រដ្ឋជំរុញអភិបាលរាជធានី-ខេត្ត ត្រូវខំទាក់ទាញគម្រោងបង្កើតមណ្ឌលបន្សាបគ្រឿងញៀននៅកម្ពុជាឱ្យបានច្រើន
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានផ្តល់អនុសាសន៍ឱ្យអភិបាលរាជធានី-ខេត្ត យកចិត្តទុកដាក់ក្នុងការទាក់ទាញ និងគាំទ្រគម្រោងវិនិយោគរបស់ឯកជន លើការបង្កើតមណ្ឌលបន្សាប និងស្ដារនីតិសម្បទាអ្នកញៀនគ្រឿងញៀន។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានលើកឡើងនៅក្នុងពិធីប្រកាសចូលកាន់មុខតំណែងឯកឧត្តម ប៉ែន កុសល្យ ជាអភិបាលថ្មី នៃគណៈអភិបាលខេត្តត្បូងឃ្មុំ កាលពីថ្ងៃទី១១ ខែកក្កដា កន្លងទៅ។ ក្នុង...
អានបន្ថែមខុនដូ Ashton Asoke ទើបនឹងសាងសង់រួច តម្លៃ $១៦៨ លាន ប្រឈមនឹងការរុះរើតាមដីកាតុលាការកំពូលថៃ
អគារខុនដូ Ashton Asoke តម្លៃ ៦ពាន់លានបាត (១៦៨ លានដុល្លារអាមេរិក) ស្ថិតនៅក្នុងសង្កាត់វឌ្ឍនៈ Watthana នៃទីក្រុងបាងកក កំពុងស្ថិតក្នុងដំណាក់កាលនៃការរុះរើចេញ តាមដីកាសេចក្តីសម្រេចរបស់តុលាការរដ្ឋបាលកំពូលរបស់ប្រទេសថៃ នេះបើយោងតាមសារព័ត៌មាន Aseannow ចុះថ្ងៃទី ០៨ ខែមីនា ឆ្នាំ ២០២៤។ ដីកាសម្រេចរបស់តុលាការកំពូលថៃ ដែលបានចេញកាលពីខែកក្កដាឆ្នាំមុន បានធ្វើអសុពលភាពលិខិតអនុញ្ញាតសាងសង់អគារដោយសំអាងហេតុថា ច្រកចូលសំខា...
អានបន្ថែមអគារចក្ខុរោគនៅមន្ទីរពេទ្យបង្អែកខេត្តមណ្ឌលគិរី សម្ពោធឱ្យប្រើប្រាស់ផ្លូវការហើយ
អគារចក្ខុរោគនៅមន្ទីរពេទ្យបង្អែកខេត្តមណ្ឌលគិរី ដែលមានតម្លៃជិត ៩ម៉ឺនដុល្លារអាមេរិក ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ។ នេះបើតាមពិធីសម្ពោធ ក្រោមអធិបតីភាព ឯកឧត្តមវេជ្ជបណ្ឌិត លី ឈួង រដ្ឋលេខាធិការនៃក្រសួងសុខាភិបាល កាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤។ បើតាមលោកវេជ្ជបណ្ឌិត ទុយ ស្រស់ ប្រធានមន្ទីរពេទ្យបង្អែកខេត្តមណ្ឌលគិរី បានឲ្យដឹងថា អគារចក្ខុរោគនៃមន្ទីរពេទ្យបង្អែកខេត្តមណ្ឌលគិរី ចាប់ផ្ដើមជួសជុលកែលម្អចាប...
អានបន្ថែមណូវែលហ្សឺឡង់ផ្តល់ជំនួយជាង ៣លានដុល្លារ ជួយដោះមីននៅកម្ពុជា
ប្រទេសណូវែលហ្សឺឡង់ បានផ្តល់ជំនួយបន្ថែម ៣,១លានដុល្លារ សម្រាប់គម្រោងបោសសម្អាតមីននៅកម្ពុជា ក្នុងដំណាក់កាលទី៤។ នេះបើតាមពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងហិរញ្ញប្បទានរវាងកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) តំណាងដោយលោកស្រី Alissar Chaker ប្រធាន UNDP ប្រចាំកម្ពុជា និងក្រសួងការបរទេស និងពាណិជ្ជកម្មនៃប្រទេសណូវែលហ្សឺឡង់ តំណាងដោយ ឯកឧត្តម Jonathan Kings ឯកអគ្គរាជទូតណូវែលហ្សឺឡង់ប្រចាំកម្ពុជា កាលពីថ្ងៃទី០៦ ខែធ...
អានបន្ថែមមន្ទីរពេទ្យបង្អែកស្រុកក្រូចឆ្មារដ៏ទំនើបត្រូវបានដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការហើយ
មន្ទីរពេទ្យបង្អែកស្រុកក្រូចឆ្មារ ដែលជាមន្ទីរពេទ្យដ៏ទំនើបនៅខេត្តត្បូងឃ្មុំ ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការហើយនៅថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៣នេះ ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា។ មន្ទីរពេទ្យបង្អែកស្រុកក្រូចឆ្មារនេះមានទីតាំងស្ថិតនៅភូមិខ្សាច់ប្រឆេះលើ ឃុំក្រូចឆ្មារ ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ជាអំណោយ របស់សម្តេចតេជោ ហ៊ុន សែន ហើយដឹកនាំការសាងសង់ដោយឯកឧត្តម ជា សុផារ៉ា ឧ...
អានបន្ថែមត្រឹមខែមីនា-២០២៣ កម្ពុជារំដោះផ្ទៃដីមានមីនបាន ១០ខេត្ត-ក្រុង សល់តែ ១៥ខេត្ត ទៀតប៉ុណ្ណោះ
គិតត្រឹមខែមីនា ឆ្នាំ២០២៣នេះ រដ្ឋាភិបាលកម្ពុជារំដោះផ្ទៃដីមានមីនបានចំនួន ១០ខេត្ត-ក្រុងហើយ ខណៈខេត្តកណ្តាលត្រូវបានប្រកាសជាខេត្តអស់មីនទី១០ នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៣ ដូច្នេះកម្ពុជាបច្ចុប្បន្ននៅសល់តែ ១៥ខេត្តទៀតប៉ុណ្ណោះ ដែលនៅមានការគម្រាមគំហែងដោយសារគ្រាប់មីន។ នេះបើយោងតាមការបញ្ជាក់របស់ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រី ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល នៅថ្ងៃទ...
អានបន្ថែមមន្ទីរពេទ្យបង្អែកតឧត្តរមានជ័យតម្លៃជាង ២លានដុល្លារ សម្ពោធដាក់ឱ្យប្រើប្រាស់
អគារមន្ទីរពេទ្យបង្អែកខេត្តឧត្តរមានជ័យថ្មី ដែលតម្លៃជាង ២លានដុល្លារ ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការហើយ។ នេះបើតាមពិធីសម្ពោធក្រោមអធិបតីភាពឯកឧត្តមសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល កាលពីថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៣។ អគារមន្ទីរពេទ្យថ្មី១ខ្នងនេះ មានទំហំ ៣២ម៉ែត្រ គុណនឹង ៤២ម៉ែត្រ និងមានចំនួន ១៨បន្ទប់។ បន្ទប់នីមួយៗ នឹងប្រើប្រាស់ជាមធ្យោបាយសម្រាប់ផ្តល់សេវាបង្គ្រប់កម្រិត៣ ដែលមានផ...
អានបន្ថែមជប៉ុនទម្លាក់ថវិកាជាង ៥០ម៉ឺនដុល្លារ កែលម្អមណ្ឌលសុខភាពនៅតាកែវ និងកំពង់ចាម
រដ្ឋាភិបាលជប៉ុន បានឯកភាពផ្តល់ថវិកាសរុបចំនួន ៥០៦ ៥៩៥ដុល្លារអាមេរិក សម្រាប់ការកែលម្អបរិក្ខារនៅមជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្បទាក្នុងខេត្តតាកែវ និងគម្រោងសាងសង់អគារផ្នែកសម្ភព និងថែទាំទារកទើបនឹងកើតនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម។ នេះបើតាមពិធីចុះកិច្ចសន្យាផ្តល់ជំនួយនៅថ្ងៃទី៨ ខែធ្នូ ដោយលោក តានិណៃ អ៊ិឈិតុម៉ុ ឧបទូតនៃស្ថានទូតជប៉ុនប្រចាំកម្ពុជា និងអ្នកតំណាងស្ថាប័នទទួលជំនួយនៃខេត្តទំាងពីរ។ ក្...
អានបន្ថែមអូស្ត្រាលីជួយកម្ពុជាលើកកម្ពស់ផាសុកវត្ថុរូបវន្តសម្រាប់ជនមានពិការភាព
ប្រទេសអូស្ត្រាលី បានគំាទ្រកម្ពុជាក្នុងការធ្វើឱ្យប្រសើរឡើងនូវផាសុកវត្ថុរូបវន្តសម្រាប់ជនពិការភាព តាមរយៈសិក្ខាសាលាស្តីពីការរចនាហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ដែលបង្កលក្ខណៈងាយស្រួលសម្រាប់ជនមានពិការភាព។ នេះបើតាមសិក្ខាសាលា ធ្វើឡើងនៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២២ ក្រោមការគាំទ្ររបស់កម្មវិធីកិច្ចសហប្រតិបត្តិការអូស្ត្រាលី-កម្ពុជា សម្រាប់សេវាកម្មប្រកបដោយនិរន្តរភាព (ACCESS)។ សិក្ខាសា...
អានបន្ថែមខេត្តមណ្ឌលគិរីទទួលបានជំនួយពីពលរដ្ឋជប៉ុនដើម្បីអនុវត្តផែនការស្តង់ដារសុវត្ថិភាពកម្មករសំណង់
ពលរដ្ឋជប៉ុនបានឧបត្ថម្ភថវិកាសម្រាប់បើកវគ្គបណ្តុះបណ្តាលស្តីពីការកែលម្អរបៀបធ្វើការងារនៅតាមការដ្ឋានសំណង់ខ្នាតតូច ដើម្បីគាំពារសុខមាភាពកម្មករក្នុងវិស័យសំណង់នៅក្នុងខេត្តមណ្ឌលគីរី។ នេះបើយោងតាមការចុះផ្សាយរបស់មន្ទីរព័ត៌មានខេត្តមណ្ឌលគិរីកាលពីថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២២។ វគ្គបណ្តុះបណ្តាលនេះ ត្រូវបានរៀបចំឡើងដោយមន្ទីរការងារខេត្តមណ្ឌលគិរី សហការជាមួយគម្រោងលើកកម្ពស់ស្តង់ដារសុវត្ថិភាព និងសុខភាពការងារក្នុងវិស័យសំ...
អានបន្ថែម
