Uncategorized @km

អ្នកជំនាញ៖ ទីផ្សារលំនៅឋាននៅកម្ពុជាបន្តនៅទ្រឹង ប៉ុន្តែបើទីតាំងល្អ ផ្ទះនៅតែលក់ដាច់

ឈានចូលដល់ពាក់កណ្តាលឆ្នាំ ២០២៣ ទីផ្សារអចលនទ្រព្យផ្នែកលំនៅឋាននៅកម្ពុជាប្រឈមមុខនឹងការប្រកួតប្រជែងកាន់តែខ្លាំងជាងមុន បូករួមនឹងតម្រូវការធ្លាក់ចុះ។ ការ​លក់​ក្នុង​វិស័យ​នេះ​ ​ប្រឈមបញ្ហា​កាន់​តែ​ខ្លាំង​ឡើងៗ ដោយ​មាន​តែ​ចំនួន​គម្រោង​ខុនដូ និង​​គម្រោងដីនៅតាម​ទីតាំង​សំខាន់ៗមួយចំនួនប៉ុណ្ណោះ ​ដែលនៅ​អាច​រក្សាតម្លៃ ​ឬ​ដំឡើង​ថ្លៃ​បន្តិច​បន្តួចបាន នេះ​បើ​យោង​តាមរបាយការណ៍វាយតម្លៃទីផ្សារអចលនទ្រព្យពាក់កណ្តាលឆ្នាំ២០២៣ ...

អាន​បន្ថែម

រដ្ឋបញ្ជាឱ្យឆាប់រុះរើសំណង់ខុសច្បាប់លើទំនប់តាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ជាបន្ទាន់!

មន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ស្ពឺ បានជូនដំណឹងឱ្យម្ចាស់សំណង់ដែលបានសាងសង់ខុសច្បាប់ ដែលធ្វើឱ្យប៉ះពាល់ផ្ទៃអាងទឹកទំនប់តាសាល ស្ថិតក្នុងឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ត្រូវរុះរើ និងបញ្ឈប់ជាបន្ទាន់។ នេះបើតាមសេចក្តីជូនដំណឹងចុះថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៣។ ប្រជាពលរដ្ឋ ដែលកំពុងរំលោភបំពានចាក់ដីទន្ទ្រាន និងសាងសង់សំណង់ខុសច្បាប់លើទំនប់តាសាល ត្រូវរុះរើ និងបញ្ឈប់ជាបន្ទាន់ គិតចាប់ពីថ្ងៃជូនដំណឹងនេះតទៅ។ ...

អាន​បន្ថែម

រដ្ឋកាត់ដីជាង ៦ពាន់ហិកតា នៅឧទ្យានជាតិបទុមសាគរ ជួលឱ្យឯកជនវិនិយោគ

រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចធ្វើអនុប្បយោគលើផ្ទៃដីទំហំ ៦២៣៤ហិកតា ស្ថិតនៅក្នុងឧទ្យានជាតិបុទុមសគរ ភូមិសាស្ត្រស្រុកបុទុមសាគរ ខេត្តកោះកុង ជួលឱ្យក្រុមហ៊ុនកោះកុង រ៉ាប់ប៊ើរ ផ្លេនថេសិន ធ្វើការវិនិយោគ។ នេះបើតាមអនុក្រឹត្យលេខ ២៧ អនក្រ.បក ចុះថ្ងៃទី១១ ខែមករា ឆ្នាំ២០២៣។ ដីនេះ ត្រូវបានកំណត់ជាតំបន់ប្រើប្រាស់ដោយចីរភាព និងបានធ្វើអនុប្បយោគពីទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋទៅជាទ្រព្យសម្បត្តិឯកជនរបស់រដ្ឋ ជួលឱ្យក្រុមហ...

អាន​បន្ថែម

ពិព័រណ៍លំនៅឋានធំជាងគេនៅកម្ពុជា Home & Lifestyle EXPO 2023

ក្រុមហ៊ុនអចលនទ្រព្យ Realestate.com.kh បាន និងកំពុងនាំយកមកនូវ«ពិព័រណ៍លំនៅឋានកម្ពុជា២០២៣ - Home & Lifestyle EXPO 2023» ដែលជាព្រឹត្តិការណ៍តាំងបង្ហាញលំនៅឋានគ្រប់ប្រភេទធំជាងគេនៅកម្ពុជា ។ ព្រឹត្តិ​​ការណ៍​នេះនឹងធ្វើឡើងនាចុងសប្តាហ៍ថ្ងៃទី12 និង13 ខែសីហា នៅសាលពិព័រណ៍កោះពេជ្រ ។ Home & Lifestyle EXPO គឺជាផ្នែកមួយនៃព្រឹត្តិការណ៍ប្រចាំឆ្នាំរបស់ Realestate.com.kh ដែលផ្តល់ជូនអ្នកចូលរួមនូវ​ឱកាសដើម្បីទទួ...

អាន​បន្ថែម

ស្ថាប័នធំៗ២ រួមគ្នាជំរុញវិស័យបរធនបាលកិច្ច ដើម្បីទាក់ទាញវិនិយោគមកកម្ពុជាឱ្យបានច្រើន

និយ័តករបរធនបាលកិច្ច និងសភាពាណិជ្ជកម្មកម្ពុជា បានរួមគ្នាចុះអនុស្សរណៈនៃការយោគយល់គ្នា ស្តីពី “កិច្ចសហប្រតិបត្តិការលើការលើកកម្ពស់ការយល់ដឹងជាសាធារណៈ និងជំរុញការចូលរួមក្នុងវិស័យបរធនបាលកិច្ចនៅព្រះរា​ជា​ណាចក្រកម្ពុជា។ ពិធីចុះហត្ថលេខាលើអនុស្សរណៈ បានធ្វើឡើងកាលពីថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៣ ដែលហត្ថលេខីនៃអនុស្សរណៈ​នៃការយោគយល់គ្នានេះ គឺរវាងអ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងឯកឧត្តម សុខ ដារ៉ា អ...

អាន​បន្ថែម

UC88 គម្រោងខុនដូ និងការិយាល័យជាមួយនឹងតម្លៃល្អនៅបឹងកេងកង១​

UC88 គឺជាគម្រោងតែមួយគត់ដែលមានទាំងខុនដូ និងការិយល័យនៅបឹងកេងកេង១ ស្ថិតនៅលើផ្លូវ ៣២២ នៅជិតនឹងមហាវិថិព្រះមុន្នីវង្ស ដែលជាតំបន់មួយដែលមានសក្តានុពលបំផុតក្នុងទីក្រុងភ្នំពេញ ពោរពេញដោយ ផ្សារទំនើប ភោជនីយដ្ឋាន សាលារៀន ហាង ស្ថានទូត ការិយាល័យអង្គការអន្តរជាតិ រួមទាំងមានទីតាំងទំនើបៗជាច្រើននៅកៀកបង្កើយ​ ដែលធ្វើអោយអ្នករស់នៅក្នុងតំបន់នេះ​មានភាពងាយស្រួលការធ្វើអាជីវកម្ម និងការរស់នៅ ។ UC88 គឺជាប្រភេទគម្រោងខុនដូនិងការ...

អាន​បន្ថែម

ពលរដ្ឋអាចប្តឹងទៅនិយ័តករអាជីវកម្មអចលនវត្ថុ លើគ្រប់វិវាទពាក់ព័ន្ធនឹងអាជីវកម្មអភិវឌ្ឍអចលនវត្ថុ

ប្រជាពលរដ្ឋទាំងអស់ ដែលមានវិវាទពាក់ព័ន្ធនឹងអាជីវកម្មអភិវឌ្ឍអចលនវត្ថុ អាចដាក់ពាក្យបណ្តឹងទៅកាន់និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ (ន.អ.ប) បាន។ នេះបើតាមសេចក្តីប្រកាសពត៌មានចុះថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៣។ និយ័តករនេះ ជាស្ថាប័នតែមួយគត់ដែលមានតួនាទី និងភារកិច្ចក្នុងការគ្រប់គ្រង និងត្រួតពិនិត្យរាល់សកម្មភាពពាក់ព័ន្ធអាជីវកម្មអភិវឌ្ឍអចលនវត្ថុ ទទួលពាក្យបណ្ដឹង ឬពាក្យស្នើសុំអន្តរាគមន៍ ក្នុងការសម្របសម្រួល និងផ្...

អាន​បន្ថែម

ឆមាសទី១ ២០២៣ វិស័យលក់រាយនៅកម្ពុជាថយចុះ ខណៈផ្សារលក់រាយតាមដងផ្លូវបានកើនខ្ពស់ដល់ ៩៥%

ឆមាសទី១ ឆ្នាំ២០២៣នេះ របាយការណ៍របស់CBRE បានបង្ហាញពីការថយចុះនៃការសាងសង់​ហាងលក់រាយថ្មីៗបន្ថែមទៀត។ គិតត្រឹមពាក់កណ្តាលឆ្នាំនេះ ទំហំហាងលក់រាយថ្មីជាង ៣៩.០០០ម៉ែត្រការ៉េត្រូវបានបន្ថែម ដែលតំណាងឱ្យការកើនឡើង ៦% នៅក្នុងការផ្គត់ផ្គង់សរុបក្នុងរយៈពេល ៦ ខែចុងក្រោយ។ ទោះជាយ៉ាងណាក៏ដោយ វិស័យលក់រាយកំពុងត្រៀមខ្លួនសម្រាប់ការពង្រីកបន្ថែមទៀត ជាមួយនឹងគម្រោងប្រមាណ  ៨៣.០០០ ម៉ែត្រការេ ដែលគ្រោងនឹងបញ្ចប់នៅចុងឆ្នាំនេះ។ គម្រោងទ...

អាន​បន្ថែម

ឆមាសទី១ ២០២៣ កម្ពុជាប្រមូលពន្ធបានជាង ២ពាន់លានដុល្លារ ថយចុះ១៩ភាគរយ

អគ្គនាយកដ្ឋានពន្ធដារ ប្រមូលចំណូលពន្ធ-អាករគ្រប់ប្រភេទ ក្នុងរយៈពេល ៦ខែ ឆ្នាំ២០២៣ សម្រេចបាន ២.០៧២លានដុល្លារ ធ្លាក់ចុះប្រមាណ ១៩ ភាគរយ។​ របាយការណ៍របស់អគ្គនាយកដ្ឋានពន្ធដារ លើកឡើងថា ចំណូលពន្ធដាររយៈពេល៦ខែ ស្មើនឹង ៥៨ ភាគរយ នៃផែនការច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣។ ឯកឧត្តម គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធ...

អាន​បន្ថែម

ឆមាសទី១-២០២៣ ចំនួនផ្គត់ផ្គង់លើសតម្រូវការនៃអគារការិយាល័យនៅកម្ពុជា កំពុងដាក់សម្ពាធខ្លាំងលើការជួល និង…

ក្នុងរយៈពេលប្រាំមួយខែដំបូងនៃឆ្នាំ២០២៣  ការផ្គត់ផ្គង់ប្រភេទអគារការិយាល័យថ្មីនៅក្នុងទីផ្សារអចលនទ្រព្យកម្ពុជា កើនឡើងប្រមាណ៣៩% ថែមលើការិយាល័យដែលមានស្រាប់។​ គិតចាប់ពីពាក់កណ្តាលឆ្នាំទៅដល់ចុងឆ្នាំនេះ ការផ្គត់ផ្គង់ការិយាល័យសរុប ត្រូវបានគេរំពឹងថាការិយាល័យទំហំចំនួន ២១៥.០០០ម៉ែត្រការ៉េ ត្រូវបានសាងសង់ និងដាក់លក់បន្ថែម ធ្វើឱ្យការិយាល័យសរុបមានទំហំលើសពី ១លានម៉ែត្រការ៉េ ពោលគឺ  ២៤% ដែលជាកំណើនច្រើនខ្លាំងគួរឱ្យកត់សម្...

អាន​បន្ថែម