ការសិក្សាគម្រោងផ្លូវល្បឿនលឿនភ្នំពេញ-បាវិត ដើរទៅមុខមួយជំហានទៀតហើយ

រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្តម ស៊ុន ចាន់ថុល កាលពីថ្ងៃទី១០ ខែឧសភា បានប្រជុំអនឡាញជាមួយនឹងអភិបាលខេត្តស្វាយរៀង ឯកឧត្តម ម៉ែន វិបុល ក៏ដូចជាមន្រ្តីពាក់ព័ន្ធ ដើម្បីពន្លឿនផែនការអនុវត្តគម្រោងផ្លូវល្បឿនលឿនភ្នំពេញ-បាវិត។ នេះសឱ្យឃើញថាគម្រោងនេះ ដើរទៅមុខមួយជំហានទៀតហើយ។ ក្នុងកិច្ចប្រជុំ ក្រុមការងារពិភាក្សាលើប្លង់ដែលស្នើដោយ JICA និងប្លង់ដែលស្នើឡើងដោយក្រុមហ៊ុនចិន China Railway International Grou...

អាន​បន្ថែម

រដ្ឋបាលខេត្តបាត់ដំបងចុះពន្លឿនការរុះរើសំណង់ប៉ះពាល់គម្រោងកែលម្អផ្លូវជាតិលេខ៥

រដ្ឋបាលខេត្តបាត់ដំបង បានចុះជំរុញឱ្យពលរដ្ឋដែលរស់នៅជាប់ផ្លូវជាតិលេខ៥ ទាំងអ្នកដែលមានអគារ ឬសំណង់ស៊ីចំណីផ្លូវខុសច្បាប់ និងអ្នកដែលមានអគារត្រឹមត្រូវតែទទួលបានសំណងរួចហើយ ឱ្យរុះរើជាបន្ទាន់ ដើម្បីពន្លឿនការដ្ឋានកែលម្អផ្លូវឱ្យសម្រេចបានតាមកាលកំណត់។ នេះបើយោងតាម កិច្ចចុះត្រួតពិនិត្យការដ្ឋានផ្ទាល់របស់ អភិបាលខេត្តបាត់ដំបង ឯកឧត្តម ងួន រតនៈ កាលពីថ្ងៃទី ១០ ឧសភា កន្លងមកនេះ។ គម្រោងកែលម្អរផ្លូវជាតិលេខ៥ ជាការពង្រីកក...

អាន​បន្ថែម

ផ្លូវល្បឿនលឿនភ្នំពេញ-ខេត្តព្រះសីហនុ ចាប់ផ្ដើមក្រាលកៅស៊ូជាផ្លូវការហើយ

គម្រោងស្ថាបនាផ្លូវល្បឿនលឿនភ្នំពេញ-ខេត្តព្រះសីហនុ តម្លៃ ២ពាន់លានដុល្លារ បានឈានទៅមុខមួយជំហានទៀតហើយ ដោយការក្រាលកៅស៊ូបេតុងបានចាប់ផ្ដើមជាផ្លូវការ។ នេះបើយោងតាមហ្វេសប៊ុករបស់ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ កាលពីថ្ងៃទី ១០ ឧសភា នេះ។ ប្រភពដដែលបានឱ្យដឹងថា កៅស៊ូបេតុងនេះ ជាប្រភេទកៅស៊ូជាប់បានល្អ ឬហៅថា ATB-25 ដោយការងារបានចាប់ផ្ដើមក្រោយវិស្វករបញ្ចប់ការក្រាលផ្នែកសាកល្បងជាស្ថាពរកាលពីខែ មីនា កន្លងទៅ។ ទំព័រហ្វេសប...

អាន​បន្ថែម

ផ្លូវក្រវាត់ក្រុងទី៣ សម្រេចបាន ៥០% ហើយ គ្រោងបញ្ចប់តាមផែនការនៅខែកញ្ញា ឆ្នាំ២០២២

ការដ្ឋានផ្លូវយុទ្ធសាស្ត្រក្រវាត់ក្រុងទី៣ នៅតែបន្តដោយរលូន ទោះមានកូវីដ-១៩ ក្ដី ខណៈបច្ចុប្បន្នសម្រេចប្រមាណ ៥០% ហើយ ដោយគ្រោងនឹងបញ្ចប់ជាស្ថាពរ នៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២២។ នេះបើយោងតាមអ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន លោក ហ៊ាង សុទ្ធាយុត្តិ កាលពីថ្ងៃទី៩ ខែឧសភា។ ផ្លូវក្រវាត់ក្រុងមួយខ្សែនេះ មានប្រវែងសរុបប្រមាណជា ៥២,៩ គីឡូម៉ែត្រ ឆ្លងកាត់ខេត្តកណ្តាលប្រវែងជិត ៣៨ គីឡូម៉ែត្រ និងរាជធានីភ្នំពេញប្រមាណ ១៥...

អាន​បន្ថែម

ខេត្តពោធិ៍សាត់កំពុងលើកកម្ពស់ហេដ្ឋារចនាសម្ព័ន្ធធំៗ ៤ គម្រោង ជុំវិញបឹងទន្លេសាប

រដ្ឋបាលខេត្តពោធិ៍សាត់ សហការជាមួយនឹងមន្ទីរសាធារណការខេត្ត កំពុងធ្វើការយ៉ាងសកម្មលើកកម្ពស់ហេដ្ឋារចនាសម្ព័ន្ធធំៗ ចំនួន ៤ ជុំវិញបឹងទន្លេសាប រួមមាន ប្រព័ន្ធលូរំដោះទឹកភ្លៀង អាងប្រព្រឹត្តិកម្មកខ្វក់ ទីលានចាក់សំរាម និងការស្ដារទំនប់ការពារទឹកជំនន់ថ្មី។ លោក ស៊ី វុធ អនុប្រធានមន្ទីរសាធារណការខេត្តបានឱ្យដឹងកាលពីពេលចុះពិនិត្យការដ្ឋាន កាលពីថ្ងៃទី ៦ ខែឧសភា កន្លងមកនេះថា គម្រោងទាំង ៤ បាន និងកំពុងដំណើរការដោយរលូន ទោះម...

អាន​បន្ថែម

រដ្ឋបាលខេត្តសៀមរាប ចេញគោលការណ៍ថ្មី ៤ ចំណុច ដើម្បីពង្រឹងគុណភាពការដ្ឋានផ្លូវទាំង ៣៨ខ្សែ

រដ្ឋបាលខេត្តសៀមរាប បានចេញគោលការណ៍ថ្មី ៤ ចំណុចធំៗ ដាក់ឱ្យដល់អាជ្ញាធរមូលដ្ឋាន ក្រុមការងារស្ថាបនា និងម្ចាស់សំណង់ អនុវត្តក្នុងគោលបំណងដើម្បីពង្រឹងគុណភាពការដ្ឋានផ្លូវ ៣៨ខ្សែនៅសៀមរាប។ នេះបើយោងតាមការចុះពិនិត្យការដ្ឋាន កាលពីថ្ងៃទី ៤ ខែឧសភា។ លោក ង៉ាន់ ភិរុណ អភិបាលរងខេត្ត និងជាប្រធានក្រុមការងារទី៦ បានឱ្យដឹងថា គោលការណ៍ទាំង ៤ចំណុច នោះ រួមមាន៖ ១-ក្រុមការងារទាំងអស់ត្រូវពិនិត្យ តាមដាន និងវាយតម្លៃបញ្ហាបច្ចេក...

អាន​បន្ថែម

ការដ្ឋានជួសជុលកំណាត់ផ្លូវជាតិលេខ ៧៦A ក្នុងខេត្តមណ្ឌលគិរី ចាប់ផ្តើមដំណើរការហើយ

កំណាត់ផ្លូវជាតិលេខ៧៦A ក្នុងភូមិសាស្រ្តស្រុកកែវសីមាដែលរងការខូចខាតខ្លាំង ត្រូវបានអាជ្ញាធរខេត្តមណ្ឌលគីរី បើកការដ្ឋានជួសជុលជាផ្លូវការហើយ កាលពីរសៀលថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២១។ ការដ្ឋានជួសជុលនេះមានប្រវែង ៤ ៣៨០ ម៉ែត្រ គឺពីចន្លោះគីឡូម៉ែត្រលេខ ៦៧+៥០០ ដល់ ៧១+៨៨០។ ដោយសារតែផ្លូវមានការខូចខាតធ្ងន់ធ្ងរ ទើបមន្ទីរសម្រេចជួសជុលឡើងវិញ១០០% ព្រោះស្ថានភាពផ្លូវចាស់មានសភាពប៉ោងស្រុតរមួល ដែលមិនអាចថែទាំជាប្រចាំបាន។ បើយោងត...

អាន​បន្ថែម

គម្រោងរថភ្លើងល្បឿនលឿនបំផុតលើពិភពលោកគ្រោងនឹងចំណាយបន្ថែមជាង ១៤ ពាន់លានដុល្លារ

គម្រោងសាងសង់រថភ្លើងល្បឿនលឿនជាងគេលើលោក ឬ ហៅ Magnetic Levitation នៅប្រទេសជប៉ុន កំណាត់តូក្យូ-ណាហ្គូយ៉ា នឹងត្រូវចំណាយថវិការហូតដល់ទៅ ៦៤ពាន់លានដុល្លារអាមេរិក ពោលគឺកើនឡើងបន្ថែមជិត ១៤ ពាន់លានដុល្លារ ពីតម្លៃប៉ាន់ស្មានដំបូង។ នេះបើយោងតាមសារព័ត៌មាន Nikkei Asia កាលពីថ្មីៗនេះ។ ការកើនឡើងនៃចំណាយនេះគឺ ដោយសារតែការងារផ្នែកស្មុគស្មាញមួយចំនួន ការដាក់បញ្ចូលនូវបច្ចេកវិទ្យាការពារគ្រោះការរញ្ជួយដី និងការងារបូមដីចេញពីការ...

អាន​បន្ថែម

សំណើដែល Cambodia Airports ចង់រួមទុនជាមួយ OCIC លើគម្រោងព្រលានថ្មី នៅមិនទាន់សម្រេច

សំណើចង់រួមទុន និងសហការគ្នាលើគម្រោងអភិវឌ្ឍព្រលានយន្តហោះភ្នំពេញថ្មី របស់ក្រុមហ៊ុន Cambodia Airports ទៅកាន់ក្រុមហ៊ុនOCIC នៅតែមិនទាន់សម្រេច ដោយភាគីទាំង២ កំពុងបន្តពិភាក្សាម្ដងហើយម្ដងទៀត។ នេះបើយោងតាមអ្នកនាំពាក្យអាកាសចរណ៍ស៊ីវិល កាលពីសប្ដាហ៍មុន។ ជាក់ស្ដែង សំណើចង់បង្កើតក្រុមហ៊ុនរួម និងសហការលើគម្រោងព្រលានថ្មីនេះ ត្រូវបានធ្វើឡើងតាំងពីដើមឆ្នាំ ២០២០ មកម្ល៉េះ តែមកទល់បច្ចុប្បន្នមិនទាន់សម្រេចចេញជាផ្លែផ្កានោះទេ...

អាន​បន្ថែម

ប្រព័ន្ធគ្រប់គ្រងព្រលានយន្តហោះនៅកម្ពុជា នឹងត្រូវធ្វើទំនើបកម្មទ្រង់ទ្រាយធំដោយក្រុមហ៊ុនអេស្បាញ

ក្រុមហ៊ុនអាកាសយានដ្ឋានកម្ពុជា កាលពីថ្មីនេះ បានសម្រេចឱ្យក្រុមហ៊ុនអេស្ប៉ាញ Amadeus Flow ចូលមកធ្វើទំនើបកម្មទ្រង់ទ្រាយធំ លើប្រព័ន្ធគ្រប់គ្រងព្រលានយន្តទាំង៣ នៅកម្ពុជា ពោលគឺដើម្បីឆ្លើយតបទៅនឹងស្ថានភាពកូវីដនាពេលបច្ចុប្បន្ន និងត្រៀមសម្រាប់ការត្រឡប់មកវិញនៃអ្នកដំណើរក្រោយកូវីដ។ ការផ្លាស់ប្ដូនេះត្រូវធ្វើឡើងដើម្បីសម្របខ្លួនទៅនឹងស្ថានភាពបច្ចុប្បន្ន តាមរយៈការកាត់បន្ថយចំណាយលើអ្វីដែលមិនចាំបាច់ ហើយជំនួសដោយការប្រើ...

អាន​បន្ថែម