សិង្ហបុរីនឹងមានកំពង់ដ៏ធំបំផុតលើពិភពលោក តម្លៃជាង ១៤ ពាន់លានដុល្លារ
សិង្ហបុរីកំពុងសម្រុកសង់កំពង់ផែដ៏ធំផុតលើពិភពលោកឈ្មោះ Tuas Port តម្លៃជាង ១៤ពាន់លានដុល្លារអាមេរិក។ នេះបើយោងតាមការចុះផ្សាររបស់ CNA នៅថ្ងៃទី២១ សីហា ២០២២។ កំពង់ផែយក្សនេះ លាតសន្ធឹងលើផ្ទៃសមុទ្រទំហំដល់ទៅ១៣៣៧ហិកតា ដែលមានសរុប ៤ ដំណាក់កាល។ ដំណាក់កាលទី ១ ទើបបញ្ចប់ ខណៈដំណាក់កាលទី ២ ៣ និង ៤ កំពុងសាងសង់បន្ដបន្ទាប់គ្នា។ បើយោងតាមផែនការ គម្រោងទាំងមូលអាចនឹងបញ្ចប់ក្នុងឆ្នាំ ២០៤០។ លោកនាយករដ្ឋមន្រ្តី Lee Hsien ...
អានបន្ថែមពលរដ្ឋនៅស្រុកសេសានក្រោម២ស្នើឱ្យអាជ្ញាធរជួយស្ថាបនាផ្លូវលំដ៏លំបាកមួយខ្សែ
ប្រជាពលរដ្ឋជាង ៤០០គ្រួសាររស់នៅភូមិញើន ឃុំស្តៅ ក្នុងស្រុកសេសាន ខេត្តស្ទឹងត្រែង ទទូចសុំឱ្យអាជ្ញាធរពាក់ព័ន្ធជួយស្ថាបនា និងកែសម្រួលផ្លូវលំប្រវែង ២០គីឡូម៉ែត្រ ចេញពីចំណុចភូមិញើនក្នុងឃុំស្តៅ តភ្ជាប់ទៅភូមិឃុំស្រែគរថ្មី ដើម្បីងាយស្រួលដឹកផលិតផលកសិកម្មទៅទីផ្សារនៅរដូវប្រាំងនេះ។ នេះបើតាមវិទ្យុជាតិកម្ពុជា កាលពីថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២២។ លោក សុវណ្ណ ពិសេដ្ឋ អភិបាលស្រុកសេសានបានបញ្ជាក់ថា៖ « អាជ្ញ...
អានបន្ថែមសម្តេចក្រឡាហោម ស្នើសង់របងលួសសំណាញ់ ជំនួសរបងលួសបន្លាតាមផ្លូវល្បឿនលឿន
គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក (គ.ស.ច.គ.) បានស្នើឱ្យសាងសង់របងលួសសំណាញ់ នៅតាមដងផ្លូវល្បឿនលឿនជំនួស របងបន្លាលួស ដើម្បីការពារការឆ្លងកាត់សត្វពាហនៈ ដែលបង្កឱ្យមានគ្រោះថ្នាក់ចរាចរណ៍។ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានអចិន្ត្រៃយ៍ គ.ស.ច.គ. បានស្នើឡើងក្នុង៖ កិច្ចប្រជុំបូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកប្រចាំឆមាសទី១ និងលើកទិសដៅការងារឆមាសទី២ ឆ្ន...
អានបន្ថែមច្រកព្រំដែនអន្តរជាតិ ស្ទឹងបត់ សម្រេចការសាងសង់បាន ៥៤%
ការដ្ឋាន អគាររដ្ឋបាលច្រកទ្វារអន្តរជាតិ ស្ទឹងបត់ ជាប់ព្រំដែនថៃ សម្រេចបានប្រមាណជាង ៥០ភាគរយ គិតមដល់ពេលបច្ចុប្បន្ននេះ ខណៈកម្ពុជា និងថៃ គ្រោងដាក់ដំណើរការបណ្តោះអាសន្នច្រកអន្តរជាតិនេះ នាពេលឆាប់ៗខាងមុខ។ ក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា វឌ្ឍនភាពនៃការសាងសង់ស្ថានីយច្រកទ្វារព្រំដែនស្ទឹងបត់ ដែលបច្ចុប្បន្នសម្រេចបានប្រមាណជា ៥៤ភាគរយ នៅថ្ងៃទី១៦ ខែសីហា។ ក្រសួងសាធារណការ បានឱ្យដឹងថា រដ្ឋមន្រ្តីក្រសួងសា...
អានបន្ថែមអូស្ត្រាលីបន្តជួយ ៧៥លានដុល្លារ ដល់កម្ពុជាដើម្បីស្តារហេដ្ឋារចនាសម្ព័ន្ធក្នុងវិស័យកសិកម្ម
ប្រទេសអូស្ត្រាលី បានផ្តល់ទឹកប្រាក់ប្រមាណ ១០៧លានដុល្លារអូស្ត្រាលី ស្មើនឹងជាង ៧៥លានដុល្លារអាមេរិក បន្តគាំទ្រដល់ការស្តារសេដ្ឋកិច្ចឡើងវិញ ដោយវិនិយោគហេដ្ឋារចនាសម្ព័ន្ធ និងបង្កើនភាពធន់ទាក់ទងនឹងវិស័យកសិកម្ម ការកែច្នៃកសិផល និងពាណិជ្ជកម្ម។ នេះបើតាមកិច្ចប្រជុំរវាងឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងឯកឧត្តម Pablo Kang ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំប្រទេសកម្ពុ...
អានបន្ថែមក្រុមហ៊ុន Arup ចង់សហការជាមួយកម្ពុជា សង់ប្រព័ន្ធដឹកជញ្ជូនរថភ្លើង MRT ដូចនៅសិង្ហបុរី
ក្រុមហ៊ុន Ave Arup Limited ប្រចាំប្រទេសកម្ពុជា ចង់សហការជាមួយកម្ពុជា ដើម្បីសាងសង់ប្រព័ន្ធដឹកជញ្ជូនរថភ្លើង MRT ឲ្យដូចនៅប្រទេសសិង្ហបុរី។ នេះបើតាមកិច្ចពិភាក្សាការងារក្រសួងសាធារណការ និងដឹកជញ្ជូន កាលថ្ងៃទី១០ ខែសីហា ឆ្នាំ២០២២។ ថ្លែងក្នុងជំនួបពិភាក្សានោះ តំណាងក្រុមហ៊ុន Arup ប្រចាំប្រទេសកម្ពុជា វៀតណាម ថៃ និងអង់គ្លេស បានលើកឡើងថា គោលបំណងនៃជំនួបនេះ គឺដើម្បីស្វែងយល់បន្ថែមអំពីការរីកចម្រើន និងការអភិវឌ្ឍហេដ្ឋា...
អានបន្ថែមផ្លូវសំខាន់១ខ្សែនៅខេត្តព្រៃវែង ចាប់ផ្តើមសាងសង់ជាផ្លូវការហើយ
ផ្លូវសំខាន់១ខ្សែនេះ ជាប្រភេទផ្លូវក្រាលកៅស៊ូពីរជាន់ប្រភេទ (DBST ) និងបេតុង មានប្រវែង ១០,៦៧៩ គីឡូម៉ែត្រនៅខេត្តព្រៃវែង បានចាប់ផ្តើមបើកការដ្ឋានសាងសង់ជាផ្លូវការហើយ ក្រោមវត្តមានឯកឧត្ដម អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ កាលថ្ងៃទី ០៩ ខែសីហា ឆ្នាំ២០២២។ គម្រោងសាងសង់ផ្លូវនេះ មានទីតាំងតភ្ជាប់ពីភូមិជីផុច ឃុំជីផុចទៅដល់ភូមិព្រហ៊ារ ឃុំច្រេស ស្រុកមេសាង ខេត្តព្រៃវែង សាងសង់ឡើងដោយស្ថិតក្នុងក្របខណ្ឌគម្រោ...
អានបន្ថែមគម្រោងផែកោះទន្សាយ ទីលានចាក់សំរាម និងផ្លូវស្របមាត់សមុទ្រនៅកែបសម្រេចបាន ៦២% ហើយ
គម្រោងផែកោះទន្សាយ ទីលានចាក់សំរាម និងផ្លូវស្របមាត់សមុទ្រនៅខេត្តកែបសម្រេចបាន ៦២% ហើយ។ នេះបើតាមកិច្ចប្រជុំកាលពីថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២២។ លោក ហម និមល អនុប្រធានទីប្រឹក្សាបច្ចេកទេសរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានឱ្យដឹងថា អនុគម្រោងទីលានចាក់សំរាមសម្រេចបាន ៩៨,៨% អនុគម្រោងផ្លូវស្របមាត់សមុទ្រសម្រេចបាន១០,៤% និងអនុគម្រោងកំពង់ផែកោះទន្សាយ និងទីកន្លែងទេសចរណ៍សម្រេចបាន ៨,៥%។ លោកបន្តថា គម្រោងសាងសង់ផ្លូ...
អានបន្ថែមចិនប្រគល់របាយការណ៍នៃការសិក្សាផែនការមេស្តីពីប្រព័ន្ធដឹកជញ្ជូនដល់រដ្ឋាភិបាលកម្ពុជា
របាយការណ៍នៃការសិក្សាផែនការមេគ្រប់ជ្រុងជ្រោយស្តីពីប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយកម្ពុជា ដោយគាំទ្រ ដោយប្រទេសចិន ត្រូវបានប្រគល់ ដល់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីធ្វើជាមូលដ្ឋានសម្រាប់កសាងនូវ “ផែនការមេគ្រប់ជ្រុងជ្រោយស្តីពីប្រព័ន្ធ ដឹកជញ្ជូនអន្តរមធ្យោបាយកម្ពុជា ២០២២-២០៣០”។ ពិធីប្រគល់-ទទួល របាយការណ៍នៃការសិក្សានេះ ត្រូវបានធ្វើឡើងនៅថ្ងៃទី០៣ ខែសីហាក្រោមអធិបតីភាព ឯកឧត្តម រស់ សីលវ៉ា សមាជិកឧត្តមក្រុមប្រឹក្សាស...
អានបន្ថែមផ្លូវក្រវាត់ក្រុងទី៣ សម្រេចការសាងសង់បាន ៧៦% ត្រឹមខែកក្កដានេះ
ការស្ថាបនាផ្លូវក្រវាត់ក្រុងទី៣ សម្រេចបាន ៧៦.៨៧% គិតត្រឹមថ្ងៃទី២៥ ខែកក្កដា ឆ្នាំ ២០២២ ខណៈក្រសួងពន្យាពេលបញ្ចប់សាងសង់ដល់ខែកញ្ញា ឆ្នាំក្រោយ។ លោក ហ៊ាង សុទ្ធាយុត្តិ អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូនបានបញ្ជាក់ប្រាប់ទស្សនាវដ្តីសំណង់ និងអចលនទ្រព្យ នៅថ្ងៃទី០១ ខែសីហា នេះថា បច្ចុប្បន្នគម្រោងសាងសង់ផ្លូវក្រវាត់ក្រុងទី៣ សម្រេចបាន ៧៦.៨៧% ហើយ គិតត្រឹមថ្ងៃទី២៥ ខែកក្កដា ២០២២ ។ ក្នុងនោះដែរ ការងារផ្លូវស...
អានបន្ថែម