WB៖ កំណើនឥណទានវិស័យសំណង់ និងអចលនទ្រព្យ នៅតែជាហានិភ័យសម្រាប់សេដ្ឋកិច្ចកម្ពុជា

កំណើនកម្ចីដ៏ច្រើនលើសលុបក្នុងវិស័យសំណង់ និងអចលនទ្រព្យ នៅតែជាហានិភ័យចម្បងសម្រាប់ស្ថិរភាពហិរញ្ញវត្ថុរបស់កម្ពុជា បើទោះជាកំណើនសេដ្ឋកិច្ចឆ្នាំ២០២២ ត្រូវបានព្យាករថាកើន៤,៥% ក្ដី។

នេះជាការរកឃើញរបស់ធនាគារពិភពលោក ដោយបានបញ្ជាក់នៅក្នុងរបាយការណ៍ ស្តីពីបច្ចុប្បន្នភាពសេដ្ឋកិច្ចកម្ពុជា ចេញផ្សាយកាលពីថ្ងទី៩ ខែធ្នូ។

របាយការណ៍បញ្ជាក់ថា ឥណទានក្នុងវិស័យសំណង់ និងអចលនទ្រព្យ បានចាប់ផ្តើមកើនឡើងវិញជាបន្ដបន្ទាប់ ចាប់ពីចុងឆ្នាំ ២០២០ ក្រោយធ្លាក់ទាបខ្លាំងមួយរយៈធំ។

ឥណទានដែលផ្ដល់ឱ្យវិស័យសំណង់ អាជីវកម្មអចលនទ្រព្យ និងកម្ចីទិញផ្ទះ គិតត្រឹមខែឧសភា ឆ្នាំ ២០២១ មានដល់ទៅ ១១ ពាន់លានដុល្លារ ឬស្មើនឹង ៣៣% នៃឥណទានក្នុងស្រុកសរុប។ ការរួមចំណែកនេះ គឺកើនឡើង ១០,៧% ដែលជាការកើនឡើងខ្ពស់។

កត្តានេះ បូកនឹងកត្ដាផ្សេងៗទៀត បានធ្វើឱ្យ សមាមាត្រឥណទានធៀបនឹងកំណើន GDP បានកើនឡើងរហូតដល់ ១៥៨% ត្រឹមខែកញ្ញា ឆ្នាំ២០២១ ពោលគឺកើនឡើង ២២% ពីខែធ្នូ ឆ្នាំ២០២០។

គួរបញ្ជាក់ថា ហានិភ័យកំណើនកម្ចីវិស័យសំណង់ និងអចលនទ្រព្យ នេះគ្រាន់តែហានិភ័យមួយប៉ុណ្ណោះ។ ស្ថិរភាពហិរញ្ញវត្ថុ ក៏មានហានិភ័យផ្សេងទៀត ដូចជាភាពមិនច្បាស់លាស់នៅជំងឺកូវីដ និងការថមថយនៃសេដ្ឋកិច្ច និងតម្រូវការសកលជាដើម។ កាលពីខែកញ្ញា ឆ្នាំ២០២១ ធនាគារពិភពលោក និងមូលនិធិរូបិយវត្ថុអន្តរជាតិ ក៏ធ្លាប់បានព្យាករកំណើនសេដ្ឋកិច្ចកម្ពុជាក្នុងឆ្នាំ ២០២១ ផងដែរ គឺកើនត្រឹម ២,២ភាគរយប៉ុណ្ណោះ។ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

សន្ទស្សន៍ថ្លៃលំនៅដ្ឋានក្នុងរាជធានីភ្នំពេញ កើនឡើងដល់ ១១៥ភាគរយ ក្នុងខែសីហា 

ក្នុងខែសីហា ឆ្នាំ២០២២នេះ សន្ទស្សន៍ថ្លៃលំនៅដ្ឋាននៅរាជធាន […]

ហេតុអ្វីរដ្ឋផ្ដោតបង្រ្កាបកាស៊ីណូ និងឧក្រិដ្ឋកម្មពាក់ព័ន្ធខ្លាំង? ជះឥទ្ធិពលដល់សេដ្ឋកិច្ចដូចម្ដេច?

ការបង្រ្កាបកាស៊ីណូ និងឧក្រិដ្ឋកម្មពាក់ព័ន្ធ បង្កប់ន័យជ្ […]

អ្នកជំនាញ៖ អចលនទ្រព្យនឹងស្ទុះមកកម្រិតមុនកូវីដនៅ ៣ ឆ្នាំទៀត​ វិស័យកើនខ្លាំងជាងគេគឺ…

បើទោះជាសេដ្ឋកិច្ចជាតិ និងអន្ដរជាតិ ជួបបញ្ហាពិតមែន តែវិស […]

ឆ្នាំ ២០២៣ គួរវិនិយោគអចលនទ្រព្យប្រភេទអ្វី និងនៅទិសដៅណា? ហេតុអ្វី?

អ្នកជំនាញក្នុងវិស័យអចលនទ្រព្យបានឱ្យដឹង ឆ្នាំ២០២៣ ជាឆ្នា […]

CBRE៖ វិស័យអលចនទ្រព្យឆ្នាំ ២០២៣ នឹងមិនទាន់ស្ទុះខ្លាំងទេ ព្រោះតែ…

ទីផ្សារអចលនទ្រព្យនៅកម្ពុជា រំពឹងថានឹងប្រសើរឡើងបន្ដិចបន្ […]

ការដកវិធានការកូវីដ ជះឥទ្ធិពលដល់ទីផ្សារអចលនទ្រព្យតិចតួចណាស់, អ្នកជំនាញថា…

អ្នកជំនាញបានឱ្យដឹងថា ការដកវិធានការកូវីដរបស់រដ្ឋាភិបាលកម […]