ស្ថានីយសាករថយន្តអគ្គិសនីសាធារណៈដំបូងគេនៅកម្ពុជា បង្ហាញមុខនៅទីស្ដីការក្រសួង
ស្ថានីយសាកយានយន្តអគ្គិសនីសាធារណៈដំបូងនៅកម្ពុជា ដែលមានទីតាំងនៅក្នុងទីស្ដីការក្រសួងសាធារណការ និងដឹកជញ្ជូន ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ កាលពីថ្ងៃទី ២៦ ខែ មីនា ឆ្នាំ២០២២។ ពិធីសម្ពោធធ្វើឡើងក្រោមវត្តមានដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្តម ស៊ុន ចាន់ថុល និងចូលរួមដោយតំណាង UNDP ក្រសួង-ស្ថាប័នពាក់ព័ន្ធ វិស័យឯកជន និងក្រុមហ៊ុនយានយន្តអគ្គិសនីចំនួន ១២ ផងដែរ។ ក្រៅពីបើកសម្ពោធស្ថានីយសាក...
អានបន្ថែមផ្លូវលេខ ៥ ពីព្រែកក្តាម ទៅបាត់ដំបង សម្រេចការសាងសង់ ៦៣% គ្រោងបញ្ចប់នៅឆ្នាំក្រោយ
ការស្ថាបនាផ្លូវជាតិលេខ ៥ កំណាត់ព្រែកក្តាម-ធ្លាម្អម និងធ្លាម្អម-បាត់ដំបង ជារួមសម្រេចបានប្រមាណ ៦៣% គិតត្រឹមខែមីនានេះ ដោយគ្រោងនឹងបញ្ចប់ការសាងសង់នៅឆ្នាំក្រោយ។ នេះជាការបញ្ជាក់របស់ ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងពិធីចុះហត្ថលេខាសាងសង់កំណាត់ផ្លូវសេរីសោភ័ណ-ប៉ោយប៉ែតកាលពីថ្ងៃទី ២៤ ខែមីនា។ (អានបន្ថែម) ឯកឧត្តម ស៊ុន ចាន់ថុល ថ្លែងថា៖ «ផ្លូវជាតិលេខ៥ ពីព្រែកក្តាមទៅបាត់ដំបង ...
អានបន្ថែមសម្ដេច ហ៊ុន សែន បើកសម្ពោធផ្លូវជាតិលេខ៥១ តភ្ជាប់ផ្លូវជាតិលេខ៤ និងលេខ៥
ផ្លូវជាតិលេខ៥១ ដែលជាកំណាត់ផ្លូវសំខាន់តភ្ជាប់ផ្លូវជាតិលេខ៤ និងផ្លូវជាតិលេខ៥ ត្រូវបានដាក់សម្ពោធជាផ្លូវការហើយ នៅថ្ងៃទី ២៥ មីនា ២០២២ ក្រោមអធិបតីយភាពសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន។ ផ្លូវជាតិលេខ៥១ នេះ មានប្រវែងសរុបជិត ៣៨គីឡូម៉ែត្រ ចាប់ផ្តើមពីឧដុង្គ (ចំណុចប្រសព្វផ្លូវជាតិលេខ៥) ទៅដល់ថ្នល់ទទឹង (ចំណុចប្រសព្វផ្លូវជាតិលេខ៤) ក្រាលបេតុងកៅស៊ូ AC កម្រាស់ ៩សង់ទីម៉ែត្រ និងមានទទឹងតួផ្លូវសរុប ១២ម៉ែត្រ។ គម្រោងលើ...
អានបន្ថែមអាជ្ញាធរខេត្តកណ្តាលពន្លឿនកែសម្រួលប្លង់ហេដ្ឋារចនាសម្ព័ន្ធស្រុកសំខាន់ៗ ៣
អាជ្ញាធរខេត្តកណ្តាល កំពុងជំរុញពន្លឿនការកែសម្រួលប្លង់មេអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនៅស្រុកកោះធំ ស្រុកស្អាង និងស្រុកលើកដែក ឱ្យសម្រេចបានតាមផែនការ។ បើតាមកិច្ចប្រជុំតាមរយៈZoom Meeting កាលពីថ្ងៃទី២៤ ខែមីនា គោលបំណងនៃកែការសម្រួលប្លង់ហេដ្ឋារចនាសម្ព័ន្ធក្នុងស្រុកទាំង ៣ គឺដើម្បីបង្កើនសោភណភាព ពង្រឹងគុណភាពបច្ចេកទេស និងអភិវឌ្ឍឱ្យស្របតាមច្បាប់។ អភិបាលខេត្តកណ្ដាល ឯកឧត្តម គង់ សោភ័ណ្ឌ បានបញ្ជាក់ថា កិច្ចប្រជុំនេះ...
អានបន្ថែមផ្លូវជាតិលេខ៥ សេរីសោភ័ណ- ប៉ោយប៉ែត ចុះកុងត្រាសាងសង់ហើយ គ្រោងបើកការដ្ឋានខែមេសា
ក្រសួងសាធារណការ និងដឹកជញ្ជូន បានចុះហត្ថលេខាផ្ដល់ការងារដល់ក្រុមហ៊ុនជប៉ុន ២ ក្នុងការសាងសង់កំណាត់ផ្លូវជាតិលេខ៥ កំណាត់សេរីសោភ័ណ- ប៉ោយប៉ែត ដែលជាកញ្ចប់ទី ៤ នៃគម្រោងផ្លូវជាតិលេខ ៥ ទាំងមូល។ ពិធីចុះហត្ថលេខានេះ ធ្វើឡើងរវាងឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន តំណាងក្រុមហ៊ុន និងភាគីជប៉ុនដែលជាម្ចាស់ជំនួយ នៅថ្ងៃទី២៤ ខែមីនា។ ក្រោយចុះហត្ថលេខា ការដ្ឋានគម្រោងនឹងបើកជាផ្លូវការនៅពេល ១ ខែក...
អានបន្ថែមផ្លូវសំខាន់៥ខ្សែ នៅខេត្តកំពង់ស្ពឺ បើកការដ្ឋានស្ថាបនា ខណៈស្ពានបេតុងថ្មីមួយត្រៀមបញ្ចប់
ផ្លូវខេត្តសំខាន់ៗ ចំនួន៥គម្រោង ដែលមានប្រវែងសរុបជិត ២០គីឡូម៉ែត្រ នៅខេត្តកំពង់ស្ពឺ បានប្រកាសបើកការដ្ឋានស្ថាបនាជួសជុលជាផ្លូវការហើយ កាលពីថ្ងៃទី២៣ ខែមីនា នេះ ខណៈស្ពានបេតុងថ្មី ១ ខ្សែក៏ត្រៀមបញ្ចប់ការសាងសង់នៅខែឧសភា ខាងមុខនេះផងដែរ។ អភិបាលខេត្តកំពង់ស្ពឺ ឯកឧត្តម វ៉ី សំណាង បានលើកឡើងក្នុងពិធីបើកការដ្ឋានគម្រោងថា ការស្ថាបនាផ្លូវទាំង ៥ នេះគឺ ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ ពិសេសលើកកម្ពស់សេដ្ឋកិច្ច។...
អានបន្ថែមផ្លូវល្បឿនលឿនតម្លៃ ៤,៤ ពាន់លានដុល្លារ នៅខេត្តដីសណ្ដរទន្លេមេគង្គ នឹងបើកការដ្ឋានខែវិច្ឋិកា
គម្រោងសាងសង់ផ្លូវល្បឿនលឿនប្រវែង ១៥៦គីឡូម៉ែត្រ ឆ្លងកាត់តាមខេត្ត ៥ នៃតំបន់ដីសណ្តរមេគង្គ ដែលជាបណ្ដុំសេដ្ឋកិច្ចផលិតស្រូវធំជាងនៅវៀតណាម នឹងត្រូវបើកការដ្ឋានសាងសង់នៅខែវិច្ឆិកា ខាងមុខ នេះហើយ។ ផ្លូវនេះនឹងភ្ជាប់ទីក្រុង Can Tho ទៅកាន់ទីក្រុង Ca Mau ដោយត្រូវចំណាយថវិកាប្រមាណ ៤,៤ប៊ីលានដុល្លារ។ យោងតាម Global Construction Review ចេញផ្សាយកាលពីសប្តាហ៍មុន ដំណាក់កាល១ នឹងត្រូវសាងសង់ផ្លូវល្បឿនលឿន ២គន្លង ហើយនឹងពង្រ...
អានបន្ថែមសម្ដេច ហ៊ុន សែន បញ្ជាក់ពីមូលហេតុដែលជ្រើសរើសទីតាំងស្ពានផ្សាររាត្រី-ជ្រោយចង្វា-អរិយក្សត្រ
សម្តចតេជោ ហ៊ុន សែន បានធានាថាស្ពានអរិយក្សត្រនឹងសង់ ១០០% ខណៈទីតាំងក៏ត្រូវបានជ្រើសរើសជាផ្លូវការរួចរាល់ហើយដែរ គឺផ្សាររាត្រី-ជ្រោយចង្វា-អរិយក្សត្រ ដោយនឹងសាងសង់ជាស្ពានយោងកាប្លិ៍ខ្ពស់ គ្មានសសរ។ សម្ដេច ថ្លែងដូច្នេះ ក្នុងពិធីសម្ភោធដាក់ឱ្យប្រើប្រាស់ផ្លូវជាតិលេខ២១ នៅថ្ងៃទី២៣ ខែមីនា ដោយប្រាប់ទៅប្រជាពលរដ្ឋថាសូមកុំបារម្ភ ព្រោះសម្ដេចនឹងពុះពារធ្វើយ៉ាងណាឱ្យស្ពាននេះក្លាយជាការពិត។ លើសពីនេះ សម្ដេចក៏បានបញ្ជាក់ពី...
អានបន្ថែមផ្លូវជាតិលេខ២១ ក្រុងតាខ្មៅ-ទល់ដែនវៀតណាមជ្រៃធំ ប្រកាសបើកឱ្យប្រើប្រាស់ជាផ្លូវការ
ផ្លូវជាតិលេខ២១ ប្រវែងជិត ៦៣,៦គីឡូម៉ែត្រ តភ្ជាប់ពីរង្វង់មូលក្រុងតាខ្មៅ ដល់ច្រកទ្វារអន្តរជាតិកម្ពុជា-វៀតណាម (ជ្រៃធំ-ឡុងប៊ិញ) ត្រូវបានដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី ២៣ មីនានេះ បន្ទាប់ពីការសាងសង់បានបញ្ចប់កាលពីឆ្នាំ២០១៩។ ពិធីសម្ពោធនេះ ធ្វើឡើងនៅក្រោមអធិបតីយភាពរបស់សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន និងអគ្គរដ្ឋទូតកូរ៉េប្រចាំនៅកម្ពុជា ឯកឧត្តម Park Heung-kyeong ។ គម្រោងនេះចំណាយថវិកាសាងសង់ ប្រមាណ៦១លាន...
អានបន្ថែមឯឧ ស៊ុន ចាន់ថុល៖ កម្ពុជាត្រូវការទុន៥០ ប៊ីលានដុល្លារ ដើម្បីអនុវត្តផែនការភស្តុភារ ១០ ឆ្នាំ
ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានបញ្ជាក់ថា កម្ពុជាត្រូវការថវិកាប្រមាណ ៥០ប៊ីលានដុល្លារ សម្រាប់ការអភិវឌ្ឍផែនការមេភស្តុភារកម្មនៅកម្ពុជា ក្នុងរយៈពេល១០ឆ្នាំ ខាងមុខ។ ឯកឧត្តម បានបង្ហើបពីទុនសម្រាប់ផែនការខ្នាតធំនេះ នៅក្នុងពិធីបើកការដ្ឋានឃ្លាំងស្តុកទុកទំនិញត្រជាក់ នៅចំណតផែកុងទឺណ័រនៃកំពង់ផែស្វ័យតភ្នំពេញ កាលពីថ្ងៃទី២២ ខែមីនា។ (អានបន្ថែម) ឯកឧត្តម មានប្រសាសន៍ថា ក្រសួងបាន និង...
អានបន្ថែម
