រដ្ឋបន្ដលើកលែងពន្ធប្រថាប់ត្រាអចលនទ្រព្យតម្លៃស្មើ ឬទាបជាង ៧ម៉ឺនដុល្លារ ដល់ចុងឆ្នាំ២០២២

អគ្គនាយកដ្ឋានពន្ធដារ បានសម្រេចបន្តលើកលែងពន្ធប្រថាប់ត្រាចំពោះអចលនទ្រព្យ ដែលមានតម្លៃស្មើ ឬទាបជាង ៧ម៉ឺនដុល្លារ រហូតដល់ចុងឆ្នាំ២០២២។ យោងតាមសេចក្តីជូនដំណឹងចុះថ្ងៃទី២២ មេសា ការបន្ដអនុគ្រោះនេះ គឺអនុលោមតាមក្របខណ្ឌយុទ្ធសាស្ត្រ និងកម្មវិធីស្តារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ក្នុងការរស់នៅជាមួយគ្នាកូវីដ១៩ តាមគន្លងប្រក្រតីភាពថ្មី សម្រាប់ឆ្នាំ២០២១-២០២៣។ គួរបញ្ជាក់ថា ការលើកលែងពន្ធប្រថាប់ត្រាសម្រាប់ផ្ទះ និងខុនដូតម្លៃទាបជាង ៧ម៉ឺនដុល្លារ ប្រកាសជាលើកដំបូងដោយសម្ដេចហ៊ុន សែន នៅខែ កុម្ភៈ ឆ្នាំ ២០២០ ដោយលើកលែង១ ឆ្នាំដល់ មករា ២០២១។ ក្រោយមក រដ្ឋសម្រេចបន្ដលើកលែង ១ ឆ្នាំទៀត ដល់ចុងខែធ្នូ ឆ្នាំ ២០២១ ហើយការប្រកាសនេះ គឺជាការលើកលែងបន្ដដល់ចុងឆ្នាំ ២០២២។  

អាន​បន្ថែម

ពន្ធដារនឹងផ្ញើវិក្កយបត្រពន្ធអចលនទ្រព្យដល់ផ្ទះរាល់ឆ្នាំ ដើម្បីពង្រឹងការប្រមូលពន្ធ

អគ្គនាយកដ្នានពន្ធដារ កំពុងរៀបចំនិតីវិធីបោះពុម្ភវិក្កយបត្ពន្ធអលចនទ្រព្យប្រចាំឆ្នាំ ដូចវិក័យប័ត្រទឹកភ្លើងដូច្នោះដែរ ហើយបញ្ជូនទៅដល់ផ្ទះរៀងរាល់ឆ្នាំ ដើម្បីក្រើនរំលឹកដល់អ្នកជាប់ពន្ធ។ នេះជាផ្នែកមួយនៃការបង្កើនប្រសិទ្ធប្រមូលពន្ធអលចនទ្រព្យនៅកម្ពុជា។ នេះជាការលើកឡើង របស់ឯកឧត្តម គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធដារ នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២២នេះ។ ឯកឧត្តម ថ្លែងថា៖ «យើងខ្ញុំកំពុងតែណែនាំឱ្យអង្គភាពក្រោមឱវាទពន្ធដារ ធ្វើការបោះពុម្ពវិក្កយបត្រ អចលនទ្រព្យ ហើយផ្ញើជូនទៅលំនៅដ្ឋានរៀងៗខ្លួន ដូចវិក័្កយប័ត្រទឹក និងភ្លើង ដើម្បីកុំឱ្យភ្លេចបង់ពន្ធជូនរដ្ឋ»។ ជាមួយគ្នានេះ អគ្គនាយកពន្ធដារ ក៏បានឱ្យដឹងថា ក្នុងករណីមន្ត្រីពន្ធដារកមិនឃើញផ្ទះអ្នកជាប់ពន្ធ ក៏ស្នើឱ្យសាលាសង្កាត់ និងខណ្ឌ សហការជួយរកលំនៅដ្ឋានរបស់អ្នកជាប់ពន្ធនោះផងដែរ។ គួរបញ្ជាក់ថា ក្នុងរយៈពេលត្រីមាសទី១នេះ ចំណូលពន្ធសរុបមានដល់ទៅ ៥ ១១៥ ប៊ីលានរៀល ឬ ១ ២៦៣ លានដុល្លារអាមេរិក ដែលក៏កើនឡើងជាង ២២% បើធៀបរយៈពេលដូចគ្នាឆ្នាំ ២០២១។ ក្នុងនោះ ចំណូលពន្ធប្រថាប់ត្រា លើការផ្ទេរកម្មសិទ្ធិអចលនទ្រព្យ ក្នុងត្រីមាសទី១ ឆ្នាំ ២០២២ នេះ មានសរុប២២៦ប៊ីលានរៀល ឬ […]

អាន​បន្ថែម

គម្រោងខុនដូសង់មិនទាន់រួច ត្រូវជាប់ពន្ធអចលនទ្រព្យឬទេ?

ក្នុងអំឡុងវិបត្តិកូវីដនេះ មានគម្រោងខុនដូជាច្រើន បានពន្យារពេល ឬផ្អាកការសាងសង់។ ដោយសារ តែមានគម្រោងខូនដូកំពុងសាងសង់ជាច្រើនដូច្នេះ សាធារណៈបានចោទជាសំណួរថា គម្រោងទាំងនោះជាប់ពន្ធអចលនទ្រព្យឬទេ? លោក រស់ សារ៉ាក ប្រធានការិយាល័យ នៃនាយកដ្ឋានពន្ធចលនទ្រព្យ និងអចលនទ្រព្យ បានឱ្យដឹងកាលពីថ្ងៃទី ២១ មេសា នេះថា ជាប់ពន្ធ ឬមិនជាប់ពន្ធ គឺអាស្រ័យលើកត្តា ២ ។ «តាមច្បាប់ សំណង់ដែលការដ្ឋានសង់បានក្រោម ៨០% ហើយមិនទាន់ប្រើប្រាស់ នឹងមិនជាប់ពន្ធនោះទេ។ ពោលគឺ ត្រូវតែចូលលក្ខខណ្ឌទាំង ២ នេះ ទើបមិនជាប់ពន្ធ ខាតណាមួយក៏មិនបានដែរ។ មានន័យថា បើខុនដូសង់មិនទាន់បាន៨០% ហើយមិនទាន់មានអ្នកចូលរស់នៅ ម្ចាស់គម្រោង មិនចាំបាច់បង់ពន្ធទេ»។ «ប៉ុន្តែបើសង់រួចរាល់លើសពី ៨០% ទោះមិនទាន់ចូលប្រើបាស់ក្ដី ម្ចាស់គម្រោង ឬម្ចាស់យូនីតត្រូវតែបង់ពន្ធ។ ដូចគ្នានេះ បើទោះជាសង់មិនទាន់បាន៨០% តែមានការចូលប្រើប្រាស់ ក៏នឹងត្រូវបង់ពន្ធដែរ» លោក បានបន្ដ។ ឧទាហរណ៍ គម្រោងខុនដូ ២០ ជាន់។ ម្ចាស់គម្រោងសង់បាន […]

អាន​បន្ថែម

អ្នកកាន់ប្លង់ទន់ ត្រូវទៅចុះបញ្ជីពន្ធឱ្យបានមុនឆ្នាំ២០២៣ ដើម្បីទទួលបានការអនុគ្រោះ ៣ ចំណុច

អគ្គនាយកដ្ឋានពន្ធដារ បានស្នើដល់ម្ចាស់អចលនទ្រព្យ ឬដីមិនបានប្រើប្រាស់ ដែលកាន់ប្លង់ទន់ទាំងអស់ ឱ្យចុះនបញ្ជីពន្ធដារមុនឆ្នាំ២០២៣ ដើម្បីទទួលបានការអនុគ្រោះ ៣ ចំណុច ធំៗ។ លោក រស់ សារ៉ាក ប្រធានការិយាល័យ នៃនាយកដ្ឋានពន្ធចលនទ្រព្យ និងអចលនទ្រព្យ បានឱ្យដឹងនៅថ្ងៃទី ២១ ខែមេសា នេះថា មុនដំណាច់ឆ្នាំ២០២៣ ម្ចាស់អចលនទ្រព្យប្លង់ទន់ដែលមកចុះបញ្ជីនឹងទទួលបានការអនុគ្រោះ ៣ គឺ៖ ទី១ យកពន្ធតែឆ្នាំកាន់កាប់ចុងក្រោយប៉ុណ្ណោះ។ បើសិនជាអលនទ្រព្យមានសាវតាទិញលក់បន្តដៃគ្នាច្រើនដំណរ រដ្ឋាភិបាលអនុគ្រោះឱ្យយកឆ្នាំចុងក្រោយដែលកាន់កាប់ យកមកអនុវត្តពន្ធលើដីធ្លីមិនបានប្រើប្រាស់ ប៉ុណ្ណោះ។ ទី២ ដកមូលដ្ឋានគិតពន្ធ ១០០លានរៀល បន្ថែម។ ទី៣ លើកលែងពិន័យទោសទណ្ឌផ្សេងលើពន្ធ ករណីខកខាន ពោលគីរាជរដ្ឋាភិបាលនឹងមិនយកពិន័យ។ លោក រស់ សារ៉ាក បន្ដថា ប៉ុន្តែ ការអនុគ្រោះទាំងនេះ នឹងត្រូវបញ្ចប់នៅចុងឆ្នាំ ២០២៣ ហើយ ដូច្នេះ ពលរដ្ឋត្រូវតែរុះរាន់។ គួរបញ្ជាក់ថា ពន្ធលើដីធ្លីមិនបានប្រើប្រាស់ត្រូវកំណត់តាមអត្រា ២% នៃមូលដ្ឋានគិតពន្ធ។ (អានបន្ថែម)

អាន​បន្ថែម

ក្នុងត្រីមាសទី ១ ចំណូលពន្ធប្រថាប់ត្រាអចលនទ្រព្យមានជាង ៥៥ លានដុល្លារ កើន៣៥%

ចំណូលពន្ធប្រថាប់ត្រា លើការផ្ទេរកម្មសិទ្ធិអចលនទ្រព្យ ក្នុងត្រីមាសទី១ ឆ្នាំ ២០២២ នេះ មានសរុប២២៦ប៊ីលានរៀល ឬ ៥៥,៧លានដុល្លារ ដែលកើន៣៥% បើកធៀបនឹងរយៈពេលដូចគ្នាឆ្នាំមុន។ តួលេខនេះត្រូវបានបង្ហាញនៅក្នុងកិច្ចប្រជុំប្រចាំខែ ដឹកនាំដោយ ឯកឧត្តម គង់ វិបុល ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធដារ កាលពីថ្ងៃទី១៩ ខែមេសា។ គួរបញ្ជាក់ថា ក្នុងរយៈពេលត្រីមាសទី១នេះ ចំណូលពន្ធសរុបមានដល់ទៅ ៥ ១១៥ ប៊ីលានរៀល ឬ ១ ២៦៣ លានដុល្លារអាមេរិក ដែលក៏កើនឡើងជាង ២២% បើធៀបរយៈពេលដូចគ្នាឆ្នាំ ២០២១។ ចំនួននេះគឺស្មើនឹង ៤៥% នៃផែនការឆ្នាំ ២០២២ ដែលដាក់គោលដៅថានឹងប្រមូលបាន ២ ៨១៩ លានដុល្លារ។ ចំណូលនេះភាគច្រើនបានមកពីពន្ធ ៥ ប្រទេស រួមមាន ពន្ធលើប្រាក់ចំណេញ អាករលើតម្លៃបន្ថែម ពន្ធលើប្រាក់បៀវត្សរ៍ ពន្ធពិសេស និងពន្ធប្រថាប់ត្រាលើការផ្ទេរអចលនទ្រព្យ។

អាន​បន្ថែម

ពន្ធប្រថាប់ត្រាអចលនទ្រព្យនៅខែកុម្ភៈ មានដល់១៥,៥លានដុល្លារ កើនជិត ១៧%

អគ្គនាយកដ្ឋានពន្ធដារ បានប្រកាសថា ពន្ធប្រថាប់ត្រាលើការផ្ទេកម្មសិទ្ធិអចលនទ្រព្យនៅខែកុម្ភៈ ឆ្នាំ២០២២ មានចំនួនរហូតដល់ទៅ ៦៣,២៣ ពាន់លានរៀល (១៥,៥លានដុល្លារ) ដែលកើនឡើង ១៦,៩៨% បើធៀបនឹងខែកុម្ភៈ ឆ្នាំមុន។ ប្រភពដដែលបានបញ្ជាក់ថា ពន្ធប្រថាប់ត្រា លើការផ្ទេកម្មសិទ្ធិអចលនទ្រព្យគឺជាប្រភេទពន្ធសំខាន់មួយនៅក្នុងចំណោមប្រភេទពន្ធសំខាន់ ៥ ដែលបន្តរក្សាកំណើនឡើងគួរឲ្យកត់សម្គាល់សម្រាប់ខែកុម្ភៈ ឆ្នាំ២០២២ នេះ។ ឯកឧត្តម គង់ វិបុល អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ បានជំរុញឱ្យមន្រ្តីពន្ធដាទាំងអស់បន្តយកចិត្តទុកដាក់ពង្រឹងលើការប្រមូលពន្ធបន្តទៀតប្រកបដោយប្រសិទ្ធិភាព ។ គួរបញ្ជាក់ថា នៅក្នុងខែ កុម្ភៈ ឆ្នាំ២០២២ នេះ អគ្គនាយកដ្ឋានពន្ធដា បានប្រមូលពន្ធសរុប ៩០៧,០៣ ពាន់លានរៀល (២២៣ លានដុល្លារ) ដែលកើនឡើង ១១,៨៤% បើធៀបនឹងខែកុម្ភៈឆ្នាំមុន។ ដោយឡែក បើបូកខែមករា និងកុម្ភៈ វិញ ពន្ធដែលប្រមូលបានសរុបមាន ៥១២ លានដុល្លារ ដែលកើនឡើង ២២%។

អាន​បន្ថែម

នាយកដ្ឋានពន្ធដារ ប្រកាសពន្យារពេលប្រមូលពន្ធចំណេញមូលធនដល់ឆ្នាំ២០២៤ ជាផ្លូវការ

អគ្គនាយកដ្ឋានពន្ធដារ បានចេញលិខិតប្រកាសជាផ្លូវការហើយ ថានឹងពន្យារការអនុវត្តពន្ធចំណេញមូលធន ២ឆ្នាំទៀត ក្រោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានដាក់ស្នើទៅសម្ដេចហ៊ុន សែន ហើយទទួលបានការអនុម័ត កាលពីដើមឆ្នាំ។ ការអនុវត្តពន្ធលើចំណេញមូលធននេះ នឹងត្រូវចាប់ផ្ដើមនៅខែ ១ មករា ឆ្នាំ២០២៤ ជំនួសឱ្យឆ្នាំ ២០២២ នេះ ដើម្បីចូលរួមស្តារ និងជំរុញសេដ្ឋកិច្ចក្នុងបរិបទជំងឺកូវីដ១៩។ ជាក់ស្ដែង កាលបរិច្ឆេទនៃការអនុវត្តពន្ធចំណេញមូលធន ត្រូវបានពន្យារ ១ឆ្នាំ ម្តងរួចហើយ ពីឆ្នាំ២០២១ មកឆ្នាំ ២០២២។ គួរបញ្ជាក់ថា ចំណេញមូលធន សំដៅដល់ប្រាក់ចំណូលដែលបានមកពីការលក់ ឬផ្ទេរមូលធន ក្រោយការដកចំណាយ។ ដោយឡែក មូលធន សំដៅទៅលើ អចលនទ្រព្យ ភតិសន្យា ទ្រព្យវិនិយោគ កេរ្តិ៍ឈ្មោះអាជីវកម្ម កម្មសិទ្ធបញ្ញា រូបិយវត្ថុបរទេស។ អត្រាពន្ធលើចំណេញមូលធនត្រូវបានកំណត់តាមអត្រាថេរ ២០%។ អ្នកជាប់ពន្ធត្រូវបានអនុញ្ញាតឱ្យជ្រើសរើសវិធីគណនាចំណេញមូលធនបាន ២វិធី។ (អានបន្ថែម)

អាន​បន្ថែម