ចំណេះដឹង និង បទពិសោធន៍
អ្នកជំនាញបង្ហាញពីការិយាល័យសម័យថ្មីដែលផ្តោតលើកន្លែងធ្វើការ របៀបរស់នៅ និងអភិបាលកិច្ច ESG បញ្ចូលគ្នា
CBRE Cambodia ដែលជាក្រុមហ៊ុនឈានមុខគេក្នុងវិស័យអចលនទ្រព្យ ថ្មីៗនេះបានរៀបចំព្រឹត្តិការណ៍ផ្តាច់មុខមួយដែលមានឈ្មោះថា “ការបើកបង្ហាញអំពីការិយាល័យនៃសតវត្សទី២១៖ផ្លាស់ប្តូរអនាគតនៃរបៀបរបបធ្វើការ រស់នៅ និងអភិបាលសង្គមបរិស្ថាន” (Unveiling the Office of the 21st Century: Shaping the Future of Work, Lifestyle, and ESG)” នៅ ATOM ក្នុងអគារវឌ្ឍនៈថោវើល កាលពីថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ ២០២៣។ ព្រឹត្តិការណ៍នេះមានបេសកកម្មចម្បង គឺទាញចំណាប់អារម្មណ៍សង្គមមកយកចិត្តទុកដាក់លើទិដ្ឋភាពផ្លាស់ប្តូរយ៉ាងឆាប់រហ័សនៃកន្លែងធ្វើការបែបសហសម័យ ដោយផ្តោតជាសំខាន់លើអន្តរសកម្មរវាងអនាគតនៃកន្លែងធ្វើការប្រកបដោយវិជ្ជាជីវៈ ការពិចារណាលើរបៀបរបបរស់នៅនៃសង្គមមនុស្សជំនាន់ថ្មី និងក្របខណ្ឌអភិបាលកិច្ចសង្គមបរិស្ថាន (Environmental, and Social Governance)។ ព្រឹត្តិការណ៍នេះ មានរៀបចំជាកិច្ចពិភាក្សាពេញអង្គ ដោយមានការធ្វើបទបង្ហាញ និងការពិភាក្សាជាក្រុមដែលមានវត្តមានពីអ្នកជំនាញក្នុងវិស័យអចលនទ្រព្យ និងវាគ្មិនប្រកបដោយចក្ខុវិស័យឆ្នើមៗជាច្រើនរូបទៀត ដែលមានបទពិសោធន៍ពាក់ព័ន្ធនឹងបរិបទ ប្រព័ន្ធអេកូឡូស៊ីនៃកន្លែងធ្វើការសហសម័យនេះ។ កំណើនគួរឱ្យកត់សម្គាល់នៃទីផ្សារអគារការិយាល័យ លោក Lawrence Lennon នាយកគ្រប់គ្រងនៃក្រុមហ៊ុន CBRE Cambodia បានបំភ្លឺពីការរីកចម្រើនដ៏គួរឱ្យកត់សម្គាល់នៃទីផ្សារការិយាល័យកម្ពុជាថា “ទីផ្សារការិយាល័យនៅកម្ពុជាមានការវិវត្តដ៏គួរឱ្យភ្ញាក់ផ្អើល ដោយបានកើនឡើងយ៉ាងខ្លាំងពី […]
អានបន្ថែមរដ្ឋ និងឯកជនរួមគ្នាពិនិត្យលទ្ធភាពឱ្យបរទេសមានសិទ្ធិស្របច្បាប់ក្នុងការទិញដីឬផ្ទះនៅបុរី
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា បានពិភាក្សាលើទិដ្ឋភាពច្បាប់ដើម្បីអនុញ្ញាតឲ្យជនបរទេសមានសិទ្ធិស្របច្បាប់ក្នុងការទិញលំនៅឋាន និងដីនៅក្នុងគម្រោងបុរីបាន។ កិច្ចពិភាក្សានេះ ធ្វើឡើងក្រោមអធិបតីភាពឯកឧត្តមឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ និងអ្នកឧកញ៉ា លី ហួរ ប្រធានសមាគម កាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៣។ កិច្ចប្រជុំបន្ទាន់នេះគឺ «ពិភាក្សាអំពីស្ថានភាពវិស័យសំណង់នៅកម្ពុជា» ដែលមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំក្រសួង និងថ្នាក់ដឹកនាំសមាគមជាច្រើនរូបមាន៖ រដ្ឋលេខាធិការនៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងអនុប្រធានសមាគមជាច្រើនរូបផងដែរ។ ភាគីទាំងពីរ បានពិភាក្សាលើទិដ្ឋភាពច្បាប់ដើម្បីអនុញ្ញាតឲ្យជនបរទេសមានសិទ្ធិស្របច្បាប់ក្នុងការទិញលំនៅឋាន និងដីនៅក្នុងគម្រោងបុរី។ ក្រៅពីនេះ ភាគីទាំងពីរក៏បានពិភាក្សាលើស្ថានភាពនៃវិស័យសំណង់ជារួមនៅកម្ពុជា ដែលកំពុងជួបបញ្ហាប្រឈមជាច្រើននាពេលបច្ចុប្បន្ន និងពិភាក្សាលើស្ថានភាពហិរញ្ញវត្ថុ ដើម្បីរកហិរញ្ញប្បទានជួយគាំទ្រ និងទ្រទ្រង់ដល់វិស័យដ៏សំខាន់មួយនេះឱ្យអាចស្ទុះងើបឡើងវិញឱ្យបានឆាប់រហ័សផងដែរ។ ជាមួយគ្នានេះដែរ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ក៏បានបន្ថែមទៀតថា ក្រសួងក៏បានរៀបចំសំណើ និងគោលនយោបាយមួយចំនួនបន្ថែមទៀត ដើម្បីដាក់ស្នើជូនទៅប្រមុខរាជរដ្ឋាភិបាល ក្នុងការជួយគាំទ្រដល់វិស័យសំណង់នេះដែរ។
អានបន្ថែមរដ្ឋសម្រេចឱ្យឯកជនបង្កើតមជ្ឈមណ្ឌលស្តុកទិន្នន័យដ៏ធំ១ នៅកណ្តលក្រុងភ្នំពេញ
គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានសម្រេច ចុះបញ្ជីជូនក្រុមហ៊ុនឯកជន១ ដើម្បីបង្កើតជាមជ្ឈមណ្ឌលស្តុកទិន្នន័យ នៅកណ្តាលរាជធានីភ្នំពេញ។ នេះបើយោងតាមការចុះផ្សាយរបស់គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) នៅថ្ងៃទី១៨ តុលា ២០២៣។ ក្រុមហ៊នឯកជនមួយនេះ មានឈ្មោះថា “TELCOTECH LTD.” គ្រោងវិនិយោគបង្កើត និងធ្វើអាជីវកម្មមជ្ឈមណ្ឌលទិន្នន័យ ដែលមានទីតាំងស្ថិតនៅក្នុងអគារ Kampus លើមហាវិថីព្រះមុនីវង្ស សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។ ជាមួយគ្នានេះដែរ គម្រោងដ៏ធំនេះ គ្រោងចំណាយទុនទុនវិនិយោគប្រមាណ ២៧,៧លានដុល្លារ និងអាចបង្កើតការងារបានចំនួន ៤៧កន្លែងផងដែរ។
អានបន្ថែមក្រុមហ៊ុនជប៉ុនចំនួន៣ ចង់វិនិយោគបង្កើតសាលាបណ្តុះបណ្តាលបច្ចេកទេសសំណង់នៅកម្ពុជា
ក្រុមហ៊ុនជប៉ុនចំនួនបី បានបង្ហាញផែនការវិនិយោគរបស់ខ្លួន បង្កើតសាលាបណ្តុះបណ្តាលបច្ចេកទេសសំណង់នៅប្រទេសកម្ពុជា។ ផែនការវិនិយោគនេះ ត្រូវបានលើកឡើងដោយ ឯកឧត្តម IWAKI Mitsuhide អតីតរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ជប៉ុន និងអ្នកវិនិយោគជប៉ុន ដែលមកពីក្រុមហ៊ុន Kanken ក្រុមហ៊ុន Fukagawa និងក្រុមហ៊ុន SP Creation ក្នុងជំនួបសំដែងការគួរសម និងស្វែងរកឱកាសវិនិយោគនៅកម្ពុជា ជាមួយឯកឧត្តម ទុយ រី ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន កាលពីថ្ងៃទី៤ ខែតុលា។ យោងតាមព័ត៌មានរបស់ស្ថានទូតកម្ពុជាប្រចាំនៅប្រទេសជប៉ុន ឯកឧត្តមអតីតរដ្ឋមន្ត្រី ក៏បានលើកឡើងពីគម្រោងដែលក្រុមការងាររបស់ឯកឧត្តមគ្រោងនឹងបង្កើតឡើងឆាប់ៗខាងមុខនេះ គឺ ការបង្កើតទីក្រុងសម្ព័ន្ធមេត្រីភាពរវាងក្រុង Iwaki ខេត្ត Fukushima ជាមួយនឹងក្រុង ឬខេត្តណាមួយនៅប្រទេសកម្ពុជា។ ជាការឆ្លើយតប ឯកឧត្តមឯកអគ្គរាជទូតកម្ពុជាបានសំដែងការ ស្វាគមន៍យ៉ាងខ្លាំងចំពោះគម្រោងទាំង០២ និងបានវាយតម្លៃថាគម្រោងទាំង២នេះមានសារៈសំខាន់ណាស់សម្រាប់ការអភិវឌ្ឍប្រទេសកម្ពុជា ហើយស្ថានឯកអគ្គរាជទូតនឹងជួយសម្របសម្រួលទាក់ទងទៅស្ថាប័នពាក់ព័ន្ធនៅក្នុងប្រទេស ៕
អានបន្ថែមរដ្ឋនឹងរៀបម៉ាស៊ីនផលិតទឹកស្អាតដាក់តាមសហគមន៍ ពិសេសសាលារៀន ដើម្បីកាត់បន្ថយដបផ្លាស្ទិក
ក្រសួងបរិស្ថាន គ្រោងនឹងរៀបចំដាក់ឱ្យមានម៉ាស៊ីនផលិតទឹកស្អាតតាមសហគមន៍ និងសាលារៀន ដើម្បីកាត់បន្ថយការប្រើដបប្លាស្ទិក។ នេះបើតាមការលើកឡើងរបស់ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន ក្នុងជំនួបជាមួយលោកស្រី Meloney Lindberg តំណាងប្រចាំប្រទេសនៃអង្គការមូលនិធិអាស៊ី ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើការគ្រប់គ្រងសំណល់រឹងនៅទីប្រជុំជន និងយន្តការសហគមន៍ស្អាត កាលពីថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣។ ក្នុងជំនួបនេះ ឯកឧត្តមបានឱ្យដឹងថា ក្រសួងបរិស្ថានបានដាក់ចេញនូវយុទ្ធនាការ “ថ្ងៃនេះខ្ញុំមិនប្រើថង់ប្លាស្ទិកទេ” ដែលការអនុវត្តគោលការណ៍នេះ ផ្តើមចេញពីសាលារៀន នាំឱ្យផ្ទះស្អាត សហគមន៍ស្អាតអាចទាក់ទាញទេសចរណ៍ឲ្យមកទស្សនា ជាពិសេសគឺការរៀបចំឱ្យមានធុងសំរាម សម្រាប់ទុកដាក់សំរាម ក៏ជាអាទិភាពសំខាន់ណាស់ដែរ សម្រាប់គ្រប់គ្រងសំណល់រឹង។ ឯកឧត្តមបានបន្តថា ក្រសួងនឹងរៀបចំឱ្យមានម៉ាស៊ីនផលិតទឹកស្អាតផ្តល់ជូនទៅតាមសហគមន៍ និងសាលារៀន សម្រាប់ប្រើប្រាស់ ដើម្បីកាត់បន្ថយការប្រើដបប្លាស្ទិក ពីព្រោះថាប្រសិនជាយើងផ្តល់ដបទឹកបរិស្ថានជូនបានចំនួនតិចតួច តែបើមានទឹកស្អាតគាត់អាចយកដបទៅច្រកទឹកយកមកប្រើប្រាស់បាន។ ឯកឧត្តម បានបន្ថែមថា ការប្រែប្រួលឥរិយាបទ ឬទំលាប់របស់សហគមន៍ ក៏ជាយុទ្ធសាស្រ្តជោគជ័យមួយ ដែលមិនអាចមើលរំលងបានផងដែរ ក្នុងការគ្រប់គ្រងសំណល់រឹង។ ដើម្បីឱ្យប្រជាពលរដ្ឋផ្លាស់ប្តូរទំលាប់អវិជ្ជមានទៅវិជ្ជមាន លុះត្រាណាតែមានដំណោះស្រាយផ្នែកជីវភាពជូនប្រជាពលរដ្ឋ ជាក់ស្តែងក្នុងជំហានទី១នេះ ក្រសួងបានអប់រំឱ្យប្រជាសហគមន៍ ដែលធ្លាប់ចូលព្រៃកាប់ឈើ ងាកមកដាំដំណាំហូបផ្លែ ឬផ្តល់សេវាកម្មនាំភ្ញៀវទេសចរណ៍ ក្នុងតំបន់ការពារធម្មជាតិ ដើម្បីលើកស្ទួយជីវភាពប្រជាសហគមន៍។ គួរបញ្ជាក់ថា តាមរយៈកិច្ចសហប្រតិបត្តិការរវាងអង្គការមូលនិធិអាស៊ី និងក្រសួងបរិស្ថាន […]
អានបន្ថែមរដ្ឋបញ្ជាក់ជាថ្មីលើករណីសំណង់នៅវត្តភូម៉ានហ្វាខេត្តបុរីរម្យប្រទេសថៃ ស្រដៀងអង្គរវត្តរបស់ខ្មែរ
ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានបញ្ជាក់ជាថ្មីម្តងទៀតពាក់ព័ន្ធនឹងការសាងសង់សំណង់នៅវត្តភូម៉ានហ្វា ខេត្តបុរីរម្យ ប្រទេសថៃ ដែលចម្លងតាមអង្គរវត្តរបស់ខ្មែរ ក្រោយប្រជាពលរដ្ឋខ្មែរមួយចំនួនធំ បានបញ្ចេញមតិមិនពេញចិត្តចំពោះទង្វើរបស់ភាគីថៃ ខណៈសំណង់នេះនៅមិនទាន់មានការសាងសង់បន្ថែមនៅឡើយ។ នេះបើតាមសេចក្តីជូនដំណឹង ចុះថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៣។ ជុំវិញបញ្ហានេះ ក្រសួងបានលើកឡើងថា ករណីនៃការសាងសង់សំណង់នៅវត្តភូម៉ានហ្វា ក្នុងខេត្តបុរីរម្យ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានយកចិត្តទុកដាក់យ៉ាងខ្លាំងលើសកម្មភាពនៃការសាងសង់នេះ ដោយបានចាត់ក្រុមការងារជំនាញតាមដានជាប្រចាំតាំងពីដើមរៀងមក ពោលគឺចាប់តាំងពីករណីនេះបានផ្ទុះឡើងនាអំឡុងឆ្នាំ២០២១មកម្ល៉េះ។ ចំណាត់ការ កន្លងមកដែលក្រសួងបានធ្វើ គឺផ្ដោតលើសកម្មភាពទំនាក់ទំនងការទូតរវាងក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងភាគីថៃ (ស្ថានទូតថៃប្រចាំនៅកម្ពុជានិងក្រសួងវប្បធម៌ថៃ) ដោយបានបញ្ចូនអ្នកសិក្សាស្រាវជ្រាវ ដើម្បី ចុះទៅពិនិត្យទីតាំងសាងសង់ផ្ទាល់ ប៉ុន្តែស្ថានភាពនៅពេលដែលអ្នកជំនាញចុះទៅបានពិនិត្យឃើញថា សំណង់នៅមិនទាន់មានការសង់បន្ថែមនៅឡើយ។ ក្រសួងបានបញ្ជាក់បន្ថែមថា កម្ពុជាមានជំហរច្បាស់លាស់ក្នុងការទប់ស្កាត់នូវរាល់ទង្វើទាំងឡាយណាដែលបានចម្លងអត្តសញ្ញាណរបស់ជាតិ ដោយផ្អែកទៅលើសកម្មភាពការទូត ការងារផ្ទៀងផ្ទាត់បែបបច្ចេកទេស ការងារចុះពិនិត្យទីតាំងផ្ទាល់ និងការងារផ្លូវច្បាប់ជាតិ និងអន្តរជាតិក្នុងករណីដែលត្រូវប្រកាន់យក។ ចំពោះកិច្ចការនេះ ក្រុមការងារក្រសួង វប្បធម៌និងវិចិត្រសិល្បៈនៅតែបន្តនីតិវិធីដោះស្រាយតាមជំនាញ និងការទូត។
អានបន្ថែមកម្ពុជា សហការជាមួយ១២ប្រទេស សិក្សាពីវិធីគ្រប់គ្រងកាកសំណល់រឹង ដើម្បីកាត់បន្ថយឧស្ម័នផ្ទះកញ្ចក់
កម្ពុជា និងប្រទេស ១២ផ្សេងទៀត រួមគ្នារកវិធីក្នុងការគ្រប់គ្រងកាកសំណល់រឹង ដើម្បីកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ តាមរយៈការអនុវត្តនូវគោលការណ៍ 4Rs (Reducing, Reusing, Recycling and Recovering)។ នេះបើតាមសិក្ខាសាលាស្តីពីការពង្រឹងការអនុវត្តការគ្រប់គ្រងសំណល់រឹង និងដំណើរឆ្ពោះទៅកាន់សេដ្ឋកិច្ចចក្រា (Circular Economy) ក្នុងកំឡុងពេលអន្តរកាល ដែលប្រព្រឹត្តទៅកាលពីថ្ងៃទី៥ ដល់៨ ខែកញ្ញា ឆ្នាំ២០២៣។ សិក្ខាសាលានេះមានការចូលរួមពីអ្នកជំនាញមកពីប្រទេសចំនួន១៣ រួមមាន កម្ពុជា ឡាវ ឥណ្ឌា ហ្វីលីពីន ណូរឺ កោះសូឡូម៉ុន អ៊ូប៊ែគីស្ថាន បង់ក្លាដេស ណេប៉ាល់ ប៉ាគីស្ថាន ឥណ្ឌូនេស៊ី ថៃ និងប្រទេសជប៉ុន រៀបចំឡើងក្នុងគោលបំណងបង្កើនចំណេះដឹងទាក់ទងនឹងគំនិតសេដ្ឋកិច្ចចក្រា យន្តការ និងនីតិវិធីដាក់បញ្ចូលគំនិតនេះទៅក្នុងគម្រោងគ្រប់គ្រងសំណល់រឹង ព្រមទាំងលើកកម្ពស់ចំណេះដឹងក្នុងការកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ តាមរយៈការអនុវត្តនូវគោលការណ៍ 4Rs (Reducing, Reusing, Recycling and Recovering)។ ជាមួយគ្នានោះផងដែរ អង្គសិក្ខាសាលាបានចែករំលែកបទពិសោធន៍ទាក់ទងនឹងការអនុវត្តគម្រោងជោគជ័យ និងបរាជ័យជាក់ស្តែងនៅតាមបណ្តាប្រទេសមួយចំនួន និងបានពិគ្រោះពិភាក្សាស៊ីជម្រៅអំពីបទប្បញ្ញត្តិ តួនាទី និងមុខងារអាជ្ញាធរមូលដ្ឋាន កិច្ចសហប្រតិបត្តិការជាមួយប្រជាពលរដ្ឋ និងវិស័យឯកជន […]
អានបន្ថែមរដ្ឋជំរុញឯកជនឱ្យសហការជាមួយមន្ទីរពិសោធន៍ជាតិសំណង់ ដើម្បីលើកកម្ពស់ស្តង់ដារបច្ចកទេសសំណង់នៅកម្ពុជា
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ធ្វើការជំរុញ និងលើកទឹកចិត្តឱ្យមានការសហការពីវិស័យឯកជនលើការប្រើប្រាស់មន្ទីរពិសោធន៍ជាតិសំណង់ តាមរយៈការចុះអនុស្សារណយោគយល់គ្នា និងកំណត់ស្តង់ដារមានគុណភាពស្តង់ដាបច្ចេកទេសសំណង់ឱ្យបានច្បាស់លាស់។ នេះបើតាមប្រសាសន៍លើកឡើងរបស់ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ នៅក្នុងកិច្ចប្រជុំជីវភាពរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដើម្បីពិនិត្យ និងវាយតម្លៃវឌ្ឍនភាពការងាររបស់មន្ទីរពិសោធន៍ជាតិសំណង់ និងអគ្គលេខាធិការដ្ឋាននៃក្រុមប្រឹក្សាជាតិបទប្បញ្ញត្តិបច្ចេកទេសសំណង់ នៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៣។ ក្នុងកិច្ចប្រជុំខាងលើ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានគាំទ្រក្នុងការបន្តកិច្ចសហប្រតិបត្តិការស្រាវជ្រាវរបស់មន្ទីរពិសោធន៍ជាតិសំណង់ជាមួយដៃគូអភិវឌ្ឍន៍ និងក្រុមហ៊ុនសំណង់ទាំងក្នុងនិងក្រៅប្រទេសនានា ដែលបម្រើផលប្រយោជន៍ជាតិ និងប្រជាជន។ បន្ថែមពីនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានស្នើឱ្យអគ្គលេខាធិការដ្ឋាននៃក្រុមប្រឹក្សាជាតិបទប្បញ្ញត្តិបច្ចេកទេសសំណង់ សិក្សាបន្ថែមពីភាពខុសគ្នា និងអត្ថប្រយោជន៍នៃបទដ្ឋានបច្ចេកទេសសំណង់របស់បណ្តាប្រទេសផ្សេងៗ។ លើសពីនេះ អគ្គលេខាធិការដ្ឋាន ត្រូវសិក្សាលម្អិតបន្ថែមឱ្យហើយដើម្បីកំណត់ស្តង់ដារ និងតម្រូវការជាមូលដ្ឋាននៅតាមគម្រោងលំនៅឋាននានា ដោយគិតគូរពីការរៀបចំលំនៅឋាន សោភណ័ភាព សុខមាលភាព និងការរៀបចំក្រុងទាំងមូលដោយផ្តោតលើការប្រើប្រាស់ប្រព័ន្ធទឹកស្អាត ទឹកកខ្វក់ កំរិតនីវ៉ូទឹកឡើងពេលភ្លៀង ដើម្បីឈានទៅរកការតម្រង់ទិសនៃការរៀបចំនគរដែនដីប្រកបដោយចីរភាព៕
អានបន្ថែមក្រុមហ៊ុន Bentley Systems ប្រកាសលទ្ធផលអ្នកជាប់វគ្គផ្តាច់ព្រ័ត្រសម្រាប់ពានរង្វាន់ Going Digital Awards in Infrastructure ឆ្នាំ ២០២៣
អ្នកឈ្នះនឹងត្រូវប្រកាសលទ្ធផលនៅថ្ងៃទី ១២ ខែតុលា នៅក្នុងព្រឹត្តិការណ៍ “ហេដ្ឋារចនាសម្ព័ន្ធឆ្នាំ ២០២៣ (២០២៣ Year in Infrastructure)” និងព្រឹត្តិការណ៍ ”ពានរង្វាន់ Going Digital Awards” របស់ក្រុមហ៊ុន Bentley Systems នៅប្រទេសសិង្ហបុរី EXTON, Pa. – ថ្ងៃទី ៣០ ខែសីហា ឆ្នាំ ២០២៣៖ ក្រុមហ៊ុន Bentley Systems, Incorporated (Nasdaq: BSY) ដែលជាក្រុមហ៊ុនសូហ្វវែរសម្រាប់វិស្វកម្មហេដ្ឋារចនាសម្ព័ន្ធ បានប្រកាសពីបេក្ខជនចុងក្រោយដែលនឹងត្រូវឈ្នះពានរង្វាន់ Going Digital Awards ផ្នែកហេដ្ឋារចនាសម្ព័ន្ធប្រចាំឆ្នាំ ២០២៣។ កម្មវិធីផ្តល់ពានរង្វាន់ប្រចាំឆ្នាំនេះ ប្រារព្ធឡើងដើម្បីផ្តល់កិត្តិយសដល់អ្នកប្រើប្រាស់កម្មវិធីសូហ្វវ៊ែររបស់ក្រុមហ៊ុន Bentley ណាដែលមានស្នាដៃឆ្នើម ដែលមានប្រយោជន៍ច្រើនក្នុងការជំរុញការរចនាហេដ្ឋារចនាសម្ព័ន្ធ ការសាងសង់ និងប្រតិបត្តិការនៅទូទាំងពិភពលោក។ គណៈវិនិច្ឆ័យឯករាជ្យចំនួន ១២ រូប ដែលតំណាងឱ្យប្រភេទពានរង្វាន់ចំនួន ១២ បានជ្រើសរើសបេក្ខជនចុងក្រោយចំនួន ៣៦ នាក់ពីក្នុងចំណោមបេក្ខជនដែលទទួលបានការចាត់តាំងជាង […]
អានបន្ថែមនាយករដ្ឋមន្ត្រីថ្មីជំរុញឱ្យបង្កើតទារកដ្ឋាន និងមតេ្តយ្យសិក្សាសហគមន៍ នៅជិតរោងចក្រ សហគ្រាស
នាយករដ្ឋមន្ត្រីថ្មីរបស់កម្ពុជា បានណែនាំឱ្យមានការបង្កើតទារកដ្ឋាន និងមតេ្តយ្យសិក្សាសហគមន៍ នៅក្បែររោងចក្រ សហគ្រាស ដើម្បីផ្តល់ភាពងាយស្រួលដល់កម្មករនិយោជិត អាចយកកូនៗរបស់ខ្លួនទៅទទួលសេវាថែទាំ និងអប់រំឱ្យបានត្រឹមត្រូវ។ នេះបើតាម ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានលើកឡើងនៅក្នុងកម្មវិធីជួបសំណេះសំណាលជាមួយកម្មករ និយោជិតសរុបជាង១៨០០០នាក់ មកពីរោងចក្រ សហគ្រាសនានានៅក្នុងក្រុងតាខ្មៅ ខេត្តកណ្តាល នៅព្រឹកថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៣។ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត បានមានប្រសាសន៍ថា រាជរដ្ឋាភិបាល នឹងបង្កើនការបង្កើតទារកដ្ឋាន និងមតេ្តយ្យសិក្សាសហគមន៍ នៅតាមគោលដៅរោងចក្រសហគ្រាស គ្រឹះស្ថានរដ្ឋ និងឯកជន ឱ្យបានច្រើនបន្ថែមទៀត ដើម្បីជួយសម្រួលដល់មាតាក្នុងការបំបៅដោះកូនដោយទឹកដោះម្តាយឱ្យបានពេលលេញ ដោយសារតែទឹកដោះម្តាយ គឺជាវ៉ាក់សាំងដំបូងសម្រាប់ទារក ដែលផ្តល់នូវការការពារដ៏សំខាន់ទប់ទល់នឹងជំងឺធ្ងន់ធ្ងរជាច្រើន និងជួយឱ្យទារកអាចបន្តទទួលបានសារជាតិចិញ្ចឹមគ្រប់គ្រាន់ និងមានសុខភាពមាំមួន។ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត បានបន្ថែមថា ចំពោះការណែនាំឱ្យបន្តបង្កើតទារកដ្ឋាន និងមតេ្តយ្យសិក្សាសហគមន៍ នៅក្បែររោងចក្រសហគ្រាសនេះ គឺជាការគិតគូរពីអត្ថប្រយោជន៍ការងារក្នុងរយៈពេលវែង លើកកម្ពស់អត្រាចូលសិក្សារបស់កុមារ ហើយមិនត្រឹមតែបង្កើនចំណេះដឹងដល់ក្មេងៗដែលត្រៀម ខ្លួនចូលរៀនសាលាបឋមសិក្សាប៉ុណ្ណោះទេ តែថែមទាំងសម្រួលបន្ទុកអាណាព្យាបាលក្នុងការមើលថែកូនៗ បានមួយកម្រិតថែមទៀត ។ ជាពិសេស បានផ្តល់ប្រយោជន៍ជាច្រើន ដល់ស្រី្តនិងកុមារ ដើម្បីជំរុញឱ្យមានកំណើននៃការបំបៅកូនដោយទឹកដោះម្ដាយ។
អានបន្ថែម