ធនាគារពិភពលោកផ្តល់កម្ចី ៦០លានដុល្លារ សម្រាប់អនុវត្តគម្រោងគ្រប់គ្រងកាកសំណល់នៅកម្ពុជា

ធនាគារពិភពលោក(WB) បានផ្តល់ហិរញ្ញប្បទានប្រមាណ ៦០លានដុល្លារអាមេរិក សម្រាប់អនុវត្តគម្រោង​ធ្វើឱ្យ​ប្រសើរ​ឡើង​​នៃ​ការ​​គ្រប់គ្រងសំរាម សំណល់រឹង និងសំណល់ប្លាស្ទិកនៅកម្ពុជា។ នេះបើតាមក្រសួងមហាផ្ទៃ​នៅ​ថ្ងៃទី​២២​ ខែវិច្ឆិកា ឆ្នាំ២០២២។

គម្រោងនេះ នឹងត្រូវអនុវត្តរយៈពេល ០៦ឆ្នាំ ដែលមានការចូលរួមសហការរវាងក្រសួងមហាផ្ទៃ ជាមួយនឹង​ក្រសួង​សេដ្ឋ​​កិច្ច និងហិរញ្ញវត្ថុ ក្រសួងសាធារណការ និងដឹកជញ្ជូន ក្រសួងបរិស្ថាន និងក្រុមការងារ​បច្ចេកទេស​របស់​ធនា​គារ​ពិភពលោក (World Bank)។

ភាគីពាក់ព័ន្ធទាំងនេះ នឹងសិក្សារៀបចំគម្រោងធ្វើឱ្យប្រសើរឡើងនៃការគ្រប់គ្រងសំរាម សំណល់រឹង និងសំណល់​ប្លាស្ទិក​នៅកម្ពុជា។

មួយវិញទៀត ក្នុងការបំពេញលក្ខខណ្ឌនៃការចចារ និងអនុម័តលើសំណើគម្រោង ក្រសួងមហាផ្ទៃ ​និង​ក្រសួងស្ថា​ប័​ន​​ពាក់ព័ន្ធ បានរៀបចំបញ្ចប់ឯកសារបច្ចេកទេសមួយ​ចំនួនដែលពាក់ព័ន្ធទៅនឹងលក្ខខណ្ឌនៃការអនុវត្តគម្រោង ដើម្បី​​ឆ្លើយតបទៅនឹងគោលការណ៍ណែនាំរបស់រាជរដ្ឋាភិបាល ដែលឯកសារទាំងនោះ រួមមាន៖

  1. ឯកសារផែនការអនុវត្តក្របខ័ណ្ឌបរិស្ថាន និងសង្គម (ESCP)
  2. ឯកសារក្របខ័ណ្ឌគោលនយោបាយដោះស្រាយផលប៉ះពាល់នៃការតាំងទីលំនៅថ្មី (RPF)
  3. ក្របខ័ណ្ឌការគ្រប់គ្រងបរិស្ថាន និងសង្គម (ESMF)
  4. របាយការណ៍ស្តីពីការវាយតម្លៃជាបឋមអំពីផលប៉ះពាល់បរិស្ថាន និងសង្គមនៅខេត្តសៀមរាប (P-ESIA)។

ឯកសារទាំងនេះ លោកអ្នកអាចស្វែងរកបាននៅក្នុងគេហទំព័រវេបសាយជាផ្លូវការរបស់ក្រសួងមហាផ្ទៃ៖ https://www.​i​nterior.gov.kh

- Video Advertisement -

ព័ត៌មានដែលទាក់ទង

បច្ចុប្បន្នកម្ពុជាមានខេត្តចំនួន ០៦ ដែលបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល ខណៈចុងឆ្នាំនេះនឹងប្រកាសថែមខេត្តចំនួន ០៧ទៀត

គិតមកដល់ពេលនេះ កម្ពុជាមានខេត្តចំនួន ០៦ ដែលបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល (ODF)ទាំងស្រុង ខណៈនៅចុងឆ្នាំ ២០២៤ខាងមុខនេះ រដ្ឋនឹងប្រកាសទទួលស្គាល់ខេត្តចំនួន ០៧បន្ថែមទៀត ដែលបញ្ចប់ការបន្ទោបង់ពាសវាល (ODF)។ នេះបើយោងតាមរបាយការណ៍ដែលបានបង្ហាញក្នុងកិច្ចប្រជុំស្តីពីយុទ្ធសាស្ត្រផ្គត់ផ្គង់ទឹក និងអនាម័យនៅជនបទ ដើម្បីឈានទៅសម្រេចបាននូវការផ្គត់ផ្គង់ទឹក និងអនាម័យជនបទឱ្យបាន ១០០% នៅឆ្នាំ២០៣០ ក្រោមអធិបតីភាព ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ នៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤។ របាយការណ៍ដដែល បានឱ្យដឹងថា កម្ពុជាត្រៀមប្រកាស រាជធានី ខេត្ត ចំនួន ៧ទៀត ជាខេត្តបញ្ចប់ការបន្ទោរបង់ពាសវាលពាសកាល(ODF)ជាផ្លូវការ នៅចុងឆ្នាំ២០២៤នេះ។ រាជធានី ខេត្តទាំងនោះរួមមាន៖ រាជធានីភ្នំពេញ ខេត្តព្រះសីហនុ ខេត្តកំពង់ចាម ខេត្តត្បូងឃ្មុំ ខេត្តរតនគិរី ខេត្តសៀមរាប និងខេត្តកំពង់ធំ ។ ក្រសួងអភិវឌ្ឍន៍ជនបទ បញ្ជាក់ទៀតថា គិតត្រឹមឆ្នាំ២០២៣ អត្រាគ្របដណ្តប់ទឹកស្អាតតាមទីជនបទជាមូលដ្ឋាន សម្រេចបាន ៨៣,៣% និងអត្រាគ្របដណ្តប់អនាម័យជនបទជាមូលដ្ឋាន សម្រេចបាន ៨៦,៦% ដែលក្នុងនោះ មានខេត្ត […]

គំរូប្រតិបត្តិការធុរកិច្ចថ្មីដឹកនាំដោយជនជាតិដើមភាគតិច គ្រោងនឹងដំឡើងផ្ទាំងសូឡា១លានផ្ទាំងនិងផលិតអ៊ីដ្រូសែន៥០K តោនក្នុង១ឆ្នាំ

គម្រោងបង្កើតឡើងដោយជនជាតិដើមភាគតិច ប្រកបដោយភាពច្នៃប្រតិដ្ឋដោយច្របាច់បញ្ជូលគ្នានូវបច្ចេកវិទ្យាថាមពលស្អាតនិងគំរូប្រតិបត្តិការធុរកិច្ចថ្មី ឈ្មោះ East Kimberly ដែលមានតម្លៃ US$៣ពាន់លាន នឹងដាក់ពង្រាយបន្ទះសូឡាចំនួន ១លានបន្ទះ រួមជាមួយនឹងស្ថានីយវារីអគ្គិសនីក្នុងប្រទេសអូស្ត្រាលី ដើម្បីផលិតអ៊ីដ្រូសែនបៃតងចំនួន ៥០.០០០ តោនក្នុងមួយឆ្នាំ។ អ៊ីដ្រូសែនដែលផលិតបាននេះ នឹងត្រូវយកទៅបំប្លែងទៅជាអាម៉ូញាក់បៃតង ដែលនឹងត្រូវប្រើប្រាស់ជាជីកសិកម្មបែបនិរន្តរភាព។ គម្រោងនេះ គ្រោងនឹងសាងសង់នៅចុងឆ្នាំ ២០២៥ នេះបើយោងតាមវេទិកាសេដ្ឋកិច្ចពិភពលោកចុះថ្ងៃទី ១២ ខែមីនា ឆ្នាំ ២០២៤។ គម្រោងនេះ មានទីតាំងនៅភាគពាយព្យដាច់ស្រយាលរបស់ប្រទេសអូស្ត្រាលី ដែលគំនិតផ្តួចផ្តើមនេះ ត្រូវបានបង្កើតឡើងដោយក្រុមហ៊ុនថ្មីមួយឈ្មោះថា Aboriginal Clean Energy Partnership (អាបូរីជីណល Aboriginal គឺជាឈ្មោះអម្បូរជាតិដើមអូស្ត្រាលីដែលត្រូវបានធ្វើអាណានិគមដោយជនជាតិអូស្ត្រាលីស្បែកស)។ ប្រភព​ដដែល​បាន​បន្ត​ថា គឺក្រុម​ជនជាតិ​ដើម​ភាគតិច​ក្នុង​ប្រទេស​អូស្ត្រាលី​ជា​ដៃគូ​ក្នុង​គម្រោង​បៃតង​ថ្មី​នេះ។ ក្រុមជនជាតិដើមភាគតិចមូលដ្ឋាន ចំនួន ៣ក្រុម បានចូលរួមសហវិនិយោគ ដែលក្រុមនីមួយៗមានចំណែក ២៥% នៃអាជីវកម្មលើគម្រោងនេះទាំងមូល។ ពួកគេ តំណាងឱ្យម្ចាស់ដីដែលមានសិទ្ធិតាមប្រពៃណីជាយូរមកហើយ។ ចំណែកភាគហ៊ុនដែលនៅសល់ គឺជាកម្មសិទ្ធិរបស់ក្រុមហ៊ុន Pollination ដែលជាក្រុមហ៊ុនផ្តល់ប្រឹក្សាអំពីធម្មជាតិ និងជាក្រុមហ៊ុនវិនិយោគ។ ប្រភេទគំរូគ្រប់គ្រងអាជីវកម្មរបស់គម្រោងនេះ ជាគំរូកម្មសិទ្ធិដំបូងបង្អស់ដែលមិនធ្លាប់មាននៅក្នុងប្រទេសអូស្ត្រាលី។ តាមរយៈការផ្តល់អត្ថប្រយោជន៍សេដ្ឋកិច្ចដល់ម្ចាស់ភាគហ៊ុនជាជនជាតិដើមភាគតិចរបស់ខ្លួន និងធានាថាម្ចាស់ដីបានចូលរួមក្នុងការសម្រេចចិត្តតាំងពីដំបូងទី […]

៨៧% នៃក្រុមហ៊ុនអចលនទ្រព្យនៅអាស៊ីប៉ាស៊ីហ្វិក ដាក់គោលដៅបំភាយកាបូនសូន្យឱ្យបាន ១០០% ត្រឹមឆ្នាំ ២០៣០

នៅអាស៊ីប៉ាស៊ីហ្វិក ក្នុងចំណោមក្រុមហ៊ុនអចលនទ្រព្យ ១០ យ៉ាងហោចណាស់ក៏មានក្រុមហ៊ុន ៩ ដែរ ដែលកំពុងខិតខំចាត់វិធានការធ្វើយ៉ាងណាសម្រេចឱ្យបានផលបត្របៃតង ឱ្យបានគោលដៅ ១០០% សម្រាប់ក្រុមហ៊ុនរបស់ខ្លួននៅឆ្នាំ ២០៣០។  ការប្តេជ្ញាចិត្តប្រកបដោយមហិច្ឆតានេះ ត្រូវបានជំរុញយ៉ាងខ្លាំងដោយ “គោលដៅការបំភាយកាបូនសូន្យសុទ្ធរបស់ក្រុមហ៊ុនពាណិជ្ជកម្ម (corporate net zero carbon) នេះបើយោងតាមលទ្ធផល សិក្សាដោយស្ថាប័នជំនាញ JLL និងចុះផ្សាយដោយ retalkasia នៅថ្ងៃទី ២៦ ខែមីនា ឆ្នាំ ២០២៤។ តាមប្រភពដដែលបានឱ្យដឹងថា ៨៧% នៃក្រុមហ៊ុនអចលនទ្រព្យនៅអាស៊ីប៉ាស៊ីហ្វិចទាំងអស់ ដែលត្រូវបានស្ទង់មតិ បានបញ្ជាក់ថាពួកគេសុទ្ធតែបានកំណត់គោលដៅ ផលប័ត្រ បៃតង ១០០% នៅឆ្នាំ ២០៣០ កើនឡើងពីការកំណត់ត្រឹម ៤% ប៉ុណ្ណោះនៃផលបត្របៃតងដែលក្រុមហ៊ុនបានអនុវត្តកន្លងមកទល់ពេលបច្ចុប្បន្ន។ ទំនោរទីផ្សារសកលដែលកំពុងងាកមករកការប្រើប្រាស់ថាមពលស្អាតវិញនេះ គឺកំពុងតែមានសន្ទុះខ្លាំងក្លាបំផុតនៅក្នុងប្រទេសមួយចំនួន ជាពិសេសនៅ ប្រទេសឥណ្ឌា ម៉ាឡេស៊ី និងថៃ ដោយមានជាង ៩៥% នៃក្រុមហ៊ុនអភិវឌ្ឍអចលទ្រព្យ បានងាកមកផ្តោតលើការបង្កើនផលប័ត្របៃតងរបស់ខ្លួនឱ្យបាន ១០០%។ ប៉ុន្តែរបាយការណ៍ដដែលក៏បានបង្ហាញផងដែរនូវបញ្ហាប្រឈម ដោយបានលើកឡើងថានៅទូទាំងអាស៊ីប៉ាស៊ីហ្វិក សម្រាប់រាល់គម្រោងអចលនទ្រព្យដែលកំពុងបញ្ជាទិញតាមតម្រូវការទីផ្សារបច្ចុប្បន្ននេះ […]

ករណីធ្លាយសារធាតុគីមីចូលទន្លេមេគង្គឡាវ មិនប៉ះពាល់ដល់ទឹកទន្លេមេគង្គកម្ពុជានោះទេ ព្រោះ…

ក្រសួងធនធានទឹក និងឧតុនិយម បានប្រកាសថា ឧបទ្ទវហេតុ នៃការក្រឡាប់រថយន្តដឹកសារធាតុគីមី បណ្តាលឱ្យលេចធ្លាយសារធាតុគីមីចូលក្នុងស្ទឹងណាម ខាន់ ដៃទន្លេមេគង្គ ក្នុងប្រទេសឡាវ គឺពុំប៉ះពាល់ដល់ទឹកទន្លេមេគង្គនោះទេ ពិសេសទឹកទន្លេមេគង្គក្នុងប្រទេសកម្ពុជា ពីព្រោះបើគិតពីចំណុចកើតហេតុមកដល់ព្រំប្រទល់កម្ពុជា-ឡាវ មានចម្ងាយដល់ទៅជាង ១ពាន់គីឡូម៉ែត្រឯណោះ ។ នេះបើតាមសេចក្តីជូនដំណឹងរបស់ក្រសួង អំពីឧបទ្ទវហេតុខាងលើ កាលថ្ងៃទី៨ ខែមេសា។ ក្រសួងបញ្ជាក់ដូច្នេះ បន្ទាប់ពីកម្ពុជាទទួលបានព័ត៌មានពីឧបទ្ទវហេតុនៃការលេចធ្លាយសារធាតុគីមីចូលក្នុងស្ទឹងណាម ខាន់ (Nam Khan River) ស្ថិតនៅក្នុងក្រុងហ្លួងប្រាបាង នៃខេត្តហ្លួងប្រាបាង ប្រទេសឡាវ កាលពីថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៤។ ក្រសួងបន្តថា ស្ទឹងណាម ខាន់ ជាដៃទន្លេមេគង្គ ដែលហូរសារធាតុគីមីចូលត្រង់ចំណុចទីក្រុងហ្លួងប្រាបាង ហើយមានចម្ងាយពីព្រំប្រទល់កម្ពុជា-ឡាវ ដល់ទីនោះ ប្រមាណ ១.៣៧០គម ខាងលើក្រុងប៉ាក់សេ ប្រមាណ ១.២២០គម និងខាងលើរដ្ឋធានីវៀងចន្ទន៍ ប្រមាណ ៥០០គម។ រីឯទីតាំងនៅខាងក្រោមទីក្រុងហ្លួងប្រាបាង ចម្ងាយប្រមាណ ១២០គម និងនៅលើដងទន្លេមេគង្គមានទំនប់វារីអគ្គិសនី សាយ៉ាបូរី។ ក្រសួងបន្ថែមថា ផ្អែកលើលទ្ធផលនៃការចុះពិនិត្យអង្កេតជាក់ស្តែងដោយលេខាធិការដ្ឋានគណៈកម្មការទន្លេមេគង្គ និងស្ថាប័នជំនាញពាក់ព័ន្ធរបស់ឡាវ នៅថ្ងៃទី៧ […]

ចិនចង់បោះទុន ១ពាន់លានដុល្លារ សង់វារីអគ្គិសនីប្រើថាមពលកកើតឡើងវិញនៅកម្ពុជា

សហគ្រាស CHN ENERGY របស់ចិន មានបំណងចង់មកវិនិយោគទឹកប្រាក់ ១ពាន់លានដុល្លារ ដើម្បីអភិវឌ្ឍគម្រោងសាងសង់ថាមពលកកើតឡើងវិញនៅកម្ពុជា។ នេះបើតាមជំនួបរវាង ឯកឧត្តម សួន សុផល អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា និងលោក អាយ ស៊ាង តំណាងសហគ្រាស CHN ENERGY កាលពីថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៤។ ក្នុងជំនួបនេះ សហគ្រាសចិនខាងលើ បានលើកឡើងនូវបំណងបណ្តាក់ទុនវិនិយោគលើគម្រោងសាងសង់ថាមពលកកើតឡើងវិញមានជាអាទិ៍គម្រោងសាងសង់ និងប្រតិបត្តិការវារីអគ្គិសនី និងគម្រោងថាមពលដើរដោយពន្លឺព្រះអាទិត្យ។ ទន្ទឹមនឹងនេះ តំណាងសហគ្រាសចិន ក៏បានបញ្ជាក់ពីមូលហេតុដែលចង់មកវិនិយោគនៅកម្ពុជា ដោយហេតុថា កម្ពុជាជាទីតាំងយុទ្ធសាស្ត្រប្រកប​ដោយសក្តានុពលក្នុងការប្រកបធុរកិច្ចលើវិស័យខាងលើ អមដោយអេកូឡូស៊ីគាំទ្រដល់ប្រតិបត្តិការអាជីវកម្មប្រកប​ដោយភាពទាក់ទាញ និងលេចធ្លោជាងគេក្នុងតំបន់​។ ជាការឆ្លើយតប ឯកឧត្តម សួន សុផល បានស្វាគមន៍ចំពោះគម្រោងដែលមានទឹកប្រាក់ដ៏ធំសម្បើមនេះ ព្រមទាំងណែនាំឱ្យបន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធសំដៅបន្ស៊ីគម្រោងវិនិយោគខាងលើឱ្យមានសង្គតិភាពជាមួ​យ​ផែនការមេសម្រាប់អភិវឌ្ឍវិស័យថាមពលអគ្គិសនី ២០២២-២០៤០។ គួររំលឹកថា ក្នុងកិច្ចប្រជុំកំពូលពិភពលោកស្តីពីការប្រែប្រួលអាកាសធាតុហៅកាត់ថា  COP28 ដែលបានប្រារព្វធ្វើឡើងនៅទីក្រុងឌូបៃនៃប្រទេសអារ៉ាប៊ីសាអ៊ូឌីត កាលពីចុងឆ្នាំ ២០២៣កន្លងទៅ បានបង្កើតកិច្ចព្រមព្រៀងរួមគ្នាពីប្រទេសជាង១០០ ក្នុងការបង្កើនផលិតភាពថាមពលកកើតឡើងវិញឱ្យបានយ៉ាងហោចណាស់ ៣ដង គិតត្រឹមពីឆ្នាំ ២០២៤នេះ ទៅទល់នឹងឆ្នាំ ២០៣០។ (អានបន្ថែម) […]

អគ្គិសនីកម្ពុជាណែនាំ៤ចំនុច ដើម្បីជួយសន្សំថាមពលអគ្គិសនី ខណៈការប្រើប្រាស់កើន ៣០% ក្នុងរដូវក្តៅនេះ!

អគ្គិសនីកម្ពុជា (EDC) បានធ្វើការណែនាំ ៤ចំនុច ដល់អ្នកប្រើប្រាស់ឱ្យជួយសន្សំសំចៃថាមពលអគ្គិសនី ខណៈការប្រើប្រាស់បានកើនឡើងប្រមាណជា ៣០% គិតចាប់ពីដើមខែមេសា មក។ នេះបើតាមសេចក្តីជូនដំណឹង ស្តីពីការប្រើប្រាស់ថាមពលអគ្គិសនីនៅចុងរដូវប្រាំងដែលមានអាកាសធាតុក្តៅហួតហែងខ្លាំង ចេញផ្សាយនៅថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៤។ ដើម្បីជួយចូលរួមសន្សំសំចៃកាត់បន្ថយការចំណាយលើការប្រើប្រាស់ថាមពលអគ្គិសនីដែលមានថ្លៃខ្ពស់ក្នុង រយៈពេលខ្លីនេះ អគ្គិសនីកម្ពុជាបានណែនាំដល់អ្នកប្រើប្រាស់អគ្គិសនីអនុវត្តន៍តាម ៤ចំនុច ខាងក្រោម៖ ១. ត្រួតពិនិត្យ និងថែទាំ សម្ភារបរិក្ខារអគ្គិសនីទាំងអស់ឱ្យបានត្រូវតាមលក្ខណបច្ចេកទេស ក្នុងនោះរួមមាន បរិក្ខារត្រជាក់ ត្រូវធ្វើការលាងសម្អាត និងត្រួតពិនិត្យប្រព័ន្ធហ្គាសជាដើម។ ២. បិទ/ផ្តាច់សម្ភារបរិក្ខារអគ្គិសនី ជាពិសេសបន្ថយការប្រើប្រាស់ម៉ាស៊ីនត្រជាក់ក្នុងករណីមិនចាំបាច់។ ៣. បន្ថយការបើកទ្វារចំហជាញឹកញាប់រយៈពេលយូរចំពោះបន្ទប់ ឬទូរទឹកកក ដែលធ្វើឱ្យខ្យល់ត្រជាក់ចេញ។ ៤. ជ្រើសរើសសម្ភារបរិក្ខារប្រើប្រាស់ណាដែលមានប្រសិទ្ធភាពខ្ពស់ ប្រើប្រាស់ថាមពលអគ្គិសនីតិច។ ការណែនាំខាងលើនេះ ត្រូវបានអគ្គិសនីកម្ពុជា បញ្ជាក់ថា អាកាសធាតុ ក្នុងរដូវប្រាំង ឆ្នាំ២០២៤ នេះ ស្ថិតក្នុងបាតុភូត អែលនីញ៉ូ (El Nino) ដែលចាប់ពីដើមខែមេសានេះ សីតុណ្ហភាពកើន កំដៅជាខ្លាំង បណ្តាលឱ្យការប្រើប្រាស់អគ្គិសនីចេញពីប្រព័ន្ធផ្គត់ផ្គង់របស់អគ្គិសនីកម្ពុជាកើនឡើងប្រមាណជា ៣០% បើប្រៀបធៀបជាមួយឆ្នាំមុន។ ដើម្បីដោះស្រាយបំពេញបង្គ្រប់នូវតម្រូវការប្រើប្រាស់ថាមពលអគ្គិសនីដែលកើនឡើងយ៉ាង […]