ក្រុមហ៊ុនចិន ចាប់អារម្មណ៍បង្កើតរោងចក្រចម្រាញ់ប្រេងកាតនៅកម្ពុជា
ក្រុមហ៊ុន Hainan Starlight Chemical Co., Ltd បានបង្ហាញពីចំណាប់អារម្មណ៍ក្នុងការបង្កើតរោងចក្រចម្រាញ់ប្រេងកាតនៅប្រទេសកម្ពុជា។ នេះបើតាមការឱ្យដឹងពីក្នុងជំនួបសម្តែងការគួរសមនិងពិភាក្សាការងាររវាង ឯកឧត្តម ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពល ជាមួយតំណាងក្រុមហ៊ុន Hainan Starlight Chemical Co.,Ltd កាលពីថ្ងៃទី ២១ តុលានេះ។ ជំនួបពិភាក្សាការងារនេះ ធ្វើឡើងក្នុងគោលបំណងពិភាក្សាអំពីសក្តានុពលនៃគម្រោងវិនិយោគលើវិ...
អានបន្ថែមកូរ៉េផ្ដល់ជំនួយឥតសំណងជាង ៨០ លានដុល្លារមកអភិវឌ្ឍគម្រោងធំៗ ១២ គម្រោង
ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េប្រចាំនៅកម្ពុជា (KOICA) សម្រេចផ្ដល់ហិរញ្ញប្បទានឥតសំណងប្រមាណ ៨០ លានដុល្លារ ឱ្យកម្ពុជាយកមកអភិវឌ្ឍគម្រោងអទិភាពចំនួន ១២ គម្រោង។ នេះបើយោងតាមជំនួបពិភាក្សារវាង ឯកឧត្តម ឈៀង យ៉ាណារ៉ា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងលោក នោ ហ្យង់ជូន (RHO Hyunjun) ប្រធានតំណាង KOICA កាលពីថ្ងៃទី ២១ តុលានេះ។ លោក នោ ហ្យង់ជូន (RHO Hyunjun) បានឱ្យដឹងថាជំនួយ ៨០ លានដុល្លារនេះគឺសម្រ...
អានបន្ថែមសភាពាណិជ្ជកម្មកំពុងចងក្រងសៀវភៅមគ្គុទ្ទេសក៍វិនិយោគដើម្បីទាក់ទាញវិនិយោគិនក្រៅស្រុក
សភាពាណិជ្ជកម្មកម្ពុជា កំពុងធ្វើការយ៉ាងសកម្មចងក្រងសៀវភាវមគ្គុទ្ទេសក៍វិនិយោគ សម្រាប់បណ្តាខេត្តនានាក្នុងប្រទេសកម្ពុជា ដើម្បីប្រើប្រាស់ជាឯកសារផ្សព្វផ្សាយបង្ហាញពីសក្ដានុពលរបស់ខេត្តក្រុងទាំងនោះទៅកាន់វិនិយោគិនទាំងក្នុង និងក្រៅប្រទេស ពោលគឺដើម្បីស្រូបយកការវិនិយោគពីក្រៅស្រុកឬ FDI ឱ្យបានច្រើនជាងមុន។ បច្ចុប្បន្ន ស្ថាប័នពាក់ព័ន្ធកំពុងផ្ដោតលើការរកធាតុចូលដាក់ទៅក្នុងសៀវភៅមគ្គុទេ្ទសក៍វិនិយោគ សម្រាប់ខេត្ត២ គឺខេត...
អានបន្ថែមការពង្រីកផ្លូវរត់ព្រលានយន្តហោះព្រះសីហនុបញ្ចប់ការសាងសង់ដោយនឹងបើកដំណើរការចុងឆ្នាំនេះ
ការពង្រីក និងជួសជុលផ្លូវរត់(Runway) នៃអាកាសយាន្តដ្ឋានអន្តរជាតិ ខេត្តព្រះសីហនុ បានបញ្ចប់ការសាងសង់ជាស្ថាពរហើយ ដោយគ្រោងបើកដំណើរការជាផ្លូវការនៅត្រីមាសចុងក្រោយ ឆ្នាំ២០២០។ នេះបើយោងតាមរដ្ឋបាលខេត្តព្រះសីហនុ។ ពិធីសូត្រមន្តប្រោះព្រំ ការបញ្ចប់ការងារពង្រីក និងជួសជុលត្រូវបានធ្វើឡើងកាលពីថ្ងៃទី១៣ តុលា នេះ ក្រោមអធិបតីភាព ឯកឧត្ដម ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការអាកាសចរណ៍សុីវិល និង ឯកឧត្តម គួច ចំ...
អានបន្ថែមជប៉ុនផ្តល់ជំនួយឥតសំណងតម្លៃ ៣៥ លានដុល្លារ សាងសង់ស្ពានចំនួន ៧ នៅព្រៃវែង និងក្រចេះ
ជប៉ុនកំពុងផ្ដល់ជំនួយឥតសំណង ៣៥ លានដុល្លារអាមេរិក សម្រាប់គម្រោងសាងសង់ស្ពានឡើងវិញចំនួន ៧ នៅខេត្តព្រៃវែង និងក្រចេះ ដែលជាតំបន់កំពុងប្រឈមនឹងទឹកជំនន់ផងដែរ។ នេះបើតាមការឱ្យដឹងពី ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងពិធីប្រគល់ និងទទួលគ្រឿងចក្រសាងសង់ផ្លូវនេះធ្វើឡើង កាលពីព្រឹកថ្ងៃទី១២ ខែតុលា នេះ។ (អានបន្ថែម) ឯកឧត្តមបានឱ្យដឹងថា៖ «បច្ចុប្បន្ននេះ ជប៉ុនកំពុងផ្ដល់ជ...
អានបន្ថែមជប៉ុនផ្ដល់ថវិកាយ៉ាងហោចជិត ១ពាន់លានដុល្លារ សាងសង់ហេដ្ឋារចនាសម្ព័ន្ធជាច្រើននៅកម្ពុជា
ជប៉ុនបាននិងកំពុងផ្ដល់ថវិកាយ៉ាងហោចជិត ១ពាន់លានដុល្លារ ដើម្បីជួយសាងសង់ ស្ដារ និងលើកកម្ពស់ហេដ្ឋានរចនាសម្ព័ន្ធស្ពាន-ថ្នល់ជាច្រើននៅកម្ពុជា ដែលទំហំថរិកានេះរួមបញ្ចូលទាំងជំនួយឥតសំណង និងកម្ចី។ នេះបើយោងតាមប្រសាសន៏របស់ ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងពិធីប្រគល់-ទទួលគ្រឿងចក្រសាងសង់ ដែលជាជំនួយឥតសំណងរបស់ប្រទេសជប៉ុនកាលពីថ្ងៃទី ១២ ខែតុលា កន្លងមកនេះ។ (អានបន្ថែម) ឯកឧត្តម ស៊ុន...
អានបន្ថែមជប៉ុនប្រគល់គ្រឿងចក្រជាច្រើនគ្រឿងតម្លៃជាង ៤លានដុល្លារ សម្រាប់គម្រោងសាងសង់ផ្លូវនៅកម្ពុជា
រដ្ឋាភិបាលជប៉ុន កាលពីពេលថ្មីៗនេះ បានផ្តល់ជំនួយឥតសំណងជាគ្រឿងចក្រសាងសង់ផ្លូវដល់កម្ពុជាចំនួន ១៥ គ្រឿង តម្លៃ ៤,៥លានដុល្លារ ដើម្បីយកទៅប្រើប្រាស់ក្នុងគម្រោងសាងសង់ផ្លូវអាទិភាពនានានៅកម្ពុជា។ ពិធីប្រគល់ និងទទួលគ្រឿងចក្រសាងសង់ផ្លូវនេះ ធ្វើឡើងកាលពីព្រឹកថ្ងៃទី ១២ ខែតុលា ក្រោមអធិបតីភាពឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងឯកឧត្តម MIKAMI Masahiro ឯកអគ្គរាជទូតជប៉ុនប្រចា...
អានបន្ថែមចិនត្រៀមចុះហត្ថលេខាលើគម្រោងអភិវឌ្ឍន៍ ៣ ធំៗ បន្ថែមទៀតនៅកម្ពុជា
ចិនកំពុងត្រៀមចុះហត្ថលេខាលើគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ៣ធំៗបន្ថែមទៀតនៅកម្ពុជា រួមមាន គម្រោងខ្សែកាប្លិ៍អុបទិកក្រោមបាតសមុទ្រ គម្រោងសាងសង់ផ្លូវជាតិ71C និងគម្រោងខ្សែបញ្ជូនអគ្គិសនីជនបទជំហានទី៧។ នេះបើតាមឱ្យដឹងពី កិច្ចប្រជុំការងាររវាងឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង និង ឯកឧត្តម វ៉ាង យី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋប្រជាមានិតចិន កាលពីថ្ងៃទី១១ តុលា កន្លងមកនេះ។ ឯកឧត្តម ឧប...
អានបន្ថែមកម្ពុជាមិនបានស្នើពន្យារការបង់ប្រាក់កម្ចីពីម្ចាស់បំណុលអន្តរជាតិឡើយ
ទោះបីជាស្ថិតក្នុងវិបត្តិកូវីដ១៩ ក៏ដោយ កម្ពុជាមិនបានស្នើដល់ម្ចាស់បំណុលពន្យារការបង់ប្រាក់កម្ចី ឬកាតព្វកិច្ចហិរញ្ញវត្ថុអន្តរជាតិឡើយ ហើយរាល់សកម្មភាពអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធស្ពានថ្នល់នានា នៅតែបន្តយ៉ាងរលូន។ នេះបើយោងតាមឯកឧត្តម ផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាល កាលពីថ្ងៃទី ៩ តុលានេះ។ ឯកឧត្តម បានសសេរលើទំព័រហ្វេសប៊ុកថា៖ «សម្តេចតេជោ នាយករដ្ឋមន្រ្តី បានអះអាងថា កម្ពុជាស្ថិតនៅស្ថានភាពល្អប្រសើរ បើសិនប្រៀបធៀបទ...
អានបន្ថែមក្រុមហ៊ុនចិនបញ្ចប់ការសិក្សាគម្រោងផ្លូវដែកភ្នំពេញ-វៀតណាមហើយ
ក្រុមហ៊ុនឯកជនចិន កាលពីពេលថ្មីៗនេះ បានបញ្ចប់ការសិក្សាសមិទ្ធលទ្ធភាពសាងសង់ផ្លូវរថភ្លើងពីរាជធានីភ្នំពេញទៅក្រុងបាវិតហើយ។ នេះបើយោងតាមមន្រ្តីជាន់ខ្ពស់ក្រសួងសាធារណការ និងដឹកជញ្ជូន។ ឯកឧត្តម វ៉ាស៊ីម សុរិយា អ្នកនាំពាក្យក្រសួងបានឱ្យដឹងកាលពីថ្ងៃទី ៦ តុលា នេះថា គម្រោងផ្លូវរថភើ្លងនេះ ជាការអភិវឌ្ឍរបៀងសេដ្ឋកិច្ចរវាងកម្ពុជា និងវៀតណាម ដោយនឹងសម្រួលដល់ការដឹកជញ្ជូន ជំរុញសកម្មភាពសេដ្ឋកិច្ច និងការធ្វើដំណើររបស់អ្នកទេសច...
អានបន្ថែម
