៦ខែនៃវិបត្តិកូវីដ វិនិយោគទុនសំណង់នៅកម្ពុជាកើនដល់ ៤ ពាន់លានដុល្លារ ច្រើនជាងឆ្នាំ២០១៩ ១៣%
ទោះបីជាមានវិបត្តិកូវីដ ១៩ ក៏ដោយ ក៏ការវិនិយោគលើវិស័យសំណង់នៅកម្ពុជា ក្នុងឆមាសទី១ ឆ្នាំ២០២០ នេះ កើនឡើងដល់ជិត ៤ ពាន់លានដុល្លារអាមេរិក ច្រើនជាងឆ្នាំ២០១៩ ដល់ទៅ ១៣ភាគរយ បើធៀបក្នុងរយៈពេលដូចគ្នានេះ។ នេះបើយោងតាមទិន្នន័យរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ចុះថ្ងៃទី ០២ កក្កដា ២០២០នេះ។ ប្រភពដដែលនេះ បានឲ្យដឹងថា ក្នុងរយៈពេល ៦ខែដំបូងនៃឆ្នាំ ២០២០ សំណង់នៅទូទាំងប្រទេស ដែលត្រូវបានអនុញ្ញាតឲ្យសាងសង់មានចំនួន ២...
អានបន្ថែមរដ្ឋាភិបាលនឹងរឹតបន្តឹងការគ្រប់គ្រងរ៉ែសំណង់ប្រើប្រាស់ក្នុងគម្រោងហេដ្ឋារចនាសម្ព័ន្ធរដ្ឋ
រដ្ឋាភិបាលចាប់ផ្តើមផ្តោត និងរឹតបន្តឹងលើការគ្រប់គ្រងប្រតិបត្តិការរ៉ែសំណង់ ជាពិសេសពង្រឹងការប្រមូលចំណូលសួយសារពីការប្រើប្រាស់រ៉ែសំណង់ សម្រាប់ការសាងសង់គម្រោងហេដ្ឋារចនាសម្ព័ន្ធរដ្ឋ ឱ្យមានប្រសិទ្ធភាពជាងមុន។ នេះបើយោងតាមប្រកាសអន្តរក្រសួងដែលចេញផ្សាយកាលពីថ្ងៃទី១ ខែកក្កដា កន្លងមកនេះ។ ប្រកាសនេះ ចុះហត្ថលេខាដោយឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តីសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងឯកឧត្តម ស៊ុយ សែម រដ្ឋមន្រ្ត...
អានបន្ថែមមេរៀនកូវីដ១៩ មេដឹកនាំអាស៊ាន ចាប់ផ្តើមនិយាយអំពីហេដ្ឋារចនាសម្ព័ន្ធបៃតង និងឌីជីថលភាវូបនីយកម្មក្នុងតំបន់
តើមេដឹកនាំអាស៊ានបានរៀនសូត្រអ្វីខ្លះពីកូវីដ - ១៩? មេដឹកនាំកំពូលអាស៊ាន ទើបតែបានជួបប្រជុំគ្នាសម្រាប់កិច្ចប្រជុំកំពូលអាស៊ានលើកទី ៣៦ នៅថ្ងៃទី ២៦ ខែមិថុនាឆ្នាំ ២០២០ តាមរយៈសន្និសីទវីដេអូ ជាមួយតំណាងក្រុមប្រឹក្សាធុរកិច្ចអាស៊ាន (ASEAN-BAC) ។ កិច្ចប្រជុំនេះ សម្រេចបានសេចក្តីថ្លែងការណ៍រួមមួយក្រោមប្រធានបទ “អាស៊ានប្រកបដោយភាពស្អិតរមួត និងឆ្លើយតបនៅឆ្នាំ ២០២០”។ បរិយាបន្នកម្មទិសដៅអភិវឌ្ឍន៍អាស៊ាន ដែលផ្តោតលើរបៀប...
អានបន្ថែមសម្តេច៖ សាច់ប្រាក់ពលកម្ម ១០០លានដុល្លារ បង្កើតការងារផង អភិវឌ្ឍនៅមូលដ្ឋានផង
គម្រោងហេដ្ឋារចនាសម្ព័ន្ធជនបទប្រមាណ ១០០លានដុល្លារ ដែលរដ្ឋាភិបាលបានផ្ដល់ជូន មិនត្រឹមតែអភិឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធក្នុងតំបន់ទេ ថែមទាំងអាចផ្ដល់ការងារដល់ប្រជាជនទៀតផង។ សម្ដេច នាយករដ្ឋមន្ត្រី ហ៊ុន សែនបានឲ្យដឹងយ៉ាងដូច្នេះ ក្នុងកម្មវិធីឧបត្ថម្ភសាច់ប្រាក់ ជូនដល់ប្រជាពលរដ្ឋក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩ ថ្ងៃទី២៤ មិថុនា ២០២០នេះ។ សម្ដេចបានលើកឡ...
អានបន្ថែមរដ្ឋាភិបាលត្រៀមថវិកាជាង១០០លានដុល្លារសម្រាប់កសាងហេដ្ឋារចនាសម្ព័ន្ធរូបវន្តនៅជនបទ
រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបញ្ចេញថវិកា ប្រមាណ ៤៥១ ប៊ីលានរៀល ឬ ១០៩ លានដុល្លារអាម៉េរិក សម្រាប់ កសាងហេដ្ឋារចនាសម្ព័ន្ធរូបវន្ត តាមជនបទ និងលើកកម្ពស់វិស័យកសិកម្ម ជាពិសេស ជួយបង្កើតការងារធ្វើដល់ប្រជាពលរដ្ឋដែលបាត់បង់ការងារធ្វើ ក្នុងបរិបទនៃការរីកសាយជំងឺកូវីដ ១៩។ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តាមរយៈគម្រោងនេះ ជា “កម្មវិធីសាច់ប្រាក់ពលកម្ម ជំហានទី ២” របស់រដ្ឋាភិបាល ហើយថវិកា...
អានបន្ថែមចៅហ្វាយខេត្តកោះកុង៖ ព្រលានយន្តហោះតារាសាគរមិនមែនសម្រាប់បម្រើវិស័យយោធាទេ
រូបភាពដោយ: The New York Times រដ្ឋបាលខេត្តកោះកុងថ្មីៗនេះបានច្រានចោលការលើកឡើងថាព្រលានយន្តហោះតារាសាគរធ្វើឡើងសម្រាប់បម្រើវិស័យយោធានិងបានបញ្ជាក់ច្បាស់ថា ដោយអះអាងថាតំបន់នេះ ត្រូវបានកសាងឡើងសម្រាប់វិស្សមកាលទេសចរណ៍ប៉ុណ្ណោះ។ លោកជំទាវ មិថុនា ភូថង អភិបាលខេត្តកោះកុង បានឆ្លើយតបនឹងសំណួររបស់អ្នកសារព័ត៌មាន កាលពីថ្ងៃទី១១ មិថុនា ២០២០ នេះ ដែលបានលើកឡើងអំពីការមានមន្ទិលសង្ស័យពីអ្នកវិភាគ...
អានបន្ថែមឥណ្ឌូនេស៊ីស្នើសង់ផ្លូវមួយខ្សែជូនកម្ពុជាដោយដាក់ឈ្មោះថ្នាក់ដឹកនាំខ្លួនទុកជាកាដូមិត្តភាពយូរអង្វែង
សាធារណរដ្ឋឥណ្ឌូនេស៊ី ស្នើសុំសាងសង់ផ្លូវមួយខ្សែនៅកម្ពុជាដែលអាចដាក់ឈ្មោះ របស់ថ្នាក់ដឹកនាំជាន់ខ្ពស់របស់ខ្លួន ដើម្បីជាចំណងដៃបង្ហាញពីប្រវត្តិសាស្ត្រ និងទំនាក់ទំនងដ៏យូរអង្វែងរវាងប្រទេសកម្ពុជា និងឥណ្ឌូនេស៊ី។ ការស្នើនេះ ធ្វើឡើងនៅក្នុងជំនួបពិភាក្សាការងាររវាង ឯកឧត្តម ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងឯកឧត្តម Sudirman Haseng ឯកអគ្គរដ្ឋទូតវិសាម...
អានបន្ថែមAIIB ប្រកាសជួយ៥ពាន់លានដុល្លារ ដល់មូលនិធិសង្គ្រោះជំងឺ COVID-19
ធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB) បានប្រកាសពីផែនការជួយស្តារឡើងវិញនូវវិបត្តិសេដ្ឋកិច្ចដែលកើតឡើងយ៉ាងឆាប់រហ័សដោយសារមេរោគរាតត្បាតសកលកូរ៉ូណាវីរុស ចំនួន៥ពាន់លានដុល្លារ កាលពី ខែមេសា ២០២០ កន្លងទៅនេះ។ មូលនិធិ ៥ពាន់លានដុល្លារ នេះត្រូវបានបម្រុងទុកសម្រាប់សមាជិកទាំងឡាយណាដែលមានប្រាក់ចំណូលទាប ហើយកំពុងរងផលប៉ះពាល់ខ្លាំងដល់សេដ្ឋកិច្ចរបស់ពួកគេ ។ ម្យ៉ាងថវិកាមួយចំនួនទៀតត្រូវត្រៀមសម្រាប់ វិស័យសុខភាព ផែនការ...
អានបន្ថែមការលាលែងពីតំណែងរបស់នាយករដ្ឋមន្ត្រីម៉ាឡេស៊ី បានបង្កជាកង្វល់ចំពោះគម្រោងហេដ្ឋារចនាសម្ព័ន្ធនានា
ការលាលែងពីតំណែង របស់នាយករដ្ឋមន្រ្តីម៉ាឡេស៊ី ដែលទើបជាប់ឆ្នោតថ្មី លោកមហាធៀ មហាម៉ាត់ ( Mahathir Mohamed) បានបង្កឱ្យមានការព្រួយបារម្ភលើគម្រោងហេដ្ឋារចនាសម្ព័ន្ធធំៗនានា។ ក្នុងកំឡុងពេលកាន់ដំណែងរបស់លោកកាលពីឆ្នាំ ២០១៨ គម្រោងផ្លូវរថភ្លើងល្បឿនលឿនសិង្ហបុរី - គូឡាឡាំពួរ ដែលជាមូលនិធិរបស់ប្រទេសចិន និងគម្រោងកសាងផ្លូវរថភ្លើង MRT 3ខ្សែ ដែលកម្ចីគិតជាទឹកប្រាក់ប្រមាណ ៤៧ ពាន់លានដុល្លារអាមេរិក ត្រូវបានលុបចោល។ យ៉ាងណាម...
អានបន្ថែមសម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទការធ្វើដំណើរឆ្លងពីខេត្តមួយទៅខេត្តមួយដើម្បីទប់ស្កាត់ជំងឺកូវី១៩
សម្ដេចតេជោ ហ៊ុន សែន បានចេញបទបញ្ជាហាមឃាត់ការធ្វើដំណើរក្នុងប្រទេស ពីរាជធានីភ្នំពេញ ទៅកាន់បណ្ដាខេត្ត ឬការធ្វើដំណើរពីខេត្តមួយ ទៅខេត្តមួយទៀត និងពីស្រុកមួយទៅស្រុកមួយទៀតក្នុងគោលដៅទប់ស្កាត់ការរីករាលដាលជំងឺកូវីដ រយៈពេល ០៧ ថ្ងៃ គិតចាប់ពីយប់ថ្ងៃទី៩-១៦ ខែមេសា ឆ្នាំ២០២០។ នេះបើយោងតាមបទបញ្ជារបស់រាជរដ្ឋាភិបាល បានចេញផ្សាយ កាលពីរសៀល ថ្ងៃទី ០៩ ខែមេសា ឆ្នាំ២០២០។ ការដាក់ចេញបទបញ្ជានេះ ត្រូវបានធ្វើឡើងក្រោយពេលសម្ដេ...
អានបន្ថែម