World Bank នៅតែរក្សារការព្យាករកំណើនសេដ្ឋកិច្ចកម្ពុជា ក្នុងរង្វង់ ៤,៥ភាគរយ ដដែល

ធនាគារពិភពលោក បានរក្សាការព្យាករណ៍កំណើនសេដ្ឋកិច្ចកម្ពុជាក្នុងរង្វង់ ៤,៥ភាគរយ ក្នុងឆ្នាំ២០២២នេះ ជាអាត្រាកំណើនដូចនឹងការព្យាករណ៍កាលពីខែមករា ដើមឆ្នាំ ហើយកំណើននេះ នឹងកើនឡើង ក្នុងរង្វង់ ៥,៨ភាគរយ ក្នុងឆ្នាំ២០២៣ខាងមុខ។​

នៅក្នុងរបាយការណ៍​ ដែលមានចំណងជើងថា Global Economic Prospects ចេញផ្សាយកាលពីថ្ងៃទី ៨ ខែមិថុនា ធនាគារពិភពលោក បានព្យាករថា ​ឆ្នាំ​នេះការព្យាករណ៍កំណើនសេដ្ឋកិច្ច​សម្រាប់​ប្រទេស​កម្ពុជា​ មិន​មាន​ការ​ផ្លាស់ប្តូរ​ពីកំណើនដែលត្រូវបាន​ព្យាករ​កាលពី​ខែ​មករា​ទេ។

ក្នុងចំណោមសេដ្ឋកិច្ចអាស៊ានដែលកំពុងអភិវឌ្ឍន៍ផ្សេងទៀត ប្រទេសហ្វីលីពីន ត្រូវបានគេរំពឹងថានឹងកើនឡើង ៥,៦ ភាគរយនៅឆ្នាំក្រោយ ធ្លាក់ចុះបន្តិចពី ៥,៧ ភាគរយនៅឆ្នាំនេះ។

ធនាគារពិភពលោកលើកឡើងក្នុងរបាយការណ៍ថា បន្ថែមពីលើការខូចខាតដែលជំងឺរាតត្បាតកូវីដ-១៩ បានបង្កឡើង សង្គ្រាមឈ្លានពានរបស់ប្រទេសរុស្ស៊ីទៅលើប្រទេសអ៊ុយក្រែន បានធ្វើឱ្យមានការថមថយនៃសេដ្ឋកិច្ចសកលលោកកាន់តែធ្លាក់លឿន រហូតដល់គ្រាមួយដែលអាចក្លាយជាដំណាក់កាលអូសបន្លាយ ក្នុងនោះកំណើនសេដ្ឋកិច្ចកាន់តែខ្សោយថាមពល ហើយអតិផរណាចេះតែកើនឥតឈប់ឈរ។​

នៅក្នុងកម្រិតជាសកល កំណើនសេដ្ឋកិច្ចត្រូវបានរំពឹងទុកថា នឹងស្រុតចុះពី ៥,៧ភាគរយ ក្នុងឆ្នាំ២០២១ មកត្រឹម ២,៩ភាគរយ ក្នុងឆ្នាំ២០២២ ដែលទាបជាងជាឆ្នាំមុន បើប្រៀបធៀបទៅនឹង ៤,១ភាគរយ ដែលត្រូវបាន ប្រមើលទុកកាលពីខែមករា ដើមឆ្នាំនេះ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

សន្ទស្សន៍ថ្លៃលំនៅដ្ឋានក្នុងរាជធានីភ្នំពេញ កើនឡើងដល់ ១១៥ភាគរយ ក្នុងខែសីហា 

ក្នុងខែសីហា ឆ្នាំ២០២២នេះ សន្ទស្សន៍ថ្លៃលំនៅដ្ឋាននៅរាជធាន […]

ហេតុអ្វីរដ្ឋផ្ដោតបង្រ្កាបកាស៊ីណូ និងឧក្រិដ្ឋកម្មពាក់ព័ន្ធខ្លាំង? ជះឥទ្ធិពលដល់សេដ្ឋកិច្ចដូចម្ដេច?

ការបង្រ្កាបកាស៊ីណូ និងឧក្រិដ្ឋកម្មពាក់ព័ន្ធ បង្កប់ន័យជ្ […]

អ្នកជំនាញ៖ អចលនទ្រព្យនឹងស្ទុះមកកម្រិតមុនកូវីដនៅ ៣ ឆ្នាំទៀត​ វិស័យកើនខ្លាំងជាងគេគឺ…

បើទោះជាសេដ្ឋកិច្ចជាតិ និងអន្ដរជាតិ ជួបបញ្ហាពិតមែន តែវិស […]

ឆ្នាំ ២០២៣ គួរវិនិយោគអចលនទ្រព្យប្រភេទអ្វី និងនៅទិសដៅណា? ហេតុអ្វី?

អ្នកជំនាញក្នុងវិស័យអចលនទ្រព្យបានឱ្យដឹង ឆ្នាំ២០២៣ ជាឆ្នា […]

CBRE៖ វិស័យអលចនទ្រព្យឆ្នាំ ២០២៣ នឹងមិនទាន់ស្ទុះខ្លាំងទេ ព្រោះតែ…

ទីផ្សារអចលនទ្រព្យនៅកម្ពុជា រំពឹងថានឹងប្រសើរឡើងបន្ដិចបន្ […]

ការដកវិធានការកូវីដ ជះឥទ្ធិពលដល់ទីផ្សារអចលនទ្រព្យតិចតួចណាស់, អ្នកជំនាញថា…

អ្នកជំនាញបានឱ្យដឹងថា ការដកវិធានការកូវីដរបស់រដ្ឋាភិបាលកម […]