Vinhomes ចុះបញ្ជីក្នុងផ្សារហ៊ុនហូជីមិញ

ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យដ៏ធំបំផុតរបស់វៀតណាមបានចុះបញ្ជីភាគហ៊ុនចំនួន ២,៧ប៊ីលានហ៊ុននៅក្នុងផ្សារហ៊ុនហូជីមិញ (HoSE) សម្រាប់វីឡាប្រណីត និងអាផាតមិនរបស់ខ្លួន។

អាន​បន្ថែម

វេទិកាពិភាក្សាទាក់នឹងសំណង់អគារខ្ពស់ៗលើកទី៧

Macusevans កាលពីដើមខែមីនានេះបានរៀបចំវេទិកាពិភាក្សាទាក់នឹងសំណង់អគារខ្ពស់ៗលើកទី៧ ឬ 7th Annual Vertical Cities នៅឯទីក្រុងបាងកក ប្រទេសថៃ ដែលមានអ្នកឯកទេសជំនាញសំខាន់ៗជាច្រើនរូបមកពីបណ្តាប្រទេសផ្សេងៗ បានមកជួបជុំគ្នាដើម្បីចែករំលែកចំណេះដឹងរបស់ពួកគាត់ទៅលើប្រធានបទផ្សេងៗគ្នាទាក់ទងនឹងឧស្សាហកម្មសំណង់អគារខ្ពស់ៗ។

អាន​បន្ថែម

CapitaLand កំពុងពង្រីកឥទ្ធិពលរបស់ខ្លួនក្នុងស្រុក

Capita Land ជាក្រុមហ៊ុនអចលនទ្រព្យឈានមុខគេនៅប្រទេសសិង្ហបុរី បានទិញយកអគារ Pearl Bank Apartments ដែលមានកម្ពស់ ៣៧ ជាន់នៅតំបន់ China Town ក្នុងតម្លៃ ៥៥០លានដុល្លារ តាំងពីខែមករាមកម្ល៉េះ គោលបំណងគឺដើម្បីធ្វើការអភិវឌ្ឍន៍ទីតាំងនេះឡើងវិញ។

អាន​បន្ថែម

អង់គ្លេសប្រកាសលក់ស្ថានទូតរបស់ខ្លួនក្នុងប្រទេសថៃ

ការិយាល័យ Foreign and Commonwealth របស់ចក្រភពអង់គ្លេស (FCO) នឹងលក់ស្ថានទូតអង់គ្លេសនៅទីក្រុងបាងកកដែលមានទំហំ ៣.៧ហិកតា នៅក្នុងតំបន់ Wireless Road ក្នុងប្រទេសថៃ ក្នុងតម្លៃ៦០០លានដុល្លារ។

អាន​បន្ថែម

ការរួមបញ្ចូលគ្នានៃអចលនទ្រព្យវៀតណាមឈានដល់តម្លៃខ្

ការវិនិយោគបរទេសប្រកបដោយស្ថិរភាពក្នុងវិស័យអចលនទ្រព្យរបស់ប្រទេសវៀតណាមបានធ្វើឲ្យមានការរួមបញ្ចូលគ្នា និងការទិញយក (M&A) ដែលឈានដល់តម្លៃខ្ពស់មួយក្នុងកំណត់ត្រាតម្លៃគឺ ១.៥ប៊ីលានដុល្លារនៅក្នុងឆ្នាំ២០១៧ នេះបើយោងតាមរបាយការណ៍ថ្មីមួយរបស់ក្រុមហ៊ុនអចលនទ្រព្យនិងការគ្រប់គ្រងការវិនិយោគ JLL ដែលបានរាយការណ៍នៅក្នុង DEALSTREETASIA។

អាន​បន្ថែម

មីយ៉ាន់ម៉ាឋិតក្រោមសម្ពាធអត្រាការប្រាក់

រដ្ឋាភិបាលប្រទេសមីយ៉ាន់ម៉ា កំពុងទទួលរងសម្ពាធពីវិស័យអចលនទ្រព្យក្នុងការកាត់បន្ថយអត្រាពន្ធលើប្រាក់ចំណេញ និងអត្រាការប្រាក់លើកម្ចីដើម្បីជួយជម្រុញការវិនិយោគនៅក្នុងវិស័យសំណង់ និងអចលនទ្រព្យ។

អាន​បន្ថែម

ហ្វីលីពីនបន្ធូរបន្ថយចំពោះភាពជាកម្មសិទ្ធិដល់ជនបរទេស

វិធានកម្មសិទ្ធិបរទេសក្នុងវិស័យសំណង់នឹងត្រូវបានបន្ធូរបន្ថយនៅក្នុងប្រទេសហ្វីលីពីន បន្ទាប់ពីរដ្ឋាភិបាលបានប្រកាសថា ខ្លួនកំពុងកែប្រែរដ្ឋធម្មនុញ្ញរបស់ខ្លួនដើម្បីបង្កើនការរឹតត្បិតក្នុងវិស័យមួយចំនួន​។ រដ្ឋមន្ត្រីហិរញ្ញវត្ថុហ្វីលីពីនលោក បានប្រកាសនៅក្នុងវេទិកាមួយសម្រាប់វិនិយោគិនជប៉ុននៅទីក្រុងតូក្យូកាលពីខែតុលាថា រដ្ឋាភិបាលក៏កំពុងពិនិត្យឡើងវិញនូវបញ្ជីអវិជ្ជមាននៃការវិនិយោគបរទេសផងដែរ។ ការកែប្រែរដ្ឋធម្មនុញ្ញអាចកើតឡើងបានបន្ទាប់ពីការពិនិត្យឡើងវិញ ហើយដំណើរការនេះត្រូវគេរំពឹងថានឹងចំណាយពេលយ៉ាងហោចណាស់មួយឆ្នាំ។ ក្រសួងហិរញ្ញវត្ថុហ្វីលីពីនបានប្រើប្រាស់ទិន្នន័យពីរបាយការណ៍វិនិយោគអាស៊ានឆ្នាំ ២០១៦ ដើម្បីបង្ហាញថាការផ្លាស់ប្តូរគឺមានភាពចាំបាច់ ព្រោះថាប្រទេសហ្វីលីពីនស្ថិតក្នុងចំណាត់ថ្នាក់ក្រោយប្រទេសសមាជិកអាស៊ានក្បែរខាងរបស់ខ្លួនលើការទាក់ទាញការវិនិយោគដោយផ្ទាល់ពីបរទេស ដោយទាក់ទាញបានតែ ៤.៧ភាគរយនៃការវិនិយោគសរុបនៅក្នុងតំបន់។ ប្រទេសហ្វីលីពីនបច្ចុប្បន្នកំពុងចាប់ផ្តើមកម្មវិធីអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធជាតិដ៏ធំមួយ។

អាន​បន្ថែម

អគារខ្ពស់ក្នុងទីក្រុងសឹង្ហបុរីលក់ក្នុងតម្លៃ ១,៥ពាន់លាន

ការជួញដូររវាងតួអង្គធំៗពីរនៅក្នុងវិស័យអចលនទ្រព្យនៅអាស៊ី បានលក់អគារ Asia Square Tower 2 នៅប្រទេសសិង្ហបុរីក្នុងតម្លៃប្រហែល ១.៥ប៊ីលានដុល្លារ ដែលជាការលក់អគារការិយាល័យដ៏ធំបំផុតទី២ ក្នុងប្រទេស។

អាន​បន្ថែម

Capital Land សំលឹងមើលទិញយក Asia Square 2

ក្រុមហ៊ុន Capital Land ដែលជា​ក្រុមហ៊ុន​អភិវឌ្ឍន៍​អចលនទ្រព្យ និង​អ្នកគ្រប់គ្រង​មូលនិធិ​ឈានមុខ​គេ​របស់​ប្រទេស​សឹង្ហ​បុរី កំពុង​ចរចា​ទិញ Asia Square 2 នេះ​បើ​យោងតាម​សេចក្តីរាយការណ៍​របស់​ប្រព័ន្ធ​ផ្សព្វផ្សាយ ។​

អាន​បន្ថែម

Solar Home កំណត់យកប្រទេសមីយ៉ាន់ម៉ាជាគោលដៅរបស់ខ្លួន

ក្រុមហ៊ុន​មាន​មូលដ្ឋាន​នៅ​ប្រទេស​សឹង្ហ​បុរី​ដែល​ផ្តល់ជូន​នូវ​ដំណោះស្រាយ​ថាមពលព្រះអាទិត្យ​សម្រាប់​គ្រួសារ​នៅ​ជនបទ​ដែល​មិន​បាន​ត​ភ្ជាប់​ទៅ​នឹង​បណ្តាញ​អគ្គិសនី កំពុង​សម្លឹង​មើល​ប្រទេស​មី​យ៉ាន់​ម៉ា​ជា​គោលដៅ​ទីផ្សារ​បន្ទាប់​របស់ខ្លួន​។​

អាន​បន្ថែម