ថៃគ្រោងចំណាយ ៨,៨ពាន់លានដុល្លារសាងសង់ទីក្រុងអាកាសចរណ៍ថ្មីនេះនៅភាគខាងកើតប្រទេស

ប្រទេសថៃ មានគម្រោងសាងសង់ទីក្រុងអាកាសចរណ៍ថ្មីតម្លៃ ៨,៨ ពាន់លានដុល្លារ ដែលជាមជ្ឈមណ្ឌលដឹកជញ្ជូនប្រកបដោយនិរន្តរភាព និងទំនើបបំផុតនៅលើតំបន់ឆ្នេរសមុទ្រភាគខាងកើតរបស់ប្រទេស។ គម្រោងឈ្មោះ ‘ទីក្រុងអាកាសចរណ៍ភាគខាងកើត’ នេះ រួមបញ្ចូលទាំងគម្រោងអភិវឌ្ឍន៍អាកាសយានដ្ឋានអន្តរជាតិ U-Tapao និងទីក្រុងអាកាសយានដ្ឋានភាគខាងកើត គឺជា គម្រោងខ្នាតយក្សធំជាងគេបំផុតដែលត្រូវបានស្នើឡើងរបស់ប្រទេសថៃ នេះបើយោងតាម Bentley Systems កាលពីថ្ងៃទី ០៧ ខែមករា ឆ្នាំ ២០២៤។

មានទីតាំងស្ថិតនៅក្នុងខេត្ត Rayong អាកាសយានដ្ឋានជាប្រវត្តិសាស្ត្រថ្មីនេះ នឹងសាងសង់ឡើងលើផ្ទៃដីប្រមាណ ១០៤០ ហិកតា ដែលត្រូវបានរៀបចំឡើងក្នុង ឮគោលបំណងក្លាយជាមជ្ឈមណ្ឌលដឹកជញ្ជូន ពាណិជ្ជកម្ម និងវប្បធម៌ដ៏សំខាន់សម្រាប់តំបន់ និងទាក់ទាញភ្ញៀវទេសចរកាន់តែច្រើនទៅកាន់ប្រជុំកោះនានានៃជុំវិញតំបន់ត្រូពិច។

ចំពោះហេដ្ឋារចនាសម្ព័ន្ធវិញ គម្រោងនេះ នឹងកសាងតំណភ្ជាប់រវាងអាកាសយានដ្ឋានចាស់ U-Tapao ដែលអាមេរិកធ្លាប់ប្រើសម័យសង្រ្គាមវៀតណាម ជាមួយនឹងអាកាសយានដ្ឋានអន្តរជាតិដនមឿង និងអាកាសយានដ្ឋានអន្តរជាតិសុវណ្ណភូមិ តាមរយៈរថភ្លើងល្បឿនលឿន ដែលនឹងធ្វើឱ្យអាកាសយានដ្ឋានទាំងបីអាចផ្ទុកអ្នកដំណើរបានរហូតដល់ ២០០ លាននាក់ក្នុងមួយឆ្នាំ។

ក្រុមការងារគម្រោង បានបែងចែកផែនការអភិវឌ្ឍន៍ជា ០៤ ដំណាក់កាល ដោយប្រើបច្ចេកវិទ្យា Bentley’s ProjectWise សម្រាប់ការសម្របសម្រួលសម្ភារៈគម្រោងរវាងការងាររចនាផ្នែកស្ថាបត្យកម្ម វិស្វកម្ម និងក្រុមការងារសំណង់។ នៅពេលដែលសាងសង់រួច អាកាសយានដ្ឋាន U-Tapao នឹងផ្តល់សេវាទាំងសម្រាប់ជើងហោះហើរអ្នកដំណើរ និងជើងហោះហើរដឹកជញ្ជូនតាមផ្លូវអាកាស៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ទីក្រុងឌុប្លាំងប្រើ បច្ចេកវិទ្យាឌីជីថលជំនាន់ថ្មីដើម្បីកសាងអនាគតដ៏ឆ្លាតវៃ និងមានសុវត្ថិភាព

ទីក្រុងឌុប្លាំងកំពុងប្រែក្លាយខ្លួនទៅជាទីក្រុងឆ្លាតវៃ តា […]

ទីក្រុងឌូប្លាំងបង្កើតប្រព័ន្ធគ្រប់គ្រង «ទីក្រុងឆ្លាតវៃ» ថ្មីដោយប្រើកម្មវិធី Bentley និង NVIDIA

បញ្ហាកកស្ទះចរាចរណ៍ បញ្ហាទឹកជំនន់ បញ្ហាស្ទះលូ ឬសូម្បីតែប […]

បទសម្ភាសន៍ពិសេស ៖ តើចំណុចអ្វីដែលធ្វើឱ្យទីក្រុង គួរឱ្យចង់រស់នៅ និងមាននិរន្តរភាព?

បញ្ហាគ្រោះធម្មជាតិ ការកកស្ទះចរាចរណ៍ ក៏ដូចជាការបំពុលបរិស […]

ក្រសួង២ សហការគ្នាធ្វើបរិវត្តកម្មឌីជីថលលើវិស័យធនធានទឹក និងឧតុនិយមនៅកម្ពុជា

ក្រសួងធនធានទឹក និងឧតុនិយម ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ […]

ក្រុមហ៊ុន NTT ចង់ពង្រីកការវិនិយោគរបស់ខ្លួន ផ្តោតលើការអភិវឌ្ឍវិស័យឌីជីថលនៅកម្ពុជា

ក្រុមហ៊ុន NTT DOCOMO GLOBAL Inc., របស់ជប៉ុន បានបង្ហាញបំ […]

ក្រុមហ៊ុនម៉ាឡេស៊ីចំនួន២ បង្ហាញបំណងចង់​វិនិយោគលើវិស័យឌីជីថល​នៅកម្ពុជា

នៅក្នុងការផ្លាស់ប្តូរដ៏សំខាន់មួយសម្រាប់ទិដ្ឋភាពឌីជីថលដែ […]