ផ្លូវសំខាន់ៗ៤២ខ្សែ ក្នុងក្រុងកំពង់ចាមសម្ពោធឲ្យប្រើប្រាស់ជាផ្លូវការហើយ

ហេដ្ឋារចនាសម្ព័ន្ធផ្លូវសំខាន់ៗ រួមមាន៖ ផ្លូវបេតុង និងផ្លូវកៅស៊ូ DBST ចំនួន៤២ខ្សែ ប្រវែង ៣១៩១៧ម៉ែត្រ ស្ថិតក្នុងក្រុងកំពង់ចាម ខេត្តកំពង់ចាម បានប្រកាសដាក់សម្ពោធឲ្យប្រើប្រាស់ជាផ្លូវការហើយ នៅថ្ងៃទី១២ ឧសភា ឆ្នាំ២០២២ នេះ ក្រោមវត្តមានឯកឧត្ដម ហ៊ុន ម៉ាណែត និងរដ្ឋបាលខេត្តកំពង់ចាម។ នាពេលនោះ ឯកឧត្ដម ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក បានថ្លែងថា ៖ សមិទ្ធផលហេដ្ឋារចនាសម្...

អាន​បន្ថែម

កំពង់ផែស្វយ័តភ្នំពេញ រកចំណូលបានជិត ៩,៥លានដុល្លារ គិតត្រឹមត្រីមាសទី១ ឆ្នាំ២០២២

កំពង់ផែស្វយ័តភ្នំពេញ រកចំណូលពុំទាន់ធ្វើសវនកម្មបានចំនួន ៩,៤៩លានដុល្លារ ក្នុងត្រីមាសទី១ មានការកើនឡើង ១៧ភាគរយ បើធៀបរយៈពេលដូចគ្នា ឆ្នាំ២០២១។ យោងតាមរបាយការណ៍របស់កំពង់ផែស្វយ័តភ្នំពេញចេញផ្សាយនៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២២នេះ ប្រភពចំណូល របស់កំពង់ផែស្វយ័តភ្នំពេញ ដែលទទួលបាននៅត្រីមាសទី១ ឆ្នាំ២០២២នេះ រួមមាន ចំណូលពីប្រតិបត្តិការផែ មានចំនួន ២,៦លានដុល្លារ ចំណូលបានពីអាជ្ញាធរផែ មានចំនួន ៣៥០.៩១២ដុល្លារ ចំណូលបានពីសេ...

អាន​បន្ថែម

គម្រោងពង្រីកគុណភាពផ្លូវជាតិលេខ៤១ ក្រោមហិរញ្ញប្បទានរបស់ចិន នឹងអនុវត្តពេលឆាប់ៗនេះ

ក្រុមហ៊ុន China Road and Bridge Corporation (CRBC) ទទួលបានសិទ្ធដេញថ្លៃលើគម្រោងធ្វើឱ្យប្រសើរឡើងវិញ ផ្លូវជាតិលេខ ៤១ តភ្ជាប់រវាងផ្លូវជាតិលេខ៤ និងខេត្តកំពត។​ យោងតាមមន្ទីរក្រសួងសាធារណការនិងដឹកជញ្ជូនខេត្តកំពង់ស្ពឺ កំណាត់ផ្លូវជាតិលេខ៤១ ស្ថិតក្នុងគម្រោងធ្វើឱ្យប្រសើរឡើងវិញក្រោមហិរញ្ញប្បទានសហប្រតិបត្តិការពីសាធារណរដ្ឋប្រជាមានិតចិន។​ ក្រុមហ៊ុន CRBC ជាក្រុមហ៊ុនដេញថ្លៃសម្រាប់ការសាងសង់លើគម្រោងនេះ។​ មន្ទីរស...

អាន​បន្ថែម

គម្រោងការពារទឹកជំនន់ និងការកែលម្អប្រព័ន្ធលូដំណាក់កាលទី៥ នៅភ្នំពេញចាប់ផ្តើមឆាប់ៗនេះ

គម្រោងការពារទឹកជំនន់ និងការកែលម្អប្រព័ន្ធប្រឡាយ-លូ ដំណាក់កាលទី៥ នៅរាជធានីភ្នំពេញ នឹងចាប់ផ្តើមអនុវត្តក្នុងពេលឆាប់ៗនេះ ក្រោមជំនួយឧបត្ថម្ភរបស់រាជរដ្ឋាភិបាលជប៉ុន។ នេះបើតាមកិច្ចប្រជុំកាលពីថ្ងៃ ១០ ខែឧសភា ឆ្នាំ២០២២។ គម្រោងទី៥ ស្ថិតនៅក្នុងដំណាក់កាលសិក្សាពីលទ្ធភាព ដែលនឹងអនុវត្តគ្របដណ្តប់លើផ្នែកខាងលិចឆៀងខាងត្បូងនៃរាជធានីភ្នំពេញ ពោលគឺតំបន់ជម្រាល (Catchment Areas) ទី១, ២, ៣, ៤, ៥, ៦, ៨, និងទី៩ នៅក្នុងផែនកា...

អាន​បន្ថែម

ផ្លូវសំខាន់ៗចំនួន២ខ្សែ ក្នុងខេត្តស្វាយរៀងនឹងស្ថាបនារួចក្នុងឆ្នាំ២០២៣

ផ្លូវសំខាន់ៗចំនួន២ខ្សែ ជាប្រភេទផ្លូវក្រាលកៅស៊ូពីរជាន់ DBST ស្ថិតក្នុងស្រុករំដួល ខេត្តស្វាយរៀង គ្រោងនឹងបញ្ចប់ការសាងសង់នៅក្នុងឆ្នាំ២០២៣ខាងមុខនេះ ខណៈបច្ចុប្បន្នផ្លូវទាំងពីរខ្សែនេះ កំពុងដំណើរការសាងសង់ដោយរលូ។ នេះបើតាមការឲ្យដឹងពី ឯកឧត្ដម អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ក្នុងពេលទៅពិនិត្យការដ្ឋានស្ថាបនាផ្លូវផ្ទាល់ កាលពីថ្ងៃទី ១០ ខែឧសភា ឆ្នាំ២០២២។ ឯកឧត្ដម អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្...

អាន​បន្ថែម

កម្ពុជា ស្នើADB ជួយពន្លឿនគម្រោងធ្វើប្រព្រឹត្តិកម្មទឹកកខ្វក់នៅរាជធានីភ្នំពេញឱ្យបានឆាប់

ក្រសួងសាធារណការ និងដឹកជញ្ជូន បានស្នើទៅកាន់ធនាគាអភិវឌ្ឍន៍អាស៊ីប្រចាំកម្ពុជា(ADB) ឱ្យជួយជំរុញការជំរឿនកិច្ចការងារជ្រើសទីតាំងធ្វើប្រព្រឹត្តិកម្មទឹកកខ្វក់នៅរាជធានីភ្នំពេញឱ្យបានឆាប់ ដើម្បីរកនីតិវិធីដោះស្រាយផលប៉ះពាល់រួមរបស់បងប្អូនប្រជាពលរដ្ឋ អំពីកង្វះខាតការរៀបចំបណ្ដាញលូទឹកកខ្វក់នៅក្នុងរាជធានីភ្នំពេញ។ ការស្នើរនេះត្រូវបានបង្ហាញឡើង តាមរយៈសិក្ខាសាលាស្តីពី ការគ្រប់គ្រងទឹកកខ្វក់ និងសំណល់ភក់ ក្នុងរាជធានីភ្នំ...

អាន​បន្ថែម

ជប៉ុន​​ផ្តល់​កម្ចី​ដល់​ហ្វីលីពីន​ជាង ២ពាន់​លាន​ដុល្លារ​សម្រាប់​គម្រោង​ផ្លូវដែក Metro Manila

GCR បានរាយការណ៍ថា រដ្ឋាភិបាលជប៉ុន តាមរយៈទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) បានយល់ព្រមផ្តល់ប្រាក់កម្ចីចំនួន ២,២ពាន់លានដុល្លារ ដល់រដ្ឋាភិបាលហ្វីលីពីនសម្រាប់ដំណាក់កាលដំបូងនៃគម្រោងផ្លូវរថភ្លើងក្រោមដី Metro Manila របស់ខ្លួន។ គម្រោងនេះនឹងរួមបញ្ចូលស្ថានីយ៍ក្រោមដីចំនួន ១៥ និង ផ្លូវប្រហែល ២៧គីឡូម៉ែត្ររវាងទីក្រុង Valenzuela នៅភាគខាងជើងនៃ Metro Manila និងទីក្រុង Pasay នៅភាគខាងត្បូង។ ម្យ៉ាង...

អាន​បន្ថែម

រុក្ខវិថីប្រវែង៦ពាន់ម៉ែត្រ ក្នុងឧទ្យានជាតិកែប សម្ភោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ

ផ្លូវបេតុង ប្រវែង ៦,០០០ម៉ែត្រ​ ដែលប្រសិទ្ធនាមថា "​ រុក្ខវិថី បុប្ផា ប្រសិទ្ធ​ "​ ជុំវិញឧទ្យានជាតិកែប ត្រូវបានសម្ភោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ដែលនឹងបម្រើដល់វិស័យទេសចរណ៍ក្នុងខែត្តកែប។​ ពិធីសម្ភោធផ្លូវរុក្ខវិថីនេះ ត្រូវបានធ្វើឡើង នៅថ្ងៃទី​៤ ខែឧសភា ក្រោមវត្តមានឯកឧត្តមបណ្ឌិត​ សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន​​ លោកជំទាវ ចម និម្មល រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ឯកឧត្តមបណ្ទិត សោម ពិសិដ្ឋ អភិបាលខេ...

អាន​បន្ថែម

កំពង់ផែកម្រិតអន្តរជាតិ តម្លៃ ១៥០០លានដុល្លារ​ បើកការដ្ឋានសាងសង់នៅខេត្តកំពត

កំពង់ទឹកជ្រៅកម្រិតអន្តរជាតិដ៏ធំនៅខេត្តកំពត បានបើកការដ្ឋានសាងសង់ជាផ្លូវការជាមួយទុនវិនិយោគ​១,៥០០លានដុល្លារអាមេរិក កំពង់ផែនេះ នឹងក្លាយជាសរសៃឈាមដ៏សំខាន់សម្រាប់ការដឹកជញ្ជូនផ្លូវសមុទ្ររបស់កម្ពុជា។ ពិធីបើកការដ្ឋានសាងសង់កំពង់ផែសមុទ្រទឹកជ្រៅកម្រិតអន្តរជាតិ ត្រូវបានធ្វើឡើងនៅថ្ងៃទី០៥ ខែឧសភា ក្រោមអធិបតីលោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីកម្ម និងសំណង់។ កសាងលើផ្ទៃដី​ ៦០០ហិក...

អាន​បន្ថែម

កម្ពុជា ស្នើបារាំងសិក្សាលទ្ធភាពលើប្រព័ន្ធដឹកជញ្ជូនសាធារណៈប្រើផ្លូវដែក ក្នុងរាជធានីភ្នំពេញ

ក្រសួងសាធារណការ  និងដឹកជញ្ជូន បានស្នើឱ្យទីភ្នាក់ងារអភិវឌ្ឍន៍បារាំង(AFD) ពិនិត្យលទ្ធភាពឡើងវិញលើការសិក្សាប្រព័ន្ធឡានដឹកជញ្ជូនប្រើផ្លូវដែក (Tramways) ក្នុងរាជធានីភ្នំពេញ ដើម្បីចូលរួមកាត់បន្ថយការកកស្ទះចរាចរណ៍នៅក្នុងរាជធានីភ្នំពេញ។ ការស្នើរនេះ  ត្រូវបានធ្វើឡើងនៅក្នុងជំនួបពិភាក្សាការងារ កាលថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២២ រវាង ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ  និងដឹកជញ្ជូន ជាមួយឯកឧត្តម Jacque...

អាន​បន្ថែម