កម្ពុជា World Bank ពិភាក្សារៀបចំយុទ្ធសាស្រ្តកាត់បន្ថយថ្លៃឡូជីស្ទីកនៅកម្ពុជា
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងធនាគារពិភពលោក បានពិភាក្សាលើការរៀបចំយុទ្ធសាស្រ្តដើម្បីកាត់បន្ថយថ្លៃឡូជីស្ទីកនៅកម្ពុជា ដើម្បីអភិវឌ្ឍប្រព័ន្ធដឹកជញ្ជូន និងឡូជីស្ទីកឱ្យកាន់តែមានប្រសិទ្ធភាព។ កិច្ចពិភាក្សានេះ ធ្វើឡើងនៅកិច្ចប្រជុំ រវាងឯកឧត្តម វង្សី វិស្សុត រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជារដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងលោកស្រី Cordula Rastogi សេដ្ឋវិទូជាន់ខ្ពស់របស់ WB មកពីទី...
អានបន្ថែមគម្រោងចំណតផែកុងតឺន័រថ្មីជំហានទី១ នឹងចាប់ផ្តើមសង់នៅចុងឆ្នាំ២០២២នេះ
គម្រោងសាងសង់ចំណតផែកុងតឺន័រថ្មីជំហានទី១ នឹងចាប់ផ្តើមសាងសង់នៅចុងឆ្នាំ២០២២នេះ ដើម្បីឱ្យកប៉ាល់ដែលមានសមត្ថភាពផ្ទុកកុងតឺន័ររហូតដល់ជាង ៤ពាន់កុងតឺន័រចូលចតបាន ។ លោក ថៃ ឬទ្ធី អគ្គនាយករងកំពង់ផែស្វយ័តក្រុងព្រះសីហនុ បានមានប្រសាសន៍ថា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ សកម្មភាពដឹកជញ្ជូនតាមផ្លូវទឹករបស់កម្ពុជាមានវិសាលភាពយ៉ាងធំធេង ជាពិសេសការលើកដាក់ទំនិញនៅកំពង់ផែក្រុងព្រះសីហនុ កំពុងមានសកម្មភាពយ៉ាងមមាញឹក។ នេះបើយោ...
អានបន្ថែមក្រសួងសាធារណការស្វាគមន៍អ្នកវិនិយោគលើការដំឡើងស្ថានីយបញ្ចូលថាមពលអគ្គិសនី
ក្រសួងសាធារណការនិងដឹកជញ្ជូន បានអញ្ញើញ និងស្វាគមន៍ចំពោះក្រុមហ៊ុនឯកជនលើការវិនិយោគលើការបង្កើត ឬដំឡើងស្ថានីយបញ្ជូលថាមពលអគ្គិសនីសម្រាប់យានយន្តដើរដោយថាមពលអគ្គិសនី ដោយបញ្ជាក់ថា ការចូលរួមវិនិយោគនេះ នឹងជំរុញការប្រើប្រាស់រថយន្តមិនបញ្ចេញឧស្ម័នពុលដល់បរិស្ថាននៅកម្ពុជា។ នេះជាការលើកឡើងរបស់ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងកម្មវិធី MPWT LIVE SHOW ក្រោមប្រធានប...
អានបន្ថែមក្រសួងសាធារណការ ពិភាក្សាលើការលម្អប្រព័ន្ធព័ស្តុភារកម្ម
កម្ពុជា-ជប៉ុន (JICA) កាលពីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២២ បានបើកកិច្ចពិភាក្សារួមគ្នា លើ ៦ចំណុចធំៗ ដើម្បីធ្វើឲ្យប្រសើរឡើងនូវគម្រោងកែលម្អប្រព័ន្ធព័ស្តុភារកម្មនៅកម្ពុជា ដំណាក់កាលទី២។ កិច្ចពិភាក្សានេះ ធ្វើឡើងក្រោមការដឹកនាំដោយឯកឧត្តម វ៉ាស៊ឹម សុរិយា អនុរដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន និងជំនាញការនៃទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA)។ ឯកឧត្តម វ៉ាស៊ឹម សុរិយា បានឲ្យដឹងថា កិច្ចប្រជុំន...
អានបន្ថែមWorldBridge Group និង YCH Groupសហការគ្នាលើការអភិវឌ្ឍន៍មជ្ឈមណ្ឌលព័ស្តុភារកម្មភ្នំពេញ
ក្រុមហ៊ុន World Bridge Group និងក្រុមហ៊ុនសិង្ហបុរី YCG Group បានសហការគ្នាលើការអភិវឌ្ឍន៍មជ្ឈមណ្ឌលព័ស្តុភារកម្មភ្នំពេញ។ ក្រុមហ៊ុនទាំងពីរបានចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នានៅថ្ងៃទី៣ ខែឧសភា នៅក្រសួងសាធារណការ និងដឹកជញ្ជូន ក្រោមវត្តមានរបស់ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណការនិងដឹកជញ្ជូន។ កិច្ចសហការនេះរវាងក្រុមហ៊ុនសិង្ហបុរី និងក្រុមហ៊ុនក្នុងស្រុក WBG នឹងធ្វើឱ្យចេញ...
អានបន្ថែមក្រសួងកំណត់ភ្នាក់ងារនាវាទាំងអស់ត្រូវមកដាក់ពាក្យសុំអនុញ្ញាតយ៉ាងយូរត្រឹមថ្ងៃទី២៩ ខែកក្កដា
ក្រសួងសាធារណការ និងដឹកជញ្ជូន បានប្រកាសដល់ក្រុមហ៊ុនភ្នាក់ងារនាវាទាំងអស់ រួសរាន់មកដាក់ពាក្យស្នើសុំលិខិតអនុញ្ញាតភ្នាក់ងារនាវា យ៉ាងយូរនៅត្រឹមថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២២ មុនពេលដែលប្រព័ន្ធផ្លាស់ប្តូរទិន្នន័យអេឡិចត្រូនិកកំពង់ផែ (Port EDI) ដាក់ឱ្យដំណើរការជាផ្លូវការ។ ក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងតាមរយៈសេចក្តីជូនដំណឹងចុះថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១ ស្ដីពីនីតិវិធីផ្តល់លិខិតអនុញ្ញាតក្រុមហ៊ុនភ្នាក់ងា...
អានបន្ថែមឯឧ ស៊ុន ចាន់ថុល៖ កម្ពុជាត្រូវការទុន៥០ ប៊ីលានដុល្លារ ដើម្បីអនុវត្តផែនការភស្តុភារ ១០ ឆ្នាំ
ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានបញ្ជាក់ថា កម្ពុជាត្រូវការថវិកាប្រមាណ ៥០ប៊ីលានដុល្លារ សម្រាប់ការអភិវឌ្ឍផែនការមេភស្តុភារកម្មនៅកម្ពុជា ក្នុងរយៈពេល១០ឆ្នាំ ខាងមុខ។ ឯកឧត្តម បានបង្ហើបពីទុនសម្រាប់ផែនការខ្នាតធំនេះ នៅក្នុងពិធីបើកការដ្ឋានឃ្លាំងស្តុកទុកទំនិញត្រជាក់ នៅចំណតផែកុងទឺណ័រនៃកំពង់ផែស្វ័យតភ្នំពេញ កាលពីថ្ងៃទី២២ ខែមីនា។ (អានបន្ថែម) ឯកឧត្តម មានប្រសាសន៍ថា ក្រសួងបាន និង...
អានបន្ថែមក្រុមហ៊ុន ២ និង USAID វិនិយោគរួមគ្នា បង្កើតហេដ្ឋារចនាសម្ព័ន្ធច្រវាក់ផ្គត់ផ្គង់ត្រជាក់នៅកម្ពុជា
ទីភ្នាក់ងារជំនួយអាមេរិក USAID និងក្រុមហ៊ុនក្នុងស្រុកចំនួន២ បានបោះទុនវវិនិយោគរួមគ្នា ដើម្បីវិនិយោគរួមគ្នាលើហេដ្ឋារចនាសម្ព័ន្ធច្រវាក់ផ្គត់ផ្គង់ត្រជាក់ (cold chain) សម្រាប់ផ្ទុក និងដឹកជញ្ជូនផលិតផលកសិកម្មនៅកម្ពុជា។ បើតាមទីភ្នាក់ងារជំនួយអាមេរិក USAID កាលថ្ងៃទី២៣ ខែកុម្ភៈ USAID បានធ្វើការបោះទុនវិនិយោគរួមគ្នា ជាមួយក្រុមហ៊ុន Khmer Cold Chain និងក្រុមហ៊ុន Amru Rice។ ភាគីទាំង ៣ នឹងរួមគ្នាបង្កើតកន្លែងទ...
អានបន្ថែមសម្តេច ហ៊ុន សែន ច្រានចោលមតិដែលថាការអភិវឌ្ឍផែទឹកជ្រៅជាអន្ទាក់បំណុលវណ្ឌករបស់ចិន
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានច្រានចោលការវិភាគមួយចំនួនដែលថាកម្ពុជាជាប់អន្ទាក់បំណុលវណ្ឌករបស់ប្រទេសចិន ហើយចិននឹងរឹបអូសកំពង់ផែទឹកជ្រៅព្រះសីហនុ ដោយបញ្ជាក់ថាគឺការលើកឡើងនេះគឺខុសទាំងស្រុង ព្រោះផែព្រះសីហនុជាជំនួយរបស់ប្រទេសជប៉ុន។ សម្ដេច ថ្លែងដូច្នេះ ក្នុងពិធីបើកការដ្ឋានសាងសង់ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់បឹងជើងឯក នៅព្រឹកថ្ងៃអង្គារ ទី២២ ខែកុម្ភៈ។ សម្តេចតេជោ លើកជាសំនួរថា៖ «ផែទឹកជ្រៅជប៉ុនជួយ ហេ...
អានបន្ថែមផ្សារទំនើបយក្ស AEON ចូលប្រឡូកទីផ្សារដឹកជញ្ជូន ត្រៀមបើកឃ្លាំងព័ស្តុភារពហុមុខងារឆ្នាំ២០២៣
ក្រៅពីវិនិយោគបង្កើតផ្សារទំនើបខ្នាតធំចំនួន ៣ នៅកម្ពុជា ក្រុមហ៊ុនយក្សជប៉ុន Aeon Mall (Cambodia) Co Ltd សម្រេចចូលប្រឡូកក្នុងទីផ្សារដឹកជញ្ជូន ដោយនឹងបង្កើតមជ្ឈមណ្ឌលដឹកជញ្ជូនពហុមុខងារ ផ្ដល់សេវាគ្រប់ជ្រុងជ្រោយមិនធ្លាប់មានពីមុនមក នៅខេត្តព្រះសីហនុ ក្នុងឆ្នាំ២០២៣ ខាងមុខ។ បើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រុមហ៊ុនចេញថ្ងៃទី ១១ មករា កន្លងទៅ ដើម្បីអនុវត្តផែនការនេះ Aeon សម្រេចបង្កើតក្រុមហ៊ុនបុត្រសម្ព័ន្ធថ្មីឈ្...
អានបន្ថែម