គិតមកទល់ពេលនេះ អាមេរិកបានផ្តល់ជំនួយ ៤លានដុល្លារ សម្រាប់គម្រោងអភិរក្សប្រាសាទភ្នំបាខែង

គិតចាប់តាំងពីឆ្នាំ ២០០៤ មកទល់ពេលនេះ កម្មវិធី AFCP របស់សហរដ្ឋអាមេរិក បានផ្តល់ជំនួយចំនួន ៨ដង គិតជាទឹកប្រាក់សរុប ៤លានដុល្លារ មកអង្គការមូលនិធិប្រាសាទពិភពលោក WMF សម្រាប់ការងារអភិរក្សប្រាសាទភ្នំបាខែង ដែលស្ថិតនៅក្នុងតំបន់ឧទ្យានអង្គរ ក្នុងខេត្តសៀមរាប។ នេះបើតាមសេចក្តីប្រកាសព័ត៌មានចុះថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២៣។ ក្នុងនោះដែរ កម្មវិធី AFCP ទើបតែបានធ្វើពិធីចុះហត្ថលេខាផ្តល់ជំនួយ ៤៥ ម៉ឺនដុល្លារ សម្រាប់ថែរក្សាអភ...

អាន​បន្ថែម

១១ខែ កម្ពុជារកចំណូលបានជាង ៣២លានដុល្លារ ពីការលក់សំបុត្រចូលទស្សនាអង្គរ

រយៈពេល ១១ខែ ឆ្នាំ២០២៣ ប្រទេសកម្ពុជារកចំណូលបានចំនួន ៣២.៥៤៦.៨៤៧ដុល្លារ ពីការលក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ ទៅភ្ញៀវទេសចរបរទេសចំនួន ៦៩៩.៩៩៦នាក់។ នេះបើតាមរបាយការណ៍ចេញផ្សាយដោយគ្រឹះស្ថានអង្គរ នៅថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២៣ បានឱ្យដឹងថា ចំណូលនេះបានកើនឡើង ២៦១,១២ភាគរយ ធៀបនិងរយៈពេលដូ​ចគ្នាក្នុងឆ្នាំ២០២២។ របាយការណ៍ដដែលបានឱ្យដឹងថា សម្រាប់ខែវិច្ឆិកា ឆ្នាំ២០២៣នេះ គ្រឹះស្ថានអង្គរ រកចំណូលបានចំនួន ៤.៦៦៤.៤១២ដុ...

អាន​បន្ថែម

ស្ថាប័ន២ ជំរុញការអភិវឌ្ឍថាមពលបៃតង ដើម្បីជួយឧស្សាហកម្មទេសចរណ៍នៅកម្ពុជា

សហព័ន្ធទេសចរណ៍កម្ពុជា(CTF) និងអង្គការ(WWF)កម្ពុជា បានបង្ហាញនូវការយល់ឃើញដូចគ្នាថា ការប្រើប្រាស់ថាមពលពន្លឺព្រះអាទិត្យលើដំបូល គឺជាជំរុញការអភិវឌ្ឍបៃតងឱ្យកាន់តែប្រសើរសម្រាប់វិស័យទេសចរណ៍។ នេះបើតាមការចុះផ្សាយរបស់អង្គការ(WWF)កម្ពុជា កាលពីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៣។ ការយល់ឃើញរ​បស់ស្ថាប័នទាំង ០២នេះ ស្របគ្នានឹងការផ្សាយរបស់ក្រសួងទេសចរណ៍នាពេលថ្មីៗដែលថាចំនួនភ្ញៀវ​ទេសចរអន្តរជាតិបានមកទស្សនាប្រទេសកម្ពុជាកើនច...

អាន​បន្ថែម

សណ្ឋាគារដ៏ទំនើបតម្លៃជាង ៨៤លានដុល្លារ កណ្តាលក្រុងភ្នំពេញ ចាប់ផ្តើមបុកគ្រឹះហើយ

សណ្ឋាគារខ្នាតអន្តរជាតិលំដាប់ផ្កាយ៥ ស្ថិតចំកណ្តាលរាជធានីភ្នំពេញ មានតម្លៃជាង ៨៤,៥លានដុល្លារ ត្រូវបានបុកគ្រឹះសាងសង់នៅថ្ងៃ១៩ វិច្ឆិកា ២០២៣នេះហើយ។ សណ្ឋាគារអន្តរជាតិដ៏ទំនើបមួយនេះ មានឈ្មោះថា Marriott International Hotel វិនិយោគដោយក្រុមហ៊ុនអភិវឌ្ឍ KHOU TOWER CO., LTD របស់ឧកញ៉ា លាង ហ៊ី ក្រោមទុនវិនិយោគ ៨៤,៥ លានដុល្លារ។ គួរបញ្ជាក់ថា សណ្ឋាគារនេះ នឹងសាងសង់ឡើងដោយមាន ២៣៧បន្ទប់ ស្ថិតនៅលើមហាវិថីព្រះមុនីវង្ស ...

អាន​បន្ថែម

រដ្ឋរៀបចំផែនការជំរុញការវិនិយោគ និងអភិវឌ្ឍន៍ទេសចរណ៍តាមតំបន់ឆ្នេរក្នុងខេត្តព្រះសីហនុ

ក្រសួងទេសចរណ៍ កំពុងរៀបចំផែនការជំរុញការវិនិយោគ និងការអភិវឌ្ឍទេសចរណ៍នៅតំបន់ឆ្នេរក្នុងខេត្តព្រះសីហនុ​​​។ នេះបើតាមសិក្ខាសាលាពិគ្រោះយោបល់ស្ដីពី «ផែនការជំរុញការវិនិយោគ និងអភិវឌ្ឍន៍ទេសចរណ៍តំបន់ឆ្នេរ»  កាលពីថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅក្រុងព្រះសីហនុ។ ថ្លែងក្នុងអង្គសិក្ខាសាលា ឯកឧត្តម  អ៊ុន វ៉ាល់ឡឺរ៉ូ រដ្ឋលេខាធិការក្រសួងទេសចរណ៍ បានមានប្រសាសន៍ថា ខេត្តព្រះសី​ហនុ ជាខេត្តមួយដែលមានសក្តានុពលលើវិស័យទេសចរណ៍ ...

អាន​បន្ថែម

រដ្ឋសម្រេចធ្វើរឿងសំខាន់២ ដើម្បីជំរុញវិស័យទេសចរណ៍ខេត្តសៀមរាបឱ្យមានសន្ទុះរិតតែខ្លាំងក្នុងឆ្នាំ២០២៤

សម្តេចហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសឱ្យធ្វើការសិក្សាពីលទ្ធភាពក្នុងការអភិវឌ្ឍភ្នំគូលែននៅខេត្តសៀមរាបទៅជាគោលដៅទេសចរណ៍ធម្មជាតិ ជាពិសេសបានចេញវិធានការដោយផ្តល់ការលើកលែងពន្ធមួយចំនួនដល់អ្នកប្រកបអាជីវកម្មទេសចរណ៍ក្នុងខេត្តមួយនេះថែមទៀតផង។ ការប្រកាសនេះ ត្រូវបានធ្វើឡើងនៅក្នុងវេទិកា «រាជរដ្ឋាភិបាល-ផ្នែកឯកជន» លើកទី១៩ នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣។ សម្តេចបានមានប្រសាសន៍ថា យើងត្...

អាន​បន្ថែម

ស្ពានហាលខាងលិចអង្គរវត្ត ក្រោមជំនួយជប៉ុន សម្ពោធឱ្យប្រើប្រាស់ផ្លូវការហើយ

រដ្ឋាភិបាលជប៉ុនបានផ្តល់ជំនួយជាង ១០០លានដុល្លារ ដល់កម្ពុជាសម្រាប់អភិរក្សប្រាសាទអង្គរវត្ត រួមទាំងជួសជុលស្ពានហាលខាងលិចប្រាសាទអង្គរវត្ត ដែលបានបញ្ជប់ការងារជួសជុល ១០០ភាគរយ និងបានសម្ពោធឱ្យប្រើប្រាស់ជាផ្លូវការហើយ។ នេះបើយោងតាមការលើកឡើងរបស់លោកជំទាវ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវការនូវ “ស្ពានហាល”នេះ នៅថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៣។ ពិធីសម្ពោធនេះដ...

អាន​បន្ថែម

រយៈពេល១០ខែ កម្ពុជារកចំណូលបានជាង ២៧លានដុល្លារ ពីការលក់សំបុត្រចូលទស្សនាអង្គរ

រយៈពេល ១០ខែ ឆ្នាំ២០២៣ ប្រទេសកម្ពុជារកចំណូលបានចំនួន ២៧.៨៨២.៤៣៥ដុល្លារ ពីការលក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ ទៅភ្ញៀវទេសចរបរទេសចំនួន ៦០២.៥៧០នាក់។ នេះបើតាមរបាយការណ៍ចេញផ្សាយដោយគ្រឹះស្ថានអង្គរ នៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៣ បានឱ្យដឹងថា ចំណូលនេះបានកើនឡើង ៣១២,៣៥ភាគរយ ធៀបនិងរយៈពេលដូ​ចគ្នាក្នុងឆ្នាំ២០២២។ របាយការណ៍ដដែលបានឱ្យដឹងថា សម្រាប់ខែតុលា ឆ្នាំ២០២៣នេះ គ្រឹះស្ថានអង្គរ រកចំណូលបានចំនួន ២.៩២៧.០៣៨ដុ...

អាន​បន្ថែម

បាត់ដំបង ក្លាយជាក្រុងដំបូងរបស់កម្ពុជា ដែលជាប់ជាទីក្រុងមានភាពច្នៃប្រឌិតផ្នែកម្ហូបអាហាររបស់យូណេស្កូ

អង្គការយូណេស្កូ បានឱ្យប្រកាសដាក់ឱ្យទីក្រុងបាត់ដំបង ជាទីក្រុងដំបូងរបស់កម្ពុជាដែលមានភាពច្នៃប្រឌិតផ្នែកម្ហូបអាហារ។​ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់អង្គការយូណេស្កូ (UNESCO) កាលពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣។ ទីក្រុងបាត់ដំបង ត្រូវបានកំណត់ជាទិសដៅទីក្រុងមានភាពជាសិល្បៈខាងម្ហូបអាហារ ដែលផ្សារភ្ជាប់ជាមួយវប្បធម៌ និងគំនិតច្នៃប្រឌិត សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាពរបស់ទីក្រុង។ សេចក្តីប្រកាសព័ត៌មាននេះ បានបន្ថ...

អាន​បន្ថែម

រដ្ឋកាត់ដី ៦៣៩ហិកតា នៅស្ទឹងហាវ ឱ្យឯកជនអភិវឌ្ឍជាតំបន់ពាណិជ្ជបែបទំនើប

រាជរដ្ឋាភិបាលកម្ពុជា សម្រេចធ្វើអនុប្បយោគដីសាធារណៈរបស់រដ្ឋទំហំ ៦៣៩ហិកតា ស្ថិតនៅឃុំទំនប់រលក ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ឱ្យជាដីឯកជនរបស់រដ្ឋ ដើម្បីធ្វើការអភិវឌ្ឍជាតំបន់ពាណិជ្ជកម្ម និងសេវាកម្មនានា។ នេះបើតាមអនុក្រឹត្យលេខ ១៣៧ អនក្រ.បក ចុះថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៣។ យោងតាមអនុក្រឹត្យខាងលើបានបង្ហាញថា ផ្ទៃដីសរុបដែលបានធ្វើអនុប្បយោគដីសាធារណៈរបស់រដ្ឋមានទំហំ ៧៩៩ហិកតា ដោយត្រូវបានកំណត់ឡើងតាមប្រព័ន្ធកូអរដោណេ ...

អាន​បន្ថែម