត្តកណ្តាល និងតាកែវ គ្រោងស្វាគមន៍គម្រោងវិនិយោគធំៗ ៤ តម្លៃជាង ៥១ លានដុល្លារ
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) កាលពីថ្មីៗនេះ បានអនុម័តឱ្យក្រុមហ៊ុនឯកជនវិនិយោគសាងសង់រោងចក្រចំនួន ៤កន្លែង តម្លៃសរុប ៥១,១ លានដុល្លារអាមេរិក នៅខេត្តកណ្តាល និងខេត្តតាកែវ។ ក្រុមហ៊ុនទី១ គឺក្រុមហ៊ុន HONG CEN MAX LEATHER PRODUCTS CO., LTD ដែលនឹងវិនិយោគប្រមាណ ២,៦ លានដុល្លារអាមេរិក បង្កើតរោងចក្រផលិតកាបូបគ្រប់ប្រភេទ និងខ្សែក្រវាត់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិត្រពាំងប្រុយ ឃុំបែកចាន ស្រុកអង្គស្នួល ខេត...
អានបន្ថែមឆមាសទី១ CDC អនុម័តការវិនិយោគសរុប ៨៧គម្រោង តម្លៃជិត ៣ពាន់លានដុល្លារ កើនជាង១០%
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) នៅក្នុងឆមាសទី១ ឆ្នាំ២០២១ បានអនុម័តគម្រោងវិនិយោគថ្មី និងគម្រោងពង្រីកផលិតកម្មសរុប ៨៧គម្រោង ឬស្មើនឹងទុនវិនិយោគចំនួនជិត ៣ពាន់លានដុល្លារ ដែលកើនប្រមាណ ១០% ឬ ៣១៥លានដុល្លារអាមេរិក។ បើយោងតាមចុះផ្សាយរបស់ Fresh News កាលពីថ្ងៃទី៦ ខែកក្កដា បើធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ ២០២០ ជាក់ស្ដែង ចំនួនគម្រោងមានការថយចុះ ៦៣គម្រោង ឬស្មើនឹង ៧២% តែទុនវិនិយោគគឺមានការកើនឡើងរហូត ៣១៥ លានដុល្លារ...
អានបន្ថែមការដ្ឋានទីក្រុងកោះនរាតម្លៃ ២,៥ពាន់លានដុល្លារ បន្តតាមផែនការ បច្ចុប្បន្នសម្រេចបាន ៣០%
ការសាងសង់គម្រោងទីក្រុងរណបកោះនរាតម្លៃ ២,៥ពាន់លានដុល្លារ របស់ក្រុមហ៊ុន OCIC សម្រេចបាន៣០% ហើយ គិតត្រឹមខែមិថុនានេះ ដោយក្រុមហ៊ុនបញ្ជាក់ថា ដំណើរការសាងសង់ គឺធ្វើទៅតាមការគ្រោងទុក បើទោះបីជាស្ថិតក្នុងវិបត្តិកូវីដ១៩ក្ដី។ លោក ទូច សំណាង មន្រ្តីជាន់ខ្ពស់នៃគម្រោងអភិវឌ្ឍន៍ទីក្រុងរណបកោះនរា បានឱ្យដឹងនៅថ្ងៃទី១ កក្កដានេះ ថា ការងារចាក់បំពេញដីសម្រេចបាន ៦០% នៃផែនការ ការងារសាងសង់ស្ពានសម្រេចបាន ២០% ហើយការងារសាងសង់ជារួម...
អានបន្ថែមខេត្តស្វាយរៀង និងព្រះសីហនុទាក់ទាញគម្រោងធំៗ ៤ ថ្មីទៀត តម្លៃជាង ២៧ លានដុល្លារ
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កាលពីថ្ងៃទី ២៣ មិថុនា កន្លងមកនេះ បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរឱ្យក្រុមហ៊ុនឯកជនវិនិយោគបង្កើតរោងចក្រ ៤កន្លែង នៅខេត្តស្វាយរៀង និងខេត្តព្រះសីហនុ តម្លៃសរុបប្រមាណជាង ២៧លានដុល្លារ។ ក្រុមហ៊ុនទី ១ គឺ HONGLAITE HOME HANDICRAFT (CAMBODIA) CO., LTD ដែលនឹងបោះទុនវិនិយោគប្រមាណ ៥,២លានដុល្លារអាមេរិក បង្កើតរោងចក្រផលិតអំពូលភ្លើង គ្រឿងបង្គុំអំពូលភ្លើង និងគ្រឿងបង្គុំវាំងននគ្...
អានបន្ថែមក្រុមហ៊ុនសិង្ហបុរីបានការអនុញ្ញាតបង្កើតមជ្ឈមណ្ឌលកសិកម្មខ្នាតយក្សលើដី១មុឺនហិកតានៅកំពង់ស្ពឺ
ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យរបស់ប្រទេសសិង្ហបុរី Hong Lai Huat Group ទទួលបានការអនុញ្ញាតពីរាជរដ្ឋាភិបាលបង្កើតមជ្ឈមណ្ឌលកសិកម្មខ្នាតយក្សមួយនៅលើផ្ទៃដីប្រមាណ ១ម៉ឺនហិកតា នៅក្នុងស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។ នេះបើយោងតាមការចុះផ្សាយរបស់របស់ The Business Times កាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២១។ គម្រោងមជ្ឈមណ្ឌលនេះ នឹងសាងសង់ឡើងជាដំណាក់កាលៗ ដោយចាប់ផ្តើមដំបូងនៅក្នុងត្រីមាសទី៤ ឆ្នាំ២០២១នេះ។ ការសាងសង់ដំណាក់ដំបូង ន...
អានបន្ថែមកម្ពុជា និងអូស្ត្រាលី នឹងធ្វើការរួមគ្នាជំរុញឱ្យពលរដ្ឋកម្ពុជា១០០% មានទឹកស្អាតប្រើប្រាស់ត្រឹមឆ្នាំ ២០៣០
កម្ពុជា និងអូស្ត្រាលី ប្ដេជ្ញានឹងបន្តធ្វើការរួមគ្នា ពង្រីក ពង្រឹង និងលើកកម្ពស់ប្រព័ន្ធហេដ្ឋារចនាទឹកស្អាតទូទាំងប្រទេស ក្នុងគោលបំណងជំរុញឱ្យពលរដ្ឋកម្ពុជាទាំងអស់ មានទឹកស្អាតប្រើប្រាស់ត្រឹមឆ្នាំ ២០៣០។ នេះបើយោងតាមជំនួបរបស់ឯកឧត្តម ចម ប្រសិទ្ធិ ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និង លោក Luke Arnold ភារធារីស្ថានទូតអូស្រ្តាលីប្រចាំនៅកម្ពុជា កាលពីថ្ងៃទី ១៥...
អានបន្ថែមខណ្ឌឫស្សីកែវ ក្រុងតាខ្មៅ និងស្រុកបាទី ទាក់ទាញរោងចក្រថ្មី៣ តម្លៃជិត១៥លានដុល្លារ
ខណ្ឌឫស្សីកែវ ក្រុងតាខ្មៅ និងស្រុកបាទី កំពុងតែមានសក្ដានុពលខ្លាំង ដោយថ្មីៗនេះទើបតែទាក់ទាញគម្រោងវិនិយោគរោងចក្រថ្មី ៣ធំៗ ដែលអនុម័តដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) តម្លៃសរុបប្រមាណជិត ១៥លានដុល្លារអាមេរិក។ គម្រោងទី១ គឺជាការវិនិយោគ ២,៤ លានដុល្លាររបស់ក្រុមហ៊ុន J.A.K GARMENT CO., LTD បង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ នៅភូមិកំពង់ព្រីង សង្កាត់សិត្បូ ក្រុងតាខ្មៅ ខេត្តកណ្តាល។ ដោយឡែក គម្រោងទី២ គឺរោងចក...
អានបន្ថែមស្រុកអង្គស្នួល និងខណ្ឌពោធិ៍សែនជ័យ គ្រោងស្វាគមន៍រោងចក្រថ្មីពីរទៀតហើយ តម្លៃជាង១០លានដុល្លារ
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ថ្មីៗនេះ បានសម្រេចអនុម័តឱ្យក្រុមហ៊ុនឯកជនបោះទុនសរុបជាង ១០លានដុល្លារ សាងសង់រោងចក្រ ២កន្លែង នៅរាជធានីភ្នំពេញ និងខេត្តកណ្ដាល។ នេះបើតាមការទំព័រ Facebook របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) កាលពីថ្ងៃទី៤ ខែមិថុនា នេះ។ ក្រុមហ៊ុនទី ១ គឺ IMPAK (CAMBODIA) CO., LTD ដែលនឹងវិនិយោគ ៥លានដុល្លារអាមេរិក សាងសង់រោងចក្រផលិតវ៉ាលិស និងកាបូបគ្រប់ប្រភេទ ដែលមានទីតាំងស្ថិតនៅភូមិដំណ...
អានបន្ថែមខណ្ឌពោធិសែនជ័យគ្រោងស្វាគមន៍សណ្ឋាគារផ្កាយ៤ និងមជ្ឈមណ្ឌលពាណិជ្ជកម្មតម្លៃប្រមាណ៧៩លានដុល្លារ
នៅដើមខែមិថុនានេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានអនុម័ត ឱ្យក្រុមហ៊ុនឯកជន CONTINENT CROWN INVESTMENT MANAGEMENT CO., LTD វិនិយោគ ៧៩លានដុល្លារអាមេរិក សាងសង់ និងធ្វើអាជីវកម្មសណ្ឋាគារថ្នាក់ផ្កាយ៤ ចំនួន ២៧៥បន្ទប់ និងមជ្ឈមណ្ឌលពាណិជ្ជកម្មមួយកន្លែង នៅដីឡូតិ៍លេខ១៦៧៩ ផ្លូវសហព័ន្ធរុស្ស៊ី ភូមិតាងួន២ សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ក្នុងពេលជាមួយគ្នានេះដែរ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា...
អានបន្ថែមអាល្លឺម៉ង់សន្យាផ្តល់ជំនួយឥតសំណងប្រមាណជាង ៦៣លានដុល្លារ ដើម្បីស្តារសេដ្ឋកិច្ចកម្ពុជា
រដ្ឋាភិបាលអាល្លឺម៉ង់ បានសន្យាថានឹងផ្តល់ជំនួយឥតសំណងប្រមាណ ៦៣ លានដុល្លារអាមេរិក ដល់កម្ពុជាក្នុងការស្ដារសេដ្ឋកិច្ចសម្រាប់ឆ្នាំ២០២១ ដល់ ឆ្នាំ២០២២។ នេះបើយោងតាមកិច្ចប្រជុំចរចាររវាងភាគីទាំងពីរ កាលពីថ្ងៃ ៥-៦ ខែឧសភា កន្លងមកនេះ។ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅក្នុងជំនួយសរុបនេះ ទឹកប្រាក់ជាង ៣១លានដុល្លារអាមេរិក នឹងប្រើលើកិច្ចសហប្រតិបត្តិការផ្នែកហិរញ្ញវត្ថុ ហើយ ៣២លានដុល្លារទៀត...
អានបន្ថែម
