ស្ថានីយ៍ប្រព្រឹត្តិកម្មទឹកកខ្វក់ដ៏ធំតម្លៃជាង២០លានដុល្លារ នៅបឹងជើងឯក សង់បាន ៨០% ហើយ
គិតត្រឹមថ្ងៃទី៥ ខែកក្កដា ២០២៣ គម្រោងសាងសង់ស្ថានីយ៍ប្រព្រឹត្តិកម្មទឹកកខ្វក់បឹងជើងឯក ( Water treatment Plant) តម្លៃជាង ២០លានដុល្លារ សម្រេចបាន ៨០ភាគរយហើយ បើតាមផែនការ គ្រោងនឹងបញ្ចប់ការសាងសង់នៅខែវិច្ឆិកា ឆ្នាំ២០២៣។ នេះបើយោងតាមការចុះផ្សាយរបស់មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ នៅថ្ងៃទី០៥ កក្កដា្២០២៣។ គួរបញ្ជាក់ថា ក្រោយដាក់ដំណើរការ ស្ថានីយនេះនឹងមានសមត្ថភាពប្រព្រឹត្តកម្មទឹកកខ្វក់បានចំនួន ៥,០០...
អានបន្ថែមផ្លូវជាតិលេខ១០ មួយកំណាត់ក្នុងខេត្តពោធិ៍សាត់ ពីវាលវែងទៅអូសោម សង់ជិតរួចរាល់ហើយ
គិតត្រឹមថ្ងៃទី២៨ ខែមិថុនា មួយកំណាត់នៃគម្រោងសាងសង់ផ្លូវជាតិលេខ១០ក្នុងខេត្តពោធិ៍សាត់ ត្រូវបានស្ថាបនាជិតរួចរាល់ជាស្ថាពរហើយ។ នេះបើយោងតាមការចុះផ្សាយរបស់រដ្ឋបាលខេត្តពោធិ៍សាត់ នៅថ្ងៃទី២៨ មិថុនា ២០២៣។ បច្ចុប្បន្ន ផ្លូវជាតិលេខ១០ ក្នុងកំណាត់ពីទីរួមស្រុកវាលវែង ឃុំប្រម៉ោយ ទៅកាន់ឃុំអូរសោម ត្រូវបានស្ថាបនាជិតរួចរាល់ជាស្ថាពរហើយ ដែលបង្កលក្ខណៈងាយស្រួលក្នុងការធ្វើដំណើរទៅកាន់ឃុំអូរសោម ។ គួរបញ្ជាក់ថា ផ្លូវជាតិ...
អានបន្ថែមចិនបានបញ្ចប់ការសាងសង់ ផ្លូវរូងក្រោមដីខ្ពស់ និងវែងបំផុតលើពិភពលោកហើយ
ជានិម្មិតរូបនៃភាពអស្ចារ្យនៃវិស្វកម្ម ផ្លូវរូងក្រោមដី Gokarla ដែលជាផ្លូវរូងក្រោមដីដែលមានកម្ពស់ខ្ពស់ជាងគេបំផុតរបស់ពិភពលោក បានបញ្ចប់ការសាងសង់រួចរាល់ បន្ទាប់ពីចំណាយពេលអស់ ៧ឆ្នាំ។ ស្ថិតក្នុងទឹកដីទីបេ សមិទ្ធកម្មដ៏គួរឱ្យស្ញប់ស្ញែងនេះ ត្រៀមលក្ខណៈរួចរាល់ដើម្បីបង្កើនការតភ្ជាប់ និងសម្រួលដល់កំណើនសេដ្ឋកិច្ចក្នុងតំបន់អាស៊ីកណ្តាល។ ភាពអស្ចារ្យនៃផ្លូវរូងក្រោមដីនេះ គឺទីតាំងរបស់វាដែលស្ថិតនៅរយៈកម្ពស់ដ៏គួរឱ្យស្ញើប ...
អានបន្ថែមផ្លូវរថភ្លើងល្បឿនលឿនដ៏ធំរបស់ថៃ អាចនឹងបន្តពន្យារពេលសាងសង់ ដោយហេតុថា…
កាលពីឆ្នាំ២០១៩ រដ្ឋាភិបាលថៃបានចុះហត្ថលេខាសាងសង់ផ្លូវរថភ្លើងល្បឿនលឿនតម្លៃ ២៧៦,៥ពាន់លានបាតជាមួយក្រុមហ៊ុន Charoen Pokphand (CP) Group ដើម្បីតភ្ជាប់អាកាសយានដ្ឋានចំនួនបី (ដុនមឿង សុវណ្ណភូមិ និង U-Tapao) ប៉ុន្តែរហូតដល់បច្ចុប្បន្ននៅមិនទាន់អាចចាប់ផ្តើមការងារសាងសង់នៅឡើយ។ នេះបើតាមការលើកឡើងរបស់លោក Nirut Maneephan អាជ្ញាធរផ្លូវដែកថៃ SRT ជាមួយកាសែត The Nation នៅថ្ងៃទី៤ កក្កដា ២០២៣នេះ។ លោកបញ្ជាក់ថា រដ្ឋាភិ...
អានបន្ថែមឥណ្ឌាគ្រោងភ្ជាប់ផ្លូវហាយវេត្រីភាគីមកកម្ពុជា ខណៈបច្ចុប្បន្នបានភ្ជាប់ជាមួយថៃ-មីយ៉ាន់ម៉ា រួចហើយ
ឥណ្ឌាមានគម្រោងចង់ភ្ជាប់ផ្លូវហាយវេត្រីភាគីប្រវែង ១.៣៦០គីឡូម៉ែត្រ មកកម្ពុជា ដែលបច្ចុប្បន្នកំពុងសង់ភ្ជាប់រវាងប្រទេសឥណ្ឌា មីយ៉ាន់ម៉ា និងថៃ ហើយការសាងសង់ពីប្រទេសថៃទៅមីយ៉ាន់ម៉ា បានបញ្ចប់ទាំងស្រុង តែនៅមិនទាន់អនុញ្ញាតឱ្យប្រើប្រាស់ជាផ្លូវការនៅឡើយ។ នេះបើយោងតាមការបញ្ជាក់របស់បេសកជនថៃលោក Pattarat Hongton ជាមួយកាសែត thelivenagpur នៅថ្ងៃទី៣ កក្កដា ២០២៣។ លោកបញ្ជាក់ថា ភាគីឥណ្ឌាមានគម្រោងពង្រីកការ...
អានបន្ថែមរដ្ឋជ្រើសប្រើផលិតផលដំបូងបង្អស់របស់កូនខ្មែរ ដើម្បីជួលជុលផ្លូវសំខាន់៣ខែ្សនៅភ្នំពេញ
រដ្ឋាភិបាលកម្ពុជាសម្រេចជ្រើសយកផលិតផលដែលជាស្នាដៃដំបូងបង្អស់របស់កូនខ្មែរ គឺ(Cold Mix AC) មកប្រើសម្រាប់ធ្វើការជួសជុលផ្លូវសំខាន់៣ នៅសង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ។ នេះបើយោងតាមការលើកឡើងរបស់ឯកឧត្តម កិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀង ប្រធានក្រុមការងារថ្នាក់ជាតិក្នុងពិធីបើកការដ្ឋានជួសជុលផ្លូវទាំងបីខ្សែខាងលើ នៅថ្ងៃទី៣០ មិថុនា ២០២៣។ ឯកឧត្តមបានបញ្ជាក់ថា ក្រុមការងារសាងសង់នឹងប្រើកៅស៊ូ Cold Mix A...
អានបន្ថែមកំពង់ផែពហុបំណងកំពង់ឆ្នាំងនឹងបើកដំណើរការឆាប់ៗ ខណៈបានភ្ជាប់បច្ចេកវិទ្យាដ៏ទំនើបនេះរួចហើយ
កំពង់ផែពហុបំណង និងមណ្ឌលភស្តុភារកម្មកំពង់ឆ្នាំង ត្រៀមបើកប្រតិបត្តិការដឹកជញ្ជូន និងនាំចេញជាផ្លូវការ នាពេលឆាប់ៗខាងមុខនេះ ខណៈបានបំពាក់ឧបករណ៍បច្ចេកវិទ្យា STM រូចរាល់ហើយ។ នេះបើតាមការដំណើរចុះពិនិត្យរបស់ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៣។ គម្រោងកំពង់ផែពហុបំណងនេះ បានបំពាក់នូវឧបករណ៍បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត និងប្រព័ន្ធកត់ត្...
អានបន្ថែមរដ្ឋសម្ពោធឱ្យប្រើប្រាស់ ផ្លូវថ្មី១ខ្សែ ក្នុងស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ
រដ្ឋបានសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវបេតុង ០១ខ្សែ ប្រវែង ៧គ.ម តភ្ជាប់ពីផ្លូវជាតិលេខ៦ ឃុំឈ្មួរមានជ័យ ដល់វត្តប្រាសាទស្រះកណ្តាល(ខ្ចាស់) ឃុំបុស្បូវ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។ ផ្លូវបេតុងថ្មីនេះ ត្រូវបានដាក់សម្ពោធដាក់ឱ្យប្រើប្រាស់ដោយឯកឧត្តម ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី២៥ ខែ...
អានបន្ថែមកម្ពុជាកំពុងសិក្សាស្តារផ្លូវភ្ជាប់ពីស្ពានកោះកុងដល់ព្រំដែនថៃ
ក្រសួងសាធារណការ និងដឹកជញ្ជូន កំពុងសិក្សា លើការស្តារកំណាត់ផ្លូវ ប្រវែង ៨គីឡូម៉ែត្រ ពីស្ពានកោះកុង ទៅកាន់ច្រកព្រំដែនចាំយាម ជាប់ប្រទេសថៃ។ ថ្លែងក្នុងពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការ កំពង់ផែទេសចរណ៍ដងទង់ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង នៅថ្ងៃទី២៣ ខែមិថុនា ឯកឧត្តម ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានមានប្រសាសន៍ថា ក្រុមការងារក្រសួង បានចុះត្រួតពិនិត្យមើលស្ថានភាពកំណា...
អានបន្ថែមកំពង់ផែដងទង់ ដែលជាស្នាដៃកូនខ្មែរសុទ្ធសាធ ក្នុងខេត្តកោះកុង សម្ពោធឱ្យប្រើប្រាស់ផ្លូវការហើយ
កំពង់ផែទេសចរណ៍ខេត្តកោះកុង ឬកំពង់ផែដងទង់ ត្រូវបានសម្ពោធឱ្យប្រើប្រាស់ផ្លូវការ នៅថ្ងៃទី២៣ មិថុនា ឆ្នាំ២០២៣ ក្រោមអធិបតីភាពរបស់ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន អមដំណើរដោយលោកជំទាវភូថង មិថុនា អភិបាលខេត្តកោះកុង។ កំពង់ផែនេះ គឺជាស្ថាបត្យកម្មថ្មីមួយដែលកើតចេញពីស្នាដៃកូនខ្មែរពិតៗ ដោយមានរចនាបទបែបទំនើប សាងសង់តាមបទដ្ឋានបច្ចេកទេសដែលធានាបាននូវការប្រើប្រាស់យូរអង្វែង ក្រោ...
អានបន្ថែម
