ក្រសួងសេដ្ឋកិច្ច៖ វិស័យសំណង់និងអចលនទ្រព្យនឹងកើនត្រឹម ២,៩% និង ២,៧% ប៉ុណ្ណោះក្នុងឆ្នាំ២០២១
កំណើនវិស័យសំណង់ និងអចលនទ្រព្យក្នុងឆ្នាំ ២០២០ ស្ថិតនៅអត្រា -២,៤% និង -៤,៩% ដែលជាការធ្លាក់ចុះធ្លាក់ចុះយ៉ាងខ្លាំង ពោលគឺប្រមាណ ២៣,២% និង ១១,៩% បើបើប្រៀបធៀបទៅនឹងឆ្នាំ ២០១៩។ ប៉ុន្តែវិស័យទាំង២ ត្រូវបានអ្នកជំនាញព្យាករថានឹងកើនតិចតួចត្រឹម ២,៩% និង ២,៧% ក្នុងឆ្នាំ ២០២១។នេះបើយោងតាមរបាយការណ៍ការព្យាករណ៍របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កាលពីថ្ងៃទី ២៧ មករា នេះ។ ការធ្លាក់ចុះនៃវិស័យទាំង២ គឺដោយសារឥទ្ធិពលនៃជំងឺ...
អានបន្ថែមជប៉ុនផ្តល់ជំនួយជាង៣០លានដុល្លារ សាងសង់ហេដ្ឋារចនាសម្ព័ន្ធមួយចំនួននៅភ្នំពេញ និងបាត់ដំបង
ហេដ្ឋារចនាសម្ព័ន្ធអគារថ្មីមួយចំនួននៅក្នុងវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ និងខេត្តបាត់ដំបង ដែលសាងសង់ឡើងក្រោមជំនួយឥតសំណង់ជាង ៣០លានដុល្លារពីរដ្ឋាភិបាលជប៉ុន បានបញ្ចប់ជាស្ថាពរហើយ។ នេះបើយោងតាមទីភា្នក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន ឬJICA។ JICA បានឱ្យដឹងកាលពីថ្ងៃទី២៥ ខែមករា នេះ ថា ពិធីប្រគល់អគារថ្មីទាំងនេះ បានប្រារព្ធឡើង ២ ផ្សេងគ្នា ដោយមួយធ្វើនៅវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញនាថ្ងៃទី១២ ខែមករាឆ្...
អានបន្ថែមក្រុមហ៊ុនឯកជនស្នើជួលដី ៣៦៩ហិកតា នៅខេត្តកោះកុង ដើម្បីវិនិយោគគម្រោងដ៏ធំមួយ
ក្រុមហ៊ុន កោះ មង្គល រតនៈ សម្បត្តិ ឯ.ក បានស្នើសុំជួលដីរដ្ឋទំហំ៣៦៩ ហិកតា នៅស្រុកស្រែអំបិល ខេត្តកោះកុង ដើម្បីវិនិយោគលើគម្រោងវារីវប្បកម្មដ៏ធំមួយ។ នេះបើយោងតាមកិច្ចប្រជុំរវាងក្រុមហ៊ុន និងរដ្ឋបាលខេត្តកោះកុង កាលពីថ្ងៃទី ២១ ខែមករា កន្លងមកនេះ។ បើយោងតាមប្រភពដដែល គម្រោងនេះ នឹងអនុវត្តជា ៣ ដំណាក់កាល ដោយនៅដំណាក់កាលទី ១ រដ្ឋបាលខេត្តកោះកុង អាចនឹងអនុញ្ញាតជួលឱ្យក្រុមហ៊ុនត្រឹម ១០០ ហិកតា សិន ដែលជាដំណាក់កាលសាកល្បងដំ...
អានបន្ថែមក្រុមហ៊ុនឯកជនគ្រោងសាងសង់រោងចក្រផលិតទឹកស្អាតលើដីទំហំជាង ៣០០ ហិកតា នៅកោះកុង
ក្រុមហ៊ុន អានកូ វ៉ធើរ សឹបផ្លាយ គ្រោងវិនិយោគសាងសង់រោងចក្រផ្គត់ផ្គង់ទឹកស្អាតលើផ្ទៃដីសរុបទំជាង ៣៣០ ហិកតា ក្នុងស្រុកគិរីសាគរ ខេត្តកោះកុង ក្នុងគោលបំណងដើម្បីចែកចាយទឹកស្អាតដល់ប្រជាពលរដ្ឋនៅក្នុងតំបន់ ដែលកំពុងតែមានកំណើនជាលំដាប់។ បើយោងតាមទំព័រវេបសាយផ្លូវការរបស់រដ្ឋបាលខេត្តកោះកុង បច្ចុប្បន្នគម្រោងនេះកំពុងស្ថិតនៅដំណាក់កាលត្រួតពិនិត្យ ដោយរដ្ឋបាលបាលខេត្តកោះកុង និងក្រសួងក្រសួងបរិស្ថាន កាលពីថ្ងៃទី២១ ខែមករា កន្...
អានបន្ថែមជីប ម៉ុង លែន នឹងប្តូរមុខមាត់ដី ១២០ ហិកតា ក្នុងតំបន់ជ្រោយចង្វា ទៅជាគម្រោងដ៏សម្បើមមួយ
ជីប ម៉ុង លែន បានប្រកាសបើកលក់គម្រោង ផាក លែន ៦A ដ៏ធំរបស់ខ្លួននៅតំបន់ជ្រោយចង្វាជាផ្លូវការ ចាប់ពីថ្ងៃទី២២នេះ ដល់ថ្ងៃទី ២៤ ខែមករា ឆ្នាំ២០២១ ជាមួយការបញ្ចុះតម្លៃដ៏អស្ចារ្យជូនអតិថិជន រហូតដល់ ៨% មិនចាំបាច់មានប្រាក់កក់ និងមិនគិតការប្រាក់រហូតដល់ ១៨ ខែ។ ផាក លែន ៦A គឺជាគម្រោងអភិវឌ្ឍន៍លំនៅឋានដ៏ប្រណិត ដែលលាតសន្ធឹងលើផ្ទៃដីរហូតដល់ ១២០ ហិកតា ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ ៦A និងអមដោយទន្លេធំៗចំនួនពីរ គឺទន្លេសាប និង...
អានបន្ថែមក្រុមហ៊ុនឯកជនមួយគ្រោងនឹងវិនិយោគបង្កើតតំបន់សេដ្ឋកិច្ចពិសេសនៅខេត្តកំពង់ស្ពឺ
ក្រុមហ៊ុន Khmer Holding Group គ្រោងនឹងវិនិយោគបង្កើតតំបន់សេដ្ឋកិច្ចពិសេសកសិ-ឧស្សាហកម្មមួយ នៅក្នុងខេត្តកំពង់ស្ពឺ ដើម្បីបម្រើឱ្យវិស័យកសិកម្ម ប្រមូលផ្តុំកសិផល ឃ្លាំងស្តុកត្រជាក់ កែច្នៃ និងនាំចេញ។ នេះបើតាមកិច្ចប្រជុំថ្ងៃទី២០ ខែមករា ឆ្នាំ២០២១ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ លោកឧកញ៉ា ឆាវ អ៊ីនទ័រ អ្នកតំណាងក្រុមហ៊ុនបានឱ្យដឹងថា ក្រៅពីគម្រោងដ៏ធំនេះ ក្រុមហ៊ុនក៏កំពុងរៀបចំគម្រោងវិនិយោគ ២ ទៀត...
អានបន្ថែមបូរីខុនដូរីកដូចផ្សិត តែហេតុអ្វីប្រជាជនភាគច្រើនគ្មានផ្ទះនៅ?គួរដោះស្រាយបញ្ហានេះដូចម្ដេច?
បើយោងតាមទិន្នន័យរបស់ CBRE Cambodia គិតចុងត្រឹមឆ្នាំ ២០២០ ខុនដូជាង ២៥ ០០០ យូនីត ត្រូវបានផ្គត់ផ្គង់នៅក្នុងទីផ្សារ ហើយរំពឹងថានឹងកើនឡើងដល់ ៣៨ ០០០ យូនីតក្នុងឆ្នាំ ២០២១។ លើសពីនេះ ទិន្នន័យរបស់ Knight Frank Cambodia បានឱ្យដឹងថាត្រឹមចុងឆ្នាំ ២០១៩ ផ្ទះក្នុងបូរីសរុបជាង ៥៥ ០០០ ខ្នងត្រូវបានដាក់លក់ក្នុងទីផ្សារ ហើយ ២២ ០០០ ខ្នងទៀត រំពឹងថានឹងបញ្ចប់នៅឆ្នាំ ២០២២។ ប៉ុន្តែបើក្រឡេកមើលទៅស្ថានភាពប្រជាជនវិញ បើយោងតាមទិន...
អានបន្ថែមអាមេរិកសម្រេចជួយកម្ពុជាជួសជុល និងកែលម្អ ប្រាសាទព្រះវិហារ និងប្រាសាទបាក់ខែង
សហរដ្ឋអាមេរិក កាលពីថ្មីនេះ សម្រេចផ្ដល់ជំនួយជិតកន្លះលានដុល្លារដើម្បីជួសជុលប្រាសាទបុរាណពីរនៅកម្ពុជា គឺប្រាសាទព្រះវិហារ និងប្រាសាទភ្នំបាខែង។ នេះបើយោងតាម ការឱ្យដឹងពីស្ថានទូតអាមេរិកនៅកម្ពុជា កាលពីថ្ងៃទី ១៧ មករាកន្លងទៅ។ កិច្ចព្រមព្រៀងជំនួយនេះ ត្រូវបានចុះហត្ថលេខាដោយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា និងមូលនិធិវិមានពិភពលោក (WMF) របស់សហរដ្ឋអាមេរិក។ បើយោងតាមកិច្ចព្រមព្...
អានបន្ថែមរោងចក្រផលិតទឹកស្អាត តម្លៃជាង១៩០លានដុល្លារ នៅជាយក្រុងភ្នំពេញ នឹងបើកការដ្ឋាននៅចុងខែមករានេះ
គម្រោងរោងចក្រប្រព្រឹត្តិកម្មទឹកស្អាតនៅបាក់ខែង គ្រោងនឹងចាប់ផ្ដើមបើកការដ្ឋាននៅចុងខែមករា នេះ ដោយនឹងមានសមត្ថភាពផលិតទឹកស្អាតបានដល់ទៅ ១៩៥ ០០០ ម៉ែត្រគូបក្នុងមួយថ្ងៃ។ ពិធីបើកការដ្ឋានសាងសង់រោងចក្រផលិតទឹកស្អាតនៅបាក់ខែងនេះ នឹងប្រព្រឹត្តិទៅក្រោមអធិបតីដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។ ការសាងសង់គម្រោងនេះ នឹងត្រូវថវិកាប្រមាណ ១៩០លានដុល្លារ ដែលជាសហហិរញ្ញប្បទានរបស់ភ្នាក់ងារអភិវឌ្ឍ...
អានបន្ថែមគម្រោងហេដ្ឋារចនាសម្ព័ន្ធធំៗចំនួន ៧ គម្រោង តម្លៃជិត ៦ ពាន់លានដុល្លារ នឹងត្រូវអនុវត្តនៅឥណ្ឌូនេស៊ីក្នុងឆ្នាំ ២០២១
រដ្ឋាភិបាលឥណ្ឌូនេស៊ី ប្រកាសចាប់ផ្តើមគម្រោងវិនិយោគហេដ្ឋារចនាសម្ព័ន្ធឯកជន-រដ្ឋ (public-private project) ធំៗ ចំនួន ៧ ដែលមានតម្លៃ ៥,៤ ពាន់លានដុល្លារ ដើម្បីទាក់ទាញវិនិយោគិនឯកជនថ្មីៗ បន្ថែមទៀតនៅដើមឆ្នាំ ២០២១ ។ លោក Eko“ Heri” Djoeli Heripoerwanto អគ្គនាយកហិរញ្ញប្បទានហេដ្ឋារចនាសម្ព័ន្ធនៃក្រសួងសាធារណការឥណ្ឌូនេស៊ី បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយថា៖ «នៅឆ្នាំ ២០២១ យើងនឹងចាប់ផ្តើមដំណើរការលទ្ធកម្មសម្រាប...
អានបន្ថែម
