រដ្ឋបាលខេត្តកំពតអនុម័តគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធធំៗ ចំនួន ៣

រដ្ឋបាលខេត្តកំពត សម្រេចអនុម័តគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធធំៗ តម្លៃប្រមាណជាង ៣ លានដុល្លាអាមេរិក ដោយគម្រោងទាំងនេះគ្រោងនឹងអនុវត្តនៅចុងឆ្នាំ ២០២០ នេះ។ នេះបើតាមការឱ្យដឹងពី កិច្ចប្រជុំគណៈកម្មការរៀបចំគម្រោងអភិវឌ្ឍខេត្តដែលដឹកនាំការប្រជុំដោយអភិបាលខេត្តកំពតឯកឧត្តម ជាវ តាយ កាលពីថ្ងៃទី ១៧ វិច្ឆិកា កន្លងមកនេះ។ បើយោងតាមសារព័ត៌មាន Fresh News គម្រោងនេះ គឺសុទ្ធសឹងជាគម្រោងស្ថាបនា និងជួសជុលពង្រីកហេដ្ឋារចន...

អាន​បន្ថែម

ពិធីបើកការដ្ឋានផ្លូវ៣៨ខ្សែនៅសៀមរាប នឹងធ្វើឡើងនៅចុងខែវិច្ឆិកានេះ ក្រោយពន្យារពេលមួយរយៈ

ក្រសួងសាធារណការ និងដឹកជញ្ជូន ប្រកាសថាការបើកដ្ឋានសាងសង់ផ្លូវចំនួន៣៨ខ្សែ នៅខេត្តសៀមរាប គ្រោងធ្វើឡើងនៅថ្ងៃទី៣០ ខែវិច្ឆិកានេះ ក្រោយត្រូវបានពន្យាពេលកាលពីពេលថ្មីៗនេះ។ យោងតាម ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងអំពុងពេលចុុះត្រួតពិនិត្យផ្លូវកាលពីថ្ងៃទី១៥ វិច្ឆិកា នេះ ពិធីបើកការដ្ឋាននឹងប្រព្រឹត្តទៅក្រោមអធិបតីយភាពរបស់សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន។ ដំបូង ការសាងសង់ផ្លូវ៣៨ខ...

អាន​បន្ថែម

ផ្លូវជាតិលេខ៦ ពីចំណុចព្រះរាជដំណាក់ដល់រង្វង់មូលព្រលានយន្តហោះសៀមរាបនឹងពង្រីកជា ៦គន្លង

ផ្លូវជាតិលេខ៦ នៅខេត្តសៀមចាប់ពីចំណុចរង្វង់មូលព្រះរាជដំណាក់រហូតដល់រង្វង់មូលព្រលានយន្តហោះ នឹងត្រូវពង្រីកទៅជា ៦គន្លង នៅពេលឆាប់ៗខាងមុខ ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរ។ នេះបើយោងតាមប្រសាសន៍របស់ ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ដែលបានថ្លែងក្នុងឱកាសអញ្ជើញចុះពិនិត្យ គម្រោងស្ថាបនាផ្លូវជាតិលេខ៦ នាថ្ងៃ ទី១៥ ខែវិច្ឆិកា នេះ។ ឯកឧត្តមមានប្រសាសន៍ថា៖ «គម្រោង...

អាន​បន្ថែម

សម្តេច ហ៊ុន សែន នឹងបើកសម្ពោធស្ពានស្ទឹងត្រង់-ក្រូចឆ្មារ នៅដើមខែធ្នូខាងមុខនេះ

សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន គ្រោងនឹងអញ្ជើញជាអធិបតីភាពបើកសម្ពោធស្ពានឆ្លងកាត់ទន្លេមេគង្គស្ទឹងត្រង់-ក្រូចឆ្មារ នៅថ្ងៃទី០៧ ខែធ្នូ ខាងមុខនេះ។ នេះបើយោងតាមការឱ្យដឹងពីរដ្ឋបាលខេត្តកំពង់ចាម។ អភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា បានឱ្យដឹងក្នុងកិច្ចពិនិត្យទីតាំងកាលពី ថ្ងៃទី១៣ ខែវិច្ឆិកា នេះ ថាការសាងសង់ស្ពានគឺជិតសម្រេចបានជាស្ថាពរហើយ ដោយពិធីសម្ពោធនឹងប្រារព្ធឡើងនៅខែធ្នូ។ មានទីតាំងនៅក្នុងឃុំត្រពាំងកក់...

អាន​បន្ថែម

របងថ្មម៉ូតខ្មែរជំនាន់ដើមនៅមុខទីស្តីការគណៈរដ្ឋមន្ត្រី សាងសង់ជិតរួចរាល់ហើយ

គម្រោងស្ថាបនារបងថ្មតាមរចនាម៉ូតពីជំនាន់ដើម នៅមុខទីស្តីការគណៈរដ្ឋមន្ត្រី ប្រវែងជិត១គីឡូម៉ែត្រ លើមហាវិថីសហព័ន្ធរុស្ស៊ី ចាប់ពីស្ថានីយប្រេងឥន្ធនៈតូតាល់ រហូតដល់ស្តុបវត្តនាគវ័ន្ដ សាងសង់ជិតរួចរាល់ហើយ។ លោក មឹង ពន្លក នាយករងទីចាត់ការរដ្ឋបាលរាជធានីភ្នំពេញ បានឱ្យដឹងនៅថ្ងៃទី ១១ ខែវិច្ឆិកានេះថា គម្រោងនេះសម្រេចបាន ៧០% ហើយ ដែលគម្រោងនេះចែកចេញជា ២ ដំណាក់កាល។ ដំណាក់កាលទី១ ចាប់ផ្ដើមអនុវត្តន៍ ការដ្ឋានចេញពីស្ថានីយ...

អាន​បន្ថែម

គម្រោងកែលម្អផ្លូវចូល និងទីធ្លាមុខប្រាសាទអង្គរវត្តថ្មី ជិតបញ្ចប់ជាស្ថាពរហើយ

សមិទ្ធិផលថ្មីនៅមុខប្រាសាទអង្គរវត្ត រួមមាន ការរៀបចំសួនច្បារ ដាំដើមឈើប្រណិត ឈើផ្កាព្រៃ ក៏ដូចជាសណ្ដាប់ធ្នាប់របៀបរៀបរយនៅកន្លែងលក់ដូរ និងចំណតជាដើម ជិតរួចរាល់ជាស្ថាពរហើយ ដោយប្រជាពលរដ្ឋក្នុងតំបន់នាំគ្នាចូលរួមអបអរសាទរជាមួយសមិទ្ធផលថ្មីមួយនេះ។ លោក ស៊ាន សុខៈ មគ្គុទ្ទេសក៍ទេសចរណ៍នៅតំបន់អង្គរ និយាយថាការរៀបចំកែលម្អបរិវេណមុខប្រាសាទអង្គរវត្ត ជាការល្អ និងមានប្រយោជន៍សម្រាប់វិស័យទេសចរណ៍។ លោកបន្តថា៖ បើធៀបនឹងពេលម...

អាន​បន្ថែម

គម្រោងផ្លូវដែកក្រោមសមុទ្រវែងជាងគេលើលោក តម្លៃជាង៨ ពាន់លានដុល្លារ ត្រូវបានអនុម័ត

គម្រោងសាងសង់ផ្លូវដែកដែលមានរូងក្រោមដីនិងសមុទ្រវែងជាងគេបំផុតនៅលើពិភពលោក តម្លៃជាង៨ ពាន់លានដុល្លារ តភ្ជាប់ពីប្រទេសអាល្លឺម៉ង់ទៅប្រទេសដាណឺម៉ាក ទើបតែត្រូវបានអនុម័តឱ្យចាប់ផ្ដើមសាងសង់។ នេះបើយោងតាមសារព័ត៌មាន The Local កាលពីថ្ងៃទី ៣ វិច្ឆិកា កន្លងមកនេះ។ គម្រោងនេះមានឈ្មោះថា Fehmarn Belt Fixed Link ដែលជាគម្រោងតភ្ជាប់ព្រំដែនតាមក្រោមសមុទ្ររវាងប្រទេសទាំង ២ មានប្រវែងសរុប ១៨ គីឡូម៉ែត្រ ហើយនឹងសាងសង់ក្រោមទុនវិនិយោ...

អាន​បន្ថែម

ក្រសួងសេដ្ឋកិច្ច៖ ទុនវិនិយោគសំណង់ ៨ខែ ដំបូងឆ្នាំនៃ ២០២០ ធ្លាក់ចុះ ១៥ ភាគរយ

ទុនវិនិយោគសរុបរបស់គម្រោងសំណង់ដែលរដ្ឋាភិបាលអនុម័ត ក្នុងរយៈពេល ៨ខែ ដំបូងនៃឆ្នាំ ២០២០ មានប្រមាណជាង ៥ពាន់លានដុល្លារ ដែលធ្លាក់ចុះ ១៥,១ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០១៩។ នេះបើយោងតាមរបាយការណ៍ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ របាយការណ៍ដដែលបានឱ្យដឹងថា គម្រោងដែលត្រូវបានអនុញ្ញាតឱ្យសាងសង់ទាំងនេះ មានចំនួនសរុប ៣ ៣៥០ គម្រោង ដែលកើនឡើង ៤៥៥ គម្រោង តែបើគិតជាផ្ទៃក្រឡាវិញមានសរុប ១១,៤ លានម៉ែត្រការ៉េ ដែលធ្លាក់...

អាន​បន្ថែម

សម្ដេច ហ៊ុន សែន ពន្យារពេលពិធីបើកការដ្ឋានសាងសង់ផ្លូវ៣៨ខ្សែនៅសៀមរាប

ការសាងសង់ផ្លូវ៣៨ខ្សែ នៅក្រុងសៀមរាប ដែលគ្រោងបើកការដ្ឋាននៅពាក់កណ្តាលខែវិច្ឆិកានេះ នឹងត្រូវលើកពេលទៅបើកការដ្ឋាននៅពេលក្រោយ ដែលរដ្ឋនឹងប្រកាសជាផ្លូវការម្ដងទៀតនូវកាលបរិច្ឆេទច្បាស់លាស់ ការពន្យារនេះ គឺដោយសារតែសម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ធ្វើចត្តាលីស័ក រយៈពេល១៤ថ្ងៃ ក្រោយសម្តេច និងមន្ត្រីជាន់ខ្ពស់ជាច្រើនរួមទៀតបានជួបជាមួយនឹងរដ្ឋមន្រ្តីការបរទេសរបស់ប្រទេសហុងគ្រី ហើយរដ្ឋមន្រ្តីការបរទេសរូបនោះមានជំង...

អាន​បន្ថែម

កិច្ចព្រមព្រៀងផ្លូវអាកាសរវាងកម្ពុជា និងហុងគ្រី អាចជាចលករថ្មីជំរុញសេដ្ឋកិច្ចក្រោយកូវីដ

ប្រទេសហុងគ្រី និងកម្ពុជាបានចុះហត្ថលេខាទ្វេភាគីលើកិច្ចព្រមព្រៀងសេវាកម្មដឹកជញ្ជូនតាមផ្លូវអាកាស ដើម្បីជួយសម្រួលដល់ដំណើរការដឹកជញ្ជូនទំនិញ និងអ្នកដំណើរតាមផ្លូវអាកាសរវាងប្រទេសទាំងពីរ ដែលនេះអាចចលករថ្មីមួយជួយជំរុញសេដ្ឋកិច្ចក្រោយវិបត្តិកូវីដ១៩។ កិច្ចព្រមព្រមព្រៀងត្រូវបានចុះហត្ថលេខា កាលពីរសៀលថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២០ រវាងឯកឧត្តម ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល និងឯកឧ...

អាន​បន្ថែម