ចិននឹងសាងសង់តំបន់សេដ្ឋកិច្ចពិសេសបៃតងតម្លៃមួយពាន់លានដុល្លារនៅស្វាយរៀង
ក្រុមហ៊ុនចិនគ្រោងនឹងសាងសង់តំបន់សេដ្ឋកិច្ចពិសេសបៃតងទំហំ ៤៥០ហិកតា តម្លៃជាង ១ពាន់លានដុល្លារ នៅក្រុងស្វាយរៀង។ នេះបើយោងតាមសារព័ត៌មាន The Star កាលពីពេលថ្មីៗនេះ។ គម្រោងដ៏ធំសម្បើមនេះ មានទីតាំងស្ថិតនៅប្រមាណ ៤ គីឡូម៉ែត្រពីក្រុងស្វាយរៀង ខាងត្បូងផ្លូវជាតិលេខ១ និងស្ថិតនៅភាគខាងជើងទន្លេវ៉ៃគោ។ កិច្ចព្រមព្រៀងជាដៃគូយុទ្ធសាស្ត្រក្នុងការអភិវឌ្ឍគម្រោងនេះ ត្រូវបានចុះហត្ថលេខាកាលពីថ្ងៃទី ១៣ វិច្ឆិកានេះ រវាងក្រុមហ៊ុ...
អានបន្ថែមCDC អនុម័តគម្រោងវិនិយោគ ១១៣គម្រោង ទុនវិនិយោគសរុប ២.៣ ពាន់លានដុល្លារ ត្រឹមខែ៨ដើមឆ្នាំ២០២០
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ហៅកាត់ថា CDC បានអនុម័តលើគម្រោងវិនិយោគឯកជនក្រៅតំបន់សេដ្ឋកិច្ចពិសេសសរុបចំនួន ១១៣គម្រោង នៅក្នុងរយៈពេល៨ខែដើមឆ្នាំ២០២០ ធ្លាក់ចុះ២២គម្រោង ធៀបនឹងរយៈពេលដូចគ្នាឆ្នាំមុន។ យោងតាមរបាយការណ៍ស្តីពីនិន្នាការសេដ្ឋកិច្ចកម្ពុជារបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បង្ហាញថា គម្រោងវិនិយោគដែលបានទទួលការអនុម័ត មានទុនវិនិយោគ ប្រមាណ ២ ៣២៩លានដុល្លារ បានធ្លាក់ចុះ ៥៧,១ភាគរយ និងបង្កើតកម្លាំងពលកម្...
អានបន្ថែមក្រសួងសេដ្ឋកិច្ច៖ ទុនវិនិយោគសំណង់ ៨ខែ ដំបូងឆ្នាំនៃ ២០២០ ធ្លាក់ចុះ ១៥ ភាគរយ
ទុនវិនិយោគសរុបរបស់គម្រោងសំណង់ដែលរដ្ឋាភិបាលអនុម័ត ក្នុងរយៈពេល ៨ខែ ដំបូងនៃឆ្នាំ ២០២០ មានប្រមាណជាង ៥ពាន់លានដុល្លារ ដែលធ្លាក់ចុះ ១៥,១ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០១៩។ នេះបើយោងតាមរបាយការណ៍ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ របាយការណ៍ដដែលបានឱ្យដឹងថា គម្រោងដែលត្រូវបានអនុញ្ញាតឱ្យសាងសង់ទាំងនេះ មានចំនួនសរុប ៣ ៣៥០ គម្រោង ដែលកើនឡើង ៤៥៥ គម្រោង តែបើគិតជាផ្ទៃក្រឡាវិញមានសរុប ១១,៤ លានម៉ែត្រការ៉េ ដែលធ្លាក់...
អានបន្ថែមរដ្ឋបន្តពិភាក្សាលើគម្រោងបង្កើតទីក្រុងសៀមរាបថ្មីនៅស្រុកសូត្រនិគម
ក្រសួងទេសចរណ៍បានបង្ហាញគម្រោង បង្កើតទីក្រុងសៀមរាបថ្មី មានទីតាំងនៅជិត អាកាសយានដ្ឋានសៀមរាបថ្មី ដែលកំពុងស្ថិតនៅក្រោមការសាងសង់ ស្រុកសូត្រនិគម ខេត្តសៀមរាប។ គម្រោងទីក្រុងថ្មីនេះ ស្ថិតនៅក្នុងផែនការមេអភិវឌ្ឍន៍វិស័យទេសចរណ៍នៅខេត្តសៀមរាប។ នេះបើតាមឲ្យដឹងពី ឯកឧត្តម លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារទេសចរណ៍រយៈពេល៩ខែដើមឆ្នាំ២០២០ កាលពីរសៀលថ្ងៃទី២៦ ខែតុលា នេះ។ ឯកឧត្តម ថ្ល...
អានបន្ថែមដី ២៧ ហិកតានៅស្រុកទឹកឈូនឹងប្តូរមុខមាត់ទៅជាខុនដូ និងទីលានវាយកូនហ្គោលដំបូងបង្អស់នៅកំពត
ក្រុមហ៊ុន Forest Harmony កាលពីថ្មីៗនេះ បានប្រកាសបើកដំណើរលក់គម្រោង Golf Harmony ដែលជាការប្ដូរមុខមាត់ដីទំហំ ២៧,៣ ហិកតា នៅស្រុកទាំងឈូ ឱ្យទៅជាខុនដូ ផ្ទះលម្ហែ និងជាពិសេស ឺទីលានវាយកូនហ្គោលដំបូងបង្អស់នៅក្នុងខេត្តកំពត។ មានទីតាំងស្ថិតនៅឃុំព្រៃថ្នង ស្រុកទឹកឈូ ដែលមានចម្ងាយប្រហែល ១៨ គីឡូម៉ែត្រ ពីក្រុងកំពត គម្រោងនេះ រួមមានការសាងសង់វីឡាលំហែ ទីលានវាយកូនហ្គោល ៩ឡូត៍ និង អគារខុនដូដែលមាន ៥ជាន់ ចំនួន ៤អគារ ដោយការស...
អានបន្ថែមស្ពានខ្សែកាបដំបូងគេនៅភ្នំពេញ តភ្ជាប់ពីកោះពេជ្រ ទៅកោះនរា បើកការដ្ឋានសាងសង់ហើយ
ក្រុមហ៊ុន OCIC កាលពីព្រឹកថ្ងៃទី ២៦ តុលា នេះ បានបើកការដ្ឋានសាងសង់ស្ពានធំៗចំនួន២ គឺស្ពានឆ្លងកាត់ទន្លេបាសាក់តភ្ជាប់ពីទីក្រុងកោះពេជ្រទៅកោះនរា និងស្ពានតភ្ជាប់ពីកោះនរាទៅផ្លូវជាតិលេខ ១។ ពិធីបើកការដ្ឋានសាងសង់គម្រោងស្ពានទាំង២ នេះ ធ្វើឡើងនៅក្រោមអធិបតីភាព សម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន។ ស្ពានទី១ ជាប្រភេទស្ពានបេតុងខ្សែកាប តភ្ជាប់ពីតំបន់អភិវឌ្ឍន៍កោះនរា ទៅកាន់ទីក្រុងរណបកោះពេជ្រ មានបណ្តោយប្រវែង ៨២៤ ម៉ែ...
អានបន្ថែមសម្រាប់ឆ្នាំ២០២១ វិស័យហេដ្ឋារចនាសម្ព័ន្ធទទួលបានចំណែកថវិកាជាតិជិត ៦០០លានដុល្លារ
រដ្ឋាភិបាលកម្ពុជា កាលពីថ្ងៃទី ២៤ តុលា កន្លងមកនេះ បានអនុម័តថវិកាជាតិសម្រាប់ចំណាយនៅឆ្នាំ២០២១ ប្រមាណ ៨.១ ពាន់លានដុល្លារ ដោយក្នុងនោះ វិស័យអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធទទួលបានជិត ៦០០ លានដុល្លារ ឬ ខ្ពស់លំដាប់ថ្នាក់ទី ៣។ យោងតាមលទ្ធផលនៃប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ក្រសួងសាធារណៈការ និងដឹកជញ្ជូន ទទួលបានវិភាជន៍ថវិកាជាតិ នៅលេខរៀងទី ៣ បន្ទាប់ពី ក្រសួងអប់រំ យុវជន និងកីឡា និងក្រសួងការពារជាតិ។ តារាងបានបង្ហាញថា...
អានបន្ថែមរដ្ឋអនុម័តគម្រោងវិនិយោគធំៗពីរក្នុងវិស័យថាមពលតម្លៃជាង ៣៥០ លានដុល្លារ
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានសម្រេចចេញវិញ្ញាបនបត្រឱ្យក្រុមហ៊ុន Oddormeanchey Power Industrial Co Ltd វិនិយោគទឹកប្រាក់ជាង ៣៥០ដុល្លារសាងសង់គម្រោងធំៗ ២ គឺរោងចក្រអគ្គិសនីដុតធ្យូងថ្មអានុភាព ២៦៥ មេហ្គាវ៉ាត នៅខេត្តឧត្តរមានជ័យ និង ខ្សែបញ្ជូនអគ្គិសនី តង់ស្យុង ២៣០ គីឡូវ៉ុល។ គម្រោងបង្កើតរោងចក្រអគ្គិសនីដុតធ្យូងថ្ម អនុភាព ២៦៥ មេហ្គាវ៉ាត មានទីតាំងនៅស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ ដែលនឹងសាងសងដោ...
អានបន្ថែមសួនឧស្សាហកម្ម ៥០០ ហិកតា នៅផ្លូវជាតិលេខ៥១ ខេត្តកំពង់ស្ពឺ ចាប់ផ្ដើមសាងសង់ហើយ
គម្រោងអភិវឌ្ឍន៍តំបន់ឧស្សាហកម្មទំហំប្រមាណ ៥០០ហិកតា របស់អ្នកឧកញ៉ា ពុង ឃាវសែ ដែលមានទីតាំងស្ថិតនៅចន្លោះផ្លូវ ៥១ និង ៤៤ ក្នុងខេត្តកំពង់ស្ពឺ បានចាប់ផ្ដើមដំណើរការសាងសង់មួយរយៈហើយ។ នេះបើយោងតាមការឱ្យដឹងពីអ្នកគ្រប់គ្រងគម្រោង លោក គូ បូរិន។ លោក គូ បូរិន បានប្រាប់ទស្សនាវដ្ដីសំណង់ និងអចលនទ្រព្យ កាលពីថ្ងៃទី ២១ តុលា នេះថា បច្ចុប្បន្ ក្រុមការងារកំពុងធ្វើការចាក់បំពេញដី និងរៀបចំហេដ្ឋារចនាសម្ព័ន្ធខាងក្នុងមួយចំនួននៃ...
អានបន្ថែម
