ក្រុមហ៊ុនទេសចរណ៍ដ៏ល្បីមកពីអាល្លឺម៉ង់ សម្ពោធបើកដំណើរការសណ្ឋាគារប្រណិតនៅព្រះសីហនុ
ក្រុមហ៊ុផ្តល់សេវាកម្មទេសចរណ៍ដ៏ល្បីមួយមកពីប្រទេសអាល្លឺម៉ង់ បានសម្ពោធបើកដំណើរការសណ្ឋាគារដ៏ប្រណិតមួយ មានកម្ពស់១៧ជាន់ ស្ថិតនៅចំកណា្តលក្រុងព្រះសីហនុ នៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៥។ ពិធីសម្ពោធនេះប្រារព្ធឡើងក្រោមអធិបតីភាពរបស់ ឯកឧត្តម លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ រួមជាមួយភាគីពាក់ព័ន្ធសំខាន់ៗក្នុងឧស្សាហកម្មនេះ។ នាឱកាសនោះ ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានថ្លែងអំណរគុណចំពោះការសម្រេចចិត្តដ៏...
អានបន្ថែម៤ខែប៉ុណ្ណោះ កម្ពុជារកចំណូលបានជាង $២៣លាន ពីការលក់សំបុត្រទេសចរណ៍
ក្នុងរយៈពេល៤ខែ គិតចាប់ពីខែមករា ដល់ខែមេសា ឆ្នាំ២០២៥នេះ កម្ពុជារកចំណូលបាន ២៣.១៥៤.៥៣២ដុល្លារ ពីការលក់សំបុត្រចូលទស្សនារមណីយដ្ឋានល្បីៗដូចជា ប្រាសាទអង្គរ, ប្រាសាទកោះកែរ, ប្រាសាទបេងមាលា, ភ្នំក្បាលស្ពាន និងការជិះទូកកម្សាន្ត។ នេះបើយោងតាមរបាយការណ៍ចេញផ្សាយដោយគ្រឹះស្ថានអង្គរនៅថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៥។ របាយការណ៍ខាងលើបានឱ្យដឹងថា ក្នុងរយៈពេល ៤ខែដើមឆ្នាំ២០២៥នេះ កម្ពុជាទទួលបានភ្ញៀវទេសចរបរទេសចំនួន ៤៧៤.៨១០នាក...
អានបន្ថែមវៀតណាមបោះទុនជាង $៨ពាន់លាន បង្កើតទីក្រុងអច្ឆរិយៈមួយនៅភាគខាងត្បូងនៃប្រទេស
ក្រុមហ៊ុន Vingroup ជាក្រុមហ៊ុនឈានមុខគេរបស់វៀតណាមបានបោះទុនជាង ២១៧,០៥ លានលានដុង (៨,៤៤ពាន់លានដុល្លារ) បើកការដ្ឋានសាងសង់គម្រោងអភិវឌ្ឍតំបន់ទេសចរណ៍ដ៏ទំនើបមួយដែលមានឈ្មោះថា ទីក្រុង Vinhomes Green Paradise នៅតំបន់ឆ្នេរសមុទ្រ Can Gio មានចម្ងាយប្រហែល ៥០គីឡូម៉ែត្រពីភាគអាគ្នេយ៍នៃមជ្ឈមណ្ឌលរបស់ទីក្រុងហូជីមិញ។ គម្រោង Vinhomes Green Paradiseនេះ នឹងត្រូវសាងសង់ជាលក្ខណៈស្តង់ដារ ESG (បរិស្ថាន-សង្គម-អភិបាល...
អានបន្ថែមរយៈពេល ៣ថ្ងៃ នៃពិធីចូលឆ្នាំថ្មីប្រពៃណីខ្មែរ មានភ្ញៀវទេសចរជាង ២៣លាននាក់ ដើរកម្សាន្តទូទាំងប្រទេស
ក្នុងរយៈពេល ៣ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ មានភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលបានធ្វើដំណើរកម្សាន្តទូទាំងប្រទេស មានចំនួនប្រមាណ ២៣.៩៧៧.៤៤១នាក់ កើនឡើង ៩,៩% ធៀបនឹងឆ្នាំ២០២៤។ នេះបើតាមការឱ្យដឹងពីក្រសួងទេសចរណ៍ នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៥។ ក្នុងរយៈពេល៣ថ្ងៃនេះ គិតចាប់ពីថ្ងៃទី១៤-១៦ ខែមេសា ឆ្នាំ២០២៥ កម្ពុជាមានភ្ញៀវជាតិចំនួន ២៣.៨៦២.៣៥១នាក់ និងភ្ញៀវអន្តរជាតិមានចំនួន ១១៥.០៩០នាក់ ដែល...
អានបន្ថែមសណ្ឋាគារអ៊ីនធឺខនទីណង់តាល់ វិលត្រឡប់មកកម្ពុជាវិញជាមួយនឹងគម្រោងសង់សណ្ឋាគារថ្មីតម្លៃ $៣00លាន នៅខេត្តព្រះសីហនុ
សណ្ឋាការ InterContinental Hotels & Resorts នឹងត្រឡប់មកប្រទេសកម្ពុជាវិញ ដោយពាំនាំយកមកជាមួយគម្រោងអចលនទ្រព្យប្រណីតថ្មី តម្លៃ ៣០០លានដុល្លារ នៅខេត្តព្រះសីហនុ ដែលគ្រោងនឹងបើកដំណើរការនៅឆ្នាំ ២០២៨ និងត្រូវបញ្ចូលជាផ្នែកមួយនៃគម្រោងវិនិយោគរបស់ Peninsula Bay Integrated Resort។ សេចក្តីប្រកាសនេះ ចេញមកស្របគ្នានឹងសន្ទុះកំពុងតែងើបឡើងវិញ គួរឱ្យកត់សម្គាល់នៅក្នុងវិស័យទេសចរណ៍របស់កម្ពុជា ដែលមានកំណើនចំនួន ២៣% នៃចំណូល...
អានបន្ថែមត្រីមាសទី១-២០២៥ កម្ពុជាលក់សំបុត្រទេសចរណ៍បានជិត ២០លានដុល្លារ
ក្នុងត្រីមាសទី១ ឆ្នាំ២០២៥នេះ ប្រទេសកម្ពុជាប្រមូលចំណូលបាន ១៩.៥៣២.៤៨៧ដុល្លារ ពីការលក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ, ប្រាសាទកោះកែរ, ប្រាសាទបេងមាលា, ភ្នំក្បាលស្ពាន និងការជិះទូកកម្សាន្ត។ នេះបើយោងតាមរបាយការណ៍ចេញផ្សាយដោយគ្រឹះស្ថានអង្គរនៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៥។ របាយការណ៍ខាងលើបានឱ្យដឹងថា ក្នុងរយៈពេល ៣ខែដើមឆ្នាំ២០២៥នេះ កម្ពុជាមានភ្ញៀវទេសចរបរទេសចំនួន ៣៩៨.៥៣១នាក់ បានទិញបណ្ណចូលទស្សនារមណីយដ្ឋានអង្គរ ...
អានបន្ថែមរដ្ឋាភិបាលកម្ពុជា ប្រកាសរៀបកញ្ចប់ទស្សនកិច្ចពិសេស ដើម្បីទាក់ទាញភ្ញៀវទេសចរទៅកាន់តំបន់ខ្នងផ្សារ
រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងទេសចរណ៍ គ្រោងរៀបកញ្ចប់ទស្សនកិច្ចពិសេស ដើម្បីទាក់ទាញភ្ញៀវទេសចរឱ្យមកទស្សនាតំបន់ខ្នងផ្សារឱ្យបានច្រើន និងជួយលើកកម្ពស់ជីវភាពប្រជាសហគមន៍។ នេះបើតាម ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ក្នុងឱកាសដឹកនាំក្រុមការងារចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ទេសចរណ៍ខ្នងផ្សារ ស្ថិតនៅស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ កាលពីចុងសប្តាហ៍មុន។ ឯកឧត្តមបានលើកឡើងថា ក្រុមការងារ បានចុះពិនិត្យស្ថាន...
អានបន្ថែមរយៈពេល២ខែ កម្ពុជាលក់សំបុត្រទេសចរណ៍បានជាង ១៣,៥៥លានដុល្លារ
ក្នុងរយៈពេល២ខែ (មករា-កុម្ភៈ) ដើមឆ្នាំ២០២៥ ប្រទេសកម្ពុជាប្រមូលចំណូលបាន ១៣.៥៥០.២៥១ដុល្លារ ពីការលក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ, ប្រាសាទកោះកែរ, ប្រាសាទបេងមាលា, ភ្នំក្បាលស្ពាន និងការជិះទូកកម្សាន្ត។ នេះបើយោងតាមរបាយការណ៍ចេញផ្សាយដោយគ្រឹះស្ថានអង្គរនៅថ្ងៃទី០១ ខែមិនា ឆ្នាំ២០២៥។ របាយការណ៍ខាងលើបានឱ្យដឹងថា ក្នុងរយៈពេល ២ខែដើមឆ្នាំ២០២៥នេះ កម្ពុជាមានភ្ញៀវទេសចរបរទេសចំនួន ២៧៩.៦០៤នាក់ បានទិញបណ្ណចូលទស្សនារមណ...
អានបន្ថែមកម្ពុជា-ជប៉ុន សហការគ្នាបង្កើតកន្លែងកែច្នៃសំណល់សង្គ្រាមទៅជាវត្ថុអនុស្សាវរីយ៍
ស្ថិតក្នុងចលនានៃការបំផុសគំនិតក្នុងគោលបំណងប្រែក្លាយសំណល់សង្រ្គាមទៅជានិមិត្តសញ្ញានៃក្តីសង្ឃឹម កម្ពុជាបានចាប់ដៃជាមួយ ជប៉ុនដើម្បីបង្កើតកន្លែងកែច្នៃសំណល់សល់ពីសង្គ្រាមដែលជាការត្រួសត្រាយសម្រាប់សិប្បកម្មវត្ថុអនុស្សាវរីយ៍ដែលមិនអាចបំភ្លេចបាន។ គំនិតផ្តួចផ្ដើមនេះ ត្រូវបានធ្វើឡើងរវាងមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (ស៊ីម៉ាក់) និងជប៉ុន On The Road នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៥។ ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ...
អានបន្ថែម២៤ឆ្នាំចុងក្រោយនេះ មានទេសចរបរទេសជិត ២៨លាននាក់ ចូលទស្សនារមណីយដ្ឋានអង្គរ
រយៈពេល២៤ឆ្នាំ ចាប់ពីឆ្នាំ២០០០ រហូតមកដល់ពេលនេះ មានភ្ញៀវទេសចរបរទេសចូលមកទស្សនារមណីយដ្ឋានអង្គរមានចំនួនជិត ២៨លាននាក់។ នេះបើតាមឯកឧត្តម ហង់ ពៅ អគ្គនាយក អាជ្ញាធរជាតិអប្សរា បានថ្លែងប្រាប់អ្នកសារព័ត៌មាននៅមុខប្រាសាទអង្គរវត្ត នៅរសៀលថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៥។ យ៉ាងណាមិញ ក្នុងរយៈពេល១ឆ្នាំនេះ ដោយគិតចាប់ពីខែមករា រហូតដល់ខែធ្នូ ឆ្នាំ២០២៤ ប្រទេសកម្ពុជាប្រមូលចំណូលបាន ៤៨.៩៥០.៣៥៤ដុល្លារ ពីការលក់សំបុត្រចូលទស្សនារ...
អានបន្ថែម
