រដ្ឋាភិបាលកម្ពុជា សម្រេចបង្កើតអាកាសយានដ្ឋានអន្តរជាតិតេជោ ជាតំណាងរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល
រដ្ឋាភិបាលកម្ពុជា សម្រេចបង្កើតអាកាសយានដ្ឋានអន្តរជាតិតេជោថ្នាក់ស្មើ នាយកដ្ឋានចំណុះអគ្គនាយកដ្ឋានប្រតិបត្តិការ និងសេវាកម្មនៃរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល។ នេះបើយោងតាមអនុក្រឹត្យរបស់សម្តេចធិបតី ហ៊ុន ម៉ាណេត ចុះថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៤។ សម្តេចធិបតី បានបញ្ជាក់នៅក្នុងអនុក្រឹត្យថា ការសម្រេចបង្កើតអាកាសយានដ្ឋានអន្តរជាតិតេជោនេះឡើង គឺជាតំណាងរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ក្នុងការសម្របសម្រួលកិច្ចប្រតិ...
អានបន្ថែមរដ្ឋាភិបាលកម្ពុជា សម្រេចកាត់យកឃុំចំនួន៥ ពីស្រុកព្រៃនប់ បង្កើតជាក្រុងកំពង់សោម
រដ្ឋាភិបាលកម្ពុជាសម្រេចបង្កើតក្រុងកំពង់សោម ក្នុងខេត្តព្រះសីហនុ ដោយដកយកឃុំចំនួន ៥ ចេញពីស្រុកព្រៃនប់។ នេះបើយោងតាមអនុក្រឹត្យចុះថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៤ បានឲ្យដឹងថា ឃុំទាំង៥នោះរួមមាន ឃុំរាម ឃុំបិតត្រាំង អូរឧកញ៉ាហេង បឹងតាព្រហ្ម និងអូរជ្រៅ។ ជាមួយគ្នានេះដែរ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានបញ្ជាក់ក្នុងអនុក្រឹត្យលេខ២០១អនក្រ.បក ថា ទីតាំងរដ្ឋបាលក្រុងកំពង់សោម នឹងត្រូវស្ថិតក្នុង...
អានបន្ថែមរដ្ឋាភិបាលកម្ពុជាប្រកាសកំណត់ពិតាននៃកម្ចីមិនឱ្យលើសពី ១៣ពាន់លានដុល្លារ ក្នុងរយៈពេល៥ឆ្នាំ
រដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវយុទ្ធសាស្ត្រស្តីពីការគ្រប់គ្រងបំណុលសាធារណៈរយៈពេល ៥ឆ្នាំដោយគិតពីឆ្នាំ២០២៤ ដល់ឆ្នាំ ២០២៨ ដោយកំណត់ការខ្ចីបំណុលពីស្ថាប័នហិរញ្ញវត្ថុ និងដៃគូអភិវឌ្ឍន៍បរទេសក្នុងរង្វង់ទឹកប្រាក់ចន្លោះពី ១.៧ប៊ីលាន ទៅ ២ប៊ីលានអេសដេអ៊ែរ (សមមូលនឹង ២.៣០០ ទៅ ២.៧០០លានដុល្លារ) ក្នុងមួយឆ្នាំ។ យោងតាមយុទ្ធសាស្ត្រស្តីពីការគ្រប់គ្រងបំណុលសាធារណៈរយៈពេល ៥ឆ្នាំ រដ្ឋអាចបង្កើនការខ្ចីប្រាក់ដល់ ២.៥ប៊ីលានអេសដេអ...
អានបន្ថែមរដ្ឋប្រកាសរៀបចំ កម្មវិធីកម្សាន្តនៅខេត្តទិសឦសានដោយឥតគិតថ្លៃ ជូនដល់ពលរដ្ឋកម្ពុជា
សម្តេចធិបតី ហ៊ុន ម៉ាណែត បានប្រកាសរៀបចំ «កម្មវិធីកម្សាន្តទិសឦសានដោយឥតគិតថ្លៃ» ជូនប្រជាពលរដ្ឋធ្វើដំណើរកម្សាន្តដោយឥតគិតថ្លៃទៅកាន់ខេត្តភូមិភាគភាគឦសាន រួមមាន៖ ក្រចេះ ស្ទឹងត្រែង មណ្ឌលគិរី និងរតនគិរី ខណៈកម្មវិធីនេះ នឹងចាប់ផ្តើមពីខែកញ្ញា ខាងមុខនេះ រហូតដល់ខែធ្នូ ឆ្នាំ២០២៤។ តាមរយៈសេចក្តីថ្លែងការណ៍ពិសេសស្តីពីសមិទ្ធផល១ឆ្នាំ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊...
អានបន្ថែមរដ្ឋាភិបាលកម្ពុជាសម្រេចលើកលែងពិន័យអន្តរការណ៍ជាប្រាក់ ចំពោះការហួសសុពលភាពអាជ្ញាបណ្ណមគ្គុទ្ទេសក៍ទេសចរណ៍
រាជរដ្ឋាភិបាលកម្ពុជា សម្រេចលើកលែងការពិន័យអន្តរការណ៍ជាប្រាក់ ចំពោះការហួសសុពលភាព អាជ្ញាបណ្ណមគ្គុទ្ទេសក៍ទេសចរណ៍ និងអ្នកបកប្រែភាសាបន្តពីមគ្គុទ្ទេសក៍ទេសចរណ៍ រហូតដល់ដំណាច់ឆ្នាំ២០២៤ ខាងមុខ។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងទេសចរណ៍ ស្តីពីការលើកលែងការពិន័យអន្តរការណ៍ជាប្រាក់ចំពោះការហួសសុពលភាព អាជ្ញាបណ្ណមគ្គុទ្ទេសក៍ទេសចរណ៍ និងអ្នកបកប្រែភាសាបន្តពីមគ្គុទ្ទេសក៍ទេសចរណ៍ កាលថ្ងៃទី២៣ សីហា នេះ។ សេចក្តីជូនដំ...
អានបន្ថែមរដ្ឋាភិបាលកម្ពុជាបង្កើតកម្មវិធីថ្មីផ្តល់ដីដល់ប្រជាពលរដ្ឋក្រីក្រ ដើម្បីទប់ស្កាត់ការទន្ទ្រានព្រៃ និងដីរដ្ឋ
រដ្ឋាភិបាលកម្ពុជា គ្រោងដាក់ចេញនូវកម្មវិធីថ្មី ដើម្បីផ្តល់ដីសម្បទានសង្គមកិច្ចជូនប្រជាពលរដ្ឋខ្មែរដែលខ្វះខាតពិតប្រាកដ ក្នុងគោលបំណងដើម្បីទប់ស្កាត់ការកាប់បំផ្លាញព្រៃឈើ និងទន្ទ្រានដីរដ្ឋខុសច្បាប់។ នេះបើតាមការថ្លែងរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ក្នុងសេចក្តីថ្លែងការណ៍ពិសេស ស្តីពីសមិទ្ធផល ១ឆ្នាំ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤។ កម្មវិធីថ្មីនេះ មានឈ្មោះថា កម្មវិធីផ្ដល់...
អានបន្ថែមថៃប្តូរយុទ្ធសាស្ត្រទាក់ទាញវិនិយោគិនចិន ដោយថែមរយៈពេលជួល ៩៩ឆ្នាំ និងសិទ្ធិកាន់កាប់ ៧៥%លើខុនដូ
វិនិយោគិនចិន កំពុងបង្កើនវត្តមានរបស់ខ្លួនយ៉ាងឆាប់រហ័សនៅក្នុងទីផ្សារអចលនទ្រព្យរបស់ប្រទេសថៃ ដោយពាំនាំយកមកជាមួយនូវកញ្ចប់ទំហំទឹកប្រាក់វិនិយោគជាង ២ពាន់លានដុល្លារ ដែលបានវិនិយោគនៅក្នុងទីក្រុងសេដ្ឋកិច្ចសំខាន់ៗក្នុងរយៈពេល ១៥ ឆ្នាំកន្លងមកនេះ។ និន្នាការនេះត្រូវបានគេរំពឹងថានឹងបង្កើនល្បឿនបន្ថែមទៀត ខណៈបច្ចុប្បន្ននេះរដ្ឋាភិបាលថៃកំពុងពិចារណាលើការពង្រីករយៈពេលជួលសម្រាប់ជនបរទេសពី ៥០ ទៅ ៩៩ ឆ្នាំ និងបង្កើនដែនកំណត់កម្មស...
អានបន្ថែមឆ្នាំ២០៣០ ប្រាសាទបុរាណខ្មែរចំនួន១៧ នឹងត្រូវរងប៉ះពាល់ខ្លាំងពីកំណើនដ៏ឆាប់រហ័សនៃចំនួនពលរដ្ឋ រស់នៅទីនោះ
យោងតាមលទ្ធផលវិភាគសិក្សារបស់អ្នកស្រាវជ្រាវបរទេសមួយក្រុម បានបង្ហាញថា ចំនួនប្រាសាទរបស់កម្ពុជា ដែលនឹងត្រូវរងផលប៉ះពាល់ខ្លាំងបំផុត នឹងកើនឡើងដល់ប្រមាណ ១៧ប្រាសាទ នៅឆ្នាំ២០៣០ ដោយសារតែកំណើនដ៏ឆាប់រហ័សនៃចំនួនប្រជាពលរដ្ឋនៅក្នុងតំបន់រមណីយដ្ឋានអង្គរ ។ របាយការណ៍នេះ ត្រូវបានបង្ហាញក្នុងកិច្ចពិគ្រោះយោបល់ស្តីពី "ការគ្រប់គ្រងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ" នៅខេត្តសៀមរាប កាលថ្ងៃទី១២ ខែសីហាឆ្នាំ២០២៤ ក្រោមអធីតីភ...
អានបន្ថែមរដ្ឋាភិបាលកម្ពុជា សម្រេចបង្កើតគណៈកម្មការសម្របសម្រួល និងដឹកនាំការងារអភិវឌ្ឍន៍ទីក្រុងឆ្លាតវៃ
សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីកម្ពុជា បានចេញសេចក្ដីសម្រេចបង្កើត គណៈកម្មការសម្របសម្រួល និងដឹកនាំការងារទីក្រុងឆ្លាត ដើម្បីសិក្សាស្រាវជ្រាវពាក់ព័ន្ធនឹងការបង្កើត និងការអភិវឌ្ឍទីក្រុងឆ្លាតវៃ។ នេះបើយោងតាមសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល ដែលផ្សាយចេញនៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៤។ សេចក្តីសម្រេចនេះបានបញ្ជាក់ថា គណៈកម្មការសម្របសម្រួល និងដឹកនាំការងារអភិវឌ្ឍន៍ទីក្រុងឆ្លាតវៃ គឺមានសមភាពចំនួន១១រូប ដោយមានឯកឧ...
អានបន្ថែមកម្ពុជា និងសភាពាណិជ្ជកម្មអឺរ៉ុប រួមគ្នាសម្រួលនិតិវិធីវិនិយោគ ដើម្បីទាក់ទាញវិនិយោគបន្ថែមពីបរទេស
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) និងសភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជា (EUROCHAM) បានបើកកិច្ចពិភាក្សារួមគ្នា ដើម្បីសម្របសម្រួលនិតិវិធីនៃការវិនិយោគនៅកម្ពុជាឱ្យកាន់តែប្រសើរឡើង សំដៅទាក់ទាញការវិនិយោគមកកាន់កម្ពុជាបន្ថែមទៀត។ ជំនួបពិភាក្សានេះ ដឹកនាំដោយឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងលោក Tassilo Brinzer ប្រធានសភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជា កាលថ្ងៃទី៧ ខែសីហា...
អានបន្ថែម