ទីក្រុងឌូប្លាំងបង្កើតប្រព័ន្ធគ្រប់គ្រង «ទីក្រុងឆ្លាតវៃ» ថ្មីដោយប្រើកម្មវិធី Bentley និង NVIDIA
បញ្ហាកកស្ទះចរាចរណ៍ បញ្ហាទឹកជំនន់ បញ្ហាស្ទះលូ ឬសូម្បីតែបញ្ហាផ្លូវខូចនៅក្នុងទីក្រុង សុទ្ធសឹងតែជាកត្តាគំរាមកំហែងដល់ទីក្រុង ដែលត្រូវចំណាយកម្លាំង និងថវិកាច្រើនដើម្បីដោះស្រាយ។ ចុះបើមានកម្មវិធីឆ្លាតវៃដើម្បីគ្រប់គ្រងបញ្ហាទាំងនេះវិញ ទីក្រុងនឹងទៅជាយ៉ាងណា? ក្រុមហ៊ុនល្បីលំដាប់ពិភពលោក ២ រួមមាន ក្រុមហ៊ុន Bentley Systems និង ក្រុមហ៊ុន NVIDIA កំពុងឈរនៅជួរមុខនៃចលនាសកលក្នុងការធ្វើឱ្យទីក្រុងកាន់តែ ឆ្លាតវៃ មានសុវត្ថិភាព និងគួរឱ្យចង់រស់នៅ។ នៅក្នុងពិព័រណ៍ពិភពលោក Smart City Expo World Congress ក្នុងទីក្រុងបាសេឡូណា កាលពីថ្ងៃទី 4 ដល់ 6 ខែវិច្ឆិកា នេះ ឧទាហរណ៍គម្រោងទីក្រុងឆ្លាតវៃមួយនៅទីក្រុងឌូប្លាំង ត្រូវបានលើកយកមកបង្ហាញ។ ទីក្រុងឌូប្លាំង (Dublin) ដែលជារដ្ឋធានីរបស់ប្រទេសអៀរឡង់ កំពុងសាកល្បងប្រើកម្មវិធី digital twin ដ៏ទំនើបថ្មីមួយ ដែលត្រូវបានបង្កើតឡើងដោយប្រើប្រាស់ ប្រព័ន្ធទិន្នន័យភូមិសាស្ត្រ Cesium របស់ Bentley Systems និង ទិន្នន័យរបស់ NVIDIA Omniverse។ ការច្របាច់បញ្ចូលនៅនៃទិន្នន័យ […]
បទសម្ភាសន៍ពិសេស ៖ តើចំណុចអ្វីដែលធ្វើឱ្យទីក្រុង គួរឱ្យចង់រស់នៅ និងមាននិរន្តរភាព?
បញ្ហាគ្រោះធម្មជាតិ ការកកស្ទះចរាចរណ៍ ក៏ដូចជាការបំពុលបរិស្ថានជាដើម គឺការគំរាមកំហែងដែលទីក្រុងជុំវិញពិភពលោកកំពុងប្រឈម។ ទីក្រុងភ្នំពេញក៏កំពុងជួបប្រទះបញ្ហាទាំងនេះ ពិសេសបញ្ហាទឹកជំនន់ និងការកកស្ទះចរាចរណ៍។ តើយើងគួរមានដំណោះស្រាយយ៉ាងណា? តើឧបករណ៍ឌីជីថល និងបញ្ញាសិប្បនិមិត្ត (AI) អាចជួយដោះស្រាយបញ្ហានេះបានដែរឬទេ? ទស្សនាវដ្ដីសំណង់ និងអចនទ្រព្យ បានជួបសម្ភាសន៍ជាមួយ លោកស្រី Dorothea Manou នាយិកាគ្រប់គ្រងដំណោះស្រាយផ្នែកហេដ្ឋារចនាសម្ព័ន្ធទីក្រុង និងហេដ្ឋារចនាសម្ព័ន្ធទីប្រជុំជន នៃក្រុមហ៊ុន Bentley Systems ដើម្បីពិភាក្សាអំពីអនាគតនៃការអភិវឌ្ឍន៍ទីក្រុង។ ចម្លើយដ៏ខ្លីគឺ ឧបករណ៍ឌីជីថលគឺអាចជួយដោះស្រាយបញ្ហាទាំងនេះបាន។ ឧទាហរណ៍ កម្មវិធី FireSat អាចចាប់រកមើលហេតុការណ៍ភ្លើងឆេះព្រៃបានជុំវិញពិភពលោកបាន កម្មវីធី Flood Hub ដែលប្រើ AI និងប្រព័ន្ធធារាសាស្ត្រសកលដើម្បីព្យាករហានិភ័យទឹកជំនន់បាន ខណៈកម្មវិធី OpenPaths ដែលប្រើ AI និង Dynamic Traffic Assignment (DTA) ដើម្បីគ្រប់គ្រងចរាចរណ៍ក្នុងក្រុង និងកម្មវិធីជាច្រើនទៀតដូចជា OpenFlow FlOOD, iTwin, Synchro+ ជាដើម សុទ្ធសឹងតែអាចជួយគ្រប់គ្រងទីក្រុងបាន។ (អានបន្ថែម និងបន្ថែម) […]
ក្រសួង២ សហការគ្នាធ្វើបរិវត្តកម្មឌីជីថលលើវិស័យធនធានទឹក និងឧតុនិយមនៅកម្ពុជា
ក្រសួងធនធានទឹក និងឧតុនិយម ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានចុះអនុស្សរណៈនៃការយោគយល់គ្នា (MoU) ស្តីពីកិច្ចសហប្រតិបត្តិការដាក់ឱ្យប្រើថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh ដើម្បីរួមគ្នាជំរុញការធ្វើបរិវត្តកម្មឌីជីថលវិស័យធនធានទឹក និងឧតុនិយមកម្ពុជា។ ពិធីចុះ MoU ខាងលើនេះ ត្រូវបានប្រារព្ធឡើងនៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៥ ក្រោមអធិបតីភាព ឯកឧត្តមរដ្ឋមន្ត្រីក្រសួងធនធានទឹក ថោ ជេដ្ឋា និងឯកឧត្តមរដ្ឋមន្ត្រីក្រសួងប្រៃសនីយ៍ ឯកឧត្តម ជា វ៉ាន់ដេត។ រដ្ឋមន្រ្តីទាំងពីរបានឱ្យដឹងថា MoUនេះ គឺរៀបចំហេដ្ឋារចនាសម្ព័ន្ធអ៊ីនធឺណិត និងការបណ្តុះបណ្តាលជំនាញឌីជីថលជូនមន្ត្រីរាជការក្រោមឱវាទក្រសួងធនធានទឹក និងឧតុនិយម។ MoUនេះ ក៏នឹងជំរុញការធ្វើបរិវត្តកម្មឌីជីថលវិស័យធនធានទឹក និងឧតុនិយម តាមរយៈការរៀបចំប្រព័ន្ធបច្ចេកវិទ្យាឌីជីថល ការរៀបចំហេដ្ឋារចនាសម្ព័ន្ធនិងការតភ្ជាប់អ៊ីនធឺណិតឥតខ្សែ និងការបណ្ដុះបណ្តាលជំនាញឌីជីថល ព្រមទាំងការដាក់ឱ្យប្រើប្រាស់ថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh និង ថ្នាល ឬសេវារដ្ឋាភិបាលឌីជីថលថ្មីៗ ដែលអភិវឌ្ឍដោយក្រសួងប្រៃសណីយ៍ ស្របតាមគោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា ២០២២-២០៣៥។ គួរបញ្ជាក់ថា ថ្នាលផ្ទៀងផ្ទាត់ឯកសារឌីជីថល verify.gov.kh គឺជាថ្នាលរបស់រាជរដ្ឋាភិបាល អភិវឌ្ឍដោយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងបានដាក់ឱ្យប្រើក្នុងគោលបំណងដើម្បីលុបបំបាត់ការក្លែងបន្លំឯកសារ ផ្តល់ភាពងាយស្រួលក្នុងការប្រើ និងផ្ទៀងផ្ទាត់ភាពត្រឹមត្រូវនៃឯកសារ តាមរយៈការស្កេន QR Code ស្តង់ដាលើសន្លឹកឯកសារ […]
ក្រុមហ៊ុនម៉ាឡេស៊ីចំនួន២ បង្ហាញបំណងចង់វិនិយោគលើវិស័យឌីជីថលនៅកម្ពុជា
នៅក្នុងការផ្លាស់ប្តូរដ៏សំខាន់មួយសម្រាប់ទិដ្ឋភាពឌីជីថលដែលកំពុងរីកចម្រើនរបស់កម្ពុជា ក្រុមហ៊ុនម៉ាឡេស៊ីដ៏លេចធ្លោ២គឺ MMAG Holdings Berhad និង NexG Berhad បានបង្ហាញពីចេតនារបស់ពួកគេក្នុងការវិនិយោគលើវិស័យឌីជីថលនៅទីនេះ ដោយបច្ចុប្បន្នក្រុមហ៊ុនទាំងពីរ បានជួបពិភាក្សាជាមួយរដ្ឋាភិបាលកម្ពុជា ដើម្បីសិក្សាពីរឿងនេះរួចរាល់ហើយ។ នេះបើយោងតាមជំនួបពិភាក្សារវាងសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ជាមួយលោក Datuk Hanifah Noordin នាយកប្រតិបត្តិនៃ MMAG Holdings Berhad និង ក្រុមហ៊ុន NexG Berhad នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៥ ក្នុងឱកាសអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៦ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី ។ នាឱកាសនោះ លោកនាយកប្រតិបត្តិក្រុមហ៊ុនខាងលើ បានថ្លែងអំណរគុណសម្តេច ខណៈលោកថា នាពេលខាងមុខក្រុមហ៊ុនមានបំណងស្វែងរកឱកាសវិនិយោគលើវិស័យសន្តិសុខឌីជីថល និងការពង្រីកការវិនិយោគបន្ថែមទៀតលើវិស័យឡូជីស្ទីកនៅកម្ពុជា។ ជាការឆ្លើយតប សម្តេចបានស្វាគមន៍ចំពោះបំណងវិនិយោគរបស់ក្រុមហ៊ុននៅកម្ពុជា។ ចំពោះវិស័យឌីជីថលវិញ សម្តេចធិបតី បានសង្កត់ធ្ងន់ពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ដែលបានចាត់ទុកវិស័យឌីជីថលជាវិស័យអាទិភាពគន្លឹះ។ ទន្ទឹមគ្នានេះ សម្តេចធិបតី ក៏បានលើកទឹកចិត្តដល់ក្រុមហ៊ុនឱ្យបន្តផ្សារភ្ជាប់ទំនាក់ទំនងជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធនៃរាជរដ្ឋាភិបាលកម្ពុជា ដើម្បីពិនិត្យលទ្ធភាពវិនិយោគជាក់ស្តែងនៅកម្ពុជា។ សូមជម្រាបថា […]
ការពារប្រសើរជាងព្យាបាល៖ របៀបដែលហេដ្ឋារចនាសម្ព័ន្ធ និងឌីជីថលភ្លោះអាចជួយការពារទីក្រុង New Orleans គេចផុតពីគ្រោះទឹកជំនន់
ដោយ Tomas Kellner ទីក្រុង New Orleans គឺជាភូមិកំណើតនៃដូរតន្ត្រី អាហារ និងកម្មវិធីជប់លៀងរាំរែកតាមដងផ្លូវដ៏គួរឱ្យភ្ញាក់ផ្អើលមួយ។ ប៉ុន្តែសូមកុំភ្លេច ភូមិនេះក៏មានសំណង់ហេដ្ឋារចនាសម្ព័ន្ធដ៏គួរឲ្យភ្ញាក់ផ្អើលគ្នាមួយដែរ ដែលគេប្រសិទ្ធិនាមថា “the Big Easy dry” វាជាកន្លែងផ្តល់នូវបរិយាកាសល្អបំផុតសម្រាប់ការសម្រាកលម្ហែកាយ។ ជាភស្តុតាងជាក់ស្តែងគឺនៅដើមខែមីនា នៅពេលដែលទីក្រុង New Orleans ចូលទៅដល់រដូវកាល “Deep Gras” វាបង្ហាញប្រៀបដូចជាសម្រែកចុងក្រោយនៃបទចម្រៀងដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ដែលត្រូវបញ្ចប់នៅថ្ងៃ Fat Tuesday ដែលជាថ្ងៃសម្បូរទៅដោយអាហារប្រពៃណីនៃចុងបញ្ចប់រដូវកាល Mardi Gras។ ដោយអង្គុយនៅលើដីនៅជិត និងក្រោមនីវ៉ូទឹកសមុទ្រ ដែលហ៊ុំព័ទ្ធដោយទឹក កម្មវិធីជប់លៀងអាចប្រព្រឹត្តិទៅបានដោយសារក្រវ៉ាត់ ទ្វារទឹក ស្ថានីយបូមទឹក ផ្លូវទឹក និងហេដ្ឋារចនាសម្ព័ន្ធគាំទ្រផ្សេងទៀត។ សំណង់ជាច្រើនទាំងនេះត្រូវបានសាងសង់ និងពង្រឹងឡើងវិញ បន្ទាប់ពីគ្រោះទឹកជំនន់ដ៏មហន្តរាយដែលបង្កឡើងដោយព្យុះសង្ឃរា Katrina ក្នុងឆ្នាំ 2005 រួមទាំង “ប្រព័ន្ធកាត់បន្ថយហានិភ័យនៃព្យុះសង្ឃរា និងព្យុះ Hurricane” ដែលសាងសង់ថ្មីសម្រាប់ទីក្រុង វាជាជញ្ជាំងការពារទឹកជំនន់ប្រវែង 130ម៉ាយ ដែលបានបញ្ចប់ក្នុងឆ្នាំ 2022។ វាត្រូវបានគេដាក់ឈ្មោះថា […]
កីឡដ្ឋានក្លិប Everton ចាប់ផ្តើមយុគសម័យថ្មីជាមួយបច្ចេកវិទ្យាទំនើបចុងក្រោយ
ដោយ Jay Moye Goodison Park គឺក្លឹបបាល់ទាត់មួយក្នុងចំណោមក្លឹបបាល់ទាត់ដែលចំណាស់ជាងគេ និងល្បីល្បាញបំផុតរបស់ពិភពលោក ឥឡូវនេះកំពុងរៀបចំផ្លាស់ទៅទឹកដីថ្មីរបស់ខ្លួននៅ Bramley-Moore Dock ជាមួយសម្លេងលាត់មាត់សរសើរពីទស្សនិកជន។ ក្រុមលីជ Everton FC បានប្រកួតជាមួយក្រុម Manchester United ជាលើកចុងក្រោយនៅកីឡដ្ឋាន Goodison Park ដែលជាកីឡដ្ឋានប្រវត្តិសាស្រ្តរបស់ Liverpool ក្នុងការប្រកួត Premier League ដំបូងក្នុងឆ្នាំ 1892 ។ ឥឡូវនេះ គេបានផ្ទេរចេញទៅទីតាំងថ្មី និងបានប្រកួតសាកល្បងដំបូងក្នុងចំណោមការប្រកួត 3ដង កាលពីថ្ងៃទី 17 កុម្ភៈ ដែលរៀបចំឡើងនៅកីឡដ្ឋាន Everton FC ស្ថិតនៅលើជាប់មាត់ច្រាំងទន្លេ Mersey ដែលទើបបញ្ចប់ការសាងសង់នាពេលថ្មីៗនេះ។ មានអ្នកគាំទ្ររហូតដល់ទៅ 10,000 នាក់ដែលមានសំណាងទទួលបានកៅអីដំបូងសម្រាប់ការប្រកួតមិត្តភាពរបស់ Everton អាយុក្រោម 18 ឆ្នាំ អ្នកចូលរួមបានលាន់មាត់សរសើរពីទីកន្លែងដ៏ទំនើបបំផុតមិនដែលឃើញ។ នេះជាផ្នែកនៃផែនការមេដ៏ធំមួយដើម្បីធ្វើឱ្យទិដ្ឋភាពតាមមាត់ទឹកនៃទីក្រុង Liverpool មានភាពរស់រវើកឡើងវិញ។ មានអ្នកទិញសំបុត្រមួយរដូវកាលបានប្រាប់ BBC ថា […]


English

