land development and policy
អាជ្ញាធរដកហូតដីព្រៃជាង ១៤០០ហិកតា នៅស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ មកជាសម្បត្តិរដ្ឋវិញ
ក្នុងរយៈពេល ០៥ខែ ឆ្នាំ២០២៤ នេះ អាជ្ញាធរខេត្តកំពង់ស្ពឺ បានសម្រេចដកហូតដីព្រៃជាង ១៤០០ហិកតា ស្ថិតក្នុងស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ មកធ្វើជាទ្រព្យសម្បត្តិរដ្ឋវិញ ក្រោយពីមានការវាតយកដីធ្វើជាកម្មសិទ្ធិខុសច្បាប់។ នេះបើតាមដីការបស់រដ្ឋបាលខេត្តកំពង់ស្ពឺចំនួន៣ ដែលរួមមាន៖ ទី១_ដីកាចុះថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៤ អាជ្ញាធរខេត្តកំពង់ស្ពឺ បានសម្រេចបដិសេធ និងដកហូតដីព្រៃឈើ ដែលទទួលរងនូវការកាប់គាស់ រុករាន ទន្ទ្រានយកដីព...
អានបន្ថែមរដ្ឋចាប់ផ្តើមរៀបចំសំណង់ជុំវិញសារមន្ទីរទួលស្លែង សម្រាប់ជាគំរូដល់តំបន់អភិរក្សផ្សេងទៀតនៅកម្ពុជា
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចាប់ផ្តើមរៀបចំកំណត់សំណង់នៅជុំវិញសារៈមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង ដើម្បីដាក់ជាគំរូសម្រាប់អភិរក្សតំបន់ផ្សេងទៀតនៅកម្ពុជា។ នេះបើតាមកិច្ចប្រជុំ ដឹកនាំដោយឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីកាលពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤។ ថ្លែងក្នុងកិច្ចប្រជុំឯកឧត្តម សាយ សំអាល់ បានបញ្ជាក់ថា សំណង់នៅជុំវិញបរិវេណតំបន់អភិរក្សបេតិកភណ្ឌប្រវត...
អានបន្ថែមបច្ចុប្បន្នកម្ពុជាមានតំបន់ដីសើមប្រមាណ ៣០% នៃផ្ទៃដីសរុប សម្រាប់ជាជម្រកសត្វស្លាបទេសន្តរប្រវេសន៍
បច្ចុប្បន្នកម្ពុជា មានតំបន់ដីសើមគ្រប់ដណ្តប់ប្រមាណ ៣០% នៃផ្ទៃដីសរុប ហើយតំបន់នេះបានក្លាយជាទីកន្លែងដ៏សំខាន់សម្រាប់ការរស់នៅរបស់សត្វស្លាប។ នេះបើយោងតាមប្រសាសន៍របស់ឯកឧត្តម ខ្វៃ អាទិត្យា អ្នកនាំពាក្យក្រសួងបរិស្ថាន ក្នុងឱកាសទិវាសត្វស្លាបទេសន្តរប្រវេសន៍ ឆ្នាំ២០២៤ ដែលប្រារព្ធឡើងនៅទូទាំងសាកលលោក ដោយចាប់ផ្ដើមពីសប្ដាហ៍ទី២ ខែឧសភា ឆ្នាំ២០២៤នេះ។ ឯកឧត្តម ខ្វៃ អាទិត្យា អ្នកនាំពាក្យក្រសួងបរិស្ថាន បានលើកឡើងថា ឆ្នាំន...
អានបន្ថែមរដ្ឋចេញវិធានការក្តៅលុបចោលរាល់លិខិតទិញ-លក់ និងដកហូតដីព្រៃ ក្នុងតំបន់ការពារធម្មជាតិខេត្តក្រចេះ
អាជ្ញាធរខេត្តក្រចេះ ចាត់វិធានការក្តៅដោយមោឃភាពចោលនូវរាល់លិខិតទិញ-លក់ ឬលិខិតបញ្ជាក់កាន់កាប់ដីព្រៃខុសច្បាប់ នៅក្នុងតំបន់ការពារធម្មជាតិ។ នេះបើតាមសេចក្តីជូនដំណឹង ចុះថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៤។ វិធានការនេះ ធ្វើឡើងក្រោយរដ្ឋបាលខេត្ត ពិនិត្យឃើញថា មានប្រជាពលរដ្ឋចូលកាប់គាស់ រុករាន ទន្ទា្រន ដំាំដំណាំ សង់លំនៅឋាន ធ្វើរបងហ៊ុមព័ទ្ធ និងទាមទារស្នើសុំឱ្យអាជ្ញាធរវាស់វែង ដើម្បីប្រើប្រាស់អាស្រ័យផលស្របច្បាប់ តាំងពីឆ្ន...
អានបន្ថែមត្រឹមខែមេសា-២០២៤ អាជ្ញាធរខេត្តកោះកុងវាស់វែងដីជូនពលរដ្ឋបានជិត ៦ម៉ឺនក្បាលដី
គិតត្រឹមខែ មេសា ឆ្នាំ២០២៤ នេះ ជាលទ្ធផលសកម្មភាពវាស់វែងក្បាលដីនៅទូទាំងខេត្តកោះកុង សម្រេចបានចំនួន ៥៩.៤០០ក្បាលដី ខណៈអាជ្ញាធរខេត្ត ប្តេជ្ញាជំរុញការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធឱ្យបានចប់សព្វគ្រប់នៅឆ្នាំ២០២៥ ខាងមុខនេះផងដែរ។ នេះបើយោងតាមប្រសាសន៍របស់លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង ក្នុងកិច្ចប្រជុំជំរុញការចុះបញ្ជីដីធ្លីមានលក្ខណៈប្រព័ន្ធភូមិសាស្ត្រខេត្តកោះកុង កាលពីថ្ងៃទី៧ ខែឧសភា ឆ្នា...
អានបន្ថែមរដ្ឋផ្តល់ការលើកទឹកចិត្តពិសេសដល់គម្រោងជាប់គាំងចំនួន ១៤ តម្លៃជាង ២០០លានដុល្លារ នៅព្រះសីហនុ
ក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ បានសម្រេចផ្តល់ការលើកទឹកចិត្ត ការអនុគ្រោះ ការសម្រួលនីតិវិធី និងការដោះស្រាយវិវាទដល់គម្រោងចំនួន ១៤ មានតម្លៃប្រមាណ ២១៣លានដុល្លារ។ នេះបើតាមកិច្ចប្រជុំដែលដឹកនាំដោយឯកឧត្តម ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុនៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៤។ គួរបញ្ជាក់ថា គម្រោងទាំងនោះរួមមាន គម្រោងពាក់ព...
អានបន្ថែមរដ្ឋកំណត់យកដីសម្បទានសង្គមកិច្ច ១៥០៧ហិកតា នៅខេត្តកំពត សម្រាប់ចែកជូនអតីតយុទ្ធជន
រាជរដ្ឋភិបាល បានកំណត់យកទីតាំងដីសម្បទានចំនួន ២កន្លែង ដែលមានទំហំ ១,៥០៧ហិកតា សម្រាប់ចែកជូនអតីតកងកម្លាំងប្រដាប់អាវុធ និងពលរដ្ឋក្រីក្រ នៅខេត្តកំពត ខណៈបច្ចុប្បន្នក្រុមការងារអន្តរក្រសួងកំពុងពន្លឿនលើការងារនេះ។ នេះបើយោងតាមកិច្ចប្រជុំស្ដីពី «យុទ្ធនាការធ្វើបច្ចុប្បន្នភាពការងារ និងពិនិត្យស្ថានភាពជាក់ស្ដែងនៅទីតាំងដីសម្បទានសង្គមកិច្ច» ក្រោមការដឹកនាំរបស់ ឯកឧត្ដម សៅ សុភាព រដ្ឋលេខាធិការ ក្រសួងរៀបចំដែនដី នគរូបនី...
អានបន្ថែមបច្ចុប្បន្ន ខេត្តសៀមរាបមានតំបន់ការពារធម្មជាតិចំនួន ៨កន្លែង មានផ្ទៃដីប្រមាណ ២៨ម៉ឺនហិកតា
បច្ចុប្បន្ននៅក្នុងខេត្តសៀមរាប មានតំបន់ការពារធម្មជាតិចំនួន ៨កន្លែង ដែលមានផ្ទៃដីសរុបប្រមាណ ២៨ម៉ឺនហិកតា ដែលស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋ។ នេះបើតាមការចុះផ្សាយរបស់ក្រសួងព័ត៌មាន នៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤កន្លងទៅ។ ប្រភពដដែលបានបន្ថែមឱ្យដឹងថា តំបន់ការពារធម្មជាតិទាំង ៨ទីតាំងនេះ ស្ថិតក្នុងការគ្រប់គ្រងដោយរដ្ឋ ដើម្បីការពារពីការទន្ទ្រានកាន់កាប់ដោយឯកជន ការអភិរក្សនិងគ្រប់គ្រងព្រៃឈើ និងសត្វព្រៃ សម្រាប់វិស...
អានបន្ថែមក្រសួងបរិស្ថាន៖ ត្រូវបញ្ឈប់ជាបន្ទាន់រាល់ការបញ្ជាក់ទទួលស្គាល់ប្លង់ដីព្រៃសហគមន៍ ឬដីត្រូវកាត់ឆ្វៀល
រដ្ឋមន្ត្រីក្រសួងបរិស្ថាន បញ្ជាឱ្យបញ្ឈប់ជាបន្ទាន់រាល់ការបញ្ជាក់ទទួលស្គាល់ ឬការប្រគល់ផែនទី ឬប្លង់ដីព្រៃសហគមន៍ ឬដីត្រូវកាត់ឆ្វៀល។ នេះបើតាមលិខិតលេខ ១៨៣៩/០៤២៤ ប.ស្ថ ចុះថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៤។ ក្នុងលិខិតនេះ ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានពិនិត្យឃើញថាមានការបញ្ជាក់ទទួលស្គាល់ប្លង់ដី ឬផែនទី និងមានការប្រគល់ប្លង់ដី ឬ ផែនទីឱ្យទៅស្ថាប័ន អង្គការ ឬអតិថិជន ដោយគ្មានសណ្តាប់ធ្នាប់ និងគ្មាន...
អានបន្ថែមកម្ពុជានៅសល់ដីមិនទាន់ដោះមីនរួចទំហំប្រមាណជិត ២ពាន់គីឡូម៉ែត្រការ៉េទៀត
កម្ពុជា នៅសល់ផ្ទៃដីមិនទាន់ដោះមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះប្រមាណ ១.៨៥៤ គីឡូម៉ែត្រការ៉េ ខណៈមានប្រជាជនជាង ១លាននាក់កំពុងរស់នៅក្នុងតំបន់នោះ។ នេះបើតាមការបញ្ជាក់របស់លោកលី ធុជ អនុប្រធានទី១នៃអាជ្ញាធរមីនកម្ពុជាជាមួយវិទ្យុបារាំងRFI ខេមរភាសា នៅពីថ្ងៃទី០៤ ខែមេសា ក្រោមប្រធានបទ “ការពារជីវិត កសាងសន្ដិភាព” នៅខេត្តសៀមរាប។ ជាមួយគ្នានេះដែរ បើតាមជំនួបរវាង ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃម...
អានបន្ថែម
