គម្រោងស្តាគុណភាពផ្លូវ៣៧៧ និង ៣៧៧A ក្នុងខេត្តក្រចេះ សម្រេចបាន ២២% ហើយ
គិតត្រឹមខែមករា ឆ្នាំ២០២៤ គម្រោងលើកកម្រិតគុណភាព និងជួសជុលថែទាំផ្លូវសំខាន់ ០២ខែ្ស មានប្រវែងសរុបជិត ៤៩គ.ម ក្នុងខេត្តក្រចេះ សម្រេចបាន ២២% ហើយ។ នេះបើតាមរដ្ឋបាលខេត្តក្រចេះ នៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២៤។ ផ្លូវខេត្តដ៏សំខាន់ ២ខ្សែខាងលើនេះ ស្ថិតក្នុងខេត្តក្រចេះ ដែលរួមមានផ្លូវលេខ៣៧៧ មានប្រវែង ៣៥គីឡូម៉ែត្រ គិតចាប់ពីរង្វង់មូលព្រាប«ស» (ក្រុងក្រចេះ) ដល់ស្រុកសំបូរ និងផ្លូវលេខ៣៧៧A មានប្រវែង ១៣,៦គីឡូម៉ែត្រ គិតចាប់...
អានបន្ថែមជប៉ុនជួយកម្ពុជា ពង្រឹងសមត្ថភាពថែទាំប្រព័ន្ធលូ និងទប់ស្កាត់ការខូចខាតដោយទឹកជំនន់នៅរាជធានីភ្នំពេញ
ជប៉ុន ជួយកម្ពុជា បណ្តុះបណ្តាលធនធានមនុស្ស ដោយពង្រឹងសមត្ថភាពគ្រប់គ្រងថែទាំប្រព័ន្ធលូ និងវិធានការទប់ស្កាត់ការខូចខាតដោយទឹកជំនន់ក្នុងរាជធានីភ្នំពេញ។ នេះបើតាមសិក្ខាសាលាបញ្ចប់នៃកម្មវិធីភាពជាដៃគូរបស់ JICA ក្នុងវិស័យប្រព័ន្ធលូ។ សិក្ខាសាលា ត្រូវរៀបចំឡើងនៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤ ដោយមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ និងការិយាល័យទឹកស្អាត និងលូក្រុងគីតាឃ្យូស្យ៊ូនៃប្រទេសជប៉ុន។ បន្ថែមពីនេះ សិក...
អានបន្ថែមរដ្ឋបើកការដ្ឋានរៀបចំសួនឧទ្យានទន្លេស្ងួត ក្នុងខេត្តត្បូងឃ្មុំ ដើម្បីទាក់ទាញភ្ញៀវទេសចរ
ក្រសួងបរិស្ថាន បានបើកការដ្ឋានសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ សម្រាប់រៀបចំសួនឧទ្យានទន្លេស្ងួត នៅក្នុងភូមិថ្នល់កែង ឃុំព្រះធាតុ ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ ដើម្បីទាក់ទាញភ្ញៀវទេសចរ។ នេះបើតាមពិធីបើកការដ្ឋាន ក្រោមអធិបតីភាពរបស់ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋាន ខេត្តត្បូងឃ្មុំ កាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០២៤។ តំបន់ទន្លេស្ងួតនេះ មានទំហំផ្ទៃដី ១៤...
អានបន្ថែមអាជ្ញាធរអប្សរាទើបបញ្ចប់ការសាងសង់ស្ពានថ្មី១ ដើម្បីសម្រួលដល់ការជិះកង់កំសាន្តក្នុងតំបន់អង្គរ
អាជ្ញាធរជាតិអប្សរា បានបញ្ចប់ការងារសាងសង់ស្ពានផ្លូវកង់ស្របតាមស្ពានប្រាសាទតាកែវថ្មី ០១ទីតាំងទៀត ដើម្បីសម្រួលដល់ការជិះកង់ របស់ភ្ញៀវទេសចរក្នុងរមណីយដ្ឋានអង្គរឱ្យកាន់តែងាយស្រួល។ លោក សុខ សូសិលា អនុប្រធាននាយកដ្ឋានទឹក ព្រៃឈើ និងហេដ្ឋារចនាសម្ព័ន្ធ នៃអាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា ចាប់តាំងពីឆ្នាំ២០២០មក អាជ្ញាធរជាតិអប្សរាបានចាប់ផ្តើមសង់ផ្លូវកង់ក្នុងរមណីយដ្ឋានអង្គរ ដើម្បីសម្រួលដល់ភ្ញៀវទេសចរដែលនិយមជិះកង់កម្...
អានបន្ថែមផែរណបសំខាន់ៗ ៣ នៅភ្នំពេញ ត្បូងឃ្មុំ និងព្រៃវែង សម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការហើយ
ចំណតផែរណបពហុបំណងចំនួន ០៣ទីតាំង របស់កំពង់ផែស្វយ័តភ្នំពេញ ត្រូវបានសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការហើយ។ នេះបើតាមពិធីសម្ពោធក្រោមអធិបតីភាព ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០២៣។ ចំណតផែរណបពហុបំណងទាំង ០៣ទីតាំងនេះ របស់កំពង់ផែស្វយ័តភ្នំពេញ (ក.ស.ភ.) រួមមាន TS១១(នៅរាជធានីភ្នំពេញ), UM២(ស្ថិតក្នុងខេត្តត្បូងឃ្មុំ) និង LM២៦(ស្ថិតក្នុងខេត្តព្រៃវែង)។ ក្នុ...
អានបន្ថែមស្ពានកោះយ៉-អំណោយសម្តេចតេជោ សម្ពោធបើកឱ្យប្រាស់ជាផ្លូវការហើយ
ស្ពានសម្ដេចតេជោ ហ៊ុន សែន កោះយ៉ តម្លៃ ១,៤លានដុល្លារ ស្ថិតនៅឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង ត្រូវបានសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការហើយ ។ ពិធីសម្ពោធនេះ ត្រូវបានប្រារព្ធធ្វើឡើងក្រោមអធិបតិភាពរបស់សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី០៨ មករា ២០២៤។ គួរបញ្ជាក់ថា ស្ពានសម្ដេចតេជោ ហ៊ុន សែន កោះយ៉ នេះ គឺជាសមិទ្ធផលថ្មីមួយទៀត សម្រាប់បងប្អូនប្រជាពលរដ្ឋដែលរស់នៅឃុំប៉ាក់ខ្...
អានបន្ថែមគម្រោងស្ថាបនាផ្លូវលេខ៧៦ ដែលបាក់ស្រុតនៅមណ្ឌលគិរី បើកឱ្យធ្វើដំណើរឡើងវិញហើយ
គម្រោងស្ថាបនាផ្លូវលេខ៧៦ ចន្លោះ PK94+080 – PK94+150 ដែលរអិលបាក់ ត្រូវបានស្ថាបនាឡើងវិញរួចរាល់ និងបើកឱ្យធ្វើចរាចរណ៍ជាធម្មតា។ នេះបើតាមក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៤។ កំណាត់ផ្លូវជាតិលេខ៧៦ ដែលបានបាក់ស្រុត ប្រមាណ១៦៦ម៉ែត្រ ត្រង់ចំណុចអូរងើយ ភូមិអណ្ដូងក្រឡឹង ឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី ចន្លោះ PK94+080 – PK94+150 កាលពីថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៣ បច្ចុប្បន្ននេះការស្...
អានបន្ថែមគម្រោងប្រព័ន្ធធារាសាស្ត្រធំៗពីរនៅស្វាយរៀងមានលទ្ធភាពស្រោចស្រពបានជាង ២០ម៉ឺនហិចតា
ក្រសួងធនធានទឹក និងឧតុនិយម បានអនុវត្តគម្រោងអភិវឌ្ឍន៍ប្រព័ន្ធធារាសាស្ត្រធំៗនៅខេត្តស្វាយរៀងដែលមានលទ្ធភាពស្រោចស្រពសរុបបានជាង ២សែនហិចតា ក្នុងគោលបំណងនាំទឹកទន្លេមេគង្គមកប្រើប្រាស់ និងដើម្បីពង្រីកផ្ទៃដីស្រោចស្រពឱ្យមានសក្តានុពលអាចបង្កើនផលិតភាព និងប្រសិទ្ធភាពកសិកម្ម ព្រមទាំងជួយលើកស្ទួយកម្រិតជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ នេះបើយោងតាមរបាយការណ៍ចុះពិនិត្យវឌ្ឍនភាពគម្រោងសាងសង់ប្រព័ន្ធធារាសាស្ត្រនេះ ដោយឯកឧត្តម ថោ ជេដ...
អានបន្ថែមចិនសម្ពោធផ្លូវដែកល្បឿនលឿនទៅវៀតណាម ជំរុញទំនាក់ទំនងពាណិជ្ជកម្មជាមួយអាស៊ាន
នៅក្នុងការផ្លាស់ប្តូរដ៏សំខាន់មួយក្នុងការធ្វើឱ្យទំនាក់ទំនងសេដ្ឋកិច្ចកាន់តែស៊ីជម្រៅជាមួយបណ្តាប្រទេសអាស៊ីអាគ្នេយ៍ ប្រទេសចិនបានសម្ពោធផ្លូវដែក Fangdong ដែលជាផ្លូវរថភ្លើងល្បឿនលឿនដំបូងគេដែលតភ្ជាប់ទីក្រុងរបស់ប្រទេសចិននៅតាមព្រំដែនវៀតណាមទៅកាន់បណ្តាញផ្លូវជាតិរបស់វៀតណាម។ ផ្លូវដែក Fangdong ប្រវែង ៤៧ គីឡូម៉ែត្រ ដែលដំណើរការរវាងតំបន់ Fangchenggang និងទៅកាន់តំបន់ Dongxing ភាគអាគ្នេយ៍ប្រទេសចិន បានលេចចេញជាគម្រោងហេដ្...
អានបន្ថែមកម្ពុជាកំពុងសង់ទំនប់អាងទឹកដ៏ធំមួយ សម្រាប់ផ្គត់ផ្គង់ទឹកដល់ខេត្ត៤នៅភូមិភាគឦសាន
ក្រសួងធនធានទឹក និងឧតុនិយម ដោយទទួលបាននូវការគាំទ្រហិរញ្ញវត្ថុពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានសាងសង់អាងទឹកទំនប់លើទំនប់ក្រោម និងទំនប់អាងអូរតេ ដែលអាចស្តុកទឹកសម្រាប់បម្រើឱ្យគ្រប់វិស័យ និងផ្គត់ផ្គង់ទឹកស្អាតបានចំនួន ១២លានម៉ែត្រគូប ជាទឹកសម្រាប់បម្រើឱ្យតំបន់ប៉ូលសេដ្ឋកិច្ចទី៥ នៃភូមិភាគឦសានរបស់ប្រទេសកម្ពុជា នេះបើយោងតាមទំព័រហ្វែសបុកផ្លូវការរបស់ក្រសួងធនធានទឹក និងឧតុនិយមចុះថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៣។ គម...
អានបន្ថែម