សាលាក្រុងស្នើឱ្យគ្រប់ការដ្ឋានសំណង់ពង្រឹងអនុវត្តវិធានសុខាភិបាលឱ្យម៉ឺងម៉ាត់ជាងមុន

រដ្ឋបាលរាជធានីភ្នំពេញ បានណែនាំម្ចាស់ការដ្ឋានសំណង់នៅភ្នំពេញទាំងអស់ ត្រូវរឹតបន្តឹងការអនុវត្តវិធានការបង្ការ និងទប់ស្កាត់ជំងឺកូវីដ១៩ ឱ្យម៉ឺងម៉ាត់ជាងមុន ដោយសារតែមានការឆ្លងជាបន្តបន្ទាប់លើបុគ្គលិក និងកម្មករ។ អភិបាលរាជធានីភ្នំពេញ ឯកឧត្តម ឃួង ស្រេង ការដាក់កំហិតនេះ គឺដើម្បីធានាឱ្យបាននូវសុវត្ថិភាព របស់បុគ្គលិក និងកម្មករ ក៏ដូចជាដើម្បីជួយការពារបង្ការការកកស្ទះការងារក្នុងវិស័យសំណង់ជារួម ដែលកើតឡើងដោយសារវិបត្តិ...

អាន​បន្ថែម

សម្ដេច ហ៊ុន សែន អនុញ្ញាតឱ្យឯកជនរួមទាំងក្រុមហ៊ុនសំណង់ អាចធ្វើតេស្តរហ័សបានដោយខ្លួនឯង

សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានអនុញ្ញាតដល់សហគ្រាស ក្រុមហ៊ុនឯកជន រោងចក្រ រួមទាំងក្រុមហ៊ុនសំណង់នានា អាចរៀបចំធ្វើតេស្តរហ័សជាបឋម លើបុគ្គលិក-កម្មកររបស់ខ្លួន ដោយខ្លួនឯង ដើម្បីស្វែងរកអ្នកមានផ្ទុកជំងឺកូវីដ១៩  ពោលគឺដើម្បីកាត់បន្ថយការចំណាយរបស់រដ្ឋ និងពិសេសជួយកាត់បន្ថយហានិភ័យឱ្យទាន់ពេលវេលា។ សម្តេច ហ៊ុន សែន បានឱ្យដឹងកាលពីព្រឹកមិញនេះថា បើសិនមិនមានវិធានការទប់ស្កាត់ជំងឺកូវីដ១៩ បន្លែងខ្លួនថ្មី (Delta) នោះទេ...

អាន​បន្ថែម

កំណាត់ផ្លូវជាតិលេខ៤៨ ត្រង់ឃុំប៉ាក់ខ្លងខេត្តកោះកុង បិទជួសជុលចាប់ពីថ្ងៃនេះទៅ

ផ្នែកខាងឆ្វេងនៃកំណាត់ផ្លូវជាតិលេខ៤៨ ត្រង់គីឡូម៉ែត្រលេខ ១៥៤+៣៥០ ស្ថិតក្នុងភូមិនាងកុក ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង នឹងត្រូវបិទជួសជុលជាបណ្តោះអាសន្ន ដោយចរាចរនឹងត្រូវពង្វាងទៅខាងស្តាំទាំងអស់ ចាប់ពីថ្ងៃទី ១៤ ខែមិថុនា ឆ្នាំ២០២១ នេះតទៅ។ ការផ្អាកចរាចរណ៍ គឺដោយសារតែផ្លូវរងការខូចខាតដោយជំនន់ទឹកភ្លៀង និងបានហូរច្រោះស្រុត ដូច្នេះក្រុមការងារត្រូវធ្វើការជួសជុល។ អាស្រ័យហេតុខាងលើនេះ ក្រសួងអំពាវនាវដល់ប...

អាន​បន្ថែម

ចិនប្រគល់មន្ទីរពិសោធន៍វេជ្ជសាស្ត្រថ្មីមួយខ្នងឱ្យរដ្ឋបាលខេត្តព្រះសីហនុជាផ្លូវការហើយ

អគារមន្ទីរពិសោធន៍វេជ្ជសាស្ត្រថ្មីមួយខ្នង នៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ដែលសាងសង់ឡើងក្រោមជំនួយពីប្រទេសចិន បានបញ្ចប់ការសាងសង់ និងត្រូវប្រគល់ជូនភាគីកម្ពុជាជាផ្លូវការហើយ។ កម្មវិធីប្រគល់អគារនេះធ្វើឡើងតាមប្រព័ន្ធអនឡាញ កាលពីដើមសប្ដាហ៍កន្លងមកនេះ ដោយមានការចូលរួមពីឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជាឯកឧត្តម Wang Wentian រដ្ឋមន្ដ្រីក្រសួងសុខាភិបាលឯកឧត្តម ម៉ម ប៊ុនហេង និងអភិបាលខេត្តព្រះសីហនុឯកឧត្តម គួច ចំរើន។ ...

អាន​បន្ថែម

កន្លែងបូជាសពអ្នកជំងឺកូវីដ-១៩ លើផ្ទៃដី១០ ហិកតា នៅកំពង់ស្ពឺ គ្រោងបញ្ចប់ការសាងសង់នៅ ខែមេសានេះ

សាលារាជធានីភ្នំពេញ និងរដ្ឋបាលខេត្តកំពង់ស្ពឺ កំពុងធ្វើការយ៉ាងសកម្មសាងសង់ឈាបនដ្ឋានបូជាសពអ្នកជំងឺកូវីដ-១៩ លើផ្ទៃដីប្រមាណ ១០ ហិកតា នៅស្រុកឱរ៉ាល់ ដោយរំពឹងថានឹងបញ្ចប់ការដ្ឋានឱ្យបាន បន្ទាប់ពីពិធីបុណ្យចូលឆ្នាំខ្មែរ នាខែមេសា ខាងមុខនេះ។ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានប្រាប់កាសែតខ្មែរថាមស៍ កាលពីពេលថ្មីៗនេះថា ដោយសារកន្លែងបូជានៅកំពង់ស្ពឺមិនទាន់សាងសង់រួច សព្វអ្នកជំងឺនៅភ្នំពេញពេលនេះ នឹងត្រូវបូជានៅភ...

អាន​បន្ថែម

ដី ១០ហិកតា នៅស្រុកឱរ៉ាល់ខេត្តកំពង់ស្ពឺ នឹងក្លាយជាទីតាំងបូជាសពអ្នកជំងឺកូវីដ-១៩

ផ្ទៃដីប្រមាណ១០ហិកតា ក្នុងស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ នឹងក្លាយជាទីតាំងបូជាសពអ្នកដែលស្លាប់ដោយសារជំងឺកូវីដ-១៩ ខណៈបច្ចុប្បន្នរដ្ឋាភិបាលកំពុងមមាញឹកឈូសឆាយសាងសង់។ នេះបើតាមការឱ្យដឹងពីមន្រ្តីនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ។ លោក ម៉េត មាសភក្ដី អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ ថ្លែងប្រាប់សារព័ត៌មាន Fresh News នៅថ្ងៃទី១២ ខែមីនា នេះថា ទីតាំងមូលដ្ឋានក្នុងស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ គឺមានសុវត្ថិភាព និងជាជម្រើសល្អ...

អាន​បន្ថែម

ប្រធានសមាគមអ្នកសាងសង់កម្ពុជាបរិច្ចាគ ៣ លានដុល្លារ ដើម្បីទិញវ៉ាក់សាំងកូវីដ

ថវិកាបរិច្ចាគ ៣លានដុល្លារ ដើម្បីទិញវ៉ាក់សាំងពីអ្នកឧកញ៉ា ពុង ឃាវសែ គ្រាន់តែជាផ្នែកតូចមួយប៉ុណ្ណោះក្នុងចំណោមជំនួយជាច្រើនទៀតដែល សមាគមអ្នកសាងសង់កម្ពុជា កាណាឌីយ៉ាគ្រុប និងក្រុមហ៊ុន OCIC បានជួយដល់រដ្ឋាភិបាលដោះស្រាយបញ្ហាកូវីដដោយផ្ទាល់ និងដោយប្រយោលតាមរយៈគម្រោងធំៗតម្លៃរាប់ពាន់លានដុល្លារជាច្រើន។ អ្នកឧកញ៉ា ពុង ឃាវសែ ជាប្រធានសមាគមអ្នកសាងសង់កម្ពុជា និងជាប្រធានក្រុមប្រឹក្សាភិបាលធនាគារកាណាឌីយ៉ា ក៏ដូចជាក្រុមហ៊ុ...

អាន​បន្ថែម

ការដ្ឋានមណ្ឌលចត្តាឡីស័កតម្លៃជិត៨០ម៉ឺនដុល្លារ នៅព្រែកព្នៅ គ្រោងនឹងបញ្ចប់មុនដំណាច់ឆ្នាំ២០២០

រាជរដ្ឋាភិបាលកម្ពុជា បានកំពុងចំណាយថវិកាប្រមាណ ៧៩០ពាន់ដុល្លារ សាងសង់អាគារចំនួន ៦ ជាមណ្ឌលចត្តាឡីស័កថ្មីនៅរាជធានីភ្នំពេញ សម្រាប់ឱ្យប្រជាពលរដ្ឋដែលធ្វើដំណើរមកពីបរទេសស្នាក់នៅធ្វើចត្តាឡីស័ក។ គម្រោងសាងសង់មណ្ឌលចត្តាឡីស័កថ្មីនេះ មានសរុប ៦ អគារ សាងសង់លើផ្ទៃដីជិត ១ ហិកតា ស្ថិតក្នុងភូមិផ្សារលិច សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ។ គម្រោងនេះ ចាប់ផ្តើមសាងសង់នៅខែកញ្ញាកន្លងមកនេះ ហើយគ្រោងនឹងបញ្ចប់នៅមុនដំណាច់ឆ្នាំ២០២០...

អាន​បន្ថែម

សិង្ហបុរីផ្តល់ដំណោះស្រាយថ្មីដើម្បីបង្ការនិងតាមដានការឆ្លងជំងឺកូវីដសម្រាប់កម្មករសំណង់

ដើម្បីបញ្ឈប់ និងបង្ការការរីករាលដាលនៃជំងឺកូវីដ-១៩ ជាពិសេសក្នុងចំណោមកម្មករសំណង់ រដ្ឋាភិបាលប្រទេសសិង្ហបុរី កាលពីពេលថ្មីៗនេះ បានចែកចាយឧបករណ៍តាមដានជំងឺកូវីដ១៩ បច្ចេកវិទ្យាថ្មី ចំនួន ៤៥០ពាន់គ្រឿងដល់កម្មករសំណង់ កន្លែងដឹកជញ្ជូនឥវ៉ាន់ និងកន្លែងដំណើរការរោចក្រទាំងអស់។ ឧបករណ៍នេះ គឺជាកងដៃដែលតម្រូវឱ្យកម្មករសំណង់គ្រប់រូបពាក់។ រាល់ពេលគាត់ចូលជិតគ្នា ទិន្នន័យនឹងត្រូវបញ្ជូនទៅកាន់រដ្ឋាភិបាលតាមរយៈកម្មវិធីស្មាតហ្វូន...

អាន​បន្ថែម

កាន់តែទំនើបនិងងាយស្រួសជាមួយឧបករណ៍លំហាត់ប្រាណនៅតាមផ្ទះ

SEARA បានសិក្សាស្វែងយល់យ៉ាងច្បាស់អំពីបញ្ហានៅពេលដែលអ្នកកំពុងពិចារណាទិញសម្ភារផ្ទះមួយ ឬចង់សាងសង់កន្លែងហាត់ប្រាណក្នុងផ្ទះមួយពេញលេញ។ ទន្ទឹមនឹងការមានដំណោះស្រាយលំហាត់រាង្គកាយត្រឹមត្រូវយើងក៏ដឹងដែរថា ការមានចំណេះដឹងជាមូលដ្ឋានអំពីគុណប្រយោជន៍ពីលំហាត់របស់អ្នករួមជាមួយអនុសាសន៍មានប្រយោជន៍ពីអ្នកជំនាញក្នុងឧស្សាហកម្មហើយទីបំផុតការស្នាក់នៅសមស្របនឹងលំហាត់ប្រាណរបស់អ្នកគឺជាកត្តាគន្លឹះឆ្ពោះទៅរកការសម្រេចបាននូវសុខភាព និងគោល...

អាន​បន្ថែម