ក្រសួងសាធារណការ​ និង World Bank ពិភាក្សាលើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា

ក្រសួងសាធារណការ​ និងដឹកជញ្ជូន និងធនាគារពិភពលោក បានពិភាក្សាលើគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ និងប្រព័ន្ធរចនាសម្ព័ន្ធអាងប្រព្រឹត្តិកម្មទឹកកខ្វក់ និងទឹកស្អាតនៅកម្ពុជា។​ កិច្ចពិភាក្សានេះ ធ្វើឡើងនៅថ្ងៃទី២៤ ខែឧសភា រវាងឯកឧត្តមរដ្ឋមន្ត្រីស្តីទី តូច ចាន់កុសល និងលោក Benedict L.J Eijbergen ប្រធានគ្រប់គ្រងផ្នែកដឹកជញ្ជូននៃធនាគារពិភពលោក។ ក្នុងកិច្ចប្រជុំ ភាគីទាំងពីរ បានពិភាក្សាអំពីការបំពាក់សម្...

អាន​បន្ថែម

ស្ថានីយប្រព្រឹត្តកម្មសំណល់ភក់បង្គន់​ដំបូងគេនៅរាជធានីភ្នំពេញបើកការដ្ឋានសាងសង់

រដ្ឋបាលរាជធានីភ្នំពេញ បានបើកការដ្ឋានសាងសង់ស្ថានីយប្រព្រឹត្តកម្មសំណល់ភក់បង្គន់ស្តង់ដារបច្ចេកទេស ដែលរួមចំណែកលើកកម្ពស់ការគ្រប់គ្រងសំណល់ភក់បង្គន់បានត្រឹមត្រូវ និងកែច្នៃសំណល់ភក់បង្គន់ទៅជាជីសរីរាង្គ កាត់បន្ថយការប្រើប្រាស់ជីគីមី​សម្រាប់វិស័យកសិកម្មក្នុងស្រុក។ ថ្លែងក្នុងពិធីបើកការដ្ឋា​ន ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅថ្ងៃទី ២៤ ឧសភា នេះ បានមានប្រសាសន៍ថា ស្ថានីយប្រព្រឹត្តកម្មសំណល់ភក់បង្គន់ នឹងច...

អាន​បន្ថែម

កម្ពុជាជាប្រទេសទី១ ក្នុងតំបន់ត្រូវបានដាក់បញ្ចូលទៅក្នុងវេទិកាដឹកជញ្ជូនអន្តរជាតិ(ITF)

ប្រទេសកម្ពុជា ជាប្រទេសទី១ នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ដែលត្រូវបានដាក់បញ្ចូលជាសមាជិកទី៦៤ នៃវេទិកាដឹកជញ្ជូនអន្តរជាតិ (International Transport Forum) នៅទីក្រុង Leipzig (ឡាពហ្សិក) ប្រទេសអាឡឺម៉ង់។ កាលពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២២ រដ្ឋមន្រ្តីដឹកជញ្ជូនចំនួន ៦៣ប្រទេស នៃវេទិកាដឹកជញ្ជូនអន្តរជាតិ ITF បានបោះឆ្នោតជាឯកឆន្ទដាក់បញ្ចូលប្រទេសកម្ពុជាជាសមាជិកទី៦៤ នៃ ITF នៅក្នុងកិច្ចប្រជុំកំពូលប្រចាំឆ្នាំរបស់ខ្លួននៅទីក...

អាន​បន្ថែម

ផ្លូវសំខាន់ៗ៥ខ្សែ នៅស្រុកស្ទឹងត្រង់ សម្ពោធឲ្យប្រើប្រាស់ជាផ្លូវការហើយ

ផ្លូវកៅស៊ូប្រភេទDBST ៥ខ្សែ ប្រវែង ២៧,៩៧គម ត្រូវបានប្រកាសដាក់សម្ពោធឲ្យប្រើប្រាស់ជាផ្លូវការ ក្រោមអធិបតីភាពរបស់ ឯកឧត្ដម ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក រួមដំណើរជាមួយនិងអភិបាលខេត្តកំពង់ចាម។ ផ្លូវកៅស៊ូ ៥ខ្សែនេះ ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ កាលពីថ្ងៃទី២០ ឧសភា ២០២២ ដែលស្ថិតក្នុងឃុំដងក្តា ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។ គួរបញ្ជាក់ថា កាលពីពេលកន្ល...

អាន​បន្ថែម

ផ្លូវដី ស ២ខ្សែ ប្រវែង២២គីឡូម៉ែត្រ នៅស្ទឹងត្រែង ដាក់ឲ្យដំណើរការហើយ

ផ្លូវដី ស ចំនួន២ ខ្សែប្រវែងជាង ២២គីឡូម៉ែត្រ នៅខេត្តស្ទឹងត្រែង បានប្រកាសដាក់ឲ្យប្រើប្រាស់ផ្លូវការហើយ កាលពីថ្ងៃទី ១៨​ ខែឧសភា ឆ្នាំ២០២២​ ក្រោមវត្តមាន ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង។ ផ្លូវដី ស ចំនួន ២ ខ្សែនេះ គឺស្ថិតនៅភូមិស្រែសំបូរ ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង មានប្រវែងជាង ២២គីឡូម៉ែត្រ សាងសង់ឡើងក្រោមមូលនិធិឃុំ ឆ្នាំ២០២១ ទុកជាចំណងដៃឆ្នាំថ្មីឆ្នាំ ២០២២។ ឯកឧត្តម ស្វាយ សំអ៊ាង ...

អាន​បន្ថែម

អាមេរិកសន្យាផ្តល់ជំនួយ១៥០លានដុល្លារ ដល់អាស៊ានសម្រាប់គម្រោងហេដ្ឋារចនាសម្ព័ន្ធ

ទីក្រុងវ៉ាស៊ីនតោន បានសន្យាផ្តល់ជំនួយ ១៥០លានដុល្លារដល់អាស៊ានសម្រាប់គម្រោងធ្វើឱ្យប្រសើរឡើង ហេដ្ឋារចនាសម្ព័ន្ធ​ សន្តិសុខសង្គម ការស្តារឡើងវិញពីវិបត្តិកូវីដ និងវិស័យអទិភាពផ្សេងទៀត។​ ការសន្យាផ្តល់ជំនួយដល់អាស៊ានទាំងដប់ប្រទេស (ក្នុងនោះក៏មានប្រទេសកម្ពុជាផងដែរ) នេះ ធ្វើឡើងដោយប្រធានធិបតីអាមេរិក លោក Joe Biden ក្នុងកិច្ចប្រជុំកំពូលអាស៊ានអាមេរិក កាលពីសប្តាហ៍មុន នៅទីក្រុងវ៉ាស៊ីនតោន។ តាមរយៈកម្ចីជំនួយ១៥០លានដ...

អាន​បន្ថែម

JICA បានបញ្ចប់ការរៀបចំសេចក្តីព្រាងច្បាប់ស្តីពីប្រព័ន្ធទឹកកខ្វក់ នៅកម្ពុជា

ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) បានប្រគល់សេចក្តីព្រាងច្បាប់ស្តីពីប្រព័ន្ធទឹកកខ្វក់នៅកម្ពុជា ដល់ក្រសួងសាធារណការ និងដឹកជញ្ជូន​​​ ដែល​ក្រសួង​ចាត់ទុកជា​ធាតុ​ចូលមួយ​ដ៏សំខាន់​ក្នុង​កិច្ចការងារ​នេះ។ ពិធីប្រគល់សេចក្តីព្រាងច្បាប់នេះ ធ្វើឡើងនៅថ្ងៃទី ១៦ ខែឧសភា រវាងឯកឧត្តម ប៉ាល់ ចន្ទតារា រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន និងលោកស្រី Miyahara Ai តំណាងជាន់ខ្ពស់នៃការិយាល័យ JICA ប្រចាំន...

អាន​បន្ថែម

កម្ពុជានឹងដាក់គម្រោងសាកល្បងប្រព័ន្ធដឹកជញ្ជូនឆ្លាតវៃលើផ្លូវជាតិលេខ៤

ក្រសួងសាធារណការ និងដឹកជញ្ជូនបានឲ្យដឹងថា កម្ពុជាគ្រោងនឹងដាក់គម្រោងសាកល្បងប្រព័ន្ធដឹកជញ្ជូនឆ្លាតវៃ (ITS Pilot Project) លើផ្លូវជាតិលេខ៤នាពេលខាងមុខនេះ។ នេះបើតាមការប្រជុំស្ដីពីការផ្សព្វផ្សាយរបាយការណ៍ផែនការមេនៃប្រព័ន្ធដឹកជញ្ជូនឆ្លាតវៃរបស់វិទ្យាស្ថាន KRIHS កាលថ្ងៃទី១៦ ខែឧសភា ឆ្នាំ ២០២២។ លោក គង់ សុផល អគ្គនាយករងនៃអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក ក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា កិច្ចប្រជុំនេះធ្វើឡ...

អាន​បន្ថែម

គម្រោងស្តារនិងកែលម្អស្ទឹងសៀមរាបដំណាក់កាលទី២ ចាប់បើកការដ្ឋានហើយ

រដ្ឋបាលខេត្តសៀមរាប បានចាប់ផ្តើមបើកការដ្ឋានស្តារ និងកែលម្អដងស្ទឹងសៀមរាបដំណាក់កាលទី២ (KHM-18) ដើម្បីបញ្ជៀសទឹកលិចក្រុងសៀមរាបនារដូវវស្សាក្រោមឥណទានសម្បទានរបស់ធនគារអាហរណ៍នីហរណ៍សាធារណរដ្ឋកូរ៉េ។ នេះបើតាមពិធីប្រព្រឹត្តកាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២២ ក្រោមអធិបតីភាព ឯកឧត្តម វង្ស ពិសិដ្ឋ អនុរដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន។ គម្រោងនេះ ជាដំណាក់កាលទី២ បន្តពីគម្រោងសាងសង់ប្រព័ន្ធលូចម្រោះទឹកកខ្វក់ និងស្...

អាន​បន្ថែម

ផ្លូវបេតុង១ខ្សែ នៅដំណាក់ចង្អើរខេត្តកែប សម្ពោធបើកឲ្យប្រើប្រាស់ហើយ

ផ្លូវបេតុងមួយខ្សែប្រវែង ២,៧០០ម៉ែត្រ ប្របឆ្នេរសមុទ្រ ខេត្តកែប ត្រូវបានប្រកាសដាក់ឲ្យប្រើប្រាស់ជាផ្លូវការហើយ ក្រោមវត្តមាន ឯកឧត្តមបណ្ឌិត  ហ៊ុន ម៉ាណែត  អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក។ ផ្លូវបេតុង ១ខ្សែនេះ ត្រូវបានប្រសិទ្ធនាមជាផ្លូវអំពេងសន្តិភាព រួមមានសំណង់សិល្បការ្យមួយចំនួន ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ កាលពីថ្ងៃទី១៣ ឧសភា ២០២២ គឺស្ថិតស្ថិតនៅភូមិអំពេង ឃុំអង...

អាន​បន្ថែម