អាជ្ញាធរក្រុងហូជីមិញ ពិន័យអ្នកលេងតិកតុកដែលធ្វើឱ្យប៉ះពាល់កិត្តិយសអង្គរវត្តខ្មែរ ចំនួន ៧,៥លានដុង

អាជ្ញាធរ​ក្រុង​ហូជីមិញ បាន​សម្រេចធ្វើការផាកពិន័យ​អ្នកលេង​បណ្តាញ​សង្គម​តិកតុក (TikTok) ម្នាក់ជនជាតិ​វៀតណាម ឈ្មោះ ហ៊ួ គុក អា​ញ ​(Hua QuocAnh) ជាទឹកប្រាក់ចំនួន ៧,៥​ លាន​ដុង (៣០៦​ ដុល្លារ​) ពីបទ​បង្ខូចកិត្តិយសប្រទេសកម្ពុជា​ និងប្រាសាទអង្គរវត្ត​របស់​ប្រទេស​កម្ពុជាថា​ ជា​របស់​ប្រទេស​ថៃ​។ នេះ​បើយោងតាម​ការរាយការណ៍រ​បស់​សារៈព័ត៌មាន Vietnam.vn ចុះថ្ងៃទី ០៥ ខែមករា ឆ្នាំ ២០២៤។ នៅក្នុងសេចក្តីសម្រេចពីការផាកព...

អាន​បន្ថែម

កម្ពុជា-ប៉ូឡូញ សម្រេចលើកលែងទិដ្ឋាការសម្រាប់អ្នកកាន់លិខិតឆ្លងដែនការទូត

ប្រទេសកម្ពុជា និងសាធារណរដ្ឋប៉ូឡូញ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីការលើកលែងទិដ្ឋាការសម្រាប់អ្នកកាន់លិខិតឆ្លងដែនការទូត។ នេះបើតាមសេចក្តីប្រកាសព័ត៌មានចេញដោយក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី២៥ ឧសភា ២០២៣។ ក្រៅពីនេះ ភាគីទាំងពីរបានចែករំលែកទស្សនៈរួមលើកិច្ចសហប្រតិបត្តិការទ្វេភាគីក្នុងវិស័យជាច្រើន រួមមានកិច្ចសហប្រតិបត្តិការរវាងក្រសួងការបរទេសទាំងពីរ សភាទាំងពីរ និងរវាងអង្គការតំបន់ទាំង...

អាន​បន្ថែម

មជ្ឈមណ្ឌលសំចតប៉ោយប៉ែត តម្លៃជាង ២លានដុល្លារ សង់បានជាង ៣៣% ហើយ

មជ្ឈមណ្ឌលសំចតស្តារនីតិសម្បទាជនរងគ្រោះប៉ោយប៉ែត តម្លៃជាង ២,៣លានដុល្លារអាមេរិក សម្រេចការសាងសង់បាន ៣៣.១៨% ហើយ។ នេះបើតាមការបញ្ជាក់របស់ឯកឧត្តម  ញ៉ឹក វណ្ណា​​រ៉ា រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ក្នុងដំណើរពិនិត្យការដ្ឋានសាងសង់ ជាមួយឯកឧត្តមអគ្គរាជទូតថៃប្រចាំកម្ពុជា កាលពីថ្ងៃទី១០ ខែមករា​ ឆ្នាំ២០២៣។ មជ្ឈមណ្ឌលសំចតប៉ោយប៉ែតនេះ ចាប់ផ្ដើមសាងសង់កាលពីថ្ងៃទី១៥ សីហា ឆ្នាំ២០២២ ហើយគ្រោងន...

អាន​បន្ថែម

ក្រសួងនឹងសង់អង់តែនចំនួន១០០ នៅតំបន់ទេសចរណ៍ភ្លាមៗ ក្រោយសម្តេចតេជោជំរុញឱ្យគិតគូរឡើងវិញ

ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នឹងសាងសង់ស្ថានីយអង់តែនបន្ថែមចំនួន១០០ ដើម្បីលើកកម្ពស់​គុណភាព​សេវា​នៅតាមគោលដៅទេសចរណ៍អាទិភាព និងតំបន់ទេសចរណ៍ដាច់ស្រយាល ដោយប្រើប្រាស់ថវិការបស់មូល​និធិ​សេវាសកល។ នេះបើតាមសេចក្តីប្រកាស​ពត៌មាន​កាល​ពី​ថ្ងៃ​ទី១៤ ខែកក្កដា ឆ្នាំ២០២២។​ គម្រោងសាងសង់នេះ ធ្វើឡើងភ្លាមៗ បន្ទាប់ពីសម្តេចតេជោនាយករដ្ឋមន្ត្រី បានជំរុញ​ឱ្យក្រុមហ៊ុន​ទូរស័ព្ទ និង​ក្រុម​ហ៊ុន​​បម្រើ​សេវា​អ៊ីន​ធើណែត ឱ្យពង្រឹង...

អាន​បន្ថែម

ពលរដ្ឋជាង២០០គ្រួសារ ក្នុងភូមិត្រពាំងថ្ម ទទួលបានអាងស្តុកទឹកស្អាតចំណុះ១ម៉ឺនលីត្រជាលើកដំបូង

«អណ្តូងទឹកស្អាតសម្រាប់សហគមន៍» បំពាក់ដោយប្រព័ន្ធម៉ូទ័របូមទឹក និងអាងស្តុកទឹកចំណុះ១ម៉ឺនលីត្រ ត្រូវបានបង្កើតឡើងជាលើកដំបូងនៅក្នុងភូមិត្រពាំងថ្ម ដែលជាភូមិខ្សត់ទឹកប្រើប្រាស់ក្នុងរដូវប្រាំង និងស្ថិតក្នុងចំណោមភូមិក្រីក្រជាងគេនៅក្នុងស្រុកបន្ទាយស្រី។ នេះយោងតាមអភិបាលស្រុកបន្ទាយស្រី ឃឹម ហ្វីណង់ កាលពីពេលថ្មីៗនេះ ។ អភិបាលស្រុកបន្ទាយស្រី ឃឹម ហ្វីណង់ បានឲ្យដឹងថា នេះគឺជាលើកទីមួយហើយ ដែលអ្នកភូមិត្រពាំងថ្មទាំង ២៤៥គ...

អាន​បន្ថែម

សៀមរាបចេញវិធានការក្ដៅពង្រឹងសណ្ដាប់ធ្នាប់ក្រុង ផាកពិន័យធ្ងន់លើការចោលសំរាមគ្មានរបៀប

អាជ្ញាធរខេត្តសៀមរាប ដាក់ចេញវិធានការក្ដៅ ដើម្បីពង្រឹងសណ្ដាប់ធ្នាប់ និងសោភ័ណភាពក្រុង ដោយនឹងផាកពិន័យធ្ងន់លើការចោលសំរាមគ្មានរបៀប ខណៈក្នុងក្រុងបច្ចុប្បន្នមានសំរាមជាង៥០០តោនក្នុងមួយថ្ងៃៗ។ ការចេញវិធានការនេះ គឺដើម្បីលើកមុខមាត់ក្រុងសៀមរាបបន្ថែមពីលើ ផ្លូវ៣៨ ខ្សែ ប្រព័ន្ធលូ និងសួនច្បារថ្មី ដែលទើបតែសម្រេចរួចរាល់កាលពីចុងឆ្នាំ ២០២១ កន្លងទៅ។ លោក ពៅ ពិសិដ្ឋ អភិបាលរងខេត្តសៀមរាប មានប្រសាសន៍ថា ចាប់ពីឆ្នាំថ្មីនេ...

អាន​បន្ថែម

KOICA ផ្តល់ជំនួយឥតសំណងប្រមាណ ៣១៦លានដុល្លារ ដល់កម្ពុជាក្នុងរយៈពេល៣០ឆ្នាំ

ក្នុងរយៈពេល៣០ឆ្នាំ ពីឆ្នាំ១៩៩១ ដល់២០២១ ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) បានផ្តល់ជំនួយឥតសំណងដល់កម្ពុជាសរុបប្រមាណ ៣១៦លានដុល្លារ ដើម្បីចូលរួមចំណែកដល់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម។ នេះជាការលើកឡើងរបស់ លោក Hyunjun RHO ប្រធានតំណាង KOICA ប្រចំាប្រទេសកម្ពុជាក្នុងកិច្ចប្រជុំតាមអនឡាញជាមួយនឹង ឯកឧត្ដម ឈៀង យ៉ាណារ៉ា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី អគ្គលេខាធិការគណៈកម្ម...

អាន​បន្ថែម

មណ្ឌលយុវនីតិសម្បទាស្ថិតនៅខេត្តកណ្តាលសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ

មណ្ឌលយុវនីតិសម្បទា ស្ថិតនៅឃុំបាគូរ ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ នៅថ្ងៃទី២៨ ខែធ្នូនេះ ដែលនឹងដើរតួនាទីរួមចំណែកជួយស្ដារនីតិសម្បទា ជួយកសាងធនធានមនុស្ស។ ពិធីសម្ពោធនេះធ្វើឡើងនៅក្រោមអធិបតីភាពរបស់សម្ដេចឧបនាយករដ្ឋមន្ត្រី ក្រឡាហោម ស ខេង និងមន្រ្តីពាក់ព័ន្ធជាច្រើនរូបទៀត។ មណ្ឌលនេះកសាងឡើងក្នុងខែកុម្ភៈ ឆ្នាំ២០២០ ត្រូវបានបែងចែកជាបុរីកុមារមិត្តភាព មណ្ឌលថែទាំនិងស្ដារនីតិសម្បទាជ...

អាន​បន្ថែម

ជប៉ុនផ្តល់ជំនួយឥតសំណងជិត ៣០ម៉ឺនដុល្លារ សង់អគារសិក្សានិងប្រព័ន្ធទឹកក្នុងខេត្ត ៣

រដ្ឋាភិបាលជប៉ុន បានសម្រេចផ្តល់ជំនួយឥតសំណងជាង ២៨ម៉ឺនដុល្លារ ដល់ខេត្តស្ទឹងត្រែង រតនគីរី និងកំពង់ស្ពឺ ដើម្បីសាងសង់អគារសិក្សា និងស្តារប្រព័ន្ធធារាសាស្ត្រ។ យោងតាមសេចក្តីប្រកាសព័ត៌មានស្ថានទូតជប៉ុនប្រចាំកម្ពុជា ថវិកាទាំងនេះ គឺស្ថិតនៅក្រោមជំនួយឥតសំណងសម្រាប់គម្រោងទ្រង់ទ្រាយតូចសន្តិសុខមនុស្សជាតិ (ជំនួយឥតសំណងគូសាណូណិ)។ កិច្ចសន្យានេះ ត្រូវបានចុះហត្ថលេខាដោយលោក មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតប្រទេសជប៉ុនប្...

អាន​បន្ថែម

WB៖ ដីធ្លី ហេដ្ឋារចនាសម្ព័ន្ធ និងចំណេះធ្វើ ជាចលករធំ ៣ សម្រាប់ការអភិវឌ្ឍប្រទេសកម្ពុជា

ធនាគារពិភពលោក កាលពីថ្មីៗនេះ បានឱ្យលើកឡើងថា ភាពមានកម្មសិទ្ធិលើដីធ្លី ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធគ្រប់គ្រាន់ និងការបង្វឹកចំណេះធ្វើដល់ប្រជាពលរដ្ឋ គឺជាចលករសំខាន់ ៣ ធំៗ ក្នុងការអភិវឌ្ឍប្រទេសកម្ពុជា ពិសេសនៅតាមតំបន់ជនបទដាច់ស្រយាល។ ជាក់ស្ដែង ធនាគារពិភពលោកផ្ទាល់ ក្រោមការសហការជាមួយនឹងក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ បាននិងកំពុងអនុវត្តចំណុចសំខាន់ទាំង ៣ ខាងលើ ជាបន្តបន្ទាប់តាមរយៈគម្រោងបែងចែកដីដើម្បីសង្គមកិច...

អាន​បន្ថែម