អាជ្ញាធរអប្សរាទើបបញ្ចប់ការសាងសង់ស្ពានថ្មី១ ដើម្បីសម្រួលដល់ការជិះកង់កំសាន្តក្នុងតំបន់អង្គរ
អាជ្ញាធរជាតិអប្សរា បានបញ្ចប់ការងារសាងសង់ស្ពានផ្លូវកង់ស្របតាមស្ពានប្រាសាទតាកែវថ្មី ០១ទីតាំងទៀត ដើម្បីសម្រួលដល់ការជិះកង់ របស់ភ្ញៀវទេសចរក្នុងរមណីយដ្ឋានអង្គរឱ្យកាន់តែងាយស្រួល។ លោក សុខ សូសិលា អនុប្រធាននាយកដ្ឋានទឹក ព្រៃឈើ និងហេដ្ឋារចនាសម្ព័ន្ធ នៃអាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា ចាប់តាំងពីឆ្នាំ២០២០មក អាជ្ញាធរជាតិអប្សរាបានចាប់ផ្តើមសង់ផ្លូវកង់ក្នុងរមណីយដ្ឋានអង្គរ ដើម្បីសម្រួលដល់ភ្ញៀវទេសចរដែលនិយមជិះកង់កម្...
អានបន្ថែមផែរណបសំខាន់ៗ ៣ នៅភ្នំពេញ ត្បូងឃ្មុំ និងព្រៃវែង សម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការហើយ
ចំណតផែរណបពហុបំណងចំនួន ០៣ទីតាំង របស់កំពង់ផែស្វយ័តភ្នំពេញ ត្រូវបានសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការហើយ។ នេះបើតាមពិធីសម្ពោធក្រោមអធិបតីភាព ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០២៣។ ចំណតផែរណបពហុបំណងទាំង ០៣ទីតាំងនេះ របស់កំពង់ផែស្វយ័តភ្នំពេញ (ក.ស.ភ.) រួមមាន TS១១(នៅរាជធានីភ្នំពេញ), UM២(ស្ថិតក្នុងខេត្តត្បូងឃ្មុំ) និង LM២៦(ស្ថិតក្នុងខេត្តព្រៃវែង)។ ក្នុ...
អានបន្ថែមស្ពានកោះយ៉-អំណោយសម្តេចតេជោ សម្ពោធបើកឱ្យប្រាស់ជាផ្លូវការហើយ
ស្ពានសម្ដេចតេជោ ហ៊ុន សែន កោះយ៉ តម្លៃ ១,៤លានដុល្លារ ស្ថិតនៅឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង ត្រូវបានសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការហើយ ។ ពិធីសម្ពោធនេះ ត្រូវបានប្រារព្ធធ្វើឡើងក្រោមអធិបតិភាពរបស់សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី០៨ មករា ២០២៤។ គួរបញ្ជាក់ថា ស្ពានសម្ដេចតេជោ ហ៊ុន សែន កោះយ៉ នេះ គឺជាសមិទ្ធផលថ្មីមួយទៀត សម្រាប់បងប្អូនប្រជាពលរដ្ឋដែលរស់នៅឃុំប៉ាក់ខ្...
អានបន្ថែមគម្រោងស្ថាបនាផ្លូវលេខ៧៦ ដែលបាក់ស្រុតនៅមណ្ឌលគិរី បើកឱ្យធ្វើដំណើរឡើងវិញហើយ
គម្រោងស្ថាបនាផ្លូវលេខ៧៦ ចន្លោះ PK94+080 – PK94+150 ដែលរអិលបាក់ ត្រូវបានស្ថាបនាឡើងវិញរួចរាល់ និងបើកឱ្យធ្វើចរាចរណ៍ជាធម្មតា។ នេះបើតាមក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៤។ កំណាត់ផ្លូវជាតិលេខ៧៦ ដែលបានបាក់ស្រុត ប្រមាណ១៦៦ម៉ែត្រ ត្រង់ចំណុចអូរងើយ ភូមិអណ្ដូងក្រឡឹង ឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី ចន្លោះ PK94+080 – PK94+150 កាលពីថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៣ បច្ចុប្បន្ននេះការស្...
អានបន្ថែមគម្រោងប្រព័ន្ធធារាសាស្ត្រធំៗពីរនៅស្វាយរៀងមានលទ្ធភាពស្រោចស្រពបានជាង ២០ម៉ឺនហិចតា
ក្រសួងធនធានទឹក និងឧតុនិយម បានអនុវត្តគម្រោងអភិវឌ្ឍន៍ប្រព័ន្ធធារាសាស្ត្រធំៗនៅខេត្តស្វាយរៀងដែលមានលទ្ធភាពស្រោចស្រពសរុបបានជាង ២សែនហិចតា ក្នុងគោលបំណងនាំទឹកទន្លេមេគង្គមកប្រើប្រាស់ និងដើម្បីពង្រីកផ្ទៃដីស្រោចស្រពឱ្យមានសក្តានុពលអាចបង្កើនផលិតភាព និងប្រសិទ្ធភាពកសិកម្ម ព្រមទាំងជួយលើកស្ទួយកម្រិតជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ នេះបើយោងតាមរបាយការណ៍ចុះពិនិត្យវឌ្ឍនភាពគម្រោងសាងសង់ប្រព័ន្ធធារាសាស្ត្រនេះ ដោយឯកឧត្តម ថោ ជេដ...
អានបន្ថែមចិនសម្ពោធផ្លូវដែកល្បឿនលឿនទៅវៀតណាម ជំរុញទំនាក់ទំនងពាណិជ្ជកម្មជាមួយអាស៊ាន
នៅក្នុងការផ្លាស់ប្តូរដ៏សំខាន់មួយក្នុងការធ្វើឱ្យទំនាក់ទំនងសេដ្ឋកិច្ចកាន់តែស៊ីជម្រៅជាមួយបណ្តាប្រទេសអាស៊ីអាគ្នេយ៍ ប្រទេសចិនបានសម្ពោធផ្លូវដែក Fangdong ដែលជាផ្លូវរថភ្លើងល្បឿនលឿនដំបូងគេដែលតភ្ជាប់ទីក្រុងរបស់ប្រទេសចិននៅតាមព្រំដែនវៀតណាមទៅកាន់បណ្តាញផ្លូវជាតិរបស់វៀតណាម។ ផ្លូវដែក Fangdong ប្រវែង ៤៧ គីឡូម៉ែត្រ ដែលដំណើរការរវាងតំបន់ Fangchenggang និងទៅកាន់តំបន់ Dongxing ភាគអាគ្នេយ៍ប្រទេសចិន បានលេចចេញជាគម្រោងហេដ្...
អានបន្ថែមកម្ពុជាកំពុងសង់ទំនប់អាងទឹកដ៏ធំមួយ សម្រាប់ផ្គត់ផ្គង់ទឹកដល់ខេត្ត៤នៅភូមិភាគឦសាន
ក្រសួងធនធានទឹក និងឧតុនិយម ដោយទទួលបាននូវការគាំទ្រហិរញ្ញវត្ថុពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានសាងសង់អាងទឹកទំនប់លើទំនប់ក្រោម និងទំនប់អាងអូរតេ ដែលអាចស្តុកទឹកសម្រាប់បម្រើឱ្យគ្រប់វិស័យ និងផ្គត់ផ្គង់ទឹកស្អាតបានចំនួន ១២លានម៉ែត្រគូប ជាទឹកសម្រាប់បម្រើឱ្យតំបន់ប៉ូលសេដ្ឋកិច្ចទី៥ នៃភូមិភាគឦសានរបស់ប្រទេសកម្ពុជា នេះបើយោងតាមទំព័រហ្វែសបុកផ្លូវការរបស់ក្រសួងធនធានទឹក និងឧតុនិយមចុះថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៣។ គម...
អានបន្ថែមរោងចក្រទឹកស្អាតក្រុងពោធិ៍សាត់តម្លៃជាង $២២លាន-ក្រោមជំនួយជប៉ុន បើកដំណើរការហើយ
រោងចក្រផលិតទឹកស្អាតកម្ពុជា-ជប៉ុន នៅក្រុងពោធិ៍សាត់ តម្លៃជាង ២២លានដុល្លារ បើកឱ្យប្រើប្រាស់ជាផ្លូវការហើយ ខណៈរោងចក្រនេះអាចជួយបង្កើនសមត្ថភាពផលិតទឹកស្អាតរបស់រដ្ឋាករទឹកស្វយ័តក្រុងពោធិ៍សាត់បានជិត២ដង។ ពិធីសម្ពោធនេះត្រូវបានធ្វើឡើងក្រោមអធិបតីភាពរបស់ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងឯកឧត្ដម UENO Atsushi ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា នៅថ្ងៃទ...
អានបន្ថែមរដ្ឋកំពុងជំរុញការអនុវត្តគម្រោងសង់ផ្លូវរថភ្លើងធុនស្រាលភ្ជាប់ក្រុងសៀមរាបទៅអាកាសយានដ្ឋានថ្មី
គណៈកម្មការអន្តរក្រសួង ជាមួយនិងក្រុមហ៊ុន China Metro Group បាននិងកំពុងជំរុញកិច្ចពិភាក្សាលើគម្រោងអភិវឌ្ឍនផ្លូវរថភ្លើងធុនស្រាល (LRT) តភ្ជាប់ពីអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ ឆ្ពោះទៅក្រុងសៀមរាប។ នេះបើតាមកិច្ចប្រជុំក្រោមកិច្ចដឹកនាំរបស់ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងជាប្រធានគណៈកម្មការអន្តរក្រសួង កាលពីថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៣។ កិច្ចប្រជុំនេះ...
អានបន្ថែមស្ថានីយ៍ប្រព្រឹត្តិកម្មទឹកកខ្វក់បឹងជើងឯកតម្លៃ $២០លាន សម្ពោធបើកដំណើរការហើយ
គម្រោងសាងសង់ស្ថានីយ៍ប្រព្រឹត្តិកម្មទឹកកខ្វក់បឹងជើងឯក តម្លៃជាង ២០លានដុល្លារ ក្រោមជំនួយឥតសំណងរបស់ជប៉ុន ត្រូវបានសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការហើយ។ ពិធីសម្ពោធនេះ ត្រូវបានប្រារព្ធឡើងក្រោមអធិបតីភាពរបស់សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និង ឯកឧត្ដម UENO Atsushi ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៣។ គួរបញ្ជាក់ថា ស្ថានីយមួយនេះនឹងមានសមត្ថភាពប្រព្រឹត្តកម...
អានបន្ថែម
