UMG Cambodia បើកសម្ពោធសាខាលក់គ្រឿងចក្រធំៗសម្រាប់បម្រើឱ្យវិស័យ កសិកម្ម និងហេដ្ឋារចនាសម្ព័ន្ធ

ក្រុមហ៊ុន UMG Cambodia កាលពីថ្ងៃទី១២ ខែកញ្ញា បានបើកសម្ពោធជាផ្លូវការសាខាលក់គ្រឿងចក្រធំៗស្ថិតនៅឃុំកណ្តែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប សម្រាប់បម្រើឱ្យវិស័យកសិកម្ម និងហេដ្ឋារចនាសម្ព័ន្ធនានា។

ការបើកសាខាថ្មី គឺដើម្បីផ្តល់ជូនផលិតផលគ្រឿងចក្រឲ្យចូលកៀកនឹងអតិថិជន និងជាពិសេស គឺដើម្បីបំពេញតម្រូវការនៃការប្រើប្រាស់គ្រឿងចក្រធំៗនៅទឹកដីខេត្តសៀម។

លោក Alfred Kasuma Aliwaga នាយកគ្រប់គ្រងប្រចាំប្រទេសកម្ពុជារបស់ក្រុមហ៊ុន UMG Cambodia បញ្ជាក់ពីមូលហេតុដែល UMG មកបើកសាខានៅទឹកដីខេត្តដែលសំបូរដោយប្រាង្គប្រាសាទបុរាណនេះ យ៉ាងដូច្នេះថា៖ «ខេត្តសៀមរាបកំពុងតែមានការអភិវឌ្ឍន៍ទាំងផ្នែក ហេដ្ឋារចនាសម្ព័ន្ធ និងផ្នែកកសិកម្ម ដែលត្រូវការនូវគ្រឿងចក្រទំនើបៗបែបនេះយកមកប្រើប្រាស់»។

លោកបានបន្តទៀតថា «កន្លងមក អតិថិជនដែលមានតម្រូវការក្នុងការប្រើប្រាស់គ្រឿងចក្រធំៗនៅខេត្តសៀមរាបនេះ គឺត្រូវធ្វើដំណើរវែងឆ្ងាយណាស់ ព្រោះត្រូវធ្វើដំណើរឡើងទៅភ្នំពេញ ដើម្បីទិញគ្រឿងចក្រ ឬគ្រឿងបន្លាស់ដើម្បីយកទៅប្រើប្រាស់។ ប៉ុន្តែពេលនេះ ក្រុមហ៊ុនបានមកបើកសាខានៅសៀមរាបដើម្បីជាការផ្តល់សេវាឱ្យមកជិតអ្នកប្រើប្រាស់នៅក្នុងតំបន់ក៏ដូចជាតាមបណ្តាខេត្តជិតខាង» ។

លោក Alfred Kasuma Aliwaga បានបន្ថែមទៀតថា«ក្រុមហ៊ុនUMG Cambodia នឹងផ្តល់នូវគ្រឿងចក្រដែលប្រើប្រាស់បច្ចេកវិទ្យាទំនើបៗបន្ថែមទៀតមកក្នុងទីផ្សារប្រទេសកម្ពុជា ដើម្បីឆ្លើយតបតម្រូវការរបស់អតិថិជនកាន់តែមានភាពងាយស្រួល» ។

ពាក់ព័ន្ធនឹងការបើកដំណើរការជាផ្លូវការសាខានៅខេត្តសៀមរាបនេះផងដែរ អាជ្ញាធរស្រុកប្រាសាទបាគង បានអះអាងថា សាខាលក់គ្រឿងចក្រថ្មីនេះ គឺពិតជាចូលរួមចំណែកយ៉ាងសំខាន់ដល់ការអភិវឌ្ឍន៍នៅមូលដ្ឋាន ខណៈដែលខេត្តមួយនេះ កំពុងត្រូវការគ្រឿងចក្រទំនើបៗសម្រាប់អភិវឌ្ឍវិស័យកសិកម្ម និងហេដ្ឋារចនាសម្ព័ន្ធឱ្យកាន់តែមានភាពល្អប្រសើរ។

លោក សូ ប្លាតុង អភិបាលស្រុកប្រាសាទបាគង ខេត្តសៀមរាបបានថ្លែងនៅក្នុងពិធីសម្ពោធថា៖ «ក្នុងនាមអាជ្ញាធរស្រុក ខ្ញុំសូមបង្ហាញពីការគាំទ្រចំពោះវត្តមានរបស់ក្រុមហ៊ុន UMG Cambodia ដែលបានមកបើកសាខានៅខេត្តសៀមរាបនេះ ព្រោះថាវាមានសារៈសំខាន់ក្នុងការបង្ហាញឱ្យឃើញពីការរួបរួមគ្នារបស់វិស័យឯកជនក្នុងការចូលរួមអភិវឌ្ឍខេត្តតំបន់ទេសចរណ៍មួយនេះ»។

លោកបានបន្តថា បច្ចុប្បន្ននេះ ប្រទេសកម្ពុជាមានសុខសន្តិភាព ហើយខេត្តសៀមរាប គឺជាប៉ូលសេដ្ឋកិច្ចដ៏សំខាន់មួយរបស់កម្ពុជាដោយខេត្តសៀមរាបនេះ មានសក្តានុពលសេដ្ឋកិច្ចពីរ គឺវិស័យកសិកម្ម និងវិស័យទេសចរណ៍ ព្រមទាំងការបង្កើតហេដ្ឋារចនាសម្ព័ន្ធនានា។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

វីឡាអភិជនថ្មី «ឃីង ម៉េនន័រ» របស់ ជីប ម៉ុង លែន បានបើកលក់ជាផ្លូវការហើយ

ភ្នំពេញ៖ ក្រុមហ៊ុន ជីប ម៉ុង លែន បានប្រកាសបើកលក់ជាផ្លូវក […]

ក្រុមហ៊ុនដែកលំដាប់ថ្នាក់លេខ១នៅកម្ពុជា បើកសម្ពោធផលិតផលថ្មី ៣ប្រភេទ

ក្រុមហ៊ុន អាយ អេស អាយ ស្ទៀល បានឈរជើងយ៉ាងរឹងមាំក្នុងចំណា […]

វីឡាអភិជនថ្មី «ឃីង ម៉េនន័រ» របស់​ជីប ម៉ុង លែន ប្រកាសបើកលក់ជាផ្លូវការថ្ងៃ ២៥វិច្ឆិកា​​ ខាងមុខនេះ

កាលពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ ២០២២ នៅ​សណ្ឋាគារ ហៃយ៉ាត់ […]

2023 ក្រុមហ៊ុនអចលនទ្រព្យដ៏ល្បី ERA នឹងពង្រីកវិលាលភាពខ្លួនឱ្យរិតតែខ្លាំងក្នុងទីផ្សារខុនដូនៅកម្ពុជា

ក្រុមហ៊ុន ERA Cambodia ដែល​ជាក្រុមហ៊ុនជំនាញដោយផ្តោតលើឯក […]

តោះ! មកទស្សនាទិដ្ឋភាពនៅផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គាម៉ល ជាមួយតារាវ័យក្មេងជាច្រើនរូប

ភ្នំពេញ៖ ផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គាម៉ល ដែលកំពុងបើកដ […]