ព្រឹត្តិការណ៍ ២០កម្ភ: មិនបង្កភាពរអាក់រអួលដល់ការដ្ឋានសាងសង់ផ្លូវ ៣៨ខ្សែ នៅសៀមរាបទេ

ទោះបីជាព្រឹត្ដិការណ៍សហគមន៍ ២០កុម្ភ: នៅតែបន្តធ្ងន់ធ្ងរក្ដី ការអនុវត្ដគម្រោងស្ថាបនាផ្លូវ ៣៨ខ្សែ នៅខេត្តសៀមរាប មិនមានភាពរអាក់រអួលនោះឡើយ។ នេះបើយោងតាមលោក នួន ពុទ្ធារ៉ា អភិបាលក្រុងសៀមរាប កាលពីថ្ងៃទី១៥ ខែមីនា កន្លងមកនេះ។ លោក នួន ពុទ្ធារ៉ា បានឱ្យដឹងបន្តថា មកដល់ពេលនេះក្រុមការងារសម្រេច បានប្រមាណជាង ៣០%ហើយ ដែលក្នុងនោះរួមមានការចាក់បេតុង ការដាក់ប្រព័ន្ធលូទឹក ប្រព័ន្ធអគ្គិសនីក្រោមដី ព្រមទាំងប្រព័ន្ធខ្សែកាបផ្...

អាន​បន្ថែម

សាលាក្រុងកំពុងបង្កើតឧទ្យានជាតិដ៏ធំមួយលើផ្ទៃដី ៧៥ហិកតា នៅខណ្ឌព្រែកព្នៅ

រដ្ឋបាលរាជធានីភ្នំពេញ កំពុងប្រែមុខមាត់ដី ៧៥ហិកតា នៅបឹងតាមោក ក្នុងខណ្ឌព្រែកព្នៅ ទៅជាឧទ្យាជាតិដ៏ធំមួយ ខណៈបច្ចុប្បន្នដើមឈើជាច្រើនដើមកំពុងត្រូវបានត្រៀមដើម្បីយកទៅដាំនៅទីនោះ។ នេះបើយោងតាមទំព័រ Facebook របស់រដ្ឋបាលរាជធានីភ្នំពេញ និងប្រសាសន៍របស់ ឯកឧត្តម ឃួង ស្រេង កាលពីពេលថ្មីៗនេះ។ ឯកឧត្តមអភិបាលរាជធានីភ្នំពេញ បានប្រាប់បណ្ដាញព័ត៌មាន Fresh News ថា ឧទ្យានជាតិនេះគឺជាគំនិតផ្តួតផ្តើម របស់សម្តេចនាយករដ្ឋមន្ត្រី ...

អាន​បន្ថែម

កម្ពុជា ឡាវ និងវៀតណាម ឯកភាពគ្នាពន្លឿនការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធឆ្លងប្រទេសធំៗ ៣

នាយករដ្ឋមន្រ្តីនៃប្រទេសកម្ពុជា ឡាវ និងវៀតណាម បានសម្រេចឯកភាពគ្នាគៀងគរធនធានពីដៃគូអភិវឌ្ឍន៍ ដើម្បីពន្លឿនការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធឆ្លងប្រទេសធំៗ ៣ រួមមាន ផ្លូវរថភ្លើងភ្នំពេញ-ហូជីមិញ ផ្លូវល្បឿនលឿនហាណូយ-វៀងចន្ទន៍ និងផ្លូវរថភ្លើងវៀងចន្ទន៍-វង្សអាន ។ នេះបើយោងតាមកិច្ចប្រជុំតាមប្រព័ន្ធវីដេអូរវាងប្រមុខថ្នាក់ដឹកនាំនៃប្រទេសទាំងបី កាលពីថ្ងៃទី១០ ខែមីនា ឆ្នាំ២០២១ នេះ។ ការពន្លឿនការស្ថាបនាផ្លូវល្បឿនលឿន និងផ្...

អាន​បន្ថែម

អ្នកនាំពាក្យក្រសួង៖ ផែនការកសាងផ្លូវក្រវាត់ក្រុងទី៤ អាចនឹងត្រូវកែសម្រួលបន្ថែម

ក្រសួងសាធារណការនិងដឹកជញ្ជូន បានបញ្ជាក់ថា គម្រោងសិក្សាសាងសង់ផ្លូវក្រវាត់ក្រុងទី៤ កំពុងស្ថិតក្នុងដំណាក់កាលកែសម្រួលនៅឡើយ បន្ទាប់ពីក្រុមហ៊ុនឯកជនបានសិក្សាចប់សព្វ កាលពីឆ្នាំ២០២០ កន្លងទៅ។ ឯកឧត្តម វ៉ាស៊ីម សូរិយា អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានបញ្ជាក់ថានៅថ្ងៃទី ២៥ ខែកុម្ភៈនេះ ថា ក្រសួងមិនទាន់មានផែនការចាប់ផ្តើមការដ្ឋាននៅឡើយទេ ទោះក្រុមហ៊ុនបានបញ្ចប់ការសិក្សារួចក្ដី។ ឯកឧត្តម វ៉ាស៊ីម សូរិយា ថ...

អាន​បន្ថែម

គម្រោងទីក្រុងឆ្លាតវៃកម្ពុជា-ជប៉ុន នឹងប្ដូរមុខមាត់តំបន់ធំៗ ៣ នៅខេត្តសៀមរាប​ឱ្យទាក់ទាញជាងមុន

គម្រោង Smart City ដែលជាការសហការគ្នារវាងរដ្ឋាភិបាលកម្ពុជា និងប្រទេសជប៉ុន នឹងកែប្រែមុខមាត់តំបន់ក្រុងសៀមរាប តំបន់បេតិកភណ្ឌ និងតំបន់ទន្លេសាប ឱ្យក្លាយទៅជាតំបន់ប្រកបដោយនិរន្តរភាព និងមានភាពទាក់ទាញជាងមុន។ នេះបើយោងកិច្ចប្រជុំស្ដីពីទិសដៅការងាររវាងរដ្ឋបាលខេត្តសៀមរាប និងអង្គការ JICA កាលពីថ្ងៃទី ២៤ ខែកុម្ភៈ កន្លងមកនេះ។ លោក​ លី​ សំរិទ្ធ​ អភិបាល​រងខេត្តសៀមរាប​ បានឱ្យដឹងថា តំបន់ទាំង ៣ ខាងលើនេះ គឺគោលដៅដែលត្រ...

អាន​បន្ថែម

ក្រុមហ៊ុនឯកជនស្នើសង់អាងចម្រោះទឹកកខ្វក់លើផ្ទៃដី ៣ ហិកតាក្នុងតំបន់សេដ្ឋកិច្ចពិសេសខេត្តព្រះសីហនុ

ក្រុមហ៊ុនឯកជន កំពុងសិក្សាផលប៉ះពាល់លើគម្រោងសាងសង់អាងចម្រោះទឹកកខ្វក់ចំនួន ៤ លើផ្ទៃដី ៣ហិកតា ក្នុងតំបន់សេដ្ឋកិច្ចពិសេសខេត្តព្រះសីហនុ។ នេះបើយោងតាមកិច្ចប្រជុំរវាងអភិបាលរងខេត្តព្រះសីហនុ ឯកឧត្តម ឈិន សេងងួន និងតំណាងក្រុមហ៊ុន កាលពីថ្ងៃទី ២៣ កុម្ភៈនេះ។ គម្រោងនេះស្នើដោយក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស អេធីអឹម ហ្គ្រីនខនសាល់ធេនស៊ី ដោយមានកញ្ញា ឡុក គឹមហៀក ជាតំណាង។ បើទទួលបានការអនុម័ត គម្រោងនេះនឹងត្រូវសាងសង់ឡើងក្នុ...

អាន​បន្ថែម

ដីជាង ២២ ហិកតានៅខេត្តកំពង់ឆ្នាំងនឹងផ្លាស់ប្ដូរមុខមាត់ក្លាយជាលំនៅឋានតម្លៃសមរម្យ

ដីជាង ២២ ហិកតា នៅសង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង នឹងត្រូវផ្លាស់ប្ដូរមុខមាត់ទៅជាគម្រោងលំនៅឋានតម្លៃសមរម្យដ៏ធំមួយ ដែលមកទល់បច្ចុប្បន្នគម្រោងនេះកំពុងស្ថិតក្នុងដំណាក់កាលត្រួតពិនិត្យដោយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។ គម្រោងនេះត្រូវបានក្រុមការងារបច្ចេកទេសដែលដឹកនាំដោយឯកឧត្ដម បេងហុង សុជាតិ ខេមរ៉ូ អគ្គនាយកនៃអគ្គនាយកដ្ឋានលំនៅឋាន ចុះត្រួតពិនិត្យទីតាំងជាក់ស្ដែង កាលពីថ្ងៃទី ១៨ ខែកុម្ភៈ កន្លងមក។ ...

អាន​បន្ថែម

២០ឆ្នាំមកនេះ ទុនវិនិយោគក្នុងវិស័យសំណង់កម្ពុជា មានរហូតជាង ៦០ ប៊ីលានដុល្លារអាមេរិក

វិស័យសំណង់បានក្លាយឆ្អឹងខ្នងដ៏សំខាន់មួយទ្រទ្រង់កំណើនសេដ្ឋកិច្ចកម្ពុជា ដែលក្នុងរយៈពេល ២០ឆ្នាំចុងក្រោយនេះ ទុនវិនិយោគសរុបក្នុងវិស័យនេះមានដល់ទៅប្រមាណជាង ៦០,៨៧២ ប៊ីលានដុល្លារ។ នេះបើយោងតាមប្រសាសន៍របស់ឯកឧត្តម ជា សុផារ៉ា រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។ ឯកឧត្តម ជា សុផារ៉ា បានមានប្រសាសន៍ក្នុងវេទិការដ្ឋ-ឯកជនលើកទី២ ស្តីពីការអភិវឌ្ឍនគរូបនីយកម្មកម្ពុជា-ជប៉ុន កាលពីថ្ងៃទី១៦ ខែកុម្ភៈ នេះ ថា៖ «...

អាន​បន្ថែម

តើកម្ពុជានិងជប៉ុនបានសម្រេចសមិទ្ធិផលធំៗអ្វីខ្លះលើវិស័យដីធ្លីនិងសំណង់?

ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបង្ហើបឱ្យដឹងថា កន្លងមកប្រទេសជប៉ុន បានជួយជ្រោមជ្រែងលើការងារជាច្រើនទាក់ទិននឹងវិស័យសំណង់ និងដីធ្លីនៅកម្ពុជា។ ក្នុងវេទិការដ្ឋ-ឯកជនលើកទី២ ស្តីពី “ការអភិវឌ្ឍន៍នគរូបនីយកម្មកម្ពុជា-ជប៉ុន” កាលពីថ្ងៃទី ១៦ ខែកុម្ភៈ ឆ្នាំ ២០២១ ឯកឧត្តម បានឱ្យដឹងថាសមិទ្ធិផលធំៗ ទាំងនោះរួមមាន៖ ១) ការងារសំណង់៖ ជប៉ុនបានជួយជ្រោមជ្រែង និងឱ...

អាន​បន្ថែម

ក្រសួងដែនដីស្នើជំនួយពីជប៉ុន ៤ចំណុចធំៗដើម្បីជំរុញវិស័យដីធ្លីនិងសំណង់កម្ពុជា

ក្នុងវេទិការដ្ឋ-ឯកជនលើកទី២ ស្តីពី “ការអភិវឌ្ឍនគរូបនីយកម្មកម្ពុជា-ជប៉ុន” កាលពីថ្ងៃទី ១៦ ខែកុម្ភៈ នេះ ឯកឧត្តម ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានស្នើឱ្យភាគីជប៉ុនផ្ដល់ជំនួយលើ ៤ ចំណុចធំៗ ដើម្បីជួយជំរុញការអភិវឌ្ឍន៍វិស័យសំណង់ រៀបចំដែនដី នគរូបនីយកម្ម  និងលំនៅដ្ឋាននៅកម្ពុជា។ សំណើទី ១ គឺសម្រាប់វិស័យសំណង់ ដោយឯកឧត្តម ជា សុផារ៉ា បានស្នើដល់ជប៉ុនឱ្យជំរុញការអនុវត្តច្បាប់ស្តីពីសំណង...

អាន​បន្ថែម