ដីជាង១ពាន់ហិកតានៅកោះកុង នឹងត្រូវរៀបចំជាតំបន់អភិវឌ្ឍ និងវិស្សមកាលក្រសួងការពារជាតិ

រដ្ឋបាលខេត្តកោះកុងបានយល់ព្រមផ្តល់ដី ១ ១០២ហិកតា ដែលជាដីបម្រុងរបស់រដ្ឋបាលខេត្ត ឱ្យទៅក្រុមការងារក្រសួងការពារជាតិ សម្រាប់រៀបចំជាតំបន់អភិវឌ្ឍសម្តេចពិជ័យសេនា ទៀ បាញ់ និងតំបន់វិសមកាលក្រសួងការពារជាតិ។

សម្តេច ទៀ បាញ់ រដ្ឋមន្ដ្រីក្រសួងការពារជាតិ ត្រូវបានស្រង់សម្តីក្នុងសារព័ត៌មានភ្នំពេញប៉ុស្តិ៍ កាលពីថ្ងៃ៦ ខែកកក្កដា នេះថា តំបន់នេះនឹងត្រូវអភិវឌ្ឍឱ្យជឿនលឿន ដោយមានការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ស្របតាមបណ្ដោយមាត់សមុទ្រចាប់ពីតំបន់តារាសាគររហូតដល់ទីរួមខេត្ដកោះកុង។
យោងតាមលោក សុខទ្ធី អភិបាលរងខេត្តនិងជាអ្នកនាំពាក្យសាលាខេត្តកោះកុង ដីបម្រុងទំហំជាង ១ ពាន់ហិកតានេះ ស្ថិតនៅឃុំជ្រោយប្រស់ ស្រុកកោះកុង។

យ៉ាងណាក្ដី ព័ត៌មានលម្អិតនៃគម្រោងថាតម្លៃប៉ុន្មាន ហើយនឹងចាប់ផ្ដើមពេលណា ប្រភពដដែលមិនទាន់បានបញ្ជាក់នៅឡើយទេ។

- Video Advertisement -