ចំណេះដឹង និង បទពិសោធន៍
កម្ពុជាស្ថិតនៅចំបេះដូងអាស៊ាន ដែលជាទីតាំងដ៏មានសក្តានុពលបំផុតសម្រាប់អ្នកវិនិយោគ
ប្រទេសកម្ពុជា ស្ថិតនៅចំកណ្តាលបេះដូងអាស៊ាន ដែលនេះជាទីតាំងដ៏មានសក្តានុពល និងទាក់ទាញបំផុតសម្រាប់វិនិយោគិននានាគួរតែមកវិនិយោគនៅប្រទេសមួយនេះ។ នេះបើតាមសុន្ទរកថារបស់ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងឱកាសកិច្ចប្រជុំកំពូលធុរកិច្ចអាស៊ាន-កម្ពុជា ឆ្នាំ២០២៤។ ឯកឧត្តម បានលើកឡើងថា វិនិយោគិនគួរសម្រេចចិត្តមកវិនិយោគនៅកម្ពុជា ព្រោះកម្ពុជាជាច្រកទ្វារទៅកាន់អាស៊ាន និងទៅកាន់ពិភពលោក ខណៈដែលកម្ពុជាស្ថិតនៅចំកណ្តាលបេះដូងនៃតំបន់អាស៊ានដែលមានប្រជាជនសរុបប្រមាណ ៦៧០លាននាក់។ ឯកឧត្តមបន្តទៀតថា កម្ពុជាបច្ចុប្បន្នស្ថិតក្នុងស្ថានភាពមួយមានសុខសន្តិភាព ស្ថេរភាពនយោបាយ ស្ថានភាពម៉ាក្រូសេដ្ឋកិច្ច ស្ថេរភាពអតិផរណា ជាពិសេស ៦០%នៃប្រជាពលរដ្ឋកម្ពុជាសរុប គឺជាយុវជនមានអាយុក្រោម២៥ឆ្នាំ ប្រកបដោយថាមពល ថាមវន្ត និងការខិតខំប្រឹងប្រែង។ មិនត្រឹមតែប៉ុណ្ណោះ ដើម្បីពង្រឹងសមត្ថភាពយុវជន រាជរដ្ឋាភិបាលកម្ពុជា ទើបបានដាក់ចេញនូវកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសទៅដល់យុវជនមកពីគ្រួសារក្រីក្រ និងងាយរងគ្រោះចំនួន ១,៥លាននាក់។ ដោយឡែក ចំពោះវិស័យហេដ្ឋារចនាសម្ព័ន្ធវិញ កម្ពុជាបាននិងកំពុងសាងសង់ ព្រមទាំងមានផែនការជាតិនានា សំដៅបង្កើនភាពប្រកួតប្រជែង និងសម្រួលដល់ការវិនិយោគរបស់វិនិយោគិន ទន្ទឹមនឹងការធ្វើទំនើបកម្មប្រព័ន្ធចុះបញ្ជីគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ (QIP Online v4.0) ជាមួយនឹងចក្ខុវិស័យដើម្បីពង្រឹងប្រសិទ្ធភាពក្នុងការផ្តល់សេវាសាធារណៈជូនវិនិយោគិន។ ក្រៅពីទំនើបកម្មខាងលើ ដើម្បីសម្រួលកិច្ចការងារវិនិយោគបន្ថែមទៀត រាជរដ្ឋាភិបាលកម្ពុជា បានជំរុញរៀបចំវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជនជាបន្តបន្ទាប់ ដើម្បីស្តាប់ពីបញ្ហាប្រឈម និងស្វែងរកដំណោះស្រាយជូនវិនិយោគិន សំដៅដល់ការលើកកម្ពស់ […]
អានបន្ថែមសិង្ហបុរីចំណាយ $១៥លាន ផ្តល់អាហារូបករណ៍ដល់និស្សិតឆ្នើម ១៥០០០នាក់ ឱ្យរៀនបច្ចេកវិទ្យា AI
ប្រទេសសិង្ហបុរី បានបង្ហាញផែនការដ៏មានមហិច្ឆតាមួយដើម្បីពង្រឹងតួនាទីរបស់ខ្លួននៅក្នុងធុរកិច្ចនិងការច្នៃប្រតិដ្ឋ ដោយគ្រោងចំណាយទឹកប្រាក់ជាង ១ពាន់លានដុល្លារសិង្ហបុរី ដែលស្មើនឹងជាង ៧៤៣លានដុល្លារអាមេរិក ទៅក្នុងគម្រោងលើកកម្ពស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ក្នុងរយៈពេលប្រាំឆ្នាំខាងមុខ។ សេចក្តីប្រកាសអំពីការវិនិយោគដ៏ធំជាងគេនៅអាស៊ានលើវិស័យ AI នេះ ត្រូវបានអនុម័តជាផ្នែកមួយនៃថវិកាជាតិឆ្នាំ ២០២៤ របស់សិង្ហបុរី ដែលបង្ហាញពីការជំរុញជាយុទ្ធសាស្ត្ររបស់ប្រទេស ឆ្ពោះទៅរកការរីកចំរើន និងការធ្វើអភិនវកម្មផ្នែកបច្ចេកវិទ្យា និងភាពធន់នឹងសេដ្ឋកិច្ច នេះបើយោងតាម Aseanbriefing ចុះផ្សាយថ្ងៃទី ១៣ ខែមីនា ឆ្នាំ ២០២៤។ យុទ្ធសាស្ត្រវិនិយោគលើបច្ចេកវិទ្យាទំនើបនេះ គ្របដណ្តប់លើផ្នែកជាច្រើនដែលមានគោលបំណងជំរុញការអភិវឌ្ឍន៍ AI និងអនុវត្តភាពនៃបច្ចេកវិទ្យា AI លើវិស័យផ្សេងៗ។ គំនិតផ្តួចផ្តើមសំខាន់ៗនៃផែនការនេះ រួមមានលទ្ធភាពទទួលបានបន្ទះឈីប (Chips) កម្រិតខ្ពស់ដែលចាំបាច់សម្រាប់ការច្នៃប្រតិដ្ឋ AI, ការបង្កើតភាពជាដៃគូជាមួយអ្នកដឹកនាំឧស្សាហកម្មក្នុងពិភពលោក ដើម្បីបង្កើតមជ្ឈមណ្ឌល AI ដ៏ល្អឥតខ្ចោះ និងការធ្វើវប្បកម្ម ទេពកោសល្យក្នុងស្រុកដើម្បីជំរុញកម្លាំងការងារ AI សម្រាប់ផ្គត់ផ្គង់សេដ្ឋកិច្ចនៅថ្ងៃខាងមុខ។ ផ្នែកសំខាន់ទីមួយនៃផែនការជាតិនេះ គឺការផ្តល់អាហារូបករណ៍សម្រាប់និស្សិតសិង្ហបុរី ឱ្យចាប់យកជំនាញទាក់ទងនឹងបច្ចេកវិទ្យា AI។ ក្នុងរយៈពេល ៣ឆ្នាំខាងមុខ ថវិកាប្រហែល ២០លានដុល្លារសិង្ហបុរី (១៥លានដុល្លារអាមេរិក) នឹងត្រូវវិនិយោគលើអាហារូបករណ៍នៅទូទាំងកម្មវិធីថ្នាក់បរិញ្ញាបត្រ […]
អានបន្ថែមរដ្ឋចេញអនុក្រិត្យបង្កើតសាកលវិទ្យាល័យឌីជីថលលើកដំបូង នៅខេត្តកំពង់ស្ពឺ
រដ្ឋាភិបាលកម្ពុជាក្នុងអាណត្តិថ្មីនេះ បានសម្រេចចេញអនុក្រិត្យបង្កើតសាកលវិទ្យាល័យឌីជីថលលើកដំបូង នៅក្នុងខេត្តកំពង់ស្ពឺ។ នេះបើតាម អនុក្រិត្យលេខ ៦០អនក្របក ត្រូវបានចុះហត្ថលេខាដោយនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤។ សាកលវិទ្យាល័យឌីជីថលកម្ពុជាមួយនេះ ត្រូវបានសរសេរជាអក្សរកាត់ថា ស.ឌ.ក និងជាភាសាអង់គ្លេសថា Digital University of Cambodia សរសេរជាអក្សរកាត់ថា DUC។ គួរបញ្ជាក់ថា ស.ឌ.ក គឺជាគ្រឹះស្ថានឧត្តមសិក្សាឯកជន ដែលមានទីតាំងស្ថិតនៅផ្លូវជាតិលេខ៣ ភូមិត្រពាំងស្លា ឃុំព្រះនិព្វាន ស្រុងគងពិសី ខេត្តកំពង់ស្ពឺ និងស្ថិតនៅក្រោមឱវាទរបស់ក្រសួងអប់រំ យុវជន និងកីឡា។ ស.ឌ.ក នឹងធ្វើការបណ្តុះបណ្តាលកម្រិតបរិញ្ញាបត្រ និងបរិញ្ញាបត្ររង ដែលក្នុងនោះមានមហាវិទ្យាល័យចំនួន៥ទៀតដូចខាងក្រោម៖ ១_មហាវិទ្យាល័យឧស្សាហកម្មឌីជីថល ២_មហាវិទ្យាល័យនីតិសាស្រ្តនិងវិទ្យាសាស្រ្តនយោបាយ ៣_មហាវិទ្យាល័យកសិកម្មនិងអភិវឌ្ឍន៍ជនបទ ៤_មហាវិទ្យាល័យវិស្វកម្មនិងស្ថាបត្យកម្ម ៥_មហាវិទ្យាល័យភាសាអង់គ្លេស
អានបន្ថែមមហាវិទ្យាល័យសេដ្ឋកិច្ចបច្ចេកវិទ្យាឌីជីថលសាខាវាលស្បូវ តម្លៃជាង ៦លានដុល្លារ បើកដំណើរការផ្លូវការហើយ
មហាវិទ្យាល័យសេដ្ឋកិច្ចបច្ចេកវិទ្យាឌីជីថលតម្លៃជាង៦លានដុល្លារ សាងសង់លើផ្ទៃដី ៦ហិកតា នៅស្ថិតនៅភូមិវាលស្បូវ សង្កាត់ វាលស្បូវ ខណ្ឌច្បារអំពៅរាជធានីភ្នំពេញ ត្រូវបានសម្ពោធបើកដំណើរការជាផ្លូវការហើយ។ ពិធីសម្ពោធនេះ ត្រូវបានប្រារព្ធឡើងក្រោមអធិបតីភាពរបស់ សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី១៥ កុម្ភៈ ២០២៤។ គួរបញ្ជាក់ថា មហាវិទ្យាល័យសេដ្ឋកិច្ចបច្ចេកវិទ្យាឌីជីថលនេះ គឺជាសាខាថ្មីរបស់សាកលវិទ្យាល័យជាតិគ្រប់គ្រង ដែលទើបតែទទួលបានចំណាត់ថ្នាក់ចូលក្នុងបញ្ជីឈ្មោះរបស់គណៈកម្មការចំណាត់ថ្នាក់សាកលវិទ្យាល័យពិភពលោក (World University Rankings for Innovations) ក្នុងរយៈពេល ៣ឆ្នាំជាប់ៗគ្នា។ ក្នុងមហាវិទ្យាល័យសេដ្ឋកិច្ចបច្ចេកវិទ្យាឌីជីថលថ្មីនេះ មានអគារសិក្សាថ្មី១ខ្នង (កម្ពស់៤ជាន់ មាន១៥បន្ទប់) សាងសង់លើដីទំហំ ៦ហិកតា ដោយប្រើរយៈពេលជិត ៥ឆ្នាំ សម្រាប់រៀបចំការអភិវឌ្ឍន៍ ដោយសម្រេចបានជំហានទី១ និងបានប្រើប្រាស់ថវិកាសរុបអស់ចំនួនជាង ៦លានដុល្លារ ក្នុងនោះរួមមាន៖ រៀបចំជាអភិវឌ្ឍផ្នែករឹង ហេដ្ឋារចនាសម្ពន្ធ័រូបវន្ត និងផ្នែកទន់ និងការរៀបចំអភិវឌ្ឍកម្មវិធីសិក្សាថ្មីៗស្របតាមនិន្នាការថ្មី។ គួររំលឹកទៀតថា មហាវិទ្យាល័យថ្មីនេះ ត្រូវបានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២១ ក្រោមអធិបតីភាពរបស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ដ្រីក្រសួងអប់រំ […]
អានបន្ថែមសាលាតិចណូទី២ ក្បែរវិមានឈ្នះឈ្នះ បើកការដ្ឋានសាងសង់ជាផ្លូវការហើយ
វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាសាខាទី២ (សាលាតិចណូ) បានបើកការដ្ឋានសាងសង់ជាផ្លូវការហើយ ស្ថិតនៅលើផ្ទៃដី ៥ហិកតា ក្បែរវិមានឈ្នះឈ្នះ។ ការបើកការដ្ឋានសាងសង់ បានធ្វើឡើងកាលពីថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៤ ក្រោមអធិបតីភាព ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ដែលស្ថិតនៅភូមិព្រែកតារ័ត្ន សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ បើតាមផេកហ្វេកប៊ុកសាលាតិចណូ បានបញ្ជាក់ឱ្យដឹងថា ការដ្ឋានសាងសង់នេះ ត្រូវចំណាយពេលសាងសង់ជាង១៨ខែ និងរំពឹងថាអាចនឹងបញ្ចប់សព្វគ្រប់នៅខែឧសភាឆ្នាំ២០២៥ និងត្រូវបានរចនាដោយ Heerim និង Group Four និងសាងសង់ដោយក្រុមហ៊ុន Jiangsu Natong No. 2 Construction Engineering (Group) Co., Ltd។ បន្ថែមពីនេះ គម្រោងសាងសង់នេះ ត្រូវចំណាយថវិការបស់គម្រោងកែលម្អការអប់រំឧត្តមសិក្សា (HEIP) នៃធនាគារពិភពលោក (WB)។ គួរបញ្ជាក់ថា សាលាតិចណូសាខាទី២ នឹងត្រូវបានសាងសង់លើផ្ទៃដី ៥ហិកតា រួមមានអគារស្រាវជ្រាវ និងបណ្ដុះបណ្ដាល ដែលមានកម្ពស់ […]
អានបន្ថែមOCIC ចាប់ដៃគូជាមួយបារាំង បង្កើតសាលាសរសេរកូដលំដាប់ពិភពលោកនៅកោះពេជ្រ
ក្រុមហ៊ុន OCIC Group ដែលជាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យដ៏លេចធ្លោរបស់កម្ពុជា បានសហការជាមួយក្រុមហ៊ុន Platform Impact ដើម្បីបង្កើតសាលាសរសេរកូដលំដាប់ពិភពលោកនៅកោះពេជ្រ ដោយយកគំរូសិក្សាតាមប្រព័ន្ធរបស់សាលា School 42 ដែលជាស្ថាប័នអប់រំបច្ចេកវិទ្យាឈានមុខនៅអ៊ឺរ៉ុប។ អនុស្សរណៈនៃការយោគយល់គ្នា (MOU) ត្រូវបានចុះហត្ថលេខាក្នុងអំឡុងដំណើរទស្សនកិច្ចរបស់គណៈប្រតិភូកម្ពុជាទៅកាន់ប្រទេសបារាំង នៅចំពោះមុខលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត នៅ Medef នេះបើយោងតាមរបាយការណ៍របស់ CIR news នៅថ្ងៃទី ៣០ ខែមករា ឆ្នាំ ២០២៤។ បន្ទាប់ពីពិធីចុះហត្ថលេខានេះ ភាគីពាក់ព័ន្ធសំខាន់ៗរួមមាន លោកស្រី Sophie Viger នាយកគ្រប់គ្រងសាលា School 42 អនុប្រធាន Thierry Tea នៃក្រុមហ៊ុន OCIC Group និងលោក Wisal Hin ប្រធានក្រុមហ៊ុន Platform Impact បានជួបជាមួយឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ដើម្បីពិភាក្សាអំពីវឌ្ឍនភាព និងចក្ខុវិស័យសម្រាប់ បង្កើតស្ថាប័នប្រកបដោយនវានុវត្តន៍ក្នុងប្រទេសកម្ពុជាដែលបានបំផុសគំនិតដោយជោគជ័យរបស់សាលា School […]
អានបន្ថែមជប៉ុនជួយកម្ពុជា ពង្រឹងសមត្ថភាពថែទាំប្រព័ន្ធលូ និងទប់ស្កាត់ការខូចខាតដោយទឹកជំនន់នៅរាជធានីភ្នំពេញ
ជប៉ុន ជួយកម្ពុជា បណ្តុះបណ្តាលធនធានមនុស្ស ដោយពង្រឹងសមត្ថភាពគ្រប់គ្រងថែទាំប្រព័ន្ធលូ និងវិធានការទប់ស្កាត់ការខូចខាតដោយទឹកជំនន់ក្នុងរាជធានីភ្នំពេញ។ នេះបើតាមសិក្ខាសាលាបញ្ចប់នៃកម្មវិធីភាពជាដៃគូរបស់ JICA ក្នុងវិស័យប្រព័ន្ធលូ។ សិក្ខាសាលា ត្រូវរៀបចំឡើងនៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤ ដោយមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ និងការិយាល័យទឹកស្អាត និងលូក្រុងគីតាឃ្យូស្យ៊ូនៃប្រទេសជប៉ុន។ បន្ថែមពីនេះ សិក្ខាសាលានេះ ជាផ្នែកមួយនៃគម្រោង ដែលត្រូវបានអនុវត្តប្រមាណជាពីរឆ្នាំ គឺការពង្រឹងសមត្ថភាពប្រតិបត្តិការ និងថែទាំប្រព័ន្ធលូក្នុងរាជធានីភ្នំពេញ។ ក្នុងរយៈពេល ២ឆ្នាំនេះ ក្រុមការងារសម្រេចបានជាលទ្ធផលធំៗចំនួន ០២ រួមមាន៖ ទី១៖ គឺការបណ្តុះបណ្តាលបុគ្គលិកដែលអាចអនុវត្តការថែទាំ និងការគ្រប់គ្រងប្រព័ន្ធលូឱ្យបានត្រឹមត្រូវ ដោយផ្អែកលើគោលការណ៍ណែនាំនៃការគ្រប់គ្រង និងថែទាំប្រព័ន្ធលូ ទី២៖ គឺបណ្តុះបណ្តាលធនធានមនុស្សដែលមានសមត្ថភាពក្នុងការដោះស្រាយការការពារ ការខូចខាតដោយទឹកជំនន់ទាំងភាគីប្រជាពលរដ្ឋ និងភាគីរដ្ឋាភិបាល។ ទន្ទឹមនឹងនេះ តាមរយៈគម្រោងខាងលើនេះ រាជធានីភ្នំពេញ នឹងអាចប្រើប្រាស់សៀវភៅណែនាំស្តីអំពីការគ្រប់គ្រងថែទាំប្រព័ន្ធលូ ដើម្បីអនុវត្តការថែទាំ និងការគ្រប់គ្រងប្រចាំថ្ងៃ ហើយបន្តបណ្តុះបណ្តាលប្រជាពលរដ្ឋ ដើម្បីលើកកម្ពស់ការយល់ដឹង និងកិច្ចសហប្រតិបត្តិការពីប្រជាពលរដ្ឋ ឈានទៅរកការកែលម្អបរិស្ថានទីក្រុង។
អានបន្ថែមនាយករដ្ឋមន្ត្រីថៃអំពាវនាវឱ្យប្រទេសអាស៊ានដំឡើងប្រាក់ឈ្នួល និងលើកទឹកចិត្តពិពិធកម្មវិនិយោគបរទេស
នាយករដ្ឋមន្ត្រីថៃលោក ស្រេថា ថាវីស៊ីន បានអំពាវនាវឱ្យមេដឹកនាំប្រទេសអាស៊ានផ្សេងទៀតក្នុងនោះក៏មានម៉ាឡេស៊ី និងកម្ពុជាផងដែរ ចូលរួមសហការស្វែងរកមធ្យោបាយរួមគ្នាដើម្បីដំឡើងប្រាក់ឈ្នួលឱ្យបានខ្ពស់ជាងមុន និងសំណើកែប្រែវិធីសាស្ត្រលើកទឹកចិត្តដល់វិនិយោគបរទេសមួយចំនួនទៀត នេះបើយោងតាម Thailand Business News កាលពីថ្ងៃទី២២ មករា ឆ្នាំ ២០២៤។ ថ្លែងនៅក្នុងវេទិកាសេដ្ឋកិច្ចពិភពលោកនៅទីក្រុង Davos លោក ថាវីស៊ីន បានសង្កត់ធ្ងន់លើការចាំបាច់សម្រាប់ប្រទេសថៃក្នុងការផ្លាស់ប្តូរលើសពីការទាក់ទាញវិនិយោគបរទេសដោយពឹងផ្អែកតែលើយុទ្ធសាស្ត្រតម្លៃពលកម្មទាបតែម្យ៉ាង។ ផ្ទុយទៅវិញ លោកបានគូសបញ្ជាក់អំពីយុទ្ធសាស្ត្រដ៏ទូលំទូលាយមួយ ដែលផ្តោតលើថាមពលស្អាត ការបង្កើតសាលារៀនអន្តរជាតិលំដាប់កំពូល ការថែទាំសុខភាពសាធារណៈដ៏រឹងមាំ ទីផ្សារមូលធនដោយយុត្តិធម៌ គ្មានអំពើពុករលួយ និងបរិស្ថានដែលងាយស្រួលសម្រាប់អាជីវកម្ម។ នៅក្នុងកិច្ចពិភាក្សាមួយ លោក ថាវីស៊ីន បានលើកឡើងពីតម្រូវការសម្រាប់ប្រទេសអាស៊ានក្នុងការសហការគ្នាដោះស្រាយបញ្ហាប្រាក់ឈ្នួលអប្បបរមា ដែលលោកយល់ថាជាឧបសគ្គដល់កំណើនទាំងមូលរបស់តំបន់។ លោកបានបង្ហាញចេតនាក្នុងការចូលរួមជាមួយនាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា និងម៉ាឡេស៊ី ដើម្បីពិភាក្សាអំពីវិធីដំឡើងប្រាក់ឈ្នួលអប្បបរមាជាសមូហភាព។ លោក ថាវីស៊ីន បានសង្កត់ធ្ងន់លើសារៈសំខាន់នៃមេដឹកនាំក្នុងតំបន់ដែលមានភារកិច្ចធ្វើការរួមគ្នាដើម្បីបង្កើនប្រាក់ឈ្នួលអប្បបរមាក្នុងកម្រិតសមរម្យ ជំរុញកំណើនសេដ្ឋកិច្ចនៅទូទាំងប្រទេសអាស៊ាន។ លើសពីការតស៊ូមតិសម្រាប់ប្រាក់ឈ្នួលអប្បបរមាខ្ពស់ លោក ថាវីស៊ីន ក៏បានស្នើឱ្យអនុម័តកម្មវិធីពិពិធកម្មការលើកទឹកចិត្តវិនិយោគបរទេសបែបថ្មី ដើម្បីទាក់ទាញការវិនិយោគបរទេសពីសហរដ្ឋអាមេរិក អឺរ៉ុប និងចិន។ លោកបានជំរុញប្រទេសអាស៊ានឱ្យស្វែងយល់ពីវិធីសាស្ត្រជំនួស ដោយគូសបញ្ជាក់ពីសារៈសំខាន់នៃការលើកទឹកចិត្តសេដ្ឋកិច្ចចម្រុះ។ ការផ្លាស់ប្តូរយុទ្ធសាស្ត្រនេះ មានគោលបំណងកំណត់យកប្រទេសថៃ និងសមភាគីក្នុងតំបន់របស់ខ្លួនជាគោលដៅវិនិយោគដ៏ទាក់ទាញ ដោយផ្លាស់ប្តូរចេញពីគំរូការងារតម្លៃទាបបែបប្រពៃណី។
អានបន្ថែមADB ជួយកម្ពុជា $២,៤លាន សង់អគារបណ្ណាល័យដ៏ធំមួយ ក្នុងវិទ្យាស្ថានជាតិអប់រំ
ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ជួយកម្ពុជា ២,៤លានដុល្លារ សម្រាប់សង់អគារបណ្ណាល័យសម្តេចព្រះសង្ឃរាជជួនណាតនៅវិទ្យាស្ថានជាតិអប់រំ ដែលបច្ចុប្បន្នគម្រោងមួយនេះត្រូវបានបើកការដ្ឋានសាងសង់ហើយ។ នេះបើយោងតាមកម្មវិធីក្រុងពលីខួងគ្រឹះបញ្ចុះបឋមសិលា កាលពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្រោមអធិបតីភាពឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុនឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា។ គម្រោងសាងសង់អគារបណ្ណាល័យសម្តេចព្រះសង្ឃរាជជួនណាត នៅវិទ្យាស្ថានជាតិអប់រំ គឺជាផ្នែកមួយនៃគម្រោងអភិវឌ្ឍន៍វិស័យអប់រំមធ្យមសិក្សាទុតិយភូមិទី២។ បើយោងតាមការបញ្ជាក់របស់ លោកស្រី ឃួន វិច្ឆិកា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា បានប្រាប់សាព័ត៌មានភ្នំពេញប៉ុស្តិ៍ថា «គោលបំណងសំខាន់នៃការសាងសង់អគារបណ្ណាល័យសម្តេចព្រះសង្ឃរាជជួន ណាត នេះ គឺដើម្បីលើកកម្ពស់គុណភាពអប់រំនៅកម្រិតមធ្យមសិក្សាទុតិយ្យភូមិ ខណៈនៅវិទ្យាស្ថានជាតិអប់រំគឺជាវិទ្យាស្ថានតែ១គត់ដែលបានបណ្តុះបណ្តាលជំនាញគ្រូកម្រិតឧត្តម»។ គួរបញ្ជាក់ថា អគារបណ្ណាល័យថ្មីនេះ មានកម្ពស់៦ជាន់ រួមទាំងជាន់ផ្ទាល់ដី មានតម្លៃប្រមាណ២,៤លានដុល្លារ ដែលជាថវិកាគាំទ្រដោយធនាគារអភិវឌ្ឍន៍អាស៊ី(ADB)។ បណ្តាល័យនេះនឹងមានបំពាក់នូវឧបករណ៍ សម្ភារទំនើបៗព្រមទាំងសៀវភៅសិក្សាដ៏សម្បូរបែបទាំងក្នុងស្រុក និងក្រៅស្រុកដើម្បីប្រែក្លាយឱ្យទៅជាបណ្ណាល័យដ៏ធំជាងគេក្នុងផ្នែកអប់រំនៅកម្ពុជា៕ គម្រោងនេះ ត្រូវការរយៈពេលសាងសង់ ១៥ខែ ដោយគិតចាប់ពីពេលបើកដំណើរការសាងសង់ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ រហូតដល់ខែកុម្ភៈ ឆ្នាំ២០២៥៕
អានបន្ថែមទីផ្សារការិយាល័យរបស់ទីក្រុងសេអ៊ូលបញ្ច្រាសនិន្នាការសកល៖ មានអត្រាកាន់កាប់ជាង ៩៨% ខណៈនៅប្រទេសភាគច្រើនមានការថយចុះ
ខណៈដែលទីផ្សារអគារការិយាល័យគ្រប់ទីកន្លែងក្នុងពិភពលោក ប្រឈមនឹងការធ្លាក់ចុះ បែរជាទីផ្សារការិយាល័យរបស់ទីក្រុងសេអ៊ូល បន្តឈរនៅលើភាពជោគជ័យយ៉ាងរឹងមាំ ដែលមានអត្រាកាន់កាប់ដ៏គួរឱ្យចាប់អារម្មណ៍ជាង ៩៨% សម្រាប់ការិយាល័យកម្រិត A រួមជាមួយនឹងការកើនឡើងគួរឱ្យកត់សម្គាល់នៃការជួល ១៥% បើប្រៀបធៀបទៅនឹងឆ្នាំមុន នេះបើយោងតាមការសិក្សារបស់ Bloomberg ចុះផ្សាយកាលពីថ្ងៃទី ១៥ ខែ វិច្ឆិកា ឆ្នាំ ២០២៣នេះ។ ការដណ្តើមជួលបន្ទប់ការិយាល័យរវាងអតិថិជនមួយករណី នាពេលថ្មីៗនេះនៅក្នុងអគារ Parnas Tower ដ៏មានកិត្យានុភាព ក្នុងសង្កាត់ Gangnam ដែលមានក្រុមហ៊ុនរាប់សិបទាំងក្នុងស្រុក និងក្រៅស្រុក ដេញថ្លៃគ្នាចង់បានកន្លែងការិយាល័យមួយកន្លែងនោះ គឺជាសក្ខីកម្មបញ្ជាក់យ៉ាងច្បាស់ពីកំណើននៃតម្រូវការការិយល័យ ខណៈតម្លៃមានការកើនឡើងខ្លាំងនៅប្រទេសកូរ៉េ។ យោងតាមលោក Y J Choi ប្រធានផ្នែកជួលនៅក្រុមហ៊ុន Cushman & Wakefield Korea សក្ដានុពលទីផ្សារ (សម្រាប់អគារការិយាល័យ) គឺជារឿងថ្មីមិនធ្លាប់មាន ដោយសារអ្នកជួល ជាពិសេសអ្នកដែលត្រូវការកន្លែងទូលាយច្រើន សុខចិត្តជួលអគារយកតែម្តងទោះបីជាមានការដំឡើងតម្លៃពី ៣០% ទៅ ៤០%ក្តី។ នេះគឺដោយសារតែខ្វះខាតជម្រើស។ លក្ខខណ្ឌបែបនេះ ផ្ទុយស្រឡះជាមួយនឹងទីផ្សារសហរដ្ឋអាមេរិក និងប្រទេសផ្សេងទៀត ដែលទីផ្សារការិយាល័យ មានការកាត់បន្ថយការកាន់កាប់ […]
អានបន្ថែម