រោងចក្រអគ្គិសនីធ្យូងថ្ម ៧០០មេហ្គាវ៉ាត់ ខេត្តកោះកុងបញ្ចប់ការដោះស្រាយផលប៉ះពាល់

ក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប ដែលគ្រោងនឹងសាងសង់រោងចក្រអគ្គិសនីដុតធ្យូងថ្មអានុភាព ៧០០មេហ្គាវ៉ាត់ នៅខេត្តកោះកុង បានបញ្ចប់ការដោះស្រាយផលប៉ះពាល់ដល់ប្រជាជនប្រមាណ៥៨ គ្រួសារក្នុងតំបន់រួចមកហើយ ។ នេះបើយោងតាមគេហទំព័រផ្លូវការរបស់រដ្ឋបាលខេត្តកោះកុងកាលពីរសៀលថ្ងៃទី ២៨ កក្កដា ២០២០នេះ។ ប្រជាពលរដ្ឋទាំង៥៨គ្រួសារនេះ មានទីលំនៅនៅឃុំថ្មស ស្រុកបូទុមសាគរ ដែលមានក្បាលដីពាក់ព័ន្ធនឹងទីតាំងគម្រោងនេះ ដោយក្រុមហ៊ុនបានទូទាត់សំណងគោលនយ...

អាន​បន្ថែម

អភិបាលខេត្តកំពតកំពុងសិក្សាឱ្យចិនសាងសង់ស្ពានឆ្លងព្រែកកំពង់បាយថ្មីមួយខ្សែ

រដ្ឋបាលខេត្តកំពត សហការជាមួយក្រុមហ៊ុន China Road កំពុងសិក្សាគម្រោងសាងសង់ស្ពានថ្មីមួយខ្សែឆ្លងព្រែកកំពង់បាយ ដើម្បីសម្រួលចរាចរណ៍ ខណៈស្ពានចាស់មិនអាចឆ្លើយតបទៅនឹងកំណើនចរាចរណ៍បាន។ គម្រោងស្ពានថ្មីត្រូវបានលើកយកមកពិភាក្សានៅក្នុងកិច្ចប្រជុំរវាងសាលាខេត្តកំពត និង ក្រុមហ៊ុន China Road ក្រោមវត្តមានរបស់ ឯកឧត្តម ជាវ តាយ អភិបាលខេត្តកំពត កាលពីថ្ងៃទី ២៣ កក្កដាកន្លងមកនេះ។ លោក អ៊ឺង ឆាយ អភិបាលរងខេត្តកំពត បានឲ្យដឹងថ...

អាន​បន្ថែម

ចិនគ្រោងនឹងបង្កើតរោងចក្របំលែងសំរាមជាអគ្គីសនី អនុភាព១២មេហ្កាវ៉ាត់ នៅសៀមរាប

រូបភាពតំណាង ក្រុមហ៊ុនចិន MIZUDA គ្រោងនឹងវិនិយោគលើរោងចក្រដុតបំលែងសំរាមជាអគ្គីសនីមួយនៅខេត្តសៀមរាប ដែលនឹងអាចបំលែងសំរាមបានប្រមាណ ២១ម៉ឺនតោន/ឆ្នាំ ទៅជាថាមពលអគ្គីសនី១២ មេហ្កាវ៉ាត់។ នេះបើយោងតាមហ្វេសប៊ុកផ្លូវការរបស់រដ្ឋបាលខេត្តសៀមរាបកាលពីថ្ងៃទី ២១ ខែកក្កដា កន្លងមកនេះ។ តាមការបង្ហាញរបាយការណ៍របស់ក្រុមហ៊ុន គម្រោងនេះត្រូវបានសិក្សាអស់រយៈពេលជាងកន្លះឆ្នាំ និងបានបញ្ចប់កាលពីមុនខែ ធ្នូ ឆ្នាំ២០១៩ កន្លងទៅនេះ។ ...

អាន​បន្ថែម

ក្រុមហ៊ុនជីបម៉ុង វិនិយោគសាងសង់កន្លែងផ្ទុកសំរាមឧស្សាហកម្មនៅតំបន់សេដ្ឋកិច្ចពិសេសសីហនុ

ក្រុមហ៊ុន ជីប ម៉ុង អ៊ិនស៊ី ស៊ីមែនខបភើរេសិន (CMIC) របស់ជីប ម៉ុង គ្រុប បានចូលរួមវិនិយោគ សាងសង់កន្លែងផ្ទុកសំរាមឧស្សាហកម្ម ក្នុងគោលបំណងដើម្បីផ្តល់សេវាកម្មកែច្នៃកាកសំណល់ឧស្សាហកម្មដល់សហគ្រាសនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសខេត្តព្រះសីហនុ។ កិច្ចព្រមព្រៀងវិនិយោគកសាងកន្លែងផ្ទុកសំរាមឧស្សាហកម្ម នេះ ត្រូវបានចុះហត្ថលេខាដោយ លោក Nicolas George នាយកប្រតិបត្តិនៃក្រុមហ៊ុនCMIC និងលោក Cao Jianjiang អគ្គនាយកនៃក្រុមហ៊ុនតំ...

អាន​បន្ថែម

មកទល់បច្ចុប្បន្ន ខេត្តកំពង់ស្ពឺ ទទួលបានការវិនិយោគរាប់រយគម្រោង តម្លៃជាង២០០លានដុល្លារ

ខេត្តកំពង់ស្ពឺ កន្លងមកបានទាក់ទាញគម្រោងវិនិយោគទុនធំៗ ជាច្រើនរាប់រយគម្រោង តម្លៃជាង២០០លានដុល្លារ ស្របពេលក្រុមហ៊ុនវិនិយោគថ្មីៗជាច្រើនគ្រោងនឹងមកបោះទុនបន្ថែមទៀតក្នុងខេត្តមួយនេះនាពេលខាងមុខ។ របាយការណ៍ស្តីពីវឌ្ឍនភាពខេត្តកំពង់ស្ពឺ បានបង្ហាញថា គម្រោងវិនិយោគចំនួន ១៨៨គម្រោងត្រូវបានអនុម័ត កាលពីឆ្នាំ២០១៩ ដោយមានផ្ទៃក្រឡាសំណង់សរុប ទំហំ ៧០ម៉ឺនម៉ែត្រការ៉េ។ គម្រោងវិនិយោគទាំងនេះ មានទុនវិនិយោគសរុប ២១០លានដុល្លារ។ ...

អាន​បន្ថែម

ធនាគារពិភពលោកផ្តល់កម្ចី១០០លានដុល្លារសម្រាប់គម្រោងស្ដារហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់នៅកម្ពុជា

ធនាគារពិភពលោក កាលពីព្រឹកថ្ងៃទី ១៧ កក្កដានេះ បានសម្រេចផ្តល់ឥណទាន ១០០លានដុល្លារ សម្រាប់គម្រោងកសាងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ នៅកម្ពុជា ដោយផ្តោតលើផ្លូវគមនាគមន៍ និងផ្លូវជនបទ ដើម្បីលើកកម្ពស់ការដឹកជញ្ជូន។ ប្រាក់ជំនួយនេះមានឈ្មោះថា គម្រោងកែលម្អបណ្តាញផ្លូវគមនាគមន៍នៅប្រទេសកម្ពុជា ដែលធ្វើឡើងដើម្បីជួយឱ្យអ្នកនៅជនបទ អាចធ្វើដំណើរទៅកាន់ទីកន្លែងចាំបាច់នានា ដូចជាមណ្ឌលសុខភាព មន្ទីរពេទ្យ សាលារៀន និង ទីផ្សារ។ ត...

អាន​បន្ថែម

រដ្ឋាភិបាលថៃបានអនុម័តលើការពង្រីកអាកាសយានដ្ឋានផាតាយ៉ាតម្លៃ ៩ ពាន់លានដុល្លារ

រដ្ឋាភិបាលថៃផ្តល់ភ្លើងខៀវ ដល់ក្រុមហ៊ុនពាណិជ្ជកម្មរួមមួយ ដឹកនាំដោយក្រុមហ៊ុនរថភ្លើងអាកាសបាងកក និងក្រុមការងារប្រតិបត្តិការរថភ្លើងក្រោមដី BTS skytrain ដើម្បីពង្រីកអាកាសយានដ្ឋានអន្តរជាតិ U-Tapao នៅក្បែរក្រុងផាតាយ៉ា។ ក្រុមហ៊ុនពាណិជ្ជកម្មរួមនេះ ជាការសហការរវាងក្រុមហ៊ុន Bangkok Airways និងក្រុមហ៊ុន Sino-Thai Engineering & Construction ដែលគ្រោងនឹងសាងសង់ស្ថានីយចំណតទី ៣ និងមជ្ឈមណ្ឌលផ្ទុកទំនិញ និងយន្ដហោ...

អាន​បន្ថែម

រដ្ឋាភិបាលនឹងមិនកាត់បន្ថយខ្ទង់ចំណាយលើគម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធរូបវ័នទេ

ខ្ទង់ចំណាយសម្រាប់សាងសង់ និងស្តារហេដ្ឋារចនាសម័ន្ធ គឺមិនស្ថិតក្នុងបញ្ជីកាត់ខ្ទង់ចំណាយទេ ខណៈដែលរដ្ឋាភិបាលគ្រោងកាត់បន្ថយ និងកាត់ទាំងស្រុងនៃខ្ទង់ចំណាយនានារបស់ក្រសួងនិងស្ថាប័នរដ្ឋ ដើម្បីត្រៀមបម្រុងថវិកាយកទៅប្រើប្រាស់សម្រាប់ទប់ស្កាត់ និងស្តារសេដ្ឋកិច្ច ក្នុងវិបត្តិជំងឺកូវិដឡើយ។ ការប្រកាសកាត់បន្ថយខ្ទង់ចំណាយនានាក្នុងក្របខណ្ឌថវិកាជាតិ ២០២០ គឺធ្វើឡើងដើម្បី បម្រុងទុកថវិកាសម្រាប់ស្តារសដ្ឋកិច្ច ដែលរងផលប៉ះពាល...

អាន​បន្ថែម

ខេត្តរតនគីរីបានតភ្ជាប់ចូលបណ្តាញអគ្គិសនីជាតិជាស្ថាពរហើយ

ខេត្តរតនគីរី បានតភ្ជាប់ចូលបណ្តាញអគ្គិសនីជាតិជាស្ថាពរហើយ ដោយប្រើប្រាស់ប្រភពអគ្គិសនីពីស្ថានីយ៍វារីអគ្គិសនីសេសានក្រោម២ តាមខ្សែបញ្ជូនតង់ស្យុងខ្ពស់ ២៣០គីឡូវ៉ុល។ ការតភ្ជាប់នេះនឹងជួយឲ្យភាគឥសានប្រទេសកម្ពុជា មានស្ថេរភាពផ្គត់ផ្គង់ថាមពល អំណោយផលដល់សេដ្ឋកិច្ច និងសង្គម យ៉ាងច្រើននាពេលខាងមុខ។ អគ្គិសនីកម្ពុជាបានបើកដំណើរការផ្លូវការ ខ្សែបញ្ជូនតង់ស្យុងខ្ពស់២៣០គីឡូវ៉ុល ប្រវែង១០២គីឡូម៉ែត្រពីស្ថានីយវារីអគ្គិសនីសេសានក...

អាន​បន្ថែម

រដ្ឋាភិបាលបើកភ្លើងខៀវដំណាក់កាលចុងក្រោយហើយសម្រាប់គម្រោងរោងចក្រថាមពលធ្យូងថ្ម ៧០០MW

រោងចក្រថាមពលធ្យូងថ្ម ៧០០មេហ្គាវ៉ាតនឹងចាប់សាងសង់ជាក់លាក់ ក្នុងពេលឆាប់ៗនេះហើយ ក្រោយទទួលបានភ្លើងខៀវដំណាក់កាលចុងក្រោយ ពោលគឺការបញ្ចប់ការសិក្សាផលប៉ះពាល់បរិស្ថាន។ លើសពីនេះការសាងសង់គ្រោងនឹងបញ្ចប់ ហើយបញ្ចេញថាមពលចូលបណ្តាញជាតិតាមការគ្រោងទុក នៅឆ្នាំ២០២២ ខាងមុខនេះ។ រោងចក្រអគ្គិសនីនេះ ជាការវិនិយោគរួមគ្នា រវាងក្រុមហ៊ុន Cambodia International Investment Development Group (CIIDG) និងក្រុមហ៊ុន China Huadian Hong...

អាន​បន្ថែម