រដ្ឋាភិបាលកម្ពុជាផ្តល់ការលើកទឹកចិត្តពិសេស ដល់ក្រុមហ៊ុនផលិតដែកដ៏ធំ១ នៅព្រះសីហនុ
គម្រោងវិនិយោគបង្កើតរោងចក្រផលិតដែកគ្រប់ប្រភេទ នៅខេត្តព្រះសីហនុ ក្រោមទុនវិនិយោគ ៤០លានដុល្លារ ទទួលបានការលើកទឹកចិត្ត និងអត្ថប្រយោជន៍ពិសេស ពីរាជរដ្ឋាភិបាលកម្ពុជា។ នេះបើតាមកិច្ចប្រជុំដឹកនាំដោយ ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីបប្រធានក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤។ ក្រុមការងារ បានប្រជុំសម្រេចផ្តល់ការលើកទឹកចិត្តពិសេស ជូនក្រុមហ៊ុនវិនិយោគក្នុងឧស្សាហកម្មធុនធ...
អានបន្ថែមនាយករដ្ឋមន្ត្រី ប្រកាសឈប់ចេញអាជ្ញាប័ណ្ណរោងចក្រផលិតស្រាបៀរសម្រាប់ចែកចាយនៅកម្ពុជា
នៅក្នុងការផ្លាស់ប្តូរគោលនយោបាយដ៏សំខាន់មួយ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានប្រកាសបញ្ឈប់ការចេញអាជ្ញាប័ណ្ណថ្មីសម្រាប់ក្រុមហ៊ុនផលិតស្រាបៀរដែលមានបំណងចែកចាយក្នុងស្រុកនៅក្នុងប្រទេសកម្ពុជា។ ការប្រកាសនេះធ្វើឡើងក្នុងពិធីបិទកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ របស់ក្រសួងរ៉ែ និងថាមពល។ សម្តេចបានបញ្ជាក់យ៉ាងច្បាស់ថា ខណៈពេលដែលអាជ្ញាប័ណ្ណសម្រាប់រោងចក្រផលិតស្រាដែលផ្តោតលើផលិតកម្មនាំចេញនឹងបន្...
អានបន្ថែមCDC សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវ “ប្រព័ន្ធគ្រប់គ្រងគម្រោងវិនិយោគកម្ពុជា”
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវ “ប្រព័ន្ធគ្រប់គ្រងគម្រោងវិនិយោគកម្ពុជា (ប្រព័ន្ធ cdcIPM)” ដែលផ្តល់លទ្ធភាពឱ្យវិនិយោគិនអាចដាក់ពាក្យដោយផ្ទាល់ពីគ្រប់ទីកន្លែង និងគ្រប់ពេលវេលា ដើម្បីសម្រួលកិច្ចការវិនិយោគឱ្យកាន់តែមានភាពងាយស្រួល កាត់បន្ថយពេលវេលា ធានាបាននូវតម្លាភាព សុក្រឹតភាព និងប្រសិទ្ធភាព។ ពិធីសម្ពោធប្រព័ន្ធ cdcIPM ត្រូវបានធ្វើឡើងនៅថ្ងៃទី២៧ ខែវិច្ឆិកា ក្រោមអធិបតីភ...
អានបន្ថែមក្រសួងរ៉ែគ្រោងវិនិយោគលើរោងចក្រចម្រាញ់ប្រេងកាត ដើម្បីធានាការផ្គត់ផ្គង់នៅកម្ពុជា
ក្រសួងរ៉ែ និងថាមពល ប្រកាសពីផែនការចង់វិនិយោគលើគម្រោងបង្កើតរោងចក្រចម្រាញ់ប្រេង ដើម្បីធានាការផ្គត់ផ្គង់ប្រេងកាតនៅកម្ពុជា។ ខណៈដែលបច្ចុប្បន្នក្រសួងកំពុងស្វែងរកដៃគូវិនិយោគសម្រាប់ការរុករកប្រេងទាំងនៅឈូងសមុទ្រ និងនៅក្នុងដីផងដែរ។ ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល បានលើកឡើងពីគម្រោងវិនិយោគរោងចក្រចម្រាញ់ប្រេងកាតនេះ ក្នុងកិច្ចប្រជុំប្រចាំឆ្នាំរបស់ក្រសួង នៅថ្ងៃទី២១ ខែវិច្ឆិកានេះថា «...
អានបន្ថែមរដ្ឋាភិបាលកម្ពុជាសម្រេចជាផ្លូវការនូវការដកខ្លួនចេញពីតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម
រដ្ឋាភិបាលកម្ពុជា បានប្រកាសជាផ្លូវការនូវដកខ្លួនចេញពីតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម CLV-DTA តាមរយៈនិរាករណ៍ច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងស្តីពីការជំរុញ និងសម្របសម្រួលពាណិជ្ជកម្មតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម តាមរយៈ ព្រះរាជក្រម លេខ នស/រកម/១១២៤/០០៤ ចុះថ្ងៃទី ២១ ខែវិច្ឆិកា ឆ្នាំ២០២៤។ ច្បាប់នេះ មានអានុភាពអនុវត្តចាប់ពីថ្ងៃដែលការដកខ្លួនរបស់ព្រះរាជាណាចក្រកម្ពុជាបានចូលជាស...
អានបន្ថែមថៃចាប់អារម្មណ៍ច្បាប់ជួលដីធ្លីរបស់កម្ពុជា ថាជាគំរូល្អសម្រាប់កែលម្អច្បាប់អចលនទ្រព្យរបស់ខ្លួន
ប្រទេសថៃកំពុងរៀបចំកែប្រែច្បាប់អចលនទ្រព្យរបស់ខ្លួន ដើម្បីទាក់ទាញការវិនិយោគពីបរទេសដោយស្នើឱ្យមានវិសោធនកម្មសំខាន់ៗដើម្បីបន្តរយៈពេលជួលចាប់ពីអតិបរមា ៣០ ឆ្នាំដល់ ៩៩ ឆ្នាំ ដោយយកគំរូតាមកម្ពុជា។ គំនិតផ្តួចផ្តើមនេះ រៀបចំឡើងដោយរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ Pichai Chunhavajira មានគោលបំណងស្តារឡើងវិញនូវកំណើនសេដ្ឋកិច្ចដែលកំពុងធ្លាក់ចុះរបស់ប្រទេស និងដោះស្រាយបញ្ហាបំណុលគ្រួសារដែលកំពុងកើនឡើង។ គំនិតផ្តួចផ្តើមវិសោធនកម្ម...
អានបន្ថែមកម្ពុជាអនុវត្តវិធានការត្រួតពិនិត្យព្រំដែនយ៉ាងតឹងរ៉ឹង ដើម្បីប្រយុទ្ធប្រឆាំងនឹងសកម្មភាពខុសច្បាប់
ក្នុងចំណាត់ការយ៉ាងម៉ឺងម៉ាត់ក្នុងការដោះស្រាយបញ្ហាសន្តិសុខព្រំដែនដែលកំពុងកើតមាន ក្រសួងមហាផ្ទៃ ណែនាំឱ្យអភិបាលខេត្តជាប់ព្រំដែនជាមួយប្រទេសជិតខាងទាំងអស់ បិទច្រករបៀងខុសច្បាប់ទាំងអស់ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ដោយមិនអនុញ្ញាតឱ្យទំនិញ មនុស្ស និងមធ្យោបាយចេញ-ចូលឆ្លងកាត់តាមច្រករបៀងខុសច្បាប់ឡើយ។ នេះយោងតាមសេចក្តីណែនាំរបស់ក្រសួងមហាផ្ទៃ កាលថ្ងៃទី១៣ ខែវិឆ្ឆិកា ឆ្នាំ២០២៤។ ក្រសួងមហាផ្ទៃ បានធ្វើកា...
អានបន្ថែមផលប្រយោជន៍នយោបាយនៅពីក្រោយរឿងក្តីកាស៊ីណូ Baha Mar៖ តុលាការក្រុងញ៉ូវយ៉ក ឱ្យក្រុមហ៊ុនចិនបង់ប្រាក់ចំនួន $១,៦ពាន់លាន
តុលាការក្រុងញូវយ៉កបានបញ្ជាឱ្យក្រុមហ៊ុន China Construction America Inc. (CCA) ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់រដ្ឋចិន China State Construction Engineering ឱ្យបង់ប្រាក់ចំនួន ១,៦ ពាន់លានដុល្លារអាមេរិកដល់ក្រុមហ៊ុន BML Properties ដែលជាម្ចាស់ដើមនៃរមណីយដ្ឋានកាស៊ីណូ Baha Mar ក្នុងប្រទេស Bahamas បន្ទាប់ពី អ្នកម៉ៅការត្រូវបានរកឃើញថាបានប្រព្រឹត្ត "អំពើក្លែងបន្លំជាច្រើន" កំឡុងពេលកាន់កាប់គម្រោង។ សេចក្តីសម្រេចនេះ...
អានបន្ថែមកម្ពុជាបង្កើតគណៈកម្មាធិការអនុវត្តកម្មវិធី «ផ្តល់ដី-ការពារព្រៃ» ដើម្បីពង្រឹងតុល្យភាពសមធម៌សង្គម និងនិរន្តរភាពបរិស្ថាន
ដើម្បីឆ្ពោះទៅរកការអភិវឌ្ឍន៍ប្រកបដោយចីរភាព ព្រះមហាក្សត្រព្រះបរមនាថ នរោត្តម សីហមុនី បានឡាយព្រះហស្ថលេខាបង្កើតគណៈកម្មាធិការជាតិដឹកនាំអនុវត្តកម្មវិធីផ្តល់ដី ការពារព្រៃ ដើម្បីរួមគ្នាអភិវឌ្ឍដោយចីរភាព។ នេះបើតាមព្រះរាជក្រឹត្យលេខ នស/រកត/១១២៤/១៤១២ ចុះថ្ងៃទី០៦ ខែវិច្ឆកា ឆ្នាំ២០២៤។ គណៈកម្មាធិការនេះ មានអក្សរកាត់ថា “ផ.ក.អ.” ក្នុងគោលដៅផ្តល់ដីក្រោមទម្រង់សម្បទានដីសង្គមកិច្ចជូនប្រជាពលរដ្ឋក្រីក្រគ្មានទីលំនៅសម្...
អានបន្ថែមស្ថាប័នចំនួន៣ នៅកម្ពុជា ឈ្នះពានរង្វាន់សម្រាប់ការអនុវត្តប្រសិទ្ធភាពថាមពលនៅក្នុងអគារពាណិជ្ជកម្ម
ក្រសួងបរិស្ថាន និងក្រុមហ៊ុន Sevea កាលថ្ងៃទី៤ វិច្ឆិកា ឆ្នាំ២០២៤ បានសហការរៀបចំពិធីប្រគល់ពានរង្វាន់នៃការប្រកួតប្រជែងប្រសិទ្ធភាពថាមពលកម្ពុជា (CEE Comp) ជូនដល់អ្នកជាប់ជ័យលាភីលេខ១, លេខ២, លេខ៣ និងរង្វាន់លើកទឹកចិត្តជាច្រើនទៀត។ គួរបញ្ជាក់ថា ជ័យលាភីធំៗទាំងបីស្ថាប័ននោះរួមមាន៖ សាលាទេសចរណ៍អង្គការ Ecole Paul Dubrule នៅខេត្តសៀមរាប បានឈ្នះពានរង្វាន់ជ័យលាភីគឺលេខ១, ក្រុមហ៊ុន Lotus Green Team ទទួលបានពានរង្វាន់ជ...
អានបន្ថែម
