ក្រសួងសាធារណការ ដាក់ដំណើរការស្ថានីយសាកថ្មរថយន្តអគ្គិសនី នៅខេត្តព្រះសីហនុ

ក្រសួងសាធារណការ និងដឹកជញ្ជូន បានសម្ពោធដាក់ដំណើរការស្ថានីយបញ្ចូលថាមពលយានយន្តអគ្គិសនីទី៣ នៅកម្ពុជា ដែលជាជំនួយរបស់អង្គការ UNDP នៅឯផ្សារទំនើបហ្វូរី ថាម សឃ្វែរ ម៉ល ខេត្តព្រះសីហនុ។

ពិធីនេះធ្វើឡើងនៅក្រោមអធិបតីភាព ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងតំណាងអង្គការ UNDP និងមន្រ្តីពាក់ព័ន្ធជាច្រើនរូប។

ស្ថានីយនេះជាស្ថានីយទី ៣ ត្រូវបានដាក់ដំណើរការឱ្យប្រើប្រាស់ បន្ទាប់ពីស្ថានីយទី១ នៅក្រសួងសាធារណការ ដែលបើកនៅខែមីនា និងស្ថានីយ២ របស់វិស័យឯកជន នៅភ្នំពេញដែលបើកកាលពីថ្ងៃទី ២៦ មេសា។

ក្រសួងសាធារណការ គ្រោងនឹងបើកដំណើរការស្ថានីយសាកថ្មរថយន្តអគ្គិសនី ចំនួន ២ ទីតាំងបន្ថែមទៀត នៅខេត្តបាត់ដំបង និងសៀមរាប នៅខែឧសភា។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ក្នុងឆ្នាំ២០២៥ កម្ពុជាទទួលបានការចុះបញ្ជីយានយន្តអគ្គីសនី ជាង ៧ពាន់គ្រឿង

ក្នុងឆ្នាំ ២០២៥ ប្រទេសកម្ពុជាមានការកើនឡើងគួរឱ្យកត់សម្គាល់នៃការចុះបញ្ជីយានយន្តអគ្គិសនីដែលឈានដល់ចំនួនសរុប ៧.៩៧១គ្រឿង។ នេះបើតាមសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ ក្រោមអធិបតីភាពឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន កាលថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៦។ ក្នុងសន្និបាតនោះ បានឱ្យដឹងថា នៅឆ្នាំ២០២៥ កន្លងទៅនេះ ក្រសួងសាធារណការ បានចុះបញ្ជីយានយន្តចំនួន ៥២២.៤៥៥គ្រឿង ក្នុងនោះមានម៉ូតូ ៤២៩.៣៥៣គ្រឿង និងរថយន្តគ្រប់ប្រភេទ ៩៣ ១០២គ្រឿង ខណៈយានយន្ត អគ្គិសនី (EV) ចុះបញ្ជីបានចំនួន ៧.៩៧១គ្រឿង។ ដោយឡែក គិតមកពេលបច្ចុប្បន្ន ស្ថានីយសាកថ្មរថយន្តអគ្គិសនីល្បឿនលឿន មានជាង ២០០កន្លែង នៅទូទាំងប្រទេស។ ក្នុងឆ្នាំ២០២៥នេះដែរ ក្រៅពីបានចុះបញ្ជីយានយន្តចំនួន ៥២២.៤៥៥គ្រឿង ហើយនោះ ក្រសួងសាធារណការ ក៏បានចុះបញ្ជីរថយន្តបំពាក់ផ្លាកលេខពិសេស និងយានយន្តបំពាក់ផ្លាកលេខពិសេសផ្ទាល់ខ្លួន ចំនួន ៥៦.៣៨១គ្រឿង និងទទួលបានចំណូលសរុបប្រមាណ ១១៧.៤២៤លានរៀលផងដែរ។ សូមជម្រាបដែរថា នៅឆ្នាំ២០២៥ ក្រសួងសារធារណការ ក៏បានចេញបណ្ណបើកបរចំនួន ១២៥.៧៩៧ បណ្ណ (ម៉ូតូ […]

រដ្ឋាភិបាលកម្ពុជាប្រកាសបញ្ចេញថវិកាទ្រង់ទ្រាយធំ ដើម្បីពង្រាយស្ថានីយ៍សាកអាគុយរថយន្តអគ្គិសនីនៅទូទាំងប្រទេស

រដ្ឋាភិបាលកម្ពុជា ប្រកាសបញ្ចេញថវិកាទ្រង់ទ្រាយ​បប​ធំ ដើម្បីពង្រាយស្ថានីយ៍សាកអាគុយរថយន្តអគ្គិសនីតាមផ្លូវសំខាន់ៗ ទូទាំងប្រទេសកម្ពុជាឱ្យច្រើនបន្ថែមទៀត សំដៅចូលរួមការកាត់បន្ថយការបំពុលបរិស្ថាន និងសន្សំថវិកាពលរដ្ឋ។ នេះបើតាមប្រសាសន៍ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល ក្នុងកិច្ចប្រជុំទី៣ ស្ដីពីដំណើរបម្លាស់ប្តូរការប្រើប្រាស់ថាមពលរបស់ប្រទេសកម្ពុជាឆ្ពោះទៅកាន់អនាគតដែលគ្មានកាបូន នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៥។ ឯកឧត្តម កែវ រតនៈ ឱ្យដឹងថា ឆាប់ៗនេះ អគ្គិសនីរបស់កម្ពុជាតាមរយៈការចង្អុលទិសរបស់រាជរដ្ឋាភិបាល និងក្រសួងរ៉ែ និងថាមពល គ្រោងនឹងទម្លាក់ថវិការទ្រង់ទ្រាយធំ ដើម្បីធានាថា ទូទាំងប្រទេសកម្ពុជា តាមផ្លូវសំខាន់ៗ គឺមានស្ថានីយសាកអាគុយរថយន្ត និងម៉ូតូ ដែលមានល្បឿនលឿន។ ឯកឧត្តមថា តាមរយៈការសិក្សាកន្លងមកបានបង្ហាញថា ការប្រើប្រាស់រថយន្តអគ្គិសនី គឺចំណេញដល់ជិត ៥ដង ប្រសិនបើប្រៀបធៀបការប្រើប្រាស់រថយន្តម៉ាស៊ូត ឬសាំង ជាពិសេសរួមចំណែកដល់ការថែរក្សារបរិស្ថានពិភពលោក។ «ដូច្នេះផែនការរបស់ក្រសួង ត្រូវទម្លាក់ថ្លៃសាករថយន្ត កុំឱ្យមានតម្លៃថ្លៃដូចបច្ចុប្បន្ន ១.៦០០ ទៅ ១.៧០០រៀល ឱ្យមកក្រោមនេះ។ ទីពីរ ពង្រាយស្ថានីយសាកឱ្យច្រើន ដើម្បីឱ្យបងប្អូនយើងទៅណា ក៏អាចមានកន្លែងសាករថយន្ត។ ផែនការនេះ យើងធ្វើមិនត្រឹមតែសម្រាប់រថយន្តគ្រួសារទេ ប៉ុន្តែសម្រាប់រថយន្តដឹកទំនិញផងដែរ»។ គួរបញ្ជាក់ថា កម្ពុជា […]

រយៈពេល ៩ខែ កម្ពុជាចុះបញ្ជីយានយន្តអគ្គិសនីបានជាង ១ម៉ឺនគ្រឿង, ខណៈការប្រើប្រាស់កំពុងកើន

គិតចាប់ពីខែមករា ដល់ខែកញ្ញា ឆ្នាំ២០២៥ កម្ពុជា ចុះបញ្ជីយានយន្តអគ្គិសនីបានចំនួន ១០.៥៦៨គ្រឿង ខណៈនិន្នាការប្រើប្រាស់យានយន្តប្រភេទនេះនៅកម្ពុជា កំពុងបន្តកើនឡើងខ្លាំង។ នេះបើយោងតាមការបញ្ជាក់ពីឯកឧត្តម ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៥។ ឯកឧត្តម ផន រឹម បានឱ្យដឹងទៀតថា គិតត្រឹមខែកញ្ញា ឆ្នាំ២០២៥នេះ យានយន្តអគ្គិសនី ដែលបានចុះបញ្ជីនៅកម្ពុជាមានចំនួន ១០.៥៦៨គ្រឿង ក្នុងនោះរថយន្តមានចំនួន ៧.១៨៧គ្រឿង ត្រីចក្រយានយន្តចំនួន ៦៧១គ្រឿង និងទោចក្រយានយន្តចំនួន ២.៧១០គ្រឿង។ ជាមួយគ្នានេះ ឯកឧត្តមាថា នៅកម្ពុជានិន្នាការយានយន្ត EV មានការកើនឡើងច្រើន ជាក់ស្តែងរយៈពេល ៨ខែ ឆ្នាំ២០២៥ កន្លងទៅនេះ យានយន្ត EV ចុះបញ្ជីសរុប ៥.៥៧១គ្រឿង ក្នុងនោះមានរថយន្ត ៤.២៥១គ្រឿង, ត្រីចក្រយាន ១៦៧គ្រឿង និងទោចក្រយានយន្ត ១.១៥៣គ្រឿង។ ហេតុនេះ បន្ទាប់ពីមាននិន្នាការកើនឡើងសម្រាប់យានយន្ត EV នេះ ឯកឧត្តមបន្តថា […]

រោងចក្រដំឡើងរថយន្តអគ្គិសនីដំបូងគេរបស់ចិននៅកម្ពុជា បើកការដ្ឋានសាងសង់នៅព្រះសីហនុហើយ

ក្រុមហ៊ុន BYD Cambodia Co., Ltd. ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ BYD Auto Industry ដ៏ល្បីល្បាញនៅប្រទេសចិន បានចាប់ផ្តើមសាងសង់ជាផ្លូវការនូវរោងចក្រដំឡើងរថយន្តអគ្គិសនី (EV) ដំបូងបង្អស់របស់ខ្លួននៅក្នុងប្រទេសកម្ពុជាហើយ។ រោងចក្រនេះមានទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ។ ពិធីបើកការដ្ឋានសាងសង់នេះ ធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និងជាអនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) នៅថ្ងៃទីទី២៨ ខែមេសា ឆ្នាំ២០២៥។ រោងចក្រដំឡើងរថយន្ត BYD Cambodia នេះ គ្រោងនឹងបញ្ចប់ការសាងសង់នៅខែតុលា ឆ្នាំ២០២៥នេះ និងចាប់ផ្តើមដំណើការផលិតកម្មដំឡើងរថយន្តអគ្គិសនីជាលើកដំបូងនៅកម្ពុជា នាដើមខែវិច្ឆិកា ឆ្នាំ២០២៥ ខាងមុខនេះ។ បើតាមការបញ្ជាក់របស់ក្រុមហ៊ុនកន្លងមក ​ ក្រុមហ៊ុនគ្រោងនឹងបណ្ដាក់ទុនប្រមាណ ៣២លានដុល្លារអាម៉េរិក សម្រាប់ដំណាក់កាលទី១ លើការបង្កើតរោងចក្រផ្គុំដំឡើងយានយន្តប្រភេទ CKD នៅលើផ្ទៃដីប្រមាណ ១២ហិកតា ក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ សម្រាប់ដំឡើងរថយន្តអគ្គិសនីសុទ្ធ (EV) និងអគ្គិសនីលាយសាំង (PHEV) ជាមួយនឹងសមត្ថភាពដំឡើងរថយន្តប្រមាណ ១ម៉ឺនគ្រឿង ក្នុងមួយឆ្នាំៗ ទៅតាមដំណាក់កាល។ (អានបន្ថែម) […]

ក្រុមហ៊ុនចិន ICAP បង្ហើបពីផែនការចង់វិនិយោគផលិតគ្រឿងបង្គុំរថយន្តអគ្គិសនីនៅកម្ពុជា

ក្រុមហ៊ុន Infinite Capital Holding Company (ICAP) មកពីប្រទេសចិន កំពុងស្វែងរកឱកាសវិនិយោគនៅកម្ពុជាដោយផ្តោតលើវិស័យយានយន្ដប្រើប្រាស់ថាមពលស្អាត​ (រថយន្តអគ្គិសនី) ក៏ដូចជាការផលិតនូវគ្រឿងបង្គុំរថយន្តអគ្គិសនីផងដែរ។ នេះបើតាមជំនួបរវាងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និង លោក Zhang Chaomin ប្រធាន និងជាអគ្គនាយកប្រតិបត្តិ កាលពីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៥។ ក្នុងជំនួបនេះ លោកប្រធានក្រុមហ៊ុន បានលើកឡើងអំពីប្រតិបត្តិការអាជីវកម្ម ក៏ដូចជាកិច្ចសហប្រតិបត្តិការរបស់ក្រុមហ៊ុនជាមួយដៃគូផ្សេងៗ ក្នុងនោះក្រុមហ៊ុនបានផ្ដោតលើការវិនិយោគទៅលើវិស័យការផលិតសម្ភារថ្មី, បច្ចេកវិទ្យាបញ្ញានិមិ្មត (AI), សឺមីកុងឌុចទ័រ (Semiconductor), និងសរសៃកាបូន (Carbon Fiber) ជាដើម។ ទន្ទឹមគ្នានោះដែរ លោកប្រធានក្រុមហ៊ុន ក៏បានបង្ហើបប្រាប់សម្ដេចនាយករដ្ឋមន្រ្ដីហ៊ុន ម៉ាណែត អំពីចំណាប់អារម្មណ៍របស់ក្រុមហ៊ុនក្នុងការស្វែងរកឱកាសវិនិយោគនៅកម្ពុជា ដោយផ្តោតលើវិស័យយានយន្ដប្រើប្រាស់ថាមពលស្អាត​ (រថយន្តអគ្គិសនី) ក៏ដូចជាការផលិតនូវគ្រឿងបង្គុំរថយន្តអគ្គិសនី។ ជាការឆ្លើយតប សម្ដេចនាយករដ្ឋមន្រ្ដីបានសម្តែងនូវការគាំទ្រចំពោះក្រុមហ៊ុនដែលបានបង្ហាញចំណាប់អារម្មណ៍នៅក្នុងការស្វែងរកឱកាសវិនិយោគនៅប្រទេសកម្ពុជា ដោយបានគូសបញ្ជាក់អំពីសារៈសំខាន់ និងភាពចាំបាច់របស់កម្ពុជានៅក្នុងការលើកទឹកចិត្តដល់បណ្ដាក្រុមហ៊ុនវិនិយោគ ក្នុងការស្វែងរកឱកាសវិនិយោគទៅលើវិស័យផលិតគ្រឿងបង្គុំរថយន្ត ក៏ដូចជាខ្សែច្រវាក់ផ្គត់ផ្គង់នានា ដើម្បីផ្គត់ផ្គង់ទីផ្សារក្នុងស្រុក, តំបន់ និងពិភពលោក។ សម្តេចនាយករដ្ឋមន្រ្ដី ក៏បានលើកទឹកចិត្តឱ្យក្រុមហ៊ុនបន្តសិក្សាឱ្យបានលម្អិត […]

ស្ថានីយសាករថយន្តអគ្គិសនីទី ២ នៅកម្ពុជា បើកដំណើរការជាផ្លូវការ

ស្ថានីយបញ្ចូលថាមពេលសម្រាប់យានយន្តអគ្គិសនីទី ២ នៅកម្ពុជា ត្រូវបានដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការ ស្របពេលដែលរដ្ឋាភិបាលកម្ពុជា បាននិងកំពុងជំរុញការប្រើប្រាស់យានយន្តអគ្គិសនីបន្ថែម ដើម្បីជួយដល់បរិស្ថាន។ ស្ថានីយសាករថយន្តEV ទី ២ ស្ថិតនៅស្ថានីយប្រេងឥន្ទនៈ Caltex ទី៥០ នៅឯសង្កាត់ព្រៃស ខណ្ឌដង្កោរ ដែលវិនិយោគដោយក្រុមហ៊ុនឯកជន Caltex។ គួរបញ្ជាក់ថា ស្ថានីយសាកយានយន្តអគ្គិសនី ដំបូងគេត្រូវបានដាក់ដំណើរការនៅក្រសួងសាធារណការ កាលពីខែមីនា នៅក្រោមជំនួយរបស់អង្គការ UNDP។ លើសពីនេះ ស្ថានីយសាកយានយន្តអគ្គិសនីថ្មីមួយទៀត នឹងត្រូវបានសម្ពោធនៅក្រុងសីហនុនៅថ្ងៃទី២៧ ខែមេសា ខណៈ ២ ទៀត នៅបាត់ដំបង និងសៀមរាប នឹងត្រូវបើកដំណើរការនៅខែក្រោយនេះ ដែលសុទ្ធសឹងតែជាការឧបត្ថម្ភពី UNDP។ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន មានប្រសាសន៍ក្នុងពិធីសម្ពោធ កាលពីថ្ងៃទី ២៦ មេសា នេះថា កំណើនចុះបញ្ជីរថយន្តអគ្គិសនី បានកើនឡើង ៧០០% ក្នុងត្រីមាសទី១ ពី៧រថយន្ត ក្នុងត្រីមាសទី១ឆ្នាំ២០២១ ដល់៤៧រថយន្ត ក្នុងត្រីមាសទី១ ឆ្នាំ២០២២។ […]