អាជ្ញាធរនឹងសង់វិមានឯករាជ្យ សួន និងផ្សាររាត្រី ដើម្បីបង្កើនចំនុចទាក់ទាញក្នុងក្រុងបាត់ដំបង
រដ្ឋបាលខេត្តបាត់ដំបង នឹងរៀបចំសាងសង់វិមានឯករាជ្យ សួនសម្ដេចក្រឡាហោមវិមានឯករាជ្យ និងផ្សាររាត្រីបាត់ដំបងថ្មី ក្នុងពេលឆាប់ៗនេះ ដើម្បីទាក់ទាញភ្ញៀវទេសចរ និងលើកកម្ពស់មុខមាត់ក្រុងបាត់ដំបងឱ្យមានសោភ័ណភាពកាន់តែស្រស់ស្អាតជាងមុន។ នេះបើតាមកិច្ចប្រជុំនៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២។ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានលើកឡើងថា រដ្ឋបាលខេត្តបាត់ដំបង គ្រោងនឹងធ្វើការរៀបចំសាងសង់វិមានឯក...
អានបន្ថែមក្រុមហ៊ុន ៤ ស្នើសិក្សាគម្រោងផ្លូវល្បឿនលឿន ពីភ្នំពេញ-សៀមរាប
បច្ចុប្បន្ន មានក្រុមហ៊ុនចំនួន៤ បានស្នើសុំក្រសួងសាធារណការ និងដឹកជញ្ជូន សិក្សាសមិទ្ធលទ្ធភាពសាងសង់ផ្លូវល្បឿនលឿនពីភ្នំពេញទៅខេត្តសៀមរាប។ ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ មានប្រសាសន៍ ប្រាប់អ្នកសារព័ត៌មានបន្ទាប់ពីពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ស្ថានីយបញ្ចូលថាមពលយានយន្តអគ្គិសនី និងពិធីប្រគល់-ទទួលយានយន្តអគ្គិសនី នៅទីស្ដីការក្រសួង នៅថ្ងៃទី២៩វិច្ឆិកា។ ឯកឧត្តមរដ្ឋមន្ត្រីបញ្ជាក់ថា លទ្ធផលនៃក...
អានបន្ថែមរដ្ឋគ្រោងបើការដ្ឋានសង់ស្ពានឆ្លងទន្លេមេគង្គ តម្លៃជាង ១១១លានដុល្លារ នៅក្រចេះឆាប់ៗ
ក្រសួងសាធារណការ និងដឹកជញ្ជូន បានប្រកាសឱ្យដឹងថា គម្រោងសាងសង់ស្ពានឆ្លងទន្លេមេគង្គ តម្លៃជាង ១១១លានដុល្លារ ក្នុងខេត្តក្រចេះ នឹងត្រូវបើកការដ្ឋានសាងសង់ក្នុងពេលឆាប់នេះហើយ។ នេះបើយោងតាមកិច្ចប្រជុំពិភាក្សានៅថ្ងៃទី២៨ ខែវិច្ឆិកា ក្រោមការដឹកនាំពីឯកឧត្តម លឹម ស៊ីដេនីន រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងចូលរួមពីថ្នាក់ដឹកនាំអង្គភាពគ្រប់គ្រង និងអនុវត្តគម្រោង តំណាងក្រុមហ៊ុនសាងសង់។ ឯកឧត្តម លឹម ស៊ីដេនី...
អានបន្ថែមUN ជំរុញកម្ពុជាផ្តោតលើ៧ចំនុចនេះ ដើម្បីពង្រឹងសុវត្ថិភាពចរាចរណ៍តាមដងផ្លូវ
ប្រេសិតពិសេសអង្គការសហប្រជាជាតិ ទទួលបន្ទុកសុវត្ថិភាពចរាចរណ៍ បានសង្កត់ធ្ងន់ថា សុវត្ថិភាពចរាចរណ៍គឺជាអ្វីដែលមនុស្សគ្រប់រូបត្រូវតែចូលរួម មិនមែនអនុវត្តតែក្នុងកម្រិតថ្នាក់ដឹកនាំនោះទេ ដូច្នេះកម្ពុជាគួរផ្តោតលើ ៧ចំនុចនេះ ដើម្បីពង្រឹងសុវត្ថិភាពចរាចរណ៍តាមដងផ្លូវផងដែរ។ នេះបើតាមការលើកឡើងរបស់ ឯកឧត្តម ជីន ថូត (Jean Todt) ប្រេសិតពិសេសអង្គការសហប្រជាជាតិ ជាមួយឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹក...
អានបន្ថែមក្រុមហ៊ុនអឺរ៉ុបចង់វិនិយោគសង់កន្រ្តកខ្សែកាប ដើម្បីបម្រើដល់វិស័យដឹកជញ្ជូនសាធារណៈនៅកម្ពុជា
ក្រុមហ៊ុន Doppelmayr Group គឺជាក្រុមហ៊ុនធំមួយនៅអឺរ៉ុប មានបំណង់ចង់វិនិយោគសាងសង់កន្រ្តកខ្សែកាប (Cable Car) ដើម្បីបម្រើដល់វិស័យដឹកជញ្ជូនសាធារណៈ ជាពិសេសនៅភូមិសាស្ត្ររាជធានីភ្នំពេញ ដែលមាននិន្នាការងាកទៅរកការដឹកជញ្ជូនរួមមួយ ប្រកបដោយនិរន្តភាព និងការគិតគូរដល់បរិស្ថាន។ បើតាមជំនួបរវាង ឯកឧត្តម តូច ចាន់កុសល រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន ជាមួយ លោក Peter Vogelmann នាយកផ្នែកលក់អន្តរជាតិ តំណាងក្រុ...
អានបន្ថែមព្រលានយន្តហោះតារាសាគរបន្តពន្យារបើកដំណើរការ រហូតដល់ពាក់កណ្តាលឆ្នាំ២០២៣
ព្រលានយន្តហោះតារាសាគរក្នុងខេត្តកោះកុង ត្រូវពន្យារបើកដំណើរការសារជាថ្មីទៀត រហូតដល់ពាក់កណ្តាលឆ្នាំ២០២៣ យ៉ាងយូរ ក្រោយផែនការសាងសង់នៅដើមឆ្នាំ២០២៣ មិនទាន់ចាប់ផ្តើមនៅឡើយ។ នេះបើតាមការបញ្ជាក់របស់ឯកឧត្តម ស៊ីន ចាន់សិរីវុត្ថា អ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល នៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២នេះ។ ហេតុផលចម្បងនៃការពន្យារពេលនេះ គឺបណ្តាលមកពីការកកស្ទះនៃលំហូរសាច់ប្រាក់ និងកត្តាសង្រ្គាមអឺរ៉ុប រវាងរ...
អានបន្ថែមគម្រោងសង់ផ្លូវជាតិលេខ៤៨ សម្រេចបាន១១,៧៦% គិតត្រឹមពាក់កណ្តាលខែវិច្ឆិការ
គិតត្រឹមពាក់កណ្តាលខែវិច្ឆិកា ឆ្នាំ២០២២ នេះ គម្រោងសាងសង់ផ្លូវជាតិលេខ៤៨ សម្រេច ការងារបាន១១,៧៦%ហើយ។ នេះបើតាមការចុះពិនិត្យការដ្ឋានរបស់ ឯកឧត្តម ហេង រត្នពិសិដ្ឋ អគ្គនាយកនៃអគ្គនាយកដ្ឋានសាធារណការ ក្រសួងសាធារណការ និងដឹកជញ្ជូន អមដំណើរដោយក្រុមការងារបច្ចេកទេស និង ក្រុមហ៊ុនសាងសង់ នៅថ្ងៃទី២១ វិច្ឆិកា ២០២២។ ក្នុងឱកាសនោះដែរ ឯកឧត្តមអគ្គនាយក ក៏បានណែនាំឱ្យក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស និងក្រុមហ៊ុនសាងសង់យកចិត្តទ...
អានបន្ថែមផ្លូវជនបទប្រវែងជាង ១១០គីឡូម៉ែត្រ តម្លៃជាង ៤៧លានដុល្លារ ត្រូវបានសម្ពោធឱ្យប្រើប្រាស់
ផ្លូវជនបទជានិមិត្តរូបតំណាងឱ្យខេត្តគោលដៅចំនួន ៦ ដែលសាងសង់ក្រាលដោយកៅស៊ូពីរជាន់ប្រភេទ (DBST) ប្រវែង ១១៦,៦៤ គីឡូម៉ែត្រ និងផ្លូវបេតុងប្រវែង ៣,៤១ គីឡូម៉ែត្រ ដោយចំណាយអស់ប្រមាណ ៤៧ ២៣២ ៧៨៤ ដុល្លារអាមេរិក ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ។ នេះបើតាមពិធីសម្ពោធថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២២ នៅភូមិសារ៉ាអណ្ដែត ឃុំជ្រេស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ក្រោមអធិបតីភាព ឯកឧត្ដមបណ្ឌិត សភាចាររ្យ អ៊ុក រ៉ាប...
អានបន្ថែមកម្ពុជាស្នើកម្ចីពីជប៉ុន ៦០លានដុល្លារបន្ថែម ដើម្បីសង់កំពង់ផែទឹកជ្រៅថ្មី ជំហានទី១
កម្ពុជាបានលើកសំណើដល់ភាគីជប៉ុនពិចារណាលើការផ្តល់ប្រាក់កម្ចីបន្ថែម ៦០លានដុល្លាអាមេរិក ដើម្បីពង្រីកកំពង់ផែស្វយ័តក្រុងព្រះសីហនុ ដំណាក់កាលទី ១ ជម្រៅ ១៤,៥ម៉ែត្រ ដោយសារការធ្លាក់ចុះនៃប្រាក់យ៉េន ដែលធ្វើឱ្យខ្វះខាតថវិកានៃការរៀបចំគម្រោងនេះ។ នេះបើតាមកិច្ចប្រជុំប្រជុំទ្វេភាគីរវាងឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ជាមួយនឹង ឯកឧត្តមបណ្ឌិត MORI MASAF...
អានបន្ថែមក្រសួងដាក់ឱ្យដំណើរការកម្មវិធីបញ្ចូលប្រាក់ក្នុងផ្លាកលេខ ពេលឆ្លងកាត់ផ្លូវល្បឿនលឿន
ក្រសួងសាធារណការ និងដឹកជញ្ជូន បានចាប់ផ្តើមដាក់ឱ្យដំណើរការកម្មវិធីបញ្ចូលប្រាក់ក្នុងផ្លាកលេខ (License Plate Top-Up) តាមរយៈគណនេយ្យធនាគារលើទូរស័ព្ទដៃ (Mobile Banking) សម្រាប់ប្រើប្រាស់ផ្លូវល្បឿនលឿន ដើម្បីកាត់បន្ថយភាពស្មុគស្មាញលើការបង់ប្រាក់ និងនាំឱ្យមានការកកស្ទះ។ កម្មវិធីនេះអាចដំណើរការចាប់ពីថ្ងៃទី១៤ ខែវិច្ឆិកានេះតទៅ ដោយដំណាក់កាលដំបូងនៃការអនុវត្តកម្មវិធីនេះ គឺអាចប្រើប្រាស់បានតែតាមច្រក ANPR នៅខាងស្តាំ...
អានបន្ថែម
