សាឡាងចម្លងកោះពេជ្រ-កោះនរា នឹងដាក់ឱ្យដំណើរការបណ្តោះឣាសន្ន ចាប់ពីថ្ងៃទី២១កុម្ភៈ នេះ
សាលារាជធានីភ្នំពេញ បានប្រកាសថា នឹងដាក់ឱ្យដំណើរការជាបណ្តោះអាសន្ន សាឡាងចម្លងកោះពេជ្រ-កោះនរា ចាប់ពីថ្ងៃទី២១ ខែកុម្ភៈតទៅ។ បើតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ កាលពីថ្ងៃ១៨ ខែកុម្ភ: សាឡាងនេះ នឹងចម្លងកោះពេជ្រ និងកោះនរា ឆ្លងកាត់ទន្លេបាសាក់ ក្នុងព្រំប្រទល់ខណ្ឌចំការមន និងខណ្ឌច្បារអំពៅ។ សាឡាងចម្លងកោះពេជ្រ-កោះនរា នឹងដាក់ឲ្យដំណើរការចាប់ពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២២តទៅ ចាប់ពីម៉ោង ៦ព្រឹក ដល់ម៉ោង ៧...
អានបន្ថែមក្រសួងសាធារណការចាប់ផ្តើមសិក្សាគំនូសប្លង់លម្អិតនៃគម្រោងប្រព័ន្ធចម្រោះទឹកកខ្វក់ក្រុងតាខ្មៅ
ក្រសួងសាធារណការ និងដឹកជញ្ជូន បានសិក្សាគំនូសប្លង់លម្អិតនៃគម្រោងអភិវឌ្ឍន៍ប្រព័ន្ធចម្រោះទឹកកខ្វក់នៅក្នុងក្រុងតាខ្មៅ ខេត្តកណ្តាល ជាមួយក្រុមហ៊ុនទទួលសិទ្ធសាងសង់ សំដៅជំរុញការសាងសង់នាពេលខាងមុខ។ កិច្ចប្រជុំពិភាក្សានេះ ដឹកនាំដោយ ឯកឧត្តម កឹម បូរី អនុរដ្ឋលេខាធិការ និងជាប្រធានសម្របសម្រួលគម្រោង នៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២២ ដោយមានការចូលរួមពីថ្នាក់ដឹកនាំអង្គភាពគម្រោង និងក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស DOHWA Engi...
អានបន្ថែមស្ពាន ៧ កន្លែង តម្លៃជាង ៣៥លានដុល្លារ ក្រោមជំនួយឥតសំណងជប៉ុន បើកសម្ពោធជាផ្លូវការ
ស្ពាន៧កន្លែងក្នុងខេត្តក្រចេះ និងព្រៃវែង តម្លៃ ៣៥លានដុល្លារ ដែលជាជំនួយរដ្ឋាភិបាលជប៉ុន ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការហើយ នៅព្រឹកថ្ងៃពុធ ទី ១៦ កុម្ភៈ នេះ។ ពិធីសម្ពោធ ធ្វើឡើងនៅខេត្តក្រចេះ នៅក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា និងឯកឧត្តម កាមិ ម៉ាសាហ៉ីរុ ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំនៅកម្ពុជា។ ស្ពានទាំង ៧កន្លែងនេះ គឺជាគម្រោងសាងសង់ស្ពានឡើងវិញបន្ទាន់នៅតំបន់ប្រឈមនឹងទឹកជំនន់...
អានបន្ថែមផ្លូវសំខាន់១ខ្សែ ប្រវែងជិត៣០គីឡូម៉ែត្រ ក្នុងស្រុកកងមាស នឹងស្ថាបនារួចរាល់ឆាប់ៗនេះ
ការងារស្ថាបនាផ្លូវក្រាលកៅស៊ូប្រវែងជិត៣០គីឡូម៉ែត្រ ដែលឆ្លងកាត់ឃុំចំនួន៣ នៃស្រុកកងមាស នឹងលេចជារូបរាង នៅចុងឆ្នាំ២០២២ នេះ ខណៈបច្ចុប្បន្នរដ្ឋបាលខេត្តកំពង់ចាម កំពុងមមាញឹកជំរុញការងារស្ថាបនា។ នេះបើតាមកិច្ចចុះពិនិត្យការដ្ឋានសាងសង់ផ្លូវផ្ទាល់របស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម កាលថ្ងៃទី១៣ ខែកុម្ភៈ កន្លងទៅ។ ក្នុងឱកាសនេះ ឯកឧត្តម បានស្នើដល់មន្ត្រីបច្ចេកទេស និងអ្នកទទួលការ ធ្វើយ៉ាងណាឱ្យការស្ថាបនាផ...
អានបន្ថែមផ្លូវជាតិលេខ៨ ប្រវែង៥៥គម ពីស្ពានព្រែកតាមាក់ដល់ស្វាយអន្ទរ បើកការដ្ឋានពង្រីកហើយ
រដ្ឋបាលខេត្តកណ្តាល បានបើកការដ្ឋានសាងសង់ កែលម្អ និងពង្រីកផ្លូវសំខាន់ៗ ២ ខ្សែ គឺផ្លូវជាតិលេខ ៨ ចាប់ពីរង្វង់មូលស្ពានព្រែកតាមាក់ ដល់រង្វង់មូលស្វាយអន្ទរ និងកំណាត់ផ្លូវលេខ៧០B។ ពិធីបើកការដ្ឋានសាងសង់ផ្លូវនេះ ធ្វើឡើងកាលពីថ្ងៃទី១២ខែកុម្ភៈ ក្រោមអធិបតីយភាពអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ កំណាត់ផ្លូវជាតិលេខ ៨ មានប្រវែង ៥៥គម ដោយគ្រោងចំណាយថវិកា ១២ លានដុល្លារ...
អានបន្ថែមកម្ពុជាស្នើកាណាដា ជួយរៀបចំយុទ្ធសាស្ត្រលើគម្រោងរថភ្លើងលើអាកាស និងក្រោមដី នៅភ្នំពេញ
រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានស្នើប្រទេសកាណាដា ឱ្យជួយរៀបចំយុទ្ធសាស្ត្រអភិវឌ្ឍន៍គម្រោងដឹកជញ្ជូនសាធារណៈធំៗចំនួន ៣ នៅទីក្រុងភ្នំពេញ រួមមានរថភ្លើងស្វ័យប្រវត្តិ(AGT) រថភ្លើងក្រោមដី (Subway) និងរថភ្លើងលើអាកាស Monorail។ ការស្នើនេះ ត្រូវបានធ្វើឡើងក្នុងពេលជំនួបពិភាក្សាការងាររវាង ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ជាមួយលោកជំទាវបណ្ឌិត Sarah Taylor ឯកអគ្គរដ្ឋទូតកាណាដ...
អានបន្ថែមខេត្តបាត់ដំបង បើកការដ្ឋានសាងសង់ប្រព័ន្ធលូ និងស្ថានីយចម្រោះទឹកកខ្វក់តម្លៃ ៣០ លានដុល្លារ
រដ្ឋបាលខេត្តបាត់ដំបង បានបើកការដា្ឋនសាងសង់ប្រព័ន្ធលូ និងស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ក្រុងបាត់ដំបង ដើម្បីលើកកម្ពស់សោភណ្ឌភាពទីក្រុង និងដោះស្រាយបញ្ជាប្រឈមដែលចេញពីការអភិវឌ្ឍន៍ទៅទីក្រុង។ ពិធីបើការដ្ឋាននេះ ធ្វើឡើងនៅថ្ងៃទី១០ ខែកុម្ភៈ នៅក្រោមវត្តមានជញ្ជូន ឯកឧត្តម សុខ លូ អភិបាល នៃគណៈ អភិបាលខេត្តបាត់ដំបង។ យោងតាមរដ្ឋបាលខេត្តបាត់ដំបង គម្រោងនេះ គ្រោងចំណាយថវិកាជិត ៣០លានដុល្លាអាមេរិច ដោយគ្រោងនឹងបញ្ចាប់រសា...
អានបន្ថែមក្រុមហ៊ុនសាងសង់ផ្លូវជាតិលេខ២ និងលេខ២២ សុំពន្យារពេលបញ្ចប់គម្រោងម្ដងទៀត
ក្រុមហ៊ុនសាងសង់ផ្លូវជាតិលេខ២ និងលេខ២២ បានស្នើសុំបញ្ចប់គម្រោងយឺតជាងផែនការ ៤ ខែបន្ថែមទៀត បន្ថែមពីលើការយឺតយ៉ាវស្រាប់ ដោយក្រុមហ៊ុនបញ្ជាក់ថាការស្ថាបនាខ្វះគ្រឿងចក្រសាងសង់ ខណៈក្រសួងកំពុងពិនិត្យលើសំណើនេះ ។ ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធាណរការនិងដឹកជញ្ជូន មានប្រសាសន៍នៅថ្ងៃទី ៩ ខែកុម្ភៈ ថា ៖ «ក្រុមហ៊ុនសាងសង់ បានស្នើសុំពន្យាពេលសាងសង់ប្រហែលជា ៤ ខែ។ យើងខ្ញុំមិនទាន់អនុញ្ញាតនៅឡើយ ត្រូវពិនិត្យលក្ខណៈ...
អានបន្ថែមគម្រោងសាងសង់ផ្លូវក្រវាត់ក្រុងទី៣ នឹងត្រូវបញ្ចប់យឺតជាងផែនការ ១ ឆ្នាំ
ក្រុមហ៊ុនសាងសង់ផ្លូវក្រវ៉ាត់ក្រុងទី៣ បានស្នើសុំបញ្ចប់ការសាងសង់យឺតជាងផែនការ ១ ឆ្នាំ ដោយសារបញ្ហារដោះស្រាយផលប៉ះពាល់ជុំវិញគម្រោងនេះមិនទាន់រួចរាល់។ តាមផែនការ គម្រោងនេះគ្រោងនឹងបញ្ចប់នៅខែកញ្ញា ឆ្នាំ ២០២២ ប៉ុន្តែក្រោយការពន្យារ១ឆ្នាំ នេះ គម្រោងអាចនឹងបញ្ចប់ក្នុងអំឡុងខែកញ្ញា ២០២៣។ ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានបញ្ជាក់បែបនេះ ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារសុវត្ថិភាព...
អានបន្ថែមគម្រោងស្ពានជ្រោយចង្វា-ស្វាយជ្រុំ សិក្សាចប់ ក្រសួងកំពុងជ្រើសរើសប្លង់ ១ ចេញពីជម្រើស ៣
ក្រសួងសាធារណការ និងដឹកជញ្ជូន បាននិងកំពុងជ្រើសរើសប្លង់ ១ ចេញពីប្លង់សាងសង់ស្ពានស្វាយជ្រុំចំនួន ៣ ដែលក្រុមការងារប្រទេសកូរ៉េខាងត្បូងទើបតែបញ្ចប់ការគូសប្លង់ និងដាក់ជូនក្រសួងដើម្បីពិនិត្យ។ ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងនៅថ្ងៃទី ៩ កុម្ភៈថា ភាគីកូរ៉េខាងត្បូង បានផ្តល់នូវប្លង់ស្ពានស្វាយជ្រុំចំនួន ៣ ខុសគ្នា ហើយក៏មានតម្លៃខុសៗគ្នាផងដែរ។ ឯកឧត្តម ថា៖ «ក្រសួងកំពុងរើសម៉...
អានបន្ថែម