WB ៖វិស័យសំណង់និងអចលនទ្រព្យ ទំនងនឹងមិនងើបឡើងវិញទេឆាប់ៗនេះទេ

វិស័យសំណង់ និងអចលនទ្រព្យនៅកម្ពុជានៅតែស្ថិតក្រោមសម្ពាធដែលកើតចេញពីវិបត្តិកូវីដ ហើយទំនងនឹងមិនទាន់ងើបឡើងវិញខ្លាំងទេ ក្នុងពេលឆាប់ៗខាងមុខនេះ បើទោះបីជាការព្យាករណ៍កំណើនសេដ្ឋកិច្ចឆ្នាំ ២០២២ មានដល់ ៤,៥% ក្ដី។ នេះបើយោងតាមរបាយការណ៍របស់ធនាគារពិភពលោកចេញផ្សាយនៅថ្ងៃទី ៩ ខែធ្នូ។

របាយការណ៍បន្ដថា គម្រោងអភិវឌ្ឍន៍ពាណិជ្ជកម្ម និងខូនដុធំៗ បានបន្តរងផលប៉ះពាល់ខ្លាំងពីការបាត់វិនិយោគិនបរទេស។ លើសពីនេះ ការផ្គត់ផ្គង់ក៏លើសតម្រូវការ ដោយសារតែការផ្ទុះខ្លាំងនៃវិស័យនេះមុនវិបត្តិកូវីដ។ ជាក់ស្ដែង គម្រោងជាច្រើនត្រូវបានពន្យារពេលបញ្ចប់ការសាងសង់ទៅឆ្នាំក្រោយ។

ការធ្លាក់ចុះនេះគឺបណ្តាលមកពីកត្តាដូចជា ការរំខាននៃខ្សែសង្វាក់ផ្គត់ផ្គង់សំណង់ កង្វះពលករ បញ្ហារំហូរសាច់ប្រាក់ និងការលក់យឺតជាងការរំពឹងទុក។ ប៉ុន្តែឃើញថា អចលនទ្រព្យលំនៅឋានតម្លៃទាប និងតម្លៃសមរម្យ គឺនៅតែមានភាពរឹងមាំ។

ដូចគ្នាដែរ សម្រាប់វិស័យសំណង់ ក្នុងរយៈពេល ៩ខែដំបូង នៃឆ្នាំ ២០២១ ទាំងទុនវិនិយោគ និងទំហំសំណង់ បានថមថយ ២៤,៨% និង ១៧,១% រៀងៗគ្នា បើធៀបនឹងឆ្នាំមុន។

ធនាគារពិភពលោកបន្តថា អ្វីដែលគួរឱ្យបារម្ភជាងនេះទៀតគឺ បើវិបត្តិនេះបន្ដយូរ វានឹងជះឥទ្ធិពលអវិជ្ជមានដល់ហិរញ្ញវត្ថុរបស់អ្នកអភិវឌ្ឍក្នុងស្រុក ហើយក៏នឹងបន្តបង្កហានិភ័យដល់វិស័យហិរញ្ញវត្ថុទាំងមូល។

លើសពីនេះ ទោះបីជារដ្ឋមានវិធានការជួយសម្រួលក្ដី តែវានឹងអាចជួយឧស្សាហកម្មនេះ បានក្នុងរយៈពេលខ្លីប៉ុណ្ណោះ។

ជាចុងក្រោយ ធនាគារពិភពលោកថា ការបើកប្រទេសគឺជាសញ្ញាវិជ្ជមាន ប៉ុន្តែការបើកប្រទេសមិនមែនជាការធានា១០០% ថានឹងមានរំហូរវិនិយោគពីបរទេសចូលមកភ្លាមៗទេ ព្រោះវាអាស្រ័យលើសេដ្ឋកិច្ចរបស់ប្រទេសទាំងនោះដែរ។

ដូច្នេះ បើគ្មានរំហូរលុយពីបរទេសចូលមកទេ វិស័យសំណង់ និងអចលនទ្រព្យ នឹងមិនងើបឡើងវិញខ្លាំងឡើយ ព្រោះតម្រូវការក្នុងស្រុកគឺទាប និងមិនគ្រប់គ្រាន់សម្រាប់ទ្រទ្រង់ទីផ្សារនោះទេ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

សន្ទស្សន៍ថ្លៃលំនៅដ្ឋានក្នុងរាជធានីភ្នំពេញ កើនឡើងដល់ ១១៥ភាគរយ ក្នុងខែសីហា 

ក្នុងខែសីហា ឆ្នាំ២០២២នេះ សន្ទស្សន៍ថ្លៃលំនៅដ្ឋាននៅរាជធាន […]

ហេតុអ្វីរដ្ឋផ្ដោតបង្រ្កាបកាស៊ីណូ និងឧក្រិដ្ឋកម្មពាក់ព័ន្ធខ្លាំង? ជះឥទ្ធិពលដល់សេដ្ឋកិច្ចដូចម្ដេច?

ការបង្រ្កាបកាស៊ីណូ និងឧក្រិដ្ឋកម្មពាក់ព័ន្ធ បង្កប់ន័យជ្ […]

អ្នកជំនាញ៖ អចលនទ្រព្យនឹងស្ទុះមកកម្រិតមុនកូវីដនៅ ៣ ឆ្នាំទៀត​ វិស័យកើនខ្លាំងជាងគេគឺ…

បើទោះជាសេដ្ឋកិច្ចជាតិ និងអន្ដរជាតិ ជួបបញ្ហាពិតមែន តែវិស […]

ឆ្នាំ ២០២៣ គួរវិនិយោគអចលនទ្រព្យប្រភេទអ្វី និងនៅទិសដៅណា? ហេតុអ្វី?

អ្នកជំនាញក្នុងវិស័យអចលនទ្រព្យបានឱ្យដឹង ឆ្នាំ២០២៣ ជាឆ្នា […]

CBRE៖ វិស័យអលចនទ្រព្យឆ្នាំ ២០២៣ នឹងមិនទាន់ស្ទុះខ្លាំងទេ ព្រោះតែ…

ទីផ្សារអចលនទ្រព្យនៅកម្ពុជា រំពឹងថានឹងប្រសើរឡើងបន្ដិចបន្ […]

ការដកវិធានការកូវីដ ជះឥទ្ធិពលដល់ទីផ្សារអចលនទ្រព្យតិចតួចណាស់, អ្នកជំនាញថា…

អ្នកជំនាញបានឱ្យដឹងថា ការដកវិធានការកូវីដរបស់រដ្ឋាភិបាលកម […]