រថភ្លើងល្បឿនលឿនដំបូងគេរបស់ឥណ្ឌូនេស៊ីនឹងចាប់ផ្តើមរត់សាកល្បងនៅខែ វិច្ឆិកា នេះ

ផ្លូវរថភ្លើងល្បឿនលឿនដំបូងបង្អស់របស់ប្រទេសឥណ្ឌូនេស៊ីដែលតភ្ជាប់ទីក្រុងចាកាតា និងបានឌុង គ្រោងនឹងចាប់ផ្តើមដំណើរការសាកល្បងនៅខែវិច្ឆិកាខាងមុខ ក្រោយការសាងសង់ពន្យារជាច្រើនសា។ យោងតាមអភិបាលខេត្ត West Java លោក Ridwan Kamil បានឱ្យដឹងថា បន្ទាប់ពីសាងសង់ជាង ៦ ឆ្នាំ គម្រោងនេះបច្ចុប្បន្នសម្រេចបាន ៨០% ហើយ។ ក្រោយបើកសាកល្បងនៅខែវិច្ឆិកា រថភ្លើងគ្រោងនឹងបើកជាសាធារណៈជាផ្លូវការនៅខែមិថុនា ឆ្នាំ ២០២៣ ។ គួរបញ្ជាក់ថា...

អាន​បន្ថែម

ទីក្រុងទេសចរណ៍បៃតងជាប់ឆ្នេរខ្នាតយក្សតម្លៃជាង ១ ពាន់លានដុល្លារ ប្រកាសលក់ជាផ្លូវការហើយ

ក្រុមហ៊ុនឯកជន២ នៅប្រទេសអូម៉ង់បានប្រកាសបើកលក់ ដំណាក់កាលទី ១ នៃគម្រោងអភិវឌ្ឍន៍ទីក្រុងទេសចរណ៍បៃតងជាប់ឆ្នេរសមុទ្រខ្នាតយក្ស តម្លៃ ១ ពាន់លានដុល្លារ របស់ខ្លួន ជាផ្លូវការហើយ។ គម្រោងនេះមានឈ្មោះថា Yiti ដែលលាតសន្ធឹងលើផ្ទៃដីជាង ១០០ ហិកតា ក្នុងទីក្រុង​Muscat និងកំពុងអភិវឌ្ឍដោយក្រុមហ៊ុន Omran Group និង Diamond Developers ។ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រុមហ៊ុននៅថ្ងៃទី ៣០ ខែមីនា ដំណាក់កាលទី ១ នេះ នឹងមានល...

អាន​បន្ថែម

កាណាដាត្រៀមបោះទុនរាប់ពាន់លានដុល្លារបង្កើតរថភ្លើងហោះក្នុងបំពង់សុញ្ញកាស ៣០០ គម

ក្រុមហ៊ុនបារាំង-កាណាដាឈ្មោះថា TransPod គម្រោងនឹងសាងសង់គម្រោងរថភ្លើងហោះក្នុងបំពង់សុញ្ញកាសប្រវែង ៣០០ គម តម្លៃជាងរាប់ពាន់លានដុល្លារ តភ្ជាប់ទីក្រុងសំខាន់ ២ គឺ Calgary និង Edmonton។ បច្ចុប្បន្នក្រុមហ៊ុន បានប្រមូលទុនបានជាង ៥៥០ លានដុល្លារហើយ ដើម្បីមកធ្វើគម្រោងនេះ បើយោងតាមរបាយការណ៍របស់ GCR ។ ទុននេះ គឺបានមកពីក្រុមហ៊ុនអង់គ្លេស Broughton Capital និងក្រុមហ៊ុនពាណិជ្ជកម្មឧស្សាហកម្មរបស់រដ្ឋចិន China-East R...

អាន​បន្ថែម

អគារខ្ពស់ស្ដួចជាងគេលើពិភពលោក បញ្ចប់ការសាងសង់ហើយ

អគារខ្ពស់កប់ពពកតែស្គមស្ដួចជាងគេនៅលើពិភពលោក ដែលមានទីតាំងនៅទីក្រុងញូវយ៉ក ឈ្មោះថា Steinway Tower ឬ 111 West 57th Street បានបញ្ចប់ការសាងសង់ហើយ និងបើកឱ្យម្ចាស់យូនីតអាចចូលរស់នៅបាន។ អគារនេះមានកម្ពស់ ៤៣៥ ម៉ែត្រ តែមានទទឹងមុខអគារត្រឹម ១៨ ម៉ែត្រប៉ុណ្ណោះ ពោលគឺកម្ពស់មានដល់ទៅ ២៤ ដងនៃទទឹងអគារ ហើយមានសរុប ៨៤ ជាន់ និងផ្ទៃក្រឡាជាង ៥៣០ ០០០ ម៉ែត្រការ៉េ។ អភិវឌ្ឍដោយ JDS Development Group និង Property Markets Group...

អាន​បន្ថែម

សណ្ឋាគារខ្ពស់ជាងគេលើពិភពលោក នឹងបញ្ចប់ការសាងសង់នៅចុងឆ្នាំ ២០២៣

សំណង់សណ្ឋាគារខ្ពស់ជាងគេលើពិភពលោក កម្ពស់ ៣៦៥ម៉ែត្រ សម្រេចការសាងសង់បានពាក់កណ្តាលហើយ ដោយគ្រោងនឹងបញ្ចប់ការសាងសង់ទាំងស្រុងនៅចុងឆ្នាំ២០២៣ ខាងមុខ។ សណ្ឋគារនេះ មានឈ្មោះថា Ciel ស្ថិតក្នុងទីក្រុងឌូបៃ ហើយកំពុងសាងសង់ដោយក្រុមហ៊ុន China Railway Construction Corporation។ យោងតាមការចុះផ្សាយរបស់ Construction Week កាលពីដើមខែមីនា ការសាងសង់សម្រេចបានពាក់កណ្តាលនៃគម្រោងសំណង់ទាំងមូល បើទោះជារងផលប៉ះពាល់ដោយសារវិបត្តិកូវ...

អាន​បន្ថែម

ការបុកគ្រឹះ Naga 3 សម្រេចជាង ៥០% ហើយ ខណៈសំណង់អគារទាំង៣ នឹងចាប់ផ្ដើម ២០២៣

NagaCorp បានបញ្ជាក់ថា ខ្លួននឹងបន្តការសាងសង់ Naga 3 នៅរាជធានីភ្នំពេញតាមផែនការ បើទោះបីជាគម្រោង Naga Vladivostok នៅរុស្ស៊ីត្រូវបានផ្អាកក៏ដោយ។ យោងតាមការប្រកាសនាពេលថ្មីៗនេះ NagaCorp បានសម្រេចផ្អាកការសាងសង់គម្រោងកាស៊ីណូខ្នាតធំមួយតម្លៃ ២៣៨លានដុល្លារអាមេរិក នៅរុស្សី ហើយងាកមកផ្ដោតលើគម្រោង Naga 3 នៅកម្ពុជាវិញ។ គម្រោង Naga 3 មានតម្លៃប្រមាណជិត ៤ពាន់លានដុល្លារ ដែលត្រូវបានរចនាប្លង់ដោយក្រុមហ៊ុនអាមេរិកល្បីល...

អាន​បន្ថែម

រោងចក្រផលិតទឹកស្អាតបាក់ខែង សាងសង់បាន៦០%ហើយ គ្រោងបញ្ចប់ក្នុងឆ្នាំ២០២៣

គិតមកដល់បច្ចុប្បន្ននេះ ដំណើរការសាងសង់រោងចក្រប្រព្រឹត្តកម្មទឹកស្អាតបាក់ខែងជំហានទី១ សម្រេចលទ្ធផលបានប្រមាណ ៦០% ហើយ ដោយគ្រោងនឹងបញ្ចប់តាមផែនការនៅឆ្នាំ ២០២៣។ នេះបើតាម ឯកឧត្តម ឡុង ណារ៉ូ អគ្គនាយករដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ កាលថ្ងៃទី១ ខែមីនា។ ឯកឧត្តម ថា «បច្ចុប្បន្ន ក្រុមសាងសង់កំពុងដាក់ទុយោបំពង់មុខកាត់២ម៉ែត្រ ក្រោមបាត់ទន្លេសាប ដែលជាសំណង់ប្រវត្តិសាស្រ្ត ដែលយើងនឹងចាប់ផ្តើមសាងសង់នៅដើមខែ៤ ខែ៥ ឆ្នាំ២០២២ នេះ...

អាន​បន្ថែម

កម្ពុជាគ្រោងសាងសង់ និងបើកច្រកព្រំដែនខ្មែរ-ថៃថ្មីមួយ នៅឃុំថ្មដា ខេត្តពោធិ៍សាត់

ក្រសួងសាធារណការ និងដឹកជញ្ជូន គ្រោងនឹងសាងសង់ច្រកទ្វារព្រំដែនអន្តរជាតិកម្ពុជា-ថៃ ថ្មីមួយកន្លែងទៀត នៅឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិសាត់។ គម្រោងនេះគឺស្របពេលដែលកម្ពុជា អភិវឌ្ឍផ្លូវជាតិលេខ៥១ ពីទីរួមខេត្តពោធិ៍សាត់ទៅតំបន់ព្រំដែនថ្មដា និងផ្លូវជាតិលេខ១០តភ្ជាប់រវាងខេត្តកោះកុង និងសំឡូតបាត់ដំបង។ ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី១០ ខែកុម្ភៈ បានដឹកនាំកិច្ចប្រជុំក្រុមការង...

អាន​បន្ថែម

កម្ពុជាស្នើកាណាដា ជួយរៀបចំយុទ្ធសាស្ត្រលើគម្រោងរថភ្លើងលើអាកាស និងក្រោមដី នៅភ្នំពេញ

រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានស្នើប្រទេសកាណាដា ឱ្យជួយរៀបចំយុទ្ធសាស្ត្រអភិវឌ្ឍន៍គម្រោងដឹកជញ្ជូនសាធារណៈធំៗចំនួន ៣ នៅទីក្រុងភ្នំពេញ រួមមានរថភ្លើងស្វ័យប្រវត្តិ(AGT)  រថភ្លើងក្រោមដី (Subway) និងរថភ្លើងលើអាកាស Monorail។ ការស្នើនេះ ត្រូវបានធ្វើឡើងក្នុងពេលជំនួបពិភាក្សាការងាររវាង ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ជាមួយលោកជំទាវបណ្ឌិត Sarah Taylor ឯកអគ្គរដ្ឋទូតកាណាដ...

អាន​បន្ថែម

ជប៉ុនសិក្សាគម្រោងពង្រីកផែព្រះសីហនុ ជំហានទី២ និង៣ ចប់ហើយ អាចនឹងលេចរូបរាងឆ្នាំ២០៣០

រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្តម ស៊ុន ចាន់ថុល បានគាំទ្រ និងបើកភ្លើងខៀវលើលទ្ធផលសិក្សាគម្រោងពង្រីកកំពង់ផែសីហនុជំហានទី២ និងទី៣ ដែលទើបតែបញ្ចប់ដោយទីភ្នាក់ងារ JICA របស់ប្រទេសជប៉ុន ខណៈគម្រោងអាចនឹងលេចជារូបរាង ជាផ្លែផ្កានៅឆ្នាំ ២០៣០ ខាងមុខនេះ។ នេះបើយោងតាមជំនួបសម្តែងការគួរសមរវាង ឯកឧត្តម ស៊ុន ចាន់ថុល និងឯកឧត្តម លូ គឹមឈន់ ប្រធានអគ្គនាយកកំពង់ផែស្វយ័តក្រុងព្រះសីហនុ កាលពីថ្ងៃទី៨ ខែធ្នូ នេះ។ ...

អាន​បន្ថែម