រដ្ឋកំពុងពន្លឿនដោះស្រាយគម្រោងជាប់គាំងចំនួន ២២បន្ថែមទៀត នៅព្រះសីហនុ
ក្រុមការងារពិសេសកំពុងបន្តជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ដឹកនាំដោយឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ជាគោលការណ៍ផ្តល់ការលើកទឹកចិត្ត ការអនុគ្រោះ ការសម្រួលនីតិវិធី និង ការដោះស្រាយវិវាទចំនួន ២២គម្រោង គិតជាទុនវិនិយោគមានប្រមាណជាង ២ពាន់លានដុល្លារ។ បើតាមហ្វេកប៊ុកផេកផ្លូវការរបស់ក្រុមការងារខាងលើនេះ បានឱ្យដឹងថា គម្រោងទាំងនោះរួមមាន គម្រោងពាក់ព័ន្ធនឹងអគារជា...
អានបន្ថែមរដ្ឋចុះកំទេចសំណង់របងខុសច្បាប់ ដែលកំពុងសង់ព័ទ្ធយកដីចំណីស្ទឹងព្រែកត្នោត
ក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំក្រុមការងារចុះវាយកំទេចសំណង់របងឥដ្ឋខុសច្បាប់ ដែលសង់ហ៊ុមព័ទ្ធយកដីចំណីស្ទឹងព្រែកត្នោត ដែលជាអំពីរំលោភលើទ្រព្យសម្បត្តិរដ្ឋ។ នេះបើតាមផេកហ្វេកប៊ុកផ្លូវការរបស់ក្រសួងធនធានទឹក និងឧតុនិយម កាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤។ ប្រភពដដែលនេះបានឱ្យដឹងថា លោក អ៊ុក វុទ្ធី អនុរដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំក្រុមការងារចុះពិនិត្យទីតាំងដីចំណីស្ទឹងព្រែកត្នោត...
អានបន្ថែមសម្តេចធិបតីណែនាំឱ្យរៀបចំច្បាប់គ្រប់គ្រងការប្រើប្រាស់ហ្គាសក្នុងអគារខ្ពស់ៗ
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានណែនាំឱ្យរៀបចំច្បាប់គ្រប់គ្រងការប្រើប្រាស់ហ្គាសក្នុងអគារខ្ពស់ៗ ដើម្បីធានាសុវត្ថិភាពជូនប្រជាពលរដ្ឋ។ នេះបើតាមការថ្លែងរបស់សម្តេចក្នុងឱកាសអញ្ជើញជាអធិបតីភាពបើកការដ្ឋានសាងសង់ស្ពានអាកាសភ្លោះស្ថិតនៅចំណុចប្រសព្វមហាវិថីសម្តេចតេជោ ហ៊ុន សែន និងផ្លូវជាតិលេខ២ព្រំប្រទល់រវាងរាជធានីភ្នំពេញ និងខេត្តកណ្តាល ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤។ សម្តេចបានថ្លែងថា នៅថ្ងៃអនាគត អគារខ្ពស់ៗ នឹងត្រូវប្...
អានបន្ថែមរដ្ឋបន្តដកហូតដីព្រៃជាង ៣៤០០ហិកតាបន្ថែមទៀត នៅឱរ៉ាល់ ខេត្តកំពង់ស្ពឺ
អាជ្ញាធរខេត្តកំពង់ស្ពឺ បានសម្រេចដកហូតដីព្រៃប្រមាណ ៣៤៣៤ហិកតាបន្ថែមទៀត ក្នុងដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ មកជាទ្រព្យសម្បត្តិរដ្ឋវិញ ខណៈទើបបានដកហូតដីព្រៃជាង ១៤០០ហិកតា រួចមកហើយនាពេលថ្មីៗក្នុងឆ្នាំ២០២៤ នេះ។ នេះបើតាមដីកាចុះថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៤។ ដីកានេះ បានសម្រេចបដិសេធ និងដកហូតដីព្រៃឈើ ដែលទទួលរងនូវការកាន់កាប់ យកដីរបស់រដ្ឋ ដើម្បីវាតយកដីធ្វើជាកម្មសិទ្ធិ ដោយខុសច្បាប់ លើទីតាំងដីចំនួន ០៣កន្លែង ដែលមាន...
អានបន្ថែមរដ្ឋសម្រេចដកហូតដីជិត ៣ម៉ឺនហិកតា ពីពលរដ្ឋដែលបានទន្រ្ទានយ៉ាងអនាធិបតេយ្យ នៅស្ទឹងត្រែង
មន្ទីកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តស្ទឹងត្រែង បានជូនដំណឹងដល់ពលរដ្ឋដែលចូលមករំលោភ ទន្ទ្រាន និងបំពានកាន់កាប់ដី ២៨.៨៧២,៤២៧៧ហិកតា ដោយខុសច្បាប់នៅភូមិសាស្រ្តមួយចំនួននៅក្នុងខេត្តស្ទឹងត្រែង ដោយត្រូវរុះរើ និងចាកចេញពីទីតាំងនេះ យ៉ាងយូរបំផុតត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤នេះ ជាកំហិត។ នេះបើយោងតាមសេចក្តីជូនដំណឹងស្តីពីវិធានការទប់ស្កាត់ និងដកហូតដីដែលជាកម្មសិទ្ធិរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែល...
អានបន្ថែមរដ្ឋចែកប័ណ្ណកម្មសិទ្ធិដីធ្លីជាង ៩ពាន់ប័ណ្ណ ជូនពលរដ្ឋនៅស្វាយរៀង ខណៈសល់ជិត២០ម៉ឺនក្បាលដីទៀតមិនទាន់ចុះបញ្ជី
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងរដ្ឋបាលខេត្តស្វាយរៀង បានសម្រេចផ្តល់ប័ណ្ណកម្មសិទ្ធិដីធ្លីចំនួន ៩.៣៤៩ប័ណ្ណ ជូនពលរដ្ឋនៅភូមិចំនួន ៧ភូមិ នៅក្នុងស្រុករមាសហែក ខេត្តស្វាយរៀង ខណៈនៅក្នុងក្របខ័ណ្ឌខេត្តទាំងមូលនៅសល់ក្បាលដីប្រមាណ១៨៤.៩២៣ក្បាលដីទៀតនៅមិនទាន់បានចុះបញ្ជីរួចរាល់។ ពិធីផ្តល់ប័ណ្ណនេះ បានធ្វើឡើងក្រោមវត្តមាន ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្...
អានបន្ថែមអាជ្ញាធរខេត្តកំពង់ស្ពឺបន្តដកហូតដីព្រៃជាង ៥៧ហិកតានៅស្រុកឱរ៉ាល់ ខណៈទើបដកហូតបានជាង ១៤០០ហិកតា
អាជ្ញាធរខេត្តកំពង់ស្ពឺ បានសម្រេចដកហូតដីព្រៃប្រមាណជាង ៥៧ហិកតាបន្ថែមទៀត ក្នុងដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ មកជាទ្រព្យសម្បត្តិរដ្ឋវិញ ខណៈទើបបានដកហូតដីព្រៃជាង ១៤០០ហិកតា រួចមកហើយនាពេលថ្មីៗក្នុងឆ្នាំ២០២៤ នេះ។ នេះបើតាមដីកាចុះថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៤។ ដីកានេះ បានសម្រេចបដិសេធ និងដកហូតដីព្រៃឈើ ដែលទទួលរងនូវការកាន់កាប់ យកដីរបស់រដ្ឋ ដើម្បីវាតយកដីធ្វើកម្មសិទ្ធិ ដោយខុសច្បាប់ លើទីតាំងដីចំនួន ០២កន្លែង ដែលមានផ្ទ...
អានបន្ថែមអាជ្ញាធរដកហូតដីព្រៃជាង ១៤០០ហិកតា នៅស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ មកជាសម្បត្តិរដ្ឋវិញ
ក្នុងរយៈពេល ០៥ខែ ឆ្នាំ២០២៤ នេះ អាជ្ញាធរខេត្តកំពង់ស្ពឺ បានសម្រេចដកហូតដីព្រៃជាង ១៤០០ហិកតា ស្ថិតក្នុងស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ មកធ្វើជាទ្រព្យសម្បត្តិរដ្ឋវិញ ក្រោយពីមានការវាតយកដីធ្វើជាកម្មសិទ្ធិខុសច្បាប់។ នេះបើតាមដីការបស់រដ្ឋបាលខេត្តកំពង់ស្ពឺចំនួន៣ ដែលរួមមាន៖ ទី១_ដីកាចុះថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៤ អាជ្ញាធរខេត្តកំពង់ស្ពឺ បានសម្រេចបដិសេធ និងដកហូតដីព្រៃឈើ ដែលទទួលរងនូវការកាប់គាស់ រុករាន ទន្ទ្រានយកដីព...
អានបន្ថែមរដ្ឋចាប់ផ្តើមរៀបចំសំណង់ជុំវិញសារមន្ទីរទួលស្លែង សម្រាប់ជាគំរូដល់តំបន់អភិរក្សផ្សេងទៀតនៅកម្ពុជា
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចាប់ផ្តើមរៀបចំកំណត់សំណង់នៅជុំវិញសារៈមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង ដើម្បីដាក់ជាគំរូសម្រាប់អភិរក្សតំបន់ផ្សេងទៀតនៅកម្ពុជា។ នេះបើតាមកិច្ចប្រជុំ ដឹកនាំដោយឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីកាលពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤។ ថ្លែងក្នុងកិច្ចប្រជុំឯកឧត្តម សាយ សំអាល់ បានបញ្ជាក់ថា សំណង់នៅជុំវិញបរិវេណតំបន់អភិរក្សបេតិកភណ្ឌប្រវត...
អានបន្ថែមបច្ចុប្បន្នកម្ពុជាមានតំបន់ដីសើមប្រមាណ ៣០% នៃផ្ទៃដីសរុប សម្រាប់ជាជម្រកសត្វស្លាបទេសន្តរប្រវេសន៍
បច្ចុប្បន្នកម្ពុជា មានតំបន់ដីសើមគ្រប់ដណ្តប់ប្រមាណ ៣០% នៃផ្ទៃដីសរុប ហើយតំបន់នេះបានក្លាយជាទីកន្លែងដ៏សំខាន់សម្រាប់ការរស់នៅរបស់សត្វស្លាប។ នេះបើយោងតាមប្រសាសន៍របស់ឯកឧត្តម ខ្វៃ អាទិត្យា អ្នកនាំពាក្យក្រសួងបរិស្ថាន ក្នុងឱកាសទិវាសត្វស្លាបទេសន្តរប្រវេសន៍ ឆ្នាំ២០២៤ ដែលប្រារព្ធឡើងនៅទូទាំងសាកលលោក ដោយចាប់ផ្ដើមពីសប្ដាហ៍ទី២ ខែឧសភា ឆ្នាំ២០២៤នេះ។ ឯកឧត្តម ខ្វៃ អាទិត្យា អ្នកនាំពាក្យក្រសួងបរិស្ថាន បានលើកឡើងថា ឆ្នាំន...
អានបន្ថែម