WB ថាហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនកម្ពុជានៅខ្សោយ។ ហេតុអ្វី? WB នឹងឱ្យដំណោះស្រាយអ្វី?

ធនាគារពិភពលោកបានស្នើថា កម្ពុជាត្រូវបង្កើតប្រព័ន្ធគ្រប់គ្រងគ្រប់ជ្រុងជ្រោយថ្មីមួយ  បន្ថែមពីលើការខំប្រឹងសាងសង់ហេដ្ឋារចនាសម្ព័ន្ធតែមួយមុខ ដើម្បីពង្រឹងវិស័យដឹកជញ្ជូន និងការប្រកួតប្រជែងពាណិជ្ជកម្មក្នុងតំបន់។

របាយការណ៍ចេញផ្សាយកាលពីចុងខែ មិថុនា ២០២២  បានលើកឡើងថា ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធរបស់កម្ពុជា នៅខ្សោយខ្លាំង ខណៈវិស័យភស្តុភារក៏នៅមានស្ដង់ដាទាបជាងប្រទេសជិតខាងខ្លាំង  ដែលបណ្តាលឱ្យការដឹកជញ្ជូនក្នុងស្រុកមានតម្លៃខ្ពស់។

WorldBank ណែនាំថាកម្ពុជាត្រូវតែដោះស្រាយបញ្ហានេះជាបន្ទាន់ ដើម្បីបង្កើនភាពប្រកួតប្រជែង ទិសដៅស្ដារសេដ្ឋកិច្ចក្រោយវិបត្តិកូវីដ។

ការបង្កើនភាពជឿជាក់នៃខ្សែសង្វាក់ផ្គត់ផ្គង់ និងគុណភាពសេវាកម្ម គឺជាគន្លឹះសំខាន់។ មានន័យថា កម្ពុជាត្រូវធ្វើយ៉ាងណាឱ្យប្រព័ន្ធដឹកជញ្ជូន រហ័សទាន់វេលា មានតម្លៃទាប ហើយមានស្ដង់ដាខ្ពស់។

ដើម្បីធ្វើដូច្នោះបាន ការសាងសង់ស្ពានថ្នល់បន្ថែមតែមួយមុខគឺមិនគ្រប់គ្រាន់ទេ កម្ពុជាត្រូវមានប្រព័ន្ធគ្រប់គ្រងហេដ្ឋារចនាសម្ព័ន្ធ និងការដឹកជញ្ជូន បែបគ្រប់ជ្រុងជ្រោយថ្មីមួយ។ ប្រព័ន្ធនេះគួរតែអនុវត្តដោយស្ថាប័នកំពូលណាមួយរបស់រដ្ឋ ព្រមនឹងច្បាប់ ក៏ដូចជាគោលនយោបាយថ្មីៗ។

ប្រព័ន្ធនេះរួមមាន ការត្រួតពិនិត្យប្រសិទ្ធភាពនៃច្រកផ្លូវពាណិជ្ជកម្មទាំងផ្លូវគោក ផ្លូវទឹក និងអាកាសជាប្រចាំ  ការអនុវត្តផែនការពង្រីកវិស័យដឹកកជញ្ជូន​ឱ្យកាន់តែទូលំទូលាយ ការរៀបចំឡើងវិញនូវប្រព័ន្ធផ្លូវដែក ព្រមនឹងផែនការរយៈពេលវែង និងការបង្កើតកម្មវិធីខ្សែទូរស័ព្ទទាន់ហេតុការណ៍ ដែលអ្នកដឹកជញ្ជូនអាចរាយការណ៍ពីបញ្ហាបានភ្លាមៗ ជាដើម។

គួរបញ្ជាក់ថា​ បើយោងតាមរបាយការណ៍ដដែល សេដ្ឋកិច្ចកម្ពុជារំពឹងថានឹងកើតឡើង ៥,៦%  ក្នុងឆ្នាំ ២០២២ បើទោះបីជាសេដ្ឋកិច្ចពិភពលោកកំពុងប្រឈមបញ្ហាក្ដី។

ការធ្លាក់ចុះនៃសេដ្ឋកិច្ចពិភពលោក គឺបណ្ដាលមកពី ការធ្លាក់ចុះនៃសេដ្ឋកិច្ចចិន ការរឹតបន្ដឹងគោលនយោបាយរូបិយវត្ថុរបស់អាមេរិក ការអូសបន្លាយនៃសង្រ្គាមរុស្សីអ៊ុយក្រែន ការលេចឡើងនៃមេរោគកូវីដបំប្លែងថ្មី តម្លៃប្រេងឡើងខ្ពស់ និងអតិផរណា ជាដើម។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

សន្ទស្សន៍ថ្លៃលំនៅដ្ឋានក្នុងរាជធានីភ្នំពេញ កើនឡើងដល់ ១១៥ភាគរយ ក្នុងខែសីហា 

ក្នុងខែសីហា ឆ្នាំ២០២២នេះ សន្ទស្សន៍ថ្លៃលំនៅដ្ឋាននៅរាជធាន […]

ហេតុអ្វីរដ្ឋផ្ដោតបង្រ្កាបកាស៊ីណូ និងឧក្រិដ្ឋកម្មពាក់ព័ន្ធខ្លាំង? ជះឥទ្ធិពលដល់សេដ្ឋកិច្ចដូចម្ដេច?

ការបង្រ្កាបកាស៊ីណូ និងឧក្រិដ្ឋកម្មពាក់ព័ន្ធ បង្កប់ន័យជ្ […]

អ្នកជំនាញ៖ អចលនទ្រព្យនឹងស្ទុះមកកម្រិតមុនកូវីដនៅ ៣ ឆ្នាំទៀត​ វិស័យកើនខ្លាំងជាងគេគឺ…

បើទោះជាសេដ្ឋកិច្ចជាតិ និងអន្ដរជាតិ ជួបបញ្ហាពិតមែន តែវិស […]

ឆ្នាំ ២០២៣ គួរវិនិយោគអចលនទ្រព្យប្រភេទអ្វី និងនៅទិសដៅណា? ហេតុអ្វី?

អ្នកជំនាញក្នុងវិស័យអចលនទ្រព្យបានឱ្យដឹង ឆ្នាំ២០២៣ ជាឆ្នា […]

CBRE៖ វិស័យអលចនទ្រព្យឆ្នាំ ២០២៣ នឹងមិនទាន់ស្ទុះខ្លាំងទេ ព្រោះតែ…

ទីផ្សារអចលនទ្រព្យនៅកម្ពុជា រំពឹងថានឹងប្រសើរឡើងបន្ដិចបន្ […]

ការដកវិធានការកូវីដ ជះឥទ្ធិពលដល់ទីផ្សារអចលនទ្រព្យតិចតួចណាស់, អ្នកជំនាញថា…

អ្នកជំនាញបានឱ្យដឹងថា ការដកវិធានការកូវីដរបស់រដ្ឋាភិបាលកម […]