រដ្ឋបើកយុទ្ធនាការពិសេសចុះកំណត់ក្បាលដី និងសំណង់ខុសច្បាប់ក្នុងតំបន់អប្សរាខេត្តសៀមរាប

ឯកឧត្តម​ ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី​ នគរូបនីយកម្ម និងសំណង់​ បានចាប់ផ្តើមបើកយុទ្ធនាការចុះវាស់វែង​ កំណត់​និយាមកាក្បាលដី​ និងអត្ត​សញ្ញាណ​អ្នក​កាន់​កាប់​ដី​ និងសំណង់ខុសច្បាប់​ ក្នុងតំបន់រមណីយដ្ឋានអង្គរ​ និងតំបន់ដទៃទៀត​ស្ថិត​ក្រោម​ការគ្រប់គ្រង​របស់​អាជ្ញាធ​រ​អប្សរា​ ក្នុងក្រុងសៀមរាប​ ខេត្តសៀមរាប​។ នេះបើតាមពិធីបើកយុទ្ធនាការកាលពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២២។

ជាមួយគ្នានេះដែរ  បើតាមរដ្ឋបាលខេត្តសៀមរាប ការចុះវាស់វែងនេះ ប្រព្រឹត្តទៅតែរយៈពេល ១៥ថ្ងៃតែប៉ុណ្ណោះ ដែលនឹងចាប់ផ្តើមពីថ្ងៃទី១៨ ខែសីហានេះតទៅ។

បន្ថែមពីនេះ ក្រុមការងារចំនួន ៣២ក្រុម នឹងចុះអនុវត្តផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ ដែលមានលំនៅដ្ឋាន និង​កាន់​កាប់​​ដីធ្លី ក្នុងតំបន់​រមណីយ​ដ្ឋាន​អង្គរឱ្យបានយល់ច្បាប់អំពីតម្លៃនៃសម្បត្តិបេតិកភណ្ឌពិភពលោក ដែលជា​សម្បត្តិ​មនុស្ស​ជាតិ។

ក្រុមការងារទាំងនេះ នឹងប្រមូលទិន្នន័យ និងបច្ចេកទេសនៃការវាស់វែង ព្រមទាំងចុះបញ្ជីក្បាល​ដីទាំង​នោះ​ឱ្យ​បាន​ច្បាស់​លាស់ ដើមី្បធានាដល់ការកាន់កាប់គ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា នាពេលអនាគត។

ទន្ទឹមនឹងនេះផងដែរថ្មីៗនេះ រដ្ឋបានអនុវត្តច្បាប់សំណង់យ៉ាងម៊ឺងម៉ាត់ចំពោះមេការសំណង់ម្នាក់ នៅខណ្ឌសែនសុខ ដែលធ្វេសប្រហែសធ្វើឱ្យរន្ទាប្លង់សេដួលរលំលើមនុស្សស្លាប់។ (អានប​ន្ថែម)

- Video Advertisement -