WB៖ ២០២៣ កំណើនសេដ្ឋកិច្ចកម្ពុជាស្ថិតនៅក្នុងលំដាប់ទី៣ ក្នុងចំណោមប្រទេសអាស៊ាន

ក្នុងឆ្នាំ២០២៣នេះ ធនាគារពិភពលោក​ (World Bank) បានធ្វើ​ការ​ព្យាករ​កំ​ណើ​ន​សេដ្ឋកិច្ចប្រទេសកម្ពុជាឱ្យឈរលើលំដាប់ទី៣ បើធៀបនឹងប្រទេសផ្សេងៗទៀតក្នុងតំបន់អាស៊ាន។ នេះបើយោងតាមរបាយការណ៍ស្តីពីបច្ចុប្បន្នភាពសេដ្ឋកិច្ចចុងក្រោយរបស់ធនាគារពិភពលោក ដែលបានចេញផ្សាយកាលពីសប្តាហ៍មុន។

​ជាមួយគ្នានេះដែរ ធនាគារពិភពលោកបានរក្សាការព្យាករណ៍កំ​ណើ​ន​សេដ្ឋកិច្ចកម្ពុជារស្ថិតក្នុងអត្រា ៥,២​ភាគរយ​ សម្រាប់ឆ្នាំ២០២៣ ដែលអាត្រានេះកំពុងដេញតាមពីក្រោយប្រទេសវៀតណាម (៦,៣ភាគរយ) និងប្រទេសហ្វីលីពីន (៥,៦ភាគរយ)។

តាមរបាយការណ៍ដដែលបានបង្ហាញទៀតថា ​កំណើន​សម្រាប់​ប្រទេស​នៅ​តំបន់​កំពុង​​អភិវឌ្ឍន៍អាស៊ី​បូព៌ា និង​ប៉ាស៊ីហ្វិក ត្រូវបាន​ព្យាករ​ថា នឹង​កើន ៥,១​ភាគរយ​នៅ​ឆ្នាំនេះ ដោយ​កើន​លើសពី ៤,៦ភាគរយ ​កាលពី​ឆ្នាំ​ ២០២២។

កំណើននេះត្រូវបានគាំទ្រដោយ​​សារក្តីរំពឹងលើកំណើនសេដ្ឋកិច្ចប្រទសចិន ដែលត្រូវបានព្យាករថានឹងងើបឡើងក្នុងរង្វង់ ៥,១​ភាគរយ​នៅ​ឆ្នាំនេះ ដោយ​កើន​ ៣ភាគរយ ​កាលពី​ឆ្នាំ​ ២០២២ ក្រោយ​ការបើក​ដំណើរការសេដ្ឋកិច្ចឡើងវិញ។

កាលពីពេលថ្មីៗនេះ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក៏បានព្យាករថាសេដ្ឋកិច្ចកម្ពុជានឹងសម្រេចបានកំណើនវិជ្ជមានក្នុងរង្វង់ ៥,៦ភាគរយផងដែរ។ ឯកឧត្តម វង្សី វិស្សុត លេខាធិការប្រចាំការ ក្រសួងសេដ្ឋកិច្ឋ និងហិរញ្ញវត្ថុ មានប្រសាសន៍ថា កាបើកប្រទេសចិន នឹងចូលរួមចំណែកខ្លាំងដល់កំណើនសេដ្ឋកិច្ចកម្ពុជា តាមរយៈការវិនិយោគពីបរទេស ពីប្រទេសចិន និងទេសចរណ៍៕ (អានបន្ថែម និង បន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ADB ប្រកាស​ពង្រីកទំហំហិរញ្ញប្បទានរបស់ខ្លួនដល់ $៣៦ពាន់លាន ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​នៅអាស៊ីប៉ាស៊ីហ្វិក

នៅក្នុងការផ្លាស់ប្តូរដ៏សំខាន់មួយក្នុងការជំរុញការអភិវឌ្ឍ […]

ការដកខ្លួនរបស់ទីភ្នាក់ងារ USAID ត្រួសត្រាយផ្លូវសម្រាប់ការពង្រីកឥទ្ធិពលរបស់ចិននៅកម្ពុជា និងអាស៊ាន

ការបង្កកជំនួយ USAID ភ្លាមៗក្រោមរដ្ឋបាលអាមេរិកថ្មីរបស់លោ […]

សេដ្ឋកិច្ច​ចិនជួបវិបត្តិថ្មី ជះឥទ្ធិពលដល់ទីផ្សារ​អចលន​ទ្រព្យ​និងគម្រោងអភិវឌ្ឍន៍សំខាន់ៗនៅអាស៊ាន

ទំហំពាណិជ្ជកម្មតម្លៃប្រមាណ ៧២២ពាន់លានដុល្លាររ វាងចិន និ […]

ទីផ្សារអចលនទ្រព្យអាស៊ីអាគ្នេយ៍ ត្រៀមខ្លួនសម្រាប់កំណើន ដែលមិនធ្លាប់មានពីមុនមក

ទិដ្ឋភាពអចលនទ្រព្យអាស៊ីអាគ្នេយ៍ កំពុងជួបប្រទះការផ្លាស់ប […]