ពហុកីឡដ្ឋានជាតិមរតកតេជោសម្រេចបានជិត ១០០% ហើយគ្រោងបញ្ចប់ជាស្ថាបពរនៅខែក្រោយ

ការដ្ឋានសាងសង់ពហុកីឡដ្ឋានជាតិមរតកតេជោ សម្រេចបានប្រមាណជាង ៩៥% ហើយ ដោយគ្រោងនឹងបញ្ចប់ជាស្ថាពរនៅថ្ងៃទី ៣១ ឧសភា ខាងមុខនេះ។ នេះបើយោងតាម គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ (CAMSOC)។ ពហុកីឡដ្ឋានដ៏ធំមួយនេះ សាងសង់ដោយក្រុមហ៊ុនរបស់ចិន China State Construction Engineering Corporation នៅលើផ្ទៃដីជាង ៩៤ហិកតា ក្នុងសង្កាត់ព្រែកតាសេក ខណ្ឌប្ញស្សីកែវ។ គម្រោងនេះ បានបើកការដ្ឋានសាងសង...

អាន​បន្ថែម

ព្រលានខេត្តមណ្ឌលគិរីអាចនឹងចាប់ផ្ដើមសាងសង់ឆ្នាំ ២០២៣ ទោះការសិក្សាបឋមទើបបញ្ចប់ក្ដី

កាលបរិច្ឆេទសាងសង់គម្រោងព្រលានយន្តហោះខេត្តមណ្ឌលគិរី អាចនឹងពន្យារទៅដល់ឆ្នាំ ២០២៣ ព្រោះក្រុមហ៊ុនវិនិយោគ ត្រូវចំណាយពេលយ៉ាងហោចមួយឆ្នាំទៀត ដើម្បីសិក្សាលម្អិតលើរបាយការណ៍សិក្សាបឋមដែលទើបតែបញ្ចប់ថ្មីៗនេះ។ នេះបើយោងតាម អ្នកនាំពាក្យរដ្ឋលេខាធិការអាកាសចរណ៍ស៊ីវិល។ អ្នកនាំពាក្យរដ្ឋលេខាធិការអាកាសចរណ៍ស៊ីវិល ឯកឧត្តម ស៊ិន ចាន់សេរីវុត្ថា បានឱ្យដឹងនៅថ្ងៃទី ៣១ មីនា នេះថា ទោះជារបាយការណ៍សិក្សាបឋមបញ្ចប់ក្ដីក៏នៅមានដំណាក់ផ...

អាន​បន្ថែម

ថៃចុះហត្ថលេខាកិច្ចព្រមព្រៀង៣ សំខាន់ៗជាមួយចិន លើគម្រោងរថភ្លើងល្បឿនលឿនតម្លៃ៦ ពាន់លានដុល្លារ

រូបភាពពី​ Bangkokpost រដ្ឋាភិបាលថៃ និងក្រុមហ៊ុនឯកជនចិន កាលពីថ្ងៃទី ២៩ មីនា កន្លងមកនេះ បានចុះហត្ថលេខាលើកិច្ចសន្យាសាងសង់ចំនួន ៣ សម្រាប់គម្រោងរថភ្លើងល្បឿនលឿនតម្លៃ ៥,៨ ពាន់លានដុល្លារ ដំណាក់កាលទី១។ នេះជាការឈានទៅមុខមួយជំហានទៀតនៃផែនការយក្សភ្ជាប់ប្រទេសថៃ ឡាវ ចិន តាមរយៈរថភ្លើងល្បឿនលឿន។ យោងតាមកាសែតបាងកកប៉ុស្តិ៍ ដំណាក់កាលទី១ គឺជាការសាងសង់រថភ្លើងល្បឿនលឿនភ្ជាប់ពីបាងកក ទៅខេត្តនគររាជសីមា។ ប្រភពដដែលបានឱ្...

អាន​បន្ថែម

កីឡដ្ឋានតម្លៃ១៦០ លានដុល្លារ បំពាក់កៅអីបានជាង ១ម៉ឺនកន្លែងហើយ គ្រោងបញ្ចប់ទាំងស្រុងខែឧសភា

កីឡដ្ឋានមរតកតេជោដែលកំពុងសាងសង់ឡើងក្រោមថវិកាជំនួយឥតសំណងរបស់ចិនជាង ១៦០លានដុល្លារ បច្ចុប្បន្នត្រូវបានបំពាក់កៅអីបានជាង ១២.០០០ កន្លែងហើយ ដោយគ្រោងនឹងបញ្ចប់ការងារសាងសង់ទាំងស្រុងនៅខែឧសភានេះ។ ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការគ.ជ.ប.អ (CAMSOC) បានឱ្យដឹងកាលពីថ្ងៃទី២៣ ខែមីនា នេះថា៖ « ការបំពាក់កៅអីអង្គុយសម្រាប់កីឡដ្ឋានធំ (Main Stadium) សម្រេចបានជាង ១២.០០០កៅអី ហើយ គឺនៅសល់តែជាង ៤០.០០០កៅអីទៀតប៉ុណ្ណោះ។ លោកបន្...

អាន​បន្ថែម

គម្រោងពង្រីកកំពង់ផែខេត្តព្រះសីហនុនឹងពន្យារការបើកការដ្ឋានសាងសង់ទៅពាក់កណ្តាលឆ្នាំ២០២២

គម្រោងពង្រីកកំពង់ផែខេត្តព្រះសីហនុជំហានទី១ ដែលគ្រោងនឹងសាងសង់ឡើងក្នុងឆ្នាំ២០២១នេះ នឹងត្រូវពន្យារទៅពាក់កណ្តាលឆ្នាំ២០២២ វិញ ដោយសារវិបត្តិជំងឺកូវីដ-១៩។ នេះ​បើតាម​ការឱ្យដឹងពីមន្រ្តីជាន់ខ្ពស់នៃកំពង់ផែស្វ័យតក្រុងព្រះសីហនុ។ លោក សុខគល់ ចិន្តា ប្រធានរដ្ឋបាលនៃអង្គភាពគ្រប់គ្រងគម្រោងកំពង់ផែស្វយ័តក្រុងព្រះសីហនុបានប្រាប់សារព័ត៌មាន cambonomist កាលពីថ្មីៗនេះថា ការពន្យារពេលនេះ ទី១គឺដោយសារតែជំងឺកូវីដ-១៩ ផង និងទី២ ...

អាន​បន្ថែម

គម្រោងពង្រីកកំពង់ផែទឹកជ្រៅជំហានទី ១ តម្លៃជាង ២០០លានដុល្លារ គ្រោងនឹងបញ្ចប់នៅឆ្នាំ ២០២៣

គម្រោងពង្រីកកំពង់ផែស្វយ័តក្រុងព្រះសីហនុ ដំណាក់កាលទី ១ ជម្រៅ ១៤,៥ម៉ែត្រ ដែលកំពុងធ្វើឡើងក្រោមកម្ចីជប៉ុនជាង ២០០ លានដុល្លារ គ្រោងនឹងបញ្ចប់ជាស្ថាបពរនៅក្នុងឆ្នាំ២០២៣ ខាងមុខ។ នេះបើតាមការលើកឡើងរបស់ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ នឹងដឹកជញ្ជូន។ ឯកឧត្តម ស៊ុន ចាន់ថុល បានថ្លែងក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២០ កាលពីថ្ងៃទី១៦ ខែកុម្ភៈ នេះថា៖ «យើងកំពុងត្រៀមសាងសង់កំពង់ផែកុងតឺន័រជម្...

អាន​បន្ថែម

ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ដ៏ធំដំបូងគេនៅភ្នំពេញគ្រោងបើកការដ្ឋានសាងសង់នៅចុងខែមេសា

គម្រោងសាងសង់ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ដ៏ធំដំបូងគេនៅភ្នំពេញ ដែលមានសមត្ថភាពបំលែងទឹកកខ្វក់បានជាង៥០០០ម៉ែត្រគីប/ថ្ងៃ គ្រោងនឹងបើកការដ្ឋាននៅចុងខែមេសា ឆ្នាំ២០២១ ខាងមុខនេះហើយ។ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ លោក សាំ ពិសិដ្ឋ បានឱ្យដឹងថាកាលពីថ្ងៃទី១៥ ខែកុម្ភៈ ថា ស្ថានីយនឹងត្រូវនឹងសាងសង់ឡើងលើដី៣ ហិកតា នៅម្ដុំបឹងជើងឯក ដែលផ្នែកមួយនៃតំបន់អភិវឌ្ឍន៍បឹងទំពុន។ ក្រោយសាងសង់រួច ស្ថានីយនេះនឹងម...

អាន​បន្ថែម

គម្រោងផ្លូវរថភ្លើងក្រោមសមុទ្រវែងជាងគេតម្លៃជាង១៧ពាន់លានដុល្លារត្រូវបានពិភាក្សាឡើងវិញ

គម្រោងផ្លូវរថភ្លើងក្រោមសមុទ្រវែងជាងគេតម្លៃជាង ១៧ ពាន់លានដុល្លារ តភ្ជាប់ពីប្រទេសហ្វាំងឡង់ទៅប្រទេសអេស្តូនី ត្រូវបានយកមកពិភាក្សាឡើងវិញ ក្រោយរដ្ឋាភិបាលអេស្តូនីច្រានចោលមួយរយៈដោយសារបញ្ហាបរិស្ថាន សេដ្ឋកិច្ច និងសុវត្ថិភាព។ នេះបើយោងតាមសារព័ត៌មាន Bloomberg កាលពីថ្ងៃទី ២៦ មករា កន្លងមកនេះ ។ ផ្លូវរថភ្លើងនេះ នឹងមានប្រវែងប្រមាណជាង ១០០ គីឡូម៉ែត្រ ដែលភាគច្រើនស្ថិតនៅក្រោមទឹកសមុទ្រ ហើយនឹងមានការបង្កើតកោះសិប្បនិម្ម...

អាន​បន្ថែម

ការដ្ឋានពហុកីឡដ្ឋានជាតិមរតកតេជោសម្រេចបាន ៩០% ដោយគ្រោងនឹងបញ្ចប់នៅពាក់កណ្តាលឆ្នាំនេះ

គម្រោងសាងសង់ពហុកីឡដ្ឋានជាតិមរតកតេជោ សម្រចបាន៩០% ហើយ ដោយគ្រោងនឹងបញ្ចប់ជាស្ថាពរនៅចុងខែឧសភា ឆ្នាំ២០២១ នេះ។ លោក វ៉ា ហេងដាវុធ អនុប្រធានរៀបចំទីលានប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ បានប្រាប់វិទ្យុជាតិកម្ពុជា កាលពីពេលថ្មីៗនេះថា៖ «យើងពិនិត្យឃើញថា ទាន់ពេលវេលាកំណត់ ព្រោះសព្វថ្ងៃនេះពហុកីឡដ្ឋានទាំងមូល ផ្នែកសាងសង់គ្រោងបង្គុំអគារ បានចប់សព្វគ្រប់រួចហើយ នៅសល់តែការតុបតែងលម្អ និងការបំពាក់សម្ភារទេ»។ ពហុកីឡដ្ឋានដ៏ធ...

អាន​បន្ថែម

វិវឌ្ឍនភាពលម្អិតនៃដំណើរការសាងសង់ព្រលានយន្តហោះសៀមរាបថ្មីតម្លៃជាង ៩០០លានដុល្លារ

គម្រោងអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរថ្មី (AIAI) ចាប់ផ្ដើមសាងសង់ ចាប់តាំងពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២០ មកម្ល៉េះ ដោយគ្រោងនឹងបញ្ចប់ក្នុងរយៈពេល ៣៦ ខែ ពោលគឺនៅឆ្នាំ ២០២៣។ គម្រោងនេះ នឹងចំណាយទុនវិនិយោគប្រមាណ ៩០០ លានដុល្លារ ដែលនឹងសាងសង់លើផ្ទៃដីប្រមាណ ៧០០ ហិកតា រួមជាមួយនឹងផ្ទៃដីនៃតំបន់សេដ្ឋកិច្ចពិសេសចំនួន ១០០០ ហិកតា ទៀតផង។ គិតមកត្រឹមខែធ្នូ នេះ គម្រោងទាំងមូលសម្រេចបានប្រមាណ ៣៥% ហើយ។ បើយោងតាមរបាយការណ៍របស់ក...

អាន​បន្ថែម