អគារពាណិជ្ជកម្ម Chief Tower បានបើកការដ្ឋានសាងសង់ជាផ្លូវការហើយ
The Chief Tower in the heart of Phnom Penh ក្រុមហ៊ុន ជេអេស ប្រផឺធី អ៊ិនធើណេសិនណល ខូអិលធីឌី កាលពីព្រឹកថ្ងៃទី ២១ ខែមីនា ឆ្នាំ២០១៩ បានបើកការដ្ឋានសាងសង់ គម្រោងអគារពាណិជ្ជកម្ម ឈីហ្វ ថោវវើ (Chief Tower) កំពស់ ៤០ជាន់ ជាផ្លូវការ។ “គម្រោង Chief Tower គឺសាងសង់លើផ្ទៃដី ១.២៦៥ ម៉ែត្រការ៉េ កំពស់ ៤០ជាន់ និង ៥ជាន់ក្រោមដី។ គម្រោងសាងសង់នេះគឺមានរយៈពេល ៤២ខែ ដែលចំណាយទឹកប្រាក់ប្រមាណ ១០០លានដុល្លារអាមេរិក។” នេះបើយោ...
អានបន្ថែមស្ថានីយ៍បូមទឹកកខ្វក់នៅខេត្តព្រះសីហនុ គ្រោងនឹងដាក់ឲ្យដំណើរការមុនចូលឆ្នាំខ្មែរ
credit: MLMUPC គម្រោងសាងសង់ស្ថានីយ៍ទឹកកខ្វក់៤កន្លែង នៅខេត្តព្រះសីហនុ គ្រោងនឹងដាក់ឲ្យដំណើរការមុនកម្មវិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ក្នុងពេលដ៏ខ្លីនេះខាងមុខ នេះបើយោងតាមការបញ្ជាក់របស់អ្នកនាំពាក្យសាលាខេត្តព្រះសីហនុ។ កាលពីថ្ងៃទី ២១ ខែ មីនា ឆ្នាំ ២០១៩ លោក ឱ សារឿន អ្នកនាំពាក្យសាលាខេត្តព្រះសីហនុ បានប្រាប់ទស្សនាវដ្តី សំណង់ និងអចលនទ្រព្យយើងខ្ញុំថា ការសាងសង់គម្រោងទាំងបួនខាងលើនេះ គឺសម្រេចបានប្រមាណជា ៨...
អានបន្ថែមកម្ពុជាដាក់គម្រោងរោងចក្រប្រព្រឹត្តកម្មទឹកស្អាតតម្លៃ៣៥០លានដុល្លារដេញថ្លៃជាអន្តរជាតិ
រូបតំណាង រដ្ឋាករទឹកកម្ពុជា បានប្រកាសដាក់គម្រោងសាងសង់រោងចក្រប្រព្រឹត្តកម្មទឹកស្អាតតម្លៃ ៣៥០លានដុល្លារអាមេរិកដេញថ្លៃជាអន្តរជាតិ នេះបើយោងតាមកិច្ចសម្ភាសន៍រវាង ឯកឧត្តម ស៊ីម ស៊ីថា អគ្គនាយករដ្ឋាករទឹកភ្នំពេញ ជាមួយទស្សនាវដ្តី សំណង់ និងអចលនទ្រព្យ យើងខ្ញុំ។ តាមការបញ្ជាក់របស់ ឯកឧត្តម ស៊ីម ស៊ីថា នៅថ្ងៃទី ២០ ខែ មីនា ឆ្នាំ ២០១៩ រោងចក្រខាងលើ គ្រោងនឹងសាង់សង់លើទឹកដីបាក់ខែង ហួសព្រែកតាសេក ជិតស្តាតមរតកតេជោ ក្នុង...
អានបន្ថែមគម្រោងសាងសង់មជ្ឈមណ្ឌលធុរកិច្ចកម្ពុជានឹងត្រូវដាក់អោយដេញថ្លៃជាសកល
credit: independent.com ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ ហៅកាត់ថា (KOICA) បានផ្តល់ជំនួយប្រមាណ ៧លានដុល្លារអាមេរិក សាងសង់អគារមជ្ឈមណ្ឌលធុរកិច្ចថ្មីកម្ពុជា-កូរ៉េដល់កម្ពុជា ។ នេះបើយោងតាមកិច្ចសម្ភាសន៍លោកស្រី វ៉ន ជីហ៊ែ អនុប្រធានតំណាងការិយាល័យប្រចាំប្រទេសកម្ពុជា ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ ជាមួយទស្សនាវដ្តី សំណង់ និងអចលនទ្រព្យ។ គម្រោងខាងលើនេះ គ្រោងសាងសង់នៅក្នុងបរិវេណសាកលវិទ្យាល័យ...
អានបន្ថែមកូរ៉េផ្តល់ហិរញ្ញប្បទាន ៧០០ លានដុល្លារអាមេរិក ដើម្បីអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា
Cambodia-Korea business forum credit : SPM Page កម្ពុជាទទួលបានហិរញ្ញប្បទានប្រមាណ ៧០០ លានដុល្លារអាមេរិក ពីកូរ៉េខាងត្បូងដើម្បីអភិវឌ្ឍន៍លើហេដ្ឋារចនាសម្ព័ន្ធ សម្រាប់ឆ្នាំ២០១៩ ដល់ឆ្នាំ២០២៣។ នេះបើយោងតាមការចុះផ្សាយរបស់ទំព័រហ្វេសប៊ុកលោកនាយករដ្ឋមន្រ្តី ហ៊ុនសែន។ គម្រោងឥណទានខាងលើ នឹងត្រូវប្រើប្រាស់លើការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ វិស័យធនធានទឹក និងសុខមាលភាពសាធារណៈ វិស័យអប់រំនិងបណ្ដុះបណ្ដាលធនធានមនុស្ស វិ...
អានបន្ថែមកូរ៉េខាងត្បូងចុះMOUជាមួយកម្ពុជាដើម្បីចូលកាន់តែជ្រៅក្នុងវិស័យសំណង់
Korea signs MoU with Cambodia Credit: CPM រដ្ឋាភិបាលកូរ៉េខាងត្បូងតាមរយៈទីភ្នាក់ងារសម្រាប់ជំរុញពាណិជ្ជកម្ម និងការវិនិយោគកូរ៉េ ឬ KOTRA បានចុះអនុស្សរណៈយោគយល់គ្នា MOU ជាមួយសមាគមអ្នកសាងសង់កម្ពុជាដើម្បីឈានជើងចូលអោយកាន់តែជ្រៅទៅក្នុងវិស័យសំណង់នៅកម្ពុជា។ លោក Kwon Pyung-oh នាយកប្រតិបត្តិនៃទីភ្នាក់ងារ KOTRA បានមានប្រសាសន៍ក្នុងពិធីចុះ MOU កាលពីថ្ងៃទី ១៤ ខែ មីនា ឆ្នាំ ២០១៩ ស្តីពីកិច្ចសហការលើវិស័យសំណង់រវា...
អានបន្ថែមទីក្រុងរណបជ្រោយចង្វារនឹងមានសាលពិព័ណ៌ដ៏ធំលំដាប់អន្តរជាតិមួយនៅឆ្នាំ២០២០នេះ
សាលពិព័ណ៌លំដាប់អន្តរជាតិរបស់ក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា ឬ OCIC ដែលមានទំហំជាង ៣ម៉ឺនម៉ែត្រការ៉េ ក្រោមទុនវិនិយោគប្រមាណ ១៨លានដុល្លារអាមេរិក បានបើកការដ្ឋានសាងសាង់ ហើយគ្រោងនឹងបើកដំណើរការនៅក្នុងឆ្នាំ ២០២០ ខាងមុខនេះ។ នេះបើយោងតាមការឲ្យដឹងពីថ្នាក់ដឹកនាំជាន់ខ្ពស់របស់ក្រុមហ៊ុនOCIC។ លោក ទូច សំណាង អគ្គនាយករងក្រុមហ៊ុន OCIC បានប្រាប់ទស្សនាវដ្តីសំណង់និងអចលទ្រព្យថា៖ «គម្រោងដែលមានទំហំសាងសង់រហូតដល់រាប់ម៉ឺនម៉...
អានបន្ថែមសិង្ហបុរីសហការនឹងក្រសួងដែនដីលើកកម្ពស់សុវត្ថិភាពអគ្គីភ័យក្នុងវិស័យសំណង់
burning high-rise collapses - credit : Los Angeles Times សមាជិកនៃគណៈស្ថាបត្យកម្មរបស់ប្រទេសសិង្ហបុរីរួមជាមួយនឹងមន្ត្រីក្រសួងដែនដីកម្ពជា បានសហការគ្នាចែករំលែកបទពិសោធន៍សំខាន់ៗ ទាក់ទងនឹងសុវត្ថិភាពអគ្គីភ័យក្នុងវិស័យសំណង់ ក្នុងគោលបំណងដើម្បីជួយអប់រំណែនាំ ផ្ដល់ចំណេះដឹង លើកកម្ពស់ និងដោះស្រាយបញ្ហាប្រឈមក្នុងវិស័យនេះ។ ជំនួបរវាងភាគីទាំង ២ ធ្វើឡើងកាលថ្ងៃទី ១២ ខែមីនា ឆ្នាំ២០១៩ នៅទីស្តីការក្រសួងរៀបចំដែនដី នគ...
អានបន្ថែមសហភាពអ៊ឺរ៉ុបផ្តល់ហិរញ្ញប្បទាន ១១,៥លានអឺរ៉ូ លើកកម្ពស់ហេដ្ឋារចនាសម្ព័ន្ធខេត្តកណ្ដាល
Credit: kh.ambafrance.org សហភាពអ៊ឺរ៉ុប តាមរយៈទីភ្នាក់ងារអភិវឌ្ឍន៍បារាំង (AFD) បានផ្តល់ហិរញ្ញប្បទាន ១១,៥លានអឺរ៉ូ ដល់កម្ពុជាដើម្បីស្តារប្រព័ន្ធស្រោចស្រប និងព្រែកនៅខេត្តកណ្តាល នេះបើយោងតាមការចុះផ្សាយរបស់ស្ថានទូតបារាំងប្រចាំកម្ពុជា។ ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងហិរញ្ញប្បទាននេះ ធ្វើឡើងកាលពី កាល ពីថ្ងៃ ពុធ ទី ៦ ខែ មីនា រវាង ឯក ឧត្តម វង្សី វិស្សុត រដ្ឋ លេ ខា ធិការ ក្រសួ ង សេដ្ឋ កិច្ច និង ហិរញ្ញ វត្...
អានបន្ថែមជប៉ុនផ្តល់កម្ចីសម្បទាន ២០៩លានដុល្លារអាមេរិក ក្នុងការពង្រីកផែស្វយ័តព្រះសីហនុ
Sihanoukville Autonomous Port credit: MPWT គម្រោងពង្រីកកំពង់ផែស្វយ័តក្រុងព្រះសីហនុគ្រោងនឹងបើកការដ្ឋានសាងសង់ នៅក្នុងឆ្នាំ២០១៩ នេះហើយ ក្រោយទទួលបានកម្ចីសម្បទាន ២០៩លានដុល្លារអាមេរិក ពីប្រទេសជប៉ុន។ នេះបើយោងតាមការផ្សាយព័ត៌មានរបស់រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជាកាលពីថ្ងៃទី ៤ មិនា ២០១៩ កន្លងទៅនេះ។ ចំណតផែកុងតឺន័រថ្មីមួយនេះ នឹងមានជម្រៅទឹក ១៤,៥ម៉ែត្រ ប្រវែង៣៥០ម៉ែត្រ ដែលនឹងធានាដល់ការចូលចតនាវាកុងតឺន័រខ្នាត...
អានបន្ថែម