ស្ពានស្វាយជ្រុំ គ្រោងបើកការដ្ឋានឆ្នាំ២០២៣ បច្ចុប្បន្នរដ្ឋកំពុងពិចារណាទីតាំង និងម៉ូតស្ពាន
គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ ជ្រោយចង្វារ-ស្វាយជ្រុំ អាចនឹងបើកការដ្ឋាននៅឆ្នាំ ២០២៣ បច្ចុប្បន្នរដ្ឋាភិបាលកំពុងជ្រើសរើសទីតាំង និងគំរូស្ពាន។ នេះបើតាមឯកឧត្ដម ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន កាលថ្ងៃទី៩ ខែមករា។ ទាក់ទិននឹងទីតាំង មានទីតាំងចំនួន ២ដែល កំពុងជ្រើសរើស។ ទីតាំងទី១ គឺភ្ជាប់ពីទីតាំងរដ្ឋាករទឹក ផ្លូវកែវចិន្តា ខណ្ឌជ្រោយចង្វារ ទៅកាន់ស្វាយជ្រុំតែម្តង និងទីតាំងទី២ ភ្ជាប់...
អានបន្ថែមផ្លូវ៣៨ខ្សែ នៅសៀមរាប បញ្ចប់ ១០០% ហើយ ខណៈការងារភ្លើងបំភ្លឺនិងបរិក្ខារនានាបាន ៧២%
គម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវចំនួន៣៨ខ្សែ នៅក្រុងសៀមរាប បានបញ្ចប់ការសាងសង់១០០%ហើយ បច្ចុប្បន្ននៅសល់តែការងារសម្អាត និងរៀបចំសោភ័ណភាពតែប៉ុណ្ណោះ ដែលសម្រេចបាន ៧២% ហើយ។ នេះបើតាមឯកឧត្ដម ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងកិច្ចចុះពិនិត្យគម្រោងផ្ទាល់កាលថ្ងៃទី៩ ខែមករា ឆ្នាំ២០២២។ ឯកឧត្ដមបន្តថា ការងារស្ថាបនាកម្រាលផ្លូវដោយបេតុងសរសៃដែក ការងារកម្រាលផ្លូវដោយអ៊ុតបេតុងកៅស៊ូ(AC) ការ...
អានបន្ថែមសៀមរាបនឹងមានប្រព័ន្ធឡានក្រុងអគ្គិសនី ផ្លូវវាងក្រុងថ្មី និងរង្វង់មូលផ្ការំដួលនិមិត្តរូបជាតិ
ក្រោយពីបញ្ចប់គម្រោងផ្លូវ ៣៨ ខ្សែ បាន១០០% កាលពីថ្ងៃទី ២៩ ធ្នូ ២០២១ កន្លងមកនេះ រដ្ឋាភិបាលបានដាក់ផែនការកសាងហេដ្ឋារចនាសម្ព័ន្ធធំៗ ៣ទៀត នៅខេត្តសៀមរាប រួមមាន ឡានក្រុងប្រើអគ្គិសនី ផ្លូវវាងក្រុងថ្មី និងរង្វង់មូលផ្ការំដួលនិមិត្តរូបជាតិ។ នេះបើយោងតាមឯកឧត្ដម ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងកិច្ចចុះពិនិត្យផ្លូវ ៣៨ ខ្សែ កាលពីថ្ងៃទី ៩ មករា កន្លងទៅនេះ។ ឯកឧត្តមថា៖ «រង្វង់មូលផ្ការំដួ...
អានបន្ថែមសម្ដេច ហ៊ុន សែន បើកសម្ពោធផ្លូវជាតិលេខ ៥ កំណាត់បាត់ដំបង-សិរីសោភ័ណ ជាផ្លូវការ
កំណាត់ផ្លូវជាតិលេខ៥ ពីទីរួមខេត្តបាត់ដំបង ទៅសិរីសោភ័ណ មានចម្ងាយប្រមាណ ៨៤ គីឡូម៉ែត្រ ត្រូវបានដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការ នៅថ្ងៃទី ១០ មករា នេះ។ ពិធីបើកសម្ពោធសមិទ្ធផលផ្លូវនេះ ត្រូវបានធ្វើឡើងនៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងឯកឧត្តម មិកាមិ ម៉ាសាហ៉ីរ៉ូ ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំនៅកម្ពុជា។ យោងតាមក្រសួងសាធារណការ និងដឹកជញ្ជូន កំណាត់ផ្លូវនេះ រួមមានផ្លូវភ...
អានបន្ថែមជប៉ុនជួយរៀបចំ និងធ្វើទំនើបកម្ម ស្ដង់ដាប្រព័ន្ធធារាសាស្រ្តនៅកម្ពុជា
ជប៉ុន តាមរយៈទីភ្នាក់ងារ JICA ប្រចាំនៅកម្ពុជា នឹងជួយរៀបចំស្ដង់ដារ និងធ្វើទំនើបកម្មហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធធារាសាស្រ្តនៅកម្ពុជា ដើម្បីពង្រីកប្រព័ន្ធស្រោចស្រប និងបង្កើនផលិតកម្មកសិផល។ កំណត់ហេតុនៃកិច្ចពិភាក្សារបស់គម្រោងធ្វើទំនើបកម្មស្តង់ដារប្រព័ន្ធធារាសាស្រ្តនេះ ត្រូវបានចុះហត្ថលេខាដោយ ឯកឧត្តម ប៊ុន ហ៊ាន រដ្ឋលេខាធិការនៃក្រសួងធនធានទឹក និងឧតុនិយម និងលោកស្រី កាមេ ហារុកូ ប្រធានតំណាងការិយាល័យ JICA ប្រចាំ...
អានបន្ថែមរដ្ឋបាលខេត្តកណ្ដាលដាក់ទិសដៅសាងសង់ហេដ្ឋារចនាសម្ព័ន្ធ ៦៣គម្រោងក្នុងឆ្នាំ២០២២នេះ
រដ្ឋបាលខេត្តកណ្ដាល បានដាក់ទិសដៅគ្រោងនឹងអនុវត្តគម្រោងអភិវឌ្ឍសរុបចំនួន ៦៣គម្រោង ក្នុងឆ្នាំ ២០២២ ដោយក្នុងនោះផ្ដោតសំខាន់លើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ អគារ ការដាក់ភ្លើងបំភ្លឺផ្លូវ និងការអភិវឌ្ឍនានាជាច្រើនផ្សេងទៀត។ គម្រោងនេះ ត្រូវបានលើកឡើងក្នុងកិច្ចប្រជុំគណៈកម្មាធិការអភិវឌ្ឍន៍គម្រោងរបស់រដ្ឋបាលខេត្តកណ្ដាលសម្រាប់ឆ្នាំ២០២២ នាព្រឹកថ្ងៃទី៥ ខែមករា ឆ្នាំ២០២២ ដឹកនាំដោយ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈ...
អានបន្ថែមគម្រោងស្ពានចាក់អង្រែក្រោម-ព្រែកប្រា សិក្សាចប់ហើយ ក្រសួងកំពុងពិនិត្យលម្អិតលើផ្នែកនីមួយៗ
ក្រុមហ៊ុនចិន Shanghai Construction Group Co.,Ltd. (SCG) បានបញ្ចប់ការសិក្សាលើគម្រោងសាងសង់ស្ពានព្រែកតាឡុង (ចាក់អង្រែក្រោម-ព្រែកប្រា) ហើយ ខណៈរដ្ឋាភិបាលកំពុងពិនិត្យលម្អិតលើផ្នែកនីមួយៗ ទិសដៅដើម្បីជំរុញឱ្យបានបើកការដ្ឋានឆាប់ៗ។ ក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រុមការងារជំនាញបច្ចេកទេសក្រុមហ៊ុន Shanghai Construction Group Co.,Ltd. (SCG) បានជួបប្រជុំកាលថ្ងៃទី៤ ខែមករា ឆ្នាំ២០២២ ដើម្បីពិភាក្សាលើគម្រោងស្ពាន...
អានបន្ថែមការស្ថាបនាផ្លូវជាតិលេខ១០ បាត់ដំបង-កោះកុង សម្រេចបាន ៥៥% ហើយ
គិតត្រឹមចុងឆ្នាំ ២០២១ នេះ ការស្ថាបនាផ្លូវជាតិលេខ១០ ប្រវែងជាង ១៩៨ គម តភ្ជាប់ពីសំឡូត- វាលវែង-អូរសោម ដល់ កោះកុង សម្រេចបាន ៥៤,៨៩% ហើយ ដោយគ្រោងនឹងបញ្ចប់ជាស្ថាពរនៅចុងឆ្នាំ ២០២៣។ ក្រសួងសាធារណការ និងដឹកជញ្ជូន បានបញ្ជាក់ថា ក្រុមការងាររបស់ក្រសួងបានចុះត្រួតពិនិត្យការងារសាងសង់កាលពីពេលថ្មីៗនេះ។ ការចុះពិនិត្យនេះធ្វើឡើងក្នុងគោលបំណង ដើម្បីធានាឱ្យការសាងសង់ស្របតាមស្តង់ដារបច្ចេកទេស ប្រកបដោយគុណភាពបានរឹងមាំ និងអ...
អានបន្ថែមការដ្ឋានលើកកម្ពស់អាងទំនប់ទឹកធំៗ ៣កន្លែង នៅមណ្ឌលគិរីសម្រេចបាន ២០%ហើយ
ការដ្ឋានសាងសង់ទំនប់អូរទេ និងការដ្ឋានស្តារកែលម្អអាងទំនប់លើ និងទំនប់ក្រោម ក្នុងក្រុងសែនមនោរម្យ និងស្រុកអូររាំង នៃខេត្តមណ្ឌលគិរី ប្រព្រឹត្តទៅយ៉ាងរលូន ដោយសម្រេចបានលទ្ធផល២០% ហើយ។ នេះបើតាមការបញ្ជាក់របស់ ឯកឧត្ដម លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម កាលពីថ្ងៃទី០៣ ខែមករា ឆ្នាំ២០២២។ ឯកឧត្តមរដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពការងារដែលសម្រេចបានលឿនរហ័សទាន់សភាពការណ៍ និងបានណែនាំក្រុមការងារបច្ច...
អានបន្ថែមសម្ដេច ហ៊ុន សែន ពន្លឿនឱ្យចាប់ផ្ដើមជួសជុលលើកកម្ពស់ផ្លូវជាតិលេខ ៤ ឱ្យបានក្នុងឆ្នាំនេះ
សម្ដេចនាយករដ្ឋមន្រ្តីហ៊ុន សែន បានជំរុញឱ្យមន្រ្តីពាក់ព័ន្ធធ្វើយ៉ាងណា ឱ្យគម្រោងជួសជុលលើកកម្ពស់ផ្លូវជាតិលេខ ៤ ដេញថ្លៃចប់សព្វគ្រប់ ហើយបានបើកការដ្ឋានក្នុងឆ្នាំ ២០២២ នេះ ព្រោះផ្លូវនេះជាផ្លូវស្នូលសេដ្ឋកិច្ចដ៏សំខាន់មួយ។ សម្ដេចបានស្នើដូច្នេះ ក្នុងពិធីបើកការដ្ឋានគម្រោងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ កាលថ្ងៃទី៣ មករា ២០២២។ ជាក់ស្ដែង គម្រោងលើកកម្ពស់ផ្លូវជាតិលេខ ៤ នេះ ត្រូវបានចុះកិច្ចសន្យាជាមួយធនាគារពិភពលោក...
អានបន្ថែម